Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 5:11 - Khmer Christian Bible

11 អ្នក​រាល់គ្នា​មាន​ពរ​ហើយ​ ក្នុង​កាល​ដែល​គេ​ជេរ​ បៀតបៀន​ និយាយ​អាក្រក់​បង្ខូច​អ្នក​រាល់គ្នា​គ្រប់​បែប​យ៉ាង​ដោយ​ព្រោះ​ខ្ញុំ‍។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 “អ្នករាល់គ្នា​មានពរ​ហើយ នៅពេល​គេ​ត្មះតិះដៀល បៀតបៀន និង​និយាយ​អាក្រក់​គ្រប់យ៉ាង​ដោយ​ភូតភរ​ទាស់នឹង​អ្នករាល់គ្នា ដោយសារតែ​ខ្ញុំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 អ្នក​រាល់​គ្នា​មាន​ពរ ក្នុង​កាល​ដែល​គេ​ជេរ បៀតបៀន ហើយ​និយាយ​បង្ខុស​គ្រប់​ទាំង​សេចក្តី​អាក្រក់ ទាស់​នឹង​អ្នក​រាល់​គ្នា​ដោយ​ព្រោះ​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ប្រសិន​បើ​មាន​គេ​ត្មះ‌តិះ‌ដៀល បៀត‌បៀន និង​មាន​គេ​និយាយ​អាក្រក់​គ្រប់​យ៉ាង បង្ខូច​ឈ្មោះ​អ្នក​រាល់​គ្នា ព្រោះ​តែ​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​មាន​សុភមង្គល​ហើយ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 អ្នក​រាល់​គ្នា​មាន​ពរ ក្នុង​កាល​ដែល​គេ​ជេរ បៀត‌បៀន ហើយ​និយាយ​បង្ខុស​គ្រប់​ទាំង​សេចក្ដី​អាក្រក់ ពី​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ខ្ញុំ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ប្រសិន​បើ​មាន​គេ​ត្មះ‌តិះ‌ដៀល បៀត‌បៀន និង​មាន​គេ​និយាយ​អាក្រក់​គ្រប់​យ៉ាង បង្ខូច​ឈ្មោះ​អ្នក​រាល់​គ្នា ព្រោះ​តែ​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​មាន​សុភមង្គល​ហើយ!

សូមមើលជំពូក ចម្លង




ម៉ាថាយ 5:11
32 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ដោយ​ព្រោះ​ខ្ញុំ​ គេ​នឹង​ប្រគល់​អ្នក​រាល់គ្នា​ទៅ​ចំពោះ​មុខ​ពួក​អជ្ញាធរ​ និង​ស្ដេច​ ដើម្បី​ធ្វើ​បន្ទាល់​ដល់​ពួកគេ​ និង​ដល់​សាសន៍​ដទៃ‍។​


មនុស្ស​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់គ្នា​ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ​ ប៉ុន្ដែ​អ្នកណា​ដែល​ស៊ូ​ទ្រាំ​ដល់​ទី​បំផុត​នឹង​បាន​ទទួល​សេចក្ដី​សង្គ្រោះ​


ដ្បិត​ពេល​សិស្ស​បាន​ដូច​ជា​គ្រូ​ ហើយ​បាវបម្រើ​បាន​ដូច​ជា​ចៅហ្វាយ​ នោះ​ល្មម​ហើយ។​ ប្រសិន​បើ​គេ​ហៅ​មេ​គ្រួសារ​ថា​ អារក្ស​បេលសេប៊ូល​ទៅ​ហើយ​ ចុះ​ទម្រាំ​បើ​សមាជិក​គ្រួសារ​វិញ​ គេ​ហៅ​លើស​នោះ​អម្បាល​មាន​ទៅ​ទៀត។​


អស់​អ្នក​ដែល​រក​ជីវិត​នឹង​បាត់​ជីវិត​ តែ​អស់​អ្នក​ដែល​បាត់​ជីវិត​ដោយ​ព្រោះ​ខ្ញុំ​ នោះ​នឹង​បាន​ជីវិត​វិញ។​


ឯ​អស់​អ្នក​ដែល​លះបង់​ផ្ទះ​សម្បែង​ បងប្អូន​ប្រុស​ស្រី​ ឪពុក​ ម្ដាយ​ កូន​ ឬ​ស្រែ​ចម្ការ​ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ​ នោះ​នឹង​ទទួល​បាន​វិញ​មួយ​ជា​មួយ​រយ​ ទាំង​ទទួល​បាន​ជីវិត​អស់កល្ប​ជានិច្ច​ ជា​មរតក​ទៀត​ផង។​


បន្ទាប់​មក​ ពួកគេ​នឹង​ប្រគល់​អ្នក​រាល់គ្នា​ទៅ​ឲ្យ​មាន​សេចក្ដី​វេទនា​ រួច​ពួកគេ​នឹង​សម្លាប់​អ្នក​រាល់គ្នា​ ហើយ​ជនជាតិ​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់គ្នា​ ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ​


ពួក​អ្នក​ដែល​ដើរ​កាត់​ទីនោះ​ បាន​ប្រមាថ​ព្រះអង្គ​ ហើយ​គ្រវី​ក្បាល​


ហើយ​មនុស្ស​នឹង​ស្អប់​អ្នក​រាល់គ្នា​ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ​ ប៉ុន្ដែ​អ្នក​ណា​ដែល​ស៊ូ​ទ្រាំ​ដល់​ទី​បំផុត​ នឹង​បាន​ទទួល​សេចក្ដី​សង្គ្រោះ​


ប៉ុន្ដែ​អ្នក​រាល់គ្នា​ត្រូវ​ប្រយ័ត្ន​ខ្លួន​ ពីព្រោះ​ពួកគេ​នឹង​ប្រគល់​អ្នក​រាល់គ្នា​ទៅ​ឲ្យ​ក្រុម​ប្រឹក្សា​កំពូល​ រួច​គេ​នឹង​វាយ​អ្នក​រាល់គ្នា​នៅ​ក្នុង​សាលា​ប្រជុំ​ អ្នក​រាល់គ្នា​នឹង​ឈរ​ធ្វើជា​បន្ទាល់​នៅ​មុខ​ចៅ​ហ្វាយ​ក្រុង​ និង​ស្ដេច​ ដោយ​ព្រោះ​ខ្ញុំ​


ប៉ុន្ដែ​ដោយ​ព្រោះ​គេ​មិន​ចាក់​ឫស​ គេ​ធន់​បាន​តែ​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​ កាល​ណា​មាន​ទុក្ខ​លំបាក​ ឬ​ការ​បៀតបៀន​កើត​ឡើង​ដោយ​ព្រោះ​ព្រះបន្ទូល​ គេ​ក៏​រវាត​ចិត្ដ​ភ្លាម​


ដ្បិត​អ្នក​ណា​ដែល​ចង់​រក្សា​ជីវិត​ខ្លួន​ អ្នក​នោះ​នឹង​បាត់​ជីវិត​ទៅ​ តែ​អ្នក​ណា​ដែល​បាត់​បង់​ជីវិត​ដោយ​ព្រោះ​ខ្ញុំ​ និង​ដំណឹង​ល្អ​ អ្នក​នោះ​នឹង​បាន​ជីវិត​វិញ​


ប៉ុន្ដែ​នៅ​មុន​សេចក្ដី​ទាំង​អស់​នេះ​ ពួកគេ​នឹង​ចាប់​អ្នក​រាល់គ្នា​ បៀត​បៀន​អ្នក​រាល់គ្នា​ ប្រគល់​អ្នក​រាល់គ្នា​ទៅ​ឲ្យ​សាលា​ប្រជុំ​ ហើយ​ដាក់​គុក​អ្នក​រាល់គ្នា ទាំង​នាំ​ទៅ​ឲ្យ​ស្ដេច​ និង​ពួក​អភិបាល​ព្រោះតែ​ឈ្មោះ​ខ្ញុំ​


ហើយ​មនុស្ស​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់គ្នា​ដោយព្រោះ​តែ​ឈ្មោះ​ខ្ញុំ​


អ្នក​រាល់គ្នា​មាន​ពរ​ហើយ​ នៅ​ពេល​មនុស្ស​ស្អប់​អ្នក​រាល់គ្នា​ លែង​រាប់​អាន​អ្នក​រាល់គ្នា​ ជេរ​អ្នក​រាល់គ្នា និង​បង្ខូច​ឈ្មោះ​របស់​អ្នក​រាល់គ្នា​ឲ្យ​អាក្រក់​ដោយ​ព្រោះ​កូន​មនុស្ស​


ដ្បិត​អ្នកណា​ដែល​ចង់​រក្សា​ជីវិត​ខ្លួន​ អ្នក​នោះ​នឹង​បាត់​ជីវិត​ទៅ​ ប៉ុន្ដែ​អ្នកណា​ដែល​បាត់​ជីវិត​ខ្លួន​ដោយ​ព្រោះ​ខ្ញុំ​ អ្នក​នោះ​នឹង​បាន​ជីវិត​វិញ។​


ប៉ុន្ដែ​ដោយព្រោះ​ឈ្មោះ​របស់​ខ្ញុំ​ គេ​មុខ​ជា​ធ្វើ​ការ​ទាំងនេះ​ដាក់​អ្នក​រាល់គ្នា​ ព្រោះ​គេ​មិន​ស្គាល់​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​ទេ។​


ពួកគេ​ក៏​ប្រមាថ​គាត់​ថា៖​ «ឯង​ទេ​ ជា​សិស្ស​របស់​អ្នក​នោះ​ រីឯ​យើង​វិញ​ ជា​សិស្ស​របស់​លោក​ម៉ូសេ​


ដ្បិត​ខ្ញុំ​នឹង​បង្ហាញ​គាត់​ឲ្យ​ដឹង​ថា​ ដោយព្រោះ​ឈ្មោះ​ខ្ញុំ​ គាត់​ត្រូវ​រងទុក្ខ​លំបាក​ប៉ុណ្ណា»។​


ដូច​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «ដោយ​ព្រោះ​ព្រះអង្គ​ យើង​បាន​ប្រឈម​មុខ​ចំពោះ​សេចក្ដី​ស្លាប់​វាល់ព្រឹក​វាល់ល្ងាច​ ដូចជា​ចៀម​ដែលត្រូវ​យក​ទៅ​សម្លាប់»។​


យើង​ល្ងង់ខ្លៅ​ដោយ​យល់​ដល់​ព្រះគ្រិស្ដ​ ប៉ុន្ដែ​អ្នក​រាល់គ្នា​ឆ្លាត​នៅ​ក្នុង​ព្រះគ្រិស្ដ​ យើង​ខ្សោយ​ ប៉ុន្ដែ​អ្នក​រាល់គ្នា​ខ្លាំង​ពូកែ​ អ្នក​រាល់គ្នា​រុងរឿង​ ប៉ុន្ដែ​យើង​អាប់ឱន​


ហើយ​ដោយ​ព្រោះ​ព្រះយេស៊ូ​ យើង​ដែល​នៅរស់​នេះ​ត្រូវ​បាន​ប្រគល់​ទៅ​ឯ‍​សេចក្ដី​ស្លាប់​ជានិច្ច​ ដើម្បី​ឲ្យ​ជីវិត​របស់​ព្រះយេស៊ូ​បាន​បង្ហាញ​ឲ្យ​ឃើញ​តាមរយៈ​រូបកាយ​របស់​យើង​ដែល​តែងតែ​ស្លាប់​នេះ​


ពី​ព្រោះ​ការ​នេះ​ត្រូវ​បាន​ប្រទាន​មក​អ្នក​រាល់គ្នា​ដោយសារ​ព្រះគ្រិស្ដ​ គឺ​មិន​គ្រាន់តែ​ឲ្យ​អ្នក​រាល់គ្នា​ជឿ​ព្រះអង្គ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ឲ្យ​រងទុក្ខ​លំបាក​ដោយ​ព្រោះ​ព្រះអង្គ​ដែរ​


ពេ​លគេ​ប្រមាថ​ព្រះអង្គ​ ព្រះអង្គ​មិន​តបត​ទេ​ ពេល​ព្រះអង្គ​រងទុក្ខ​លំបាក​ ព្រះអង្គ​ក៏​មិន​បាន​គំរាម​កំហែង​គេ​ដែរ​ ផ្ទុយ​ទៅ​វិញ​ព្រះអង្គ​បាន​ថ្វាយ​អង្គ​ទ្រង់​ដល់​ព្រះជាម្ចាស់​ដែល​ជំនុំជម្រះ​ដោយ​សុច្ចរិត។​


បើ​អ្នក​រាល់គ្នា​ត្រូវ​គេ​ដៀលត្មះ​ ដោយ​ព្រោះ​ព្រះនាម​របស់​ព្រះគ្រិស្ដ​ នោះ​អ្នក​រាល់គ្នា​មាន​ពរ​ហើយ​ ព្រោះ​ព្រះវិញ្ញាណ​ប្រកប​ដោយ​សិរី​រុងរឿង​ ដែល​ជា​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​សណ្ឋិត​លើ​អ្នក​រាល់គ្នា។​


អ្នក​បាន​អត់ធ្មត់​ ហើយ​ស៊ូទ្រាំ​ដោយ​ព្រោះ​ឈ្មោះ​របស់​យើង​ ឥត​នឿយ​ណាយ​ឡើយ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម