Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 4:4 - Khmer Christian Bible

4 ដ្បិត​មាន​កន្លែង​មួយ​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​អំពី​ថ្ងៃ​ទី​ប្រាំពីរ​ដូច្នេះ​ថា៖ «ព្រះ​ជាម្ចាស់​បាន​សម្រាក​ពី​កិច្ចការ​ទាំង​ឡាយ​របស់​ព្រះអង្គ​នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 ដ្បិត​ចំពោះ​ថ្ងៃ​ទីប្រាំពីរ ព្រះអង្គ​មានបន្ទូល​នៅកន្លែងមួយ​ក្នុងគម្ពីរ​យ៉ាងដូច្នេះ​ថា​: “នៅ​ថ្ងៃ​ទីប្រាំពីរ ព្រះ​បាន​សម្រាក​ពី​កិច្ចការ​ទាំងអស់​របស់​ព្រះអង្គ”

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ដ្បិត​មាន​កន្លែង​មួយ ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​អំ​ពី​ថ្ងៃ​ទី​ប្រាំពីរ​ដូច្នេះ​ថា៖ «ហើយ​ព្រះ‌ទ្រង់​សម្រាក ពី​កិច្ច‌ការ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ នៅ​ថ្ងៃ​ទី​ប្រាំពីរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ដ្បិត​មាន​ចែង​ទុក​ត្រង់​វគ្គ​មួយ​ស្ដី​អំពី​ថ្ងៃ​ទី​ប្រាំ‌ពីរ​ថាៈព្រះ‌ជាម្ចាស់​បង្ហើយ​កិច្ចការ​ទាំង​អស់​នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ រួច​ព្រះអង្គ​ក៏​សម្រាក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ដ្បិត​នៅ​កន្លែង​ណា​មួយ នោះ​ទ្រង់​មាន​បន្ទូល​ពី​ថ្ងៃ​ទី​៧​ដូច្នេះ​ថា «ព្រះ‌ទ្រង់​បាន​ឈប់​សំរាក ពី​អស់​ទាំង​ការ​របស់​ទ្រង់​នៅ​ថ្ងៃ​ទី​៧»

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ដ្បិត​មាន​ចែង​ទុក​ត្រង់​វគ្គ​មួយ​ស្ដី​អំពី​ថ្ងៃ​ទី​ប្រាំ​ពីរ​ថាៈអុលឡោះ​បង្ហើយ​កិច្ចការ​ទាំង​អស់​នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ​រួច ទ្រង់​ក៏​សម្រាក។

សូមមើលជំពូក ចម្លង




ហេព្រើរ 4:4
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ​មាន​ម្នាក់​បាន​ធ្វើ​បន្ទាល់​នៅ​កន្លែង​មួយ​ថា៖​ «តើ​មនុស្ស​ជា​អ្វី​ បាន​ជា​ព្រះអង្គ​នឹកចាំ​ពី​គេ​ តើ​កូន​មនុស្ស​ជា​អ្វី​ បាន​ជា​ព្រះអង្គ​យក​ព្រះ​ហឫទ័យ​ទុក​ដាក់​ចំពោះ​គេ?​


ដ្បិត​អ្នកណា​ដែល​បាន​ចូល​ទៅ​ក្នុង​ការ​សម្រាក​របស់​ព្រះអង្គ អ្នក​នោះ​ក៏​បាន​សម្រាក​ពី​កិច្ចការ​ទាំងឡាយ​របស់​ខ្លួន​ ដូច​ដែល​ព្រះជាម្ចាស់​បាន​សម្រាក​ពី​កិច្ចការ​របស់​ព្រះអង្គ​ដែរ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម