ដើម្បីឲ្យសម្រេចសេចក្ដីដែលបានថ្លែងទុកតាមរយៈអ្នកនាំព្រះបន្ទូលថា៖ «យើងនឹងបើកមាត់យើងនិយាយជារឿងប្រៀបប្រដូច ហើយយើងនឹងនិយាយអំពីសេចក្ដីដែលបានលាក់កំបាំងតាំងពីដើមកំណើតពិភពលោកមក»។
ហេព្រើរ 4:3 - Khmer Christian Bible រីឯយើងដែលជាអ្នកជឿនឹងបានចូលក្នុងការសម្រាកនោះ ដូចដែលព្រះជាម្ចាស់មានបន្ទូលថា៖ «យើងស្បថដោយកំហឹងរបស់យើងថា ពួកគេនឹងមិនបានចូលទៅក្នុងការសម្រាករបស់យើងឡើយ»។ ទោះជាយ៉ាងណា កិច្ចការទាំងឡាយបានសម្រេចតាំងពីដើមកំណើតពិភពលោកមកហើយ។ ព្រះគម្ពីរខ្មែរសាកល រីឯយើងដែលជឿនឹងចូលទៅក្នុងសេចក្ដីសម្រាកនោះ ដូចដែលព្រះមានបន្ទូលថា: “នោះយើងបានស្បថដោយកំហឹងរបស់យើងថា: ‘ពួកគេនឹងចូលទៅក្នុងសេចក្ដីសម្រាករបស់យើងមិនបានឡើយ’” ទោះបីជាកិច្ចការរបស់ព្រះអង្គបានសម្រេចរួចហើយ តាំងពីកំណើតនៃពិភពលោកក៏ដោយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះទ្រង់មានព្រះបន្ទូលថា៖ «យើងបានស្បថទាំងកំហឹងថា "ពួកគេមិនត្រូវចូលទៅក្នុងសេចក្ដីសម្រាករបស់យើងឡើយ"» តែចំពោះយើងវិញ យើងជឿថានឹងបានចូលទៅក្នុងសេចក្ដីសម្រាកនោះ ទោះបើកិច្ចការទាំងប៉ុន្មានបានសម្រេច តាំងពីកំណើតពិភពលោកមកក៏ដោយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់មានព្រះបន្ទូលថា «យើងខឹងនឹងពួកគេ ហើយប្ដេជ្ញាថា មិនឲ្យពួកគេចូលមកសម្រាកជាមួយយើងជាដាច់ខាត»។ ចំពោះយើងជាអ្នកជឿវិញ យើងបានចូលមកសម្រាកជាមួយព្រះអង្គហើយ។ ពិតមែនហើយ ព្រះជាម្ចាស់បានបង្ហើយកិច្ចការរបស់ព្រះអង្គ តាំងពីកំណើតពិភពលោកមកម៉្លេះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តាមសេចក្ដីដែលទ្រង់មានបន្ទូលថា «អញបានស្បថទាំងកំហឹងថា វារាល់គ្នាមិនត្រូវចូលទៅក្នុងសេចក្ដីសំរាករបស់អញសោះឡើយ» តែយើងរាល់គ្នាដែលជឿ យើងចូលក្នុងសេចក្ដីសំរាកនោះវិញ ទោះបើការទាំងប៉ុន្មានបានសំរេច តាំងពីកំណើតលោកីយមកក៏ដោយ អាល់គីតាប អុលឡោះមានបន្ទូលថា «យើងខឹងនឹងពួកគេ ហើយប្ដេជ្ញាថា មិនឲ្យពួកគេចូលមកសម្រាក ជាមួយយើងជាដាច់ខាត»។ ចំពោះយើងជាអ្នកជឿវិញ យើងបានចូលមកសម្រាកជាមួយទ្រង់ហើយ។ ពិតមែនហើយ អុលឡោះបានបង្ហើយកិច្ចការរបស់ទ្រង់ តាំងពីកំណើតពិភពលោកមកម៉្លេះ |
ដើម្បីឲ្យសម្រេចសេចក្ដីដែលបានថ្លែងទុកតាមរយៈអ្នកនាំព្រះបន្ទូលថា៖ «យើងនឹងបើកមាត់យើងនិយាយជារឿងប្រៀបប្រដូច ហើយយើងនឹងនិយាយអំពីសេចក្ដីដែលបានលាក់កំបាំងតាំងពីដើមកំណើតពិភពលោកមក»។
នៅពេលនោះ ស្ដេចនឹងមានបន្ទូលទៅពួកអ្នកនៅខាងស្ដាំថា អស់អ្នកដែលព្រះវរបិតារបស់ខ្ញុំបានប្រទានពរ ចូរមកទទួលយកនគរដែលបានរៀបចំសម្រាប់អ្នករាល់គ្នា តាំងពីដើមកំណើតពិភពលោកទុកជាមរតកចុះ
តាមដែលព្រះអង្គបានជ្រើសរើសយើងនៅក្នុងព្រះគ្រិស្ត តាំងពីមុនដើមកំណើតពិភពលោកមក ដើម្បីឲ្យយើងបានបរិសុទ្ធ ហើយឥតបន្ទោសបាននៅចំពោះព្រះអង្គដោយសេចក្ដីស្រឡាញ់
បានជាយើងស្បថដោយកំហឹងរបស់យើងថា ពួកគេនឹងមិនបានចូលក្នុងការសម្រាករបស់យើងឡើយ»។
ដ្បិតបើយើងរក្សាការជឿជាក់ដែលយើងមានពីដំបូងយ៉ាងខ្ជាប់ខ្ជួនរហូតដល់ទីបញ្ចប់ នោះយើងនឹងត្រលប់ជាអ្នកមានចំណែករួមជាមួយព្រះគ្រិស្ដ
ដ្បិតបើដូច្នេះមែន នោះព្រះអង្គមុខជាត្រូវរងទុក្ខជាច្រើនលើកតាំងពីកំណើតពិភពលោកមកម៉្លេះ ប៉ុន្ដែនៅគ្រាចុងក្រោយនេះ ព្រះអង្គបានបង្ហាញខ្លួនតែមួយដងគត់ ដើម្បីលុបបំបាត់បាប ដោយថ្វាយអង្គទ្រង់ទុកជាយញ្ញបូជា។
ដែលបានជ្រើសរើសតាំងពីមុនកំណើតពិភពលោកមកម៉្លេះ ប៉ុន្ដែទើបតែនឹងបង្ហាញខ្លួនឲ្យឃើញនៅគ្រាចុងក្រោយនេះសម្រាប់អ្នករាល់គ្នា។