Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពេត្រុស 1:20 - Khmer Christian Bible

20 ដែល​បាន​ជ្រើសរើស​តាំង​ពី​មុន​កំណើត​ពិភព​លោក​មក​ម៉្លេះ​ ប៉ុន្ដែ​ទើប​តែនឹង​បង្ហាញ​ខ្លួន​ឲ្យ​ឃើញ​នៅ​គ្រា​ចុងក្រោយ​នេះ​សម្រាប់​អ្នក​រាល់គ្នា។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

20 ព្រះអង្គ​ត្រូវបាន​ជ្រើសតាំងជាមុន មុន​កំណើត​នៃ​ពិភពលោក​មកម្ល៉េះ ប៉ុន្តែ​ត្រូវបាន​សម្ដែង​នៅ​គ្រា​ចុងបញ្ចប់​នេះ ដោយយល់ដល់​អ្នករាល់គ្នា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ព្រះ​បាន​តម្រូវ​ព្រះ‌អង្គ​ទុក​តាំង​ពី​មុន​កំណើត​ពិភព‌លោក​មក តែ​បាន​លេច​មក​នៅ​គ្រា​ចុង​ក្រោយ​នេះ ដោយ​ព្រោះ​អ្នក​រាល់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ព្រះ‌ជា‌ម្ចាស់​បាន​ជ្រើស​តាំង​ព្រះ‌គ្រិស្ត មុន​កំណើត​ពិភព​លោក​ទៅ​ទៀត ហើយ​បាន​បង្ហាញ​ព្រះអង្គ​ឲ្យ​មនុស្ស​លោក​ឃើញ​នៅ​គ្រា​ចុង​ក្រោយ​នេះ ព្រោះ​តែ​បងប្អូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ដែល​បាន​ស្គាល់​តាំង​ពី​មុន​កំណើត​លោកីយ​មក តែ​ទើប​នឹង​លេច​មក​នៅ​ជាន់​ក្រោយ​បង្អស់​នេះ ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា

សូមមើលជំពូក ចម្លង

អាល់គីតាប

20 អុលឡោះ​បាន​ជ្រើស​តាំង​អាល់ម៉ា‌ហ្សៀស មុន​កំណើត​ពិភព​លោក​ទៅ​ទៀត ហើយ​បាន​បង្ហាញ​គាត់​ឲ្យ​មនុស្ស​លោក​ឃើញ​នៅ​គ្រា​ចុង​ក្រោយ​នេះ ព្រោះ​តែ​បង​ប្អូន។

សូមមើលជំពូក ចម្លង




១ ពេត្រុស 1:20
27 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ពេល​នោះ​ ស្ដេច​នឹង​មាន​បន្ទូល​ទៅ​ពួក​អ្នក​នៅ​ខាង​ស្ដាំ​ថា​ អស់​អ្នក​ដែល​ព្រះវរបិតា​របស់​ខ្ញុំ​បាន​ប្រទាន​ពរ​ ចូរ​មក​ទទួល​យក​នគរ​ដែល​បាន​រៀបចំ​សម្រាប់​អ្នក​រាល់គ្នា​ តាំង​ពី​ដើម​កំណើត​ពិភព​លោក​ទុក​ជា​មរតក​ចុះ​


ព្រះយេស៊ូ​នេះ​ហើយ​ ដែល​ព្រះជាម្ចាស់​បាន​បញ្ជូន​មក​តាម​គោល​បំណង​ និង​ព្រះតម្រិះ​ជា​មុន​របស់​ព្រះអង្គ​ដែល​បាន​កំណត់​ទុក​ រីឯ​អ្នក​រាល់គ្នា​បាន​ឆ្កាង​សម្លាប់​ព្រះអង្គ​ដោយ​ដៃ​របស់​ពួក​មនុស្ស​មិន​គោរព​ក្រឹត្យ​វិន័យ​


គឺ​ព្រះជាម្ចាស់​បាន​ប្រគល់​ព្រះយេស៊ូ​ទុកជា​យញ្ញបូជា​ប្រោសលោះ​ដោយសារ​ឈាម​របស់​ព្រះអង្គ​តាមរយៈ​ជំនឿ​ ដើម្បី​បង្ហាញ​ពី​សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់។​ ព្រះជាម្ចាស់​មិន​បាន​ដាក់​ទោស​បាប​ដែល​មនុស្ស​បាន​ប្រព្រឹត្ដ​កាល​ពី​មុន​ទេ​


ដ្បិត​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ស្គាល់​ជាមុន​ ព្រះអង្គ​បាន​តម្រូវ​ពួកគេ​ទុក​ជាស្រេច​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ ដើម្បី​ឲ្យ​ព្រះរាជ​បុត្រា​ត្រលប់​ជា​កូន​ច្បង​នៅ​ក្នុង​ចំណោម​បងប្អូន​ជាច្រើន​


លុះ​ដល់​ពេល​កំណត់​ហើយ​ ព្រះជាម្ចាស់​ក៏​ចាត់​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ឲ្យ​មក​ប្រសូត​ពី​ស្រ្តី​ម្នាក់​ គឺ​ឲ្យ​ប្រសូត​នៅ​ក្រោម​គម្ពីរ​វិន័យ


ហើយ​ឲ្យ​គម្រោង​នោះ​បាន​សម្រេច​នៅ​ពេល​កំណត់​មក​ដល់​ ដើម្បី​ប្រមូល​អ្វីៗ​ទាំង​អស់​ឲ្យ​រួម​គ្នា​តែ​មួយ​នៅ​ក្នុង​ព្រះគ្រិស្ដ​ គឺ​ទាំង​អ្វីៗ​នៅ​ស្ថានសួគ៌​ និង​នៅ​ផែនដី​


តាម​ដែល​ព្រះអង្គ​បាន​ជ្រើសរើស​យើង​នៅ​ក្នុង​ព្រះគ្រិស្ត​ តាំង​ពី​មុន​ដើម​កំណើត​ពិភព​លោក​មក​ ដើម្បី​ឲ្យ​យើង​បាន​បរិសុទ្ធ​ ហើយ​ឥត​បន្ទោស​បាន​នៅ​ចំពោះ​ព្រះអង្គ‍​ដោយ​សេចក្ដី​ស្រឡាញ់​


ស្រប​ទៅ​តាម​គម្រោង​ការ​ដ៏​អស់កល្ប​ដែល​ព្រះអង្គ​ធ្វើ​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ដែល​ជា​ព្រះអម្ចាស់​នៃ​យើង។​


និង​ឲ្យ​បំភ្លឺ​ដល់​មនុស្ស​ទាំង​អស់​អំពី​អ្វី​ដែល​ជា​គម្រោង​ការ​អាថ៌កំបាំង​ ដែល​បាន​លាក់​ទុក​តាំង​ពី​អស់កល្ប​នៅ​ក្នុង​ព្រះជាម្ចាស់​ ជា​ព្រះ​ដែល​បាន​បង្កើត​អ្វីៗ​ទាំង​អស់​


គឺ​ជា​សេចក្ដី​អាថ៌កំបាំង​ដែល​បាន​លាក់​ទុក​តាំង​ពី​អស់កល្ប​តរៀង​មក​ ប៉ុន្ដែ​ ឥឡូវ​នេះ​ បាន​បង្ហាញ​ឲ្យ​ពួក​បរិសុទ្ធ​របស់​ព្រះអង្គ​ស្គាល់​


ពិត​ណាស់​ អាថ៌កំបាំង​នៃ​ការ​គោរព​កោតខ្លាច​ព្រះជាម្ចាស់​អស្ចារ្យ​ណាស់​ គឺ​ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​គេ​ឃើញ​នៅ​ក្នុង​សាច់ឈាម​ ព្រះអង្គ​ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយ​ព្រះវិញ្ញាណ​ ពួក​ទេវតា​បាន​ឃើញ​ព្រះអង្គ​ មាន​គេ​ប្រកាស​អំពី​ព្រះអង្គ​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ​ មនុស្ស​នៅ​ក្នុង​ពិភព​លោក​ជឿ​លើ​ព្រះអង្គ​ ហើយ​ព្រះអង្គ​ត្រូវ​បាន​លើក​ឡើង​ទៅ​ក្នុង​សិរី​រុងរឿង។​


ប៉ុន្ដែ​នៅ​គ្រា​ចុងក្រោយ​នេះ​ ព្រះជាម្ចាស់​មាន​បន្ទូល​មក​កាន់​យើង​តាមរយៈព្រះរាជ​បុត្រា​ដែល​ព្រះអង្គ​បាន​តែង​តាំង​ជា​អ្នក​ស្នង​មរតក​លើ​របស់​សព្វ​សារពើ​ ហើយ​ព្រះអង្គ​ក៏​បាន​បង្កើត​ពិភព​លោក​តាមរយៈ​ព្រះរាជ​បុត្រា​ដែរ។​


ដូច្នេះ​ ដោយ​ព្រោះ​កូនៗ​មាន​ចំណែក​នៅ​ក្នុង​សាច់​ និង​ឈាម​ នោះ​ព្រះអង្គ​ក៏​ទទួល​ចំណែក​ដូច្នោះ​ដែរ​ ដើម្បី​បំផ្លាញ​អារក្ស​សាតាំង​ជា​អ្នក​ដែល​មាន​អំណាច​លើ​សេចក្ដី​ស្លាប់​តាមរយៈ​ការ​សោយ​ទិវង្គត​របស់​ព្រះអង្គ​


ដ្បិត​បើ​ដូច្នេះ​មែន​ នោះ​ព្រះអង្គ​មុខ​ជា​ត្រូវ​រងទុក្ខ​ជា​ច្រើន​លើក​តាំង​ពី​កំណើត​ពិភព​លោក​មក​ម៉្លេះ​ ប៉ុន្ដែ​នៅ​គ្រា​ចុងក្រោយ​នេះ ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​តែ​មួយ​ដង​គត់​ ដើម្បី​លុប​បំបាត់​បាប​ ដោយ​ថ្វាយ​អង្គ​ទ្រង់​ទុក​ជា​យញ្ញ​បូជា។​


ស្របតាម​គោល​បំណង​របស់​ព្រះជាម្ចាស់​ដ៏​ជា​ព្រះវរបិតា​ដែល​បាន​កំណត់​ទុក​ គឺ​ជា​ពួកអ្នក​ដែល​ទទួល​បាន​ការ​ញែក​ជា​បរិសុទ្ធ​របស់​ព្រះវិញ្ញាណ​ ដើម្បី​ឲ្យ​ស្ដាប់​បង្គាប់​ព្រះយេស៊ូ​គ្រិស្ដ​ និង​ទទួល​បាន​ការ​ប្រោះ​ឈាម​របស់​ព្រះ​អង្គ។​ សូម​ឲ្យ​អ្នក​រាល់គ្នា​បាន​ប្រកប​ដោយ​ព្រះគុណ​ និង​សេចក្ដី​សុខសាន្ដ​កាន់​តែ​ច្រើន​ឡើងៗ។​


ដ្បិត​ជីវិត​នោះ​ត្រូវ​បាន​បង្ហាញ​ឲ្យ​ឃើញ​ហើយ​ ដូច្នេះ​យើង​បាន​ឃើញ​ និង​ធ្វើ​បន្ទាល់​ ព្រម​ទាំង​ប្រកាស​ប្រាប់​អ្នក​រាល់គ្នា​អំពី​ជីវិត​អស់កល្ប​ជានិច្ច​ ដែល​ពី​ដើម​ស្ថិត​នៅ​ជាមួយ​ព្រះវរបិតា​ ហើយ​បាន​បង្ហាញ​ឲ្យ​យើង​ឃើញ។​


អ្នក​រាល់គ្នា​ដឹង​ហើយ​ថា​ ព្រះអង្គ​បាន​លេច​មក​ ដើម្បី​ដក​យក​បាប​ចេញ​ ហើយ​នៅ​ក្នុង​ព្រះអង្គ​គ្មាន​បាប​ឡើយ។​


ប៉ុន្ដែ​អស់​អ្នក​ដែល​ប្រព្រឹត្ដ​បាប​ នោះ​មកពី​អារក្ស​សាតាំង​ទេ​ ព្រោះ​អារក្ស​សាតាំង​បាន​ប្រព្រឹត្ដ​បាប​តាំង​ពី​ដើម​ដំបូង​មក​ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​បាន​លេច​មក​ ដើម្បី​បំផ្លាញ​កិច្ចការ​របស់​អារក្ស​សាតាំង។​


រីឯ​អស់​អ្នក​ដែល​រស់​នៅ​លើ​ផែនដី​នឹង​ថ្វាយបង្គំ​វា​ គឺ​ជា​អស់​អ្នក​ដែល​តាំង​ពី​ដើម​កំណើត​ពិភព​លោក​មក​គ្មាន​ឈ្មោះ​កត់​ទុក​នៅ​ក្នុង​បញ្ជី​ជីវិត​របស់​កូនចៀម​ដែល​ត្រូវ​បាន​គេ​សម្លាប់។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម