នៅពេលនោះ ស្ដេចនឹងមានបន្ទូលទៅពួកអ្នកនៅខាងស្ដាំថា អស់អ្នកដែលព្រះវរបិតារបស់ខ្ញុំបានប្រទានពរ ចូរមកទទួលយកនគរដែលបានរៀបចំសម្រាប់អ្នករាល់គ្នា តាំងពីដើមកំណើតពិភពលោកទុកជាមរតកចុះ
១ ធីម៉ូថេ 1:17 - Khmer Christian Bible សូមឲ្យព្រះមហាក្សត្រដែលគង់នៅអស់កល្បជានិច្ច ជាព្រះជាម្ចាស់តែមួយដែលមានព្រះជន្មមិនចេះសាបសូន្យ ដែលមនុស្សមិនអាចមើលឃើញ បានប្រកបដោយព្រះកិត្ដិយស និងសិរីរុងរឿងអស់កល្បជានិច្ច អាម៉ែន។ ព្រះគម្ពីរខ្មែរសាកល សូមឲ្យកិត្តិយស និងសិរីរុងរឿង មានដល់ព្រះមហាក្សត្រដ៏អស់កល្ប គឺព្រះតែមួយអង្គគត់ដ៏អមតៈ ដែលយើងមើលមិនឃើញ រហូតអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមព្រះមហាក្សត្រដ៏អស់កល្ប ដែលមានព្រះជន្មមិនចេះសាបសូន្យ ហើយមនុស្សមិនអាចមើលឃើញ ជាព្រះតែមួយព្រះអង្គ បានប្រកបដោយព្រះកិត្តិនាម និងសិរីល្អអស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមឲ្យព្រះមហាក្សត្រ ដែលគង់នៅអស់កល្បជានិច្ច ជាព្រះជាម្ចាស់តែមួយព្រះអង្គ មានព្រះជន្មមិនចេះសាបសូន្យ ដែលមនុស្សមើលពុំឃើញ បានប្រកបដោយព្រះកិត្តិនាម និងសិរីរុងរឿង អស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯស្តេចនៃអស់ទាំងកល្ប ដែលទ្រង់មិនចេះសុគត ហើយមើលទ្រង់មិនឃើញ គឺជាព្រះតែ១ព្រះអង្គ នោះសូមឲ្យទ្រង់បានល្បីព្រះនាម នឹងសិរីល្អអស់កល្បជានិច្ចរៀងរាបតទៅ អាម៉ែន។ អាល់គីតាប សូមឲ្យស្តេច ដែលនៅអស់កល្បជានិច្ច ជាអុលឡោះជាម្ចាស់តែមួយ មានជីវិតមិនចេះសាបសូន្យ ដែលមនុស្សមើលពុំឃើញ បានប្រកបដោយកិត្ដិនាម និងសិរីរុងរឿង អស់កល្បជាអង្វែងតរៀងទៅ! អាម៉ីន! |
នៅពេលនោះ ស្ដេចនឹងមានបន្ទូលទៅពួកអ្នកនៅខាងស្ដាំថា អស់អ្នកដែលព្រះវរបិតារបស់ខ្ញុំបានប្រទានពរ ចូរមកទទួលយកនគរដែលបានរៀបចំសម្រាប់អ្នករាល់គ្នា តាំងពីដើមកំណើតពិភពលោកទុកជាមរតកចុះ
ហើយបង្រៀនពួកគេឲ្យកាន់តាមសេចក្ដីទាំងប៉ុន្មានដែលខ្ញុំបានបង្គាប់ដល់អ្នករាល់គ្នា ហើយមើល៍ ខ្ញុំនៅជាមួយអ្នករាល់គ្នាគ្រប់ពេលវេលារហូតដល់អស់កល្ប»៕
សូមកុំបណ្ដោយយើងខ្ញុំឲ្យទៅក្នុងសេចក្ដីល្បួង ប៉ុន្ដែសូមប្រោសយើងខ្ញុំឲ្យរួចពីសេចក្ដីអាក្រក់វិញ [ដ្បិតរាជ្យ ព្រះចេស្ដា និងសិរីល្អជារបស់ព្រះអង្គនៅអស់កល្បជានិច្ច អាម៉ែន]»។
គ្មានអ្នកណាធ្លាប់ឃើញព្រះជាម្ចាស់ទេ មានតែព្រះរាជបុត្រាតែមួយរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ដែលនៅនឹងព្រះឱរារបស់ព្រះវរបិតា គីព្រះរាជបុត្រានោះហើយបានសំដែងឲ្យស្គាល់ព្រះជាម្ចាស់។
ដូច្នេះ បើអ្នករាល់គ្នាទទួលយកតែការសរសើរពីគ្នាទៅវិញទៅមក ហើយមិនព្រមស្វែងរកការសរសើរដែលមកពីព្រះជាម្ចាស់ ដែលជាព្រះតែមួយអង្គនោះ តើអាចឲ្យអ្នករាល់គ្នាជឿយ៉ាងដូចម្តេចបាន?
តាំងពីកំណើតពិភពលោកមក លក្ខណៈរបស់ព្រះអង្គដែលមិនអាចមើលឃើញ គឺព្រះចេស្ដាដ៏អស់កល្ប និងនិស្ស័យជាព្រះរបស់ព្រះអង្គ ក៏បានបង្ហាញឲ្យឃើញយ៉ាងច្បាស់តាមរយៈអ្វីៗ ដែលព្រះអង្គបានបង្កើតមកដែរ។ ដូច្នេះ ពួកគេគ្មានសេចក្ដីដោះសាឡើយ។
ព្រោះពួកគេបានដូរសិរីរុងរឿងរបស់ព្រះជាម្ចាស់ដែលមិនចេះស្លាប់ យករូបសំណាករបស់មនុស្សដែលពុករលួយ ព្រមទាំងសត្វស្លាប សត្វជើងបួន និងសត្វលូនវារមកជំនួសវិញ។
ដ្បិតអ្វីៗទាំងអស់កើតមកពីព្រះអង្គ ដោយសារព្រះអង្គ និងសម្រាប់ព្រះអង្គ។ សូមឲ្យព្រះអង្គប្រកបដោយសិរីរុងរឿងអស់កល្បជានិច្ច អាម៉ែន។
សូមឲ្យព្រះជាម្ចាស់ដ៏មានប្រាជ្ញាតែមួយអង្គគត់ បានប្រកបដោយសិរីរុងរឿងអស់កល្បជានិច្ច តាមរយៈព្រះយេស៊ូគ្រិស្ដ អាម៉ែន៕
ប៉ុន្ដែអស់អ្នកដែលប្រព្រឹត្ដល្អ នោះនឹងបានសេចក្ដីរុងរឿង កិត្តិយស និងសេចក្ដីសុខសាន្ដ មុនដំបូងជនជាតិយូដា បន្ទាប់មកជនជាតិក្រេក។
រីឯអ្នកដែលប្រព្រឹត្ដល្អដោយមានការស៊ូទ្រាំ ទាំងស្វែងរកសេចក្ដីរុងរឿង កិត្តិយស និងភាពមិនពុករលួយ នោះនឹងបានជីវិតអស់កល្បជានិច្ច
ព្រះរាជបុត្រានោះជារូបអង្គរបស់ព្រះជាម្ចាស់ ដែលមនុស្សមិនអាចមើលឃើញ និងជាកូនច្បងក្នុងចំណោមអ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតមក
ដោយសារជំនឿ គាត់បានចាកចេញពីស្រុកអេស៊ីព្ទដោយមិនខ្លាចស្ដេចខឹងឡើយ ដ្បិតគាត់បានកាន់ចិត្តមាំមួនប្រៀបដូចជាបានឃើញព្រះជាម្ចាស់ដែលមនុស្សមិនអាចមើលឃើញ។
ព្រះអង្គបានធ្វើឲ្យគេទាបជាងពួកទេវតាតែបន្តិចប៉ុណ្ណោះ ព្រះអង្គបានប្រទានសិរីរុងរឿង និងកិត្តិយសដល់គេទុកជាមកុដ
ផ្ទុយទៅវិញ ចូរឲ្យអ្នករាល់គ្នាបានចម្រើនឡើងខាងឯព្រះគុណ និងខាងឯការស្គាល់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់ និងជាព្រះអង្គសង្គ្រោះរបស់យើង។ សូមឲ្យព្រះអង្គបានប្រកបដោយសិរីរុងរឿងទាំងនៅពេលឥឡូវនេះ និង រហូតអស់កល្បជានិច្ច អាម៉ែន។
គ្មានអ្នកណាធ្លាប់ឃើញព្រះជាម្ចាស់ឡើយ ប៉ុន្ដែបើយើងស្រឡាញ់គ្នាទៅវិញទៅមក នោះព្រះជាម្ចាស់គង់នៅក្នុងយើង ហើយសេចក្ដីស្រឡាញ់របស់ព្រះអង្គបានគ្រប់លក្ខណ៍នៅក្នុងយើង។
គឺជាព្រះជាម្ចាស់តែមួយដែលជាព្រះអង្គសង្គ្រោះរបស់យើង តាមរយៈព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើង បានប្រកបដោយសិរីរុងរឿង ភាពឧត្ដុង្គឧត្ដម ព្រះចេស្ដា និងសិទ្ធិអំណាច តាំងពីមុនអស់កល្បជានិច្ច ទាំងនៅពេលឥឡូវនេះដរាបអស់កល្បជានិច្ច។ អាម៉ែន។
ពួកគេច្រៀងចម្រៀងរបស់លោកម៉ូសេជាបាវបម្រើរបស់ព្រះជាម្ចាស់ និងចម្រៀងរបស់កូនចៀមថា៖ «ឱព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់អើយ! ស្នារព្រះហស្ដរបស់ព្រះអង្គធំ ហើយអស្ចារ្យណាស់ ឱព្រះមហាក្សត្រនៃជនជាតិទាំងឡាយអើយ! ផ្លូវរបស់ព្រះអង្គសុចរិត ហើយពិតត្រង់
ស្ដេចទាំងនោះនឹងច្បាំងជាមួយកូនចៀម ប៉ុន្ដែកូនចៀមនឹងឈ្នះពួកគេ ពីព្រោះកូនចៀមជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ និងជាស្ដេចលើអស់ទាំងស្ដេច ហើយអស់អ្នកដែលនៅជាមួយព្រះអង្គ គឺជាអ្នកដែលព្រះអង្គបានត្រាស់ហៅ បានជ្រើសរើស និងជាអ្នកស្មោះត្រង់»។
ក្រោយពីហេតុការណ៍ទាំងនេះ ខ្ញុំបានឮដូចជាសំឡេងយ៉ាងខ្លាំងរបស់មនុស្សជាច្រើននៅស្ថានសួគ៌បន្លឺឡើងថា៖ «ហាលេលូយ៉ា! សេចក្ដីសង្គ្រោះ សិរីរុងរឿង និងអំណាចជារបស់ព្រះជាម្ចាស់នៃយើង
ព្រះអង្គមានព្រះនាមសរសេរនៅលើអាវ និងនៅលើភ្លៅរបស់ព្រះអង្គថា «ស្ដេចលើអស់ទាំងស្ដេច ព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់»។
ខ្ញុំបានឮសំឡេងដូចជាសំឡេងរបស់មនុស្សជាច្រើន ហើយដូចជាសំឡេងទឹកជាច្រើន និងដូចជាសំឡេងផ្គរលាន់យ៉ាងខ្លាំង បន្លឺឡើងថា៖ «ហាលេលូយ៉ា! ដ្បិតព្រះអម្ចាស់ជាព្រះរបស់យើង ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់បានសោយរាជ្យហើយ
ទាំងនិយាយថា៖ «អាម៉ែន! សូមឲ្យព្រះជាម្ចាស់របស់យើងបានប្រកបដោយព្រះពរ សិរីរុងរឿង ប្រាជ្ញា ការអរព្រះគុណ កិត្ដិយស អំណាច និងឥទ្ធិឫទ្ធិរហូតអស់កល្បជានិច្ច អាម៉ែន!»