Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 16:27 - Khmer Christian Bible

27 សូម​ឲ្យ​ព្រះជាម្ចាស់​ដ៏​មាន​ប្រាជ្ញា​តែ​មួយ​អង្គ​គត់​ បាន​ប្រកប​ដោយ​សិរី​រុងរឿង​អស់កល្ប​ជានិច្ច​ តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដ​ អាម៉ែន៕​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

27 សូមឲ្យ​ព្រះ​តែមួយអង្គ​គត់​ដ៏មានប្រាជ្ញា មាន​សិរីរុងរឿង​ជារៀងរហូត តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ​! អាម៉ែន​៕​៚

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 ដល់​ព្រះ​តែ​មួយ​ព្រះ‌អង្គ​គត់​ដែល​ប្រកប​ដោយ​ប្រាជ្ញា តាម​រយៈ​ព្រះ​យេស៊ូវ​គ្រីស្ទ សូម​លើក​តម្កើង​សិរី‌ល្អ​ដល់​ព្រះ‌អង្គ អស់​កល្ប​ត​រៀង​ទៅ។ អាម៉ែន។:៚

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 មាន​តែ​ព្រះ‌ជា‌ម្ចាស់​មួយ​ព្រះអង្គ​គត់ ដែល​ប្រកប​ដោយ​ព្រះ‌ប្រាជ្ញា‌ញាណ សូម​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ តាម​រយៈ​ព្រះ‌យេស៊ូ‌គ្រិស្ត​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 ជា​ព្រះ​ដ៏​មាន​ប្រាជ្ញា​តែ​១​ព្រះ‌អង្គ សូម​ឲ្យ​ទ្រង់​បាន​សិរី‌ល្អ នៅ​អស់‌កល្ប​រៀង​ទៅ។ អាម៉ែន។:៚

សូមមើលជំពូក ចម្លង

អាល់គីតាប

27 មាន​តែ​អុលឡោះ​មួយ​គត់ ដែល​ប្រកប​ដោយ​ប្រាជ្ញា‌ញាណ សូម​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​ទ្រង់ តាម​រយៈ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ីន!។

សូមមើលជំពូក ចម្លង




រ៉ូម 16:27
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​អ្វីៗ​ទាំង​អស់​កើត​មក​ពី​ព្រះអង្គ​ ដោយសារ​ព្រះអង្គ​ និង​សម្រាប់​ព្រះអង្គ‍។​ សូម​ឲ្យ​ព្រះអង្គ​ប្រកប​ដោយ​សិរី​រុងរឿង​អស់កល្ប​ជានិច្ច​ អាម៉ែន។​


ដើម្បី​បង្ហាញ​ឲ្យ​ការ​គ្រប់គ្រង​ និង​សិទ្ធិ​អំណាច​ទាំងឡាយ​ដែល​នៅ​ស្ថានសួគ៌​ស្គាល់​ប្រាជ្ញា​របស់​ព្រះជាម្ចាស់​ដែល​មាន​ជា​ច្រើន​យ៉ាង​នៅ​ពេល​នេះ​ តាមរយៈ​ក្រុមជំនុំ​


សូម​ឲ្យ​ព្រះជាម្ចាស់​ដ៏​ជា​ព្រះវរបិតា​របស់​យើង​បាន​ប្រកប​ដោយ​សិរី​រុងរឿង​រហូត​អស់កល្ប​ជានិច្ច​ អាម៉ែន។​


សូម​ឲ្យ​ព្រះ​មហាក្សត្រ​ដែល​គង់​នៅ​អស់កល្ប​ជានិច្ច​ ជា​ព្រះជាម្ចាស់​តែ​មួយ​ដែល​មាន​ព្រះជន្ម​មិន​ចេះ​សាបសូន្យ​ ដែល​មនុស្ស​មិន​អាច​មើល​ឃើញ បាន​ប្រកប​ដោយ​ព្រះ​កិត្ដិយស​ និង​សិរី​រុងរឿង​អស់កល្ប​ជានិច្ច​ អាម៉ែន។​


ជា​ព្រះ​តែ​មួយ​គត់​ដែល​មិន​សោយ​ទិវង្គត​ ព្រះអង្គ​គង់​នៅ​ក្នុង​ពន្លឺ​ ដែល​មិន​អាច​ចូល​ទៅ​ជិត​បាន​ឡើយ​ ហើយ​ជា​ព្រះ​ដែល​គ្មាន​មនុស្ស​ណា​ម្នាក់​បាន​ឃើញ​ ឬ​អាច​មើល​ឃើញ​បា​ន​ដែរ​ សូម​ឲ្យ​ព្រះអង្គ​បាន​ប្រកប​ដោយ​ព្រះកិត្ដិយស​ និង​ព្រះចេស្ដា​អស់កល្ប​ជានិច្ច​ អាម៉ែន។​


ព្រះអម្ចាស់​នឹង​សង្គ្រោះ​ខ្ញុំ​ឲ្យ​រួច​ពី​ការ​អាក្រក់​គ្រប់​យ៉ាង​ ហើយ​ព្រះអង្គ​នឹង​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង​នគរ​ស្ថានសួគ៌​របស់​ព្រះអង្គ​ដោយ​សុវត្ថិភាព​ សូម​ឲ្យ​ព្រះអង្គ​បាន​ប្រកប​ដោយ​សិរី​រុងរឿង​អស់កល្ប​ជានិច្ច​ អាម៉ែន។​


​ដូច្នេះ​ តាមរយៈ​ព្រះអង្គ​ ចូរ​ឲ្យ​យើង​ថ្វាយ​ការ​សរសើរ​ជា​យញ្ញបូជា​ដល់​ព្រះជាម្ចាស់​ជានិច្ច​ គឺ​ជា​ផល​ពី​បបូរមាត់​ដែល​ប្រកាស​អំពី​ព្រះនាម​របស់​ព្រះអង្គ។


ប្រោស​អ្នក​រាល់គ្នា​ឲ្យ​បាន​គ្រប់​លក្ខណ៍​ក្នុង​ការល្អ​គ្រប់​យ៉ាង​ដោយ​សារ​ឈាម​នៃ​កិច្ច​ព្រមព្រៀង​ដ៏​អស់​កល្ប​ជានិច្ច​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ធ្វើ​តាម​បំណង​របស់​ព្រះអង្គ​ ដោយ​ព្រះអង្គ​ធ្វើ​ការ​ដែល​សព្វ​ព្រះហឫទ័យ​ព្រះអង្គ​នៅ​ក្នុង​យើង​តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដ។​ សូម​ឲ្យ​ព្រះអង្គ​បាន​ប្រកប​ដោយ​សិរី​រុងរឿង​អស់កល្ប​ជានិច្ច​!​ អាម៉ែន!​


អ្នក​រាល់គ្នា​ក៏​ដូច​ជា​ថ្ម​ដ៏​រស់​ដែរ​ កំពុង​តែ​បាន​សង់​ឡើង​ឲ្យ​ទៅ​ជា​ដំណាក់​ខាង​វិញ្ញាណ​ និង​ជា​សង្ឃ​ដ៏​បរិសុទ្ធ​ ដើម្បី​ថ្វាយ​យញ្ញបូជា​ខាង​វិញ្ញាណ​ដែល​គាប់​ព្រះ​ហឫទ័យ​ព្រះជាម្ចាស់​តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដ​


ផ្ទុយ​ទៅ​វិញ​ ចូរ​ឲ្យអ្នក​រាល់គ្នា​បាន​ចម្រើន​ឡើង​ខាង​ឯ​ព្រះគុណ​ និង​ខាង‍ឯ​ការ​ស្គាល់​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​ និង​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង។​ សូម​ឲ្យព្រះអង្គ​បាន​ប្រកប​ដោយ​សិរី​រុងរឿង​ទាំង​នៅ​ពេល​ឥឡូវ​នេះ​ និង​ រហូត​អស់កល្ប​ជានិច្ច​ អាម៉ែន។​


គឺ​ជា​ព្រះជាម្ចាស់​តែ​មួយ​ដែល​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង​ តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង​ បាន​ប្រកប​ដោយ​សិរី​រុងរឿង​ ភាព​ឧត្ដុង្គឧត្ដម​ ព្រះ​ចេស្ដា​ និង​សិទ្ធិ​អំណាច​ តាំង​ពីមុន​អស់កល្ប​ជានិច្ច​ ទាំង​នៅ​ពេល​ឥឡូវ​នេះ​ដរាប​អស់កល្ប​ជានិច្ច។ ​អាម៉ែន។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម