Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ យ៉ូហាន 4:12 - Khmer Christian Bible

12 គ្មាន​អ្នក​ណា​ធ្លាប់​ឃើញ​ព្រះជា​ម្ចាស់​ឡើយ​ ប៉ុន្ដែ​បើ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ នោះ​ព្រះជាម្ចាស់​គង់​នៅ​ក្នុង​យើង​ ហើយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​បាន​គ្រប់​លក្ខណ៍​នៅ​ក្នុង​យើង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 គ្មានអ្នកណា​ធ្លាប់​ឃើញ​ព្រះ​ទេ ប៉ុន្តែ​ប្រសិនបើ​យើង​ស្រឡាញ់​គ្នាទៅវិញទៅមក នោះ​ព្រះ​ស្ថិតនៅ​ក្នុង​យើង ហើយ​សេចក្ដីស្រឡាញ់​របស់​ព្រះអង្គ​ក៏​បានគ្រប់លក្ខណ៍​នៅក្នុង​យើង​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 គ្មាន​អ្នក​ណា​ដែល​ឃើញ​ព្រះ​ឡើយ តែ​បើ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក នោះ​ព្រះ‌ទ្រង់​គង់​នៅ​ក្នុង​យើង ហើយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌អង្គ​ក៏​នឹង​ពេញ​ខ្នាតនៅ​ក្នុង​យើង​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ពុំ​ដែល​មាន​នរណា​បាន​ឃើញ​ព្រះ‌ជា‌ម្ចាស់​ឡើយ។ ប្រសិន​បើ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ព្រះ‌ជា‌ម្ចាស់​ស្ថិត​នៅ​ជាប់​នឹង​យើង ហើយ​ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះអង្គ​នឹង​បាន​គ្រប់​លក្ខណៈ​នៅ​ក្នុង​យើង​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 គ្មាន​អ្នក​ណា​ដែល​ឃើញ​ព្រះ​ឡើយ តែ​បើ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក នោះ​ព្រះ‌ទ្រង់​គង់​នៅ​ក្នុង​យើង ហើយ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ បាន​ពេញ​ខ្នាត​ក្នុង​យើង​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ពុំ​ដែល​មាន​នរណា​បាន​ឃើញ​អុលឡោះ​ឡើយ។ ប្រសិន​បើ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក អុលឡោះ​ស្ថិត​នៅ​ជាប់​នឹង​យើង ហើយ​ចិត្ត​ស្រឡាញ់​របស់​ទ្រង់ នឹង​បាន​គ្រប់​លក្ខណៈ​នៅ​ក្នុង​យើង​ដែរ។

សូមមើលជំពូក ចម្លង




១ យ៉ូហាន 4:12
14 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្មាន​អ្នកណា​ធ្លាប់​ឃើញ​ព្រះជាម្ចាស់​ទេ​ មាន​តែ​ព្រះរាជ​បុត្រា​តែ​មួយ​របស់​ព្រះជាម្ចាស់​ប៉ុណ្ណោះ​ ដែល​នៅ​នឹង​ព្រះឱរា​របស់​ព្រះ​វរ​បិតា​ គី​ព្រះរាជ​បុត្រា​នោះ​ហើយ​បាន​សំដែង​ឲ្យ​ស្គាល់​ព្រះជាម្ចាស់។​


ដូច្នេះ​ឥឡូវ​នេះ​ មាន​សេចក្ដី​បី​ដែល​នៅ​គង់វង្ស​ គឺ​ជំនឿ​ សង្ឃឹម​ និង​សេចក្ដី​ស្រឡាញ់​ ប៉ុន្ដែ​ក្នុង​ចំណោម​ទាំងបី​នេះ​ សេចក្ដី​ស្រឡាញ់​វិសេស​ជាង​គេ។​


សូម​ឲ្យ​ព្រះ​មហាក្សត្រ​ដែល​គង់​នៅ​អស់កល្ប​ជានិច្ច​ ជា​ព្រះជាម្ចាស់​តែ​មួយ​ដែល​មាន​ព្រះជន្ម​មិន​ចេះ​សាបសូន្យ​ ដែល​មនុស្ស​មិន​អាច​មើល​ឃើញ បាន​ប្រកប​ដោយ​ព្រះ​កិត្ដិយស​ និង​សិរី​រុងរឿង​អស់កល្ប​ជានិច្ច​ អាម៉ែន។​


ជា​ព្រះ​តែ​មួយ​គត់​ដែល​មិន​សោយ​ទិវង្គត​ ព្រះអង្គ​គង់​នៅ​ក្នុង​ពន្លឺ​ ដែល​មិន​អាច​ចូល​ទៅ​ជិត​បាន​ឡើយ​ ហើយ​ជា​ព្រះ​ដែល​គ្មាន​មនុស្ស​ណា​ម្នាក់​បាន​ឃើញ​ ឬ​អាច​មើល​ឃើញ​បា​ន​ដែរ​ សូម​ឲ្យ​ព្រះអង្គ​បាន​ប្រកប​ដោយ​ព្រះកិត្ដិយស​ និង​ព្រះចេស្ដា​អស់កល្ប​ជានិច្ច​ អាម៉ែន។​


ដោយសារ​ជំនឿ​ គាត់​បាន​ចាកចេញ​ពី​ស្រុក​អេស៊ីព្ទ​ដោយ​មិន​ខ្លាច​ស្ដេច​ខឹង​ឡើយ​ ដ្បិត​គាត់​បាន​កាន់​ចិត្ត​មាំមួន​ប្រៀប​ដូច​ជា​បាន​ឃើញ​ព្រះជាម្ចាស់​ដែល​មនុស្ស​មិន​អាច​មើល​ឃើញ។​


ផ្ទុយ​ទៅ​វិញ​ អ្នក​ណា​កាន់​តាម​ព្រះ​បន្ទូល​របស់​ព្រះអង្គ​ នោះ​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​ ពិត​ជា​បាន​គ្រប់​លក្ខណ៍​នៅ​ក្នុង​អ្នក​នោះ។​ យើង​ដឹង​ថា​ យើង​នៅ​ក្នុង​ព្រះអង្គ​ដោយសារ​សេចក្ដី​នេះ​


អ្នក​ណា​ដែល​កាន់​តាម​បញ្ញត្ដិ​របស់​ព្រះអង្គ​ អ្នក​នោះ​នៅ​ជាប់​ក្នុង​ព្រះអង្គ​ ព្រះអង្គ​ក៏​នៅ​ជាប់​ក្នុង​អ្នក​នោះ​ ហើយ​ដោយ​របៀប​នេះ​យើង​ដឹង​ថា​ ព្រះអង្គ​គង់​នៅ​ក្នុង​យើង​ដោយសារ​ព្រះវិញ្ញាណ​ដែល​ព្រះអង្គ​ប្រទាន​ដល់​យើង។​


យើង​បាន​ស្គាល់​ ព្រមទាំង​បាន​ជឿ​លើ​សេចក្ដី​ស្រឡាញ់​ដែល​ព្រះជាម្ចាស់​មាន​ដល់​យើង‍។​ ព្រះជាម្ចាស់​ជា​សេចក្ដី​ស្រឡាញ់​ រីឯ​អ្នក​ណា​ដែល​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់​ អ្នក​នោះ​ក៏​នៅ​ជាប់​នឹង​ព្រះជាម្ចាស់​ ហើយ​ព្រះជាម្ចាស់​ក៏​គង់​នៅ​ក្នុង​អ្នក​នោះ​ដែរ​


បើ​អ្នក​ណា​និយាយ​ថា​ ខ្ញុំ​ស្រឡាញ់​ព្រះជាម្ចាស់​ ប៉ុន្ដែ​ស្អប់​បងប្អូន​របស់​ខ្លួន​ អ្នក​នោះ​ជា​អ្នក​កុហក​ហើយ​ ដ្បិត​អ្នក​ដែល​មិន​ស្រឡាញ់​បងប្អូន​ដែល​ខ្លួន​មើល​ឃើញ​ នោះ​មិន​អាច​ស្រឡាញ់​ព្រះជាម្ចាស់​ដែល​ខ្លួន​មើល​មិន​ឃើញ​បាន​ឡើយ។​


រីឯ​យើង​វិញ​ យើង​មក​ពី​ព្រះជាម្ចាស់​ ហើយ​អ្នក​ណា​ដែល​ស្គាល់​ព្រះជាម្ចាស់​ អ្នក​នោះ​ក៏​ស្ដាប់​យើង​ដែរ​ ប៉ុន្ដែ​អ្នក​ណា​ដែល​មិន​មក​ពី​ព្រះជាម្ចាស់​ អ្នក​នោះ​មិន​ស្ដាប់​យើង​ឡើយ​ ដូច្នេះ​ហើយ​បាន​ជា​យើង​ស្គាល់​វិញ្ញាណ​នៃ​សេចក្ដី​ពិត​ និង​វិញ្ញាណ​នៃ​ការ​បោក​ប្រាស់។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម