ដ្បិតកូនមនុស្សត្រូវទៅដូចជាសេចក្ដីដែលបានចែងទុកមកមែន ប៉ុន្ដែវេទនាដល់មនុស្សម្នាក់នោះដែលបានក្បត់កូនមនុស្ស»។
វិវរណៈ 17:17 - Khmer Christian Bible ដ្បិតព្រះជាម្ចាស់បានដាក់សេចក្ដីនេះនៅក្នុងចិត្ដពួកគេ ដើម្បីសម្រេចបំណងរបស់ព្រះអង្គដោយឲ្យពួកគេមានគំនិតតែមួយ ហើយប្រគល់រាជ្យរបស់ពួកគេដល់សត្វសាហាវនោះរហូតដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានសម្រេច។ ព្រះគម្ពីរខ្មែរសាកល ដ្បិតព្រះបានដាក់ការនេះក្នុងចិត្តរបស់ពួកគេ ដើម្បីឲ្យពួកគេធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះអង្គដោយមានបំណងតែមួយ ព្រមទាំងប្រគល់អំណាចគ្រងរាជ្យរបស់ខ្លួនដល់សត្វតិរច្ឆាននោះ រហូតទាល់តែព្រះបន្ទូលរបស់ព្រះត្រូវបានបំពេញឲ្យសម្រេច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះបានបណ្ដាលចិត្តគេ ឲ្យធ្វើតាមគំនិតរបស់ព្រះអង្គ ដោយមូលគំនិតតែមួយ ហើយប្រគល់រាជ្យរបស់គេឲ្យសត្វនោះ រហូតទាល់តែព្រះបន្ទូលរបស់ព្រះបានសម្រេច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតព្រះជាម្ចាស់បានបណ្ដាលឲ្យពួកគេមានចិត្ត ធ្វើតាមផែនការរបស់ព្រះអង្គ គឺមូលមតិគ្នាប្រគល់រាជសម្បត្តិទៅឲ្យសត្វតិរច្ឆាន រហូតដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានសម្រេចគ្រប់ប្រការ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតព្រះទ្រង់បានបណ្តាលចិត្តគេ ឲ្យធ្វើតាមគំនិតទ្រង់ ហើយឲ្យគេមូលគំនិត នឹងប្រគល់រាជ្យគេ ដល់សត្វនោះ ទាល់តែព្រះបន្ទូលនៃព្រះបានសំរេច អាល់គីតាប ដ្បិតអុលឡោះបានបណ្ដាលឲ្យពួកគេមានចិត្ដ ធ្វើតាមផែនការរបស់ទ្រង់ គឺមូលមតិគ្នាប្រគល់រាជ្យសម្បត្តិទៅឲ្យសត្វតិរច្ឆាន រហូតដល់បន្ទូលរបស់អុលឡោះ បានសម្រេចគ្រប់ប្រការ។ |
ដ្បិតកូនមនុស្សត្រូវទៅដូចជាសេចក្ដីដែលបានចែងទុកមកមែន ប៉ុន្ដែវេទនាដល់មនុស្សម្នាក់នោះដែលបានក្បត់កូនមនុស្ស»។
អារក្សសាតាំងបានចូលយូដាសដែលហៅថា អ៊ីស្ការីយ៉ុត ជាសាវកម្នាក់ក្នុងចំណោមសាវកទាំងដប់ពីរ
ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា សេចក្ដីដែលបានចែងទុកអំពីខ្ញុំនេះត្រូវតែសម្រេច ដែលថា គេបានរាប់លោកបញ្ចូលជាមួយពួកល្មើសច្បាប់។ សេចក្ដីដែលទាក់ទងនឹងខ្ញុំឈានដល់ការសម្រេចហើយ»។
គេមិនអាចលុបបទគម្ពីរបានជាដាច់ខាត ដូច្នេះបើព្រះជាម្ចាស់ហៅអស់អ្នកដែលបានទទួលព្រះបន្ទូលរបស់ព្រះអង្គទាំងនោះថា ព្រះ
ខ្ញុំមិនមែននិយាយពីអ្នកទាំងអស់គ្នាទេ ខ្ញុំស្គាល់អស់អ្នកដែលខ្ញុំបានជ្រើសរើស ប៉ុន្ដែដើម្បីឲ្យសម្រេចតាមបទគម្ពីរដែលបានចែងថា អ្នកដែលបរិភោគនំប៉័ងរបស់ខ្ញុំ អ្នកនោះបានលើកកែងជើងរបស់ខ្លួនទាស់នឹងខ្ញុំ។
នៅពេលបរិភោគអាហារពេលយប់នោះ អារក្សសាតាំងបានចូលទៅក្នុងចិត្ដរបស់យូដាសអ៊ីស្ការីយ៉ុត ជាកូនលោកស៊ីម៉ូនរួចជាស្រេច ដើម្បីឲ្យក្បត់ព្រះអង្គ
ដូច្នេះពួកគេក៏និយាយគ្នាថា៖ «កុំហែកអាវនេះអី ចូរយើងចាប់ឆ្នោតវិញដើម្បីឲ្យដឹងថា អាវនេះនឹងទៅជារបស់អ្នកណា!» ពួកទាហានធ្វើដូច្នេះសម្រេចតាមបទគម្ពីរដែលចែងទុកថា គេបានយកអាវរបស់ខ្ញុំចែកគ្នា ហើយចាប់ឆ្នោតយកសម្លៀកបំពាក់របស់ខ្ញុំ។
បន្ទាប់មកព្រះយេស៊ូបានដឹងថា ការទាំងអស់បានសម្រេចហើយ រួចដើម្បីឲ្យសម្រេចតាមបទគម្ពីរ ព្រះអង្គក៏មានបន្ទូលថា៖ «ខ្ញុំស្រេកទឹកណាស់!»
ប៉ុន្ដែ សូមអរព្រះគុណព្រះជាម្ចាស់ដែលព្រះអង្គបានប្រទានឲ្យលោកទីតុសមានសេចក្ដីឧស្សាហ៍នោះនៅក្នុងចិត្ដចំពោះអ្នករាល់គ្នាដែរ
ដ្បិតនៅគ្រានៃសំឡេងត្រែរបស់ទេវតាទីប្រាំពីរដែលលោកបម្រុងនឹងផ្លុំ នោះសេចក្ដីអាថ៌កំបាំងរបស់ព្រះជាម្ចាស់នឹងបានសម្រេចដូចព្រះអង្គបានប្រកាសប្រាប់ពួកអ្នកនាំព្រះបន្ទូលជាបាវបម្រើរបស់ព្រះអង្គ»។
បន្ទាប់មក ខ្ញុំឃើញទីសំគាល់មួយទៀតដែលធំ ហើយអស្ចារ្យនៅលើមេឃ គឺមានទេវតាប្រាំពីរកាន់គ្រោះកាចប្រាំពីរដែលជាគ្រោះកាចចុងក្រោយ ដ្បិតសេចក្ដីក្រោធរបស់ព្រះជាម្ចាស់បានសម្រេចដោយសារគ្រោះកាចទាំងនោះ។
ស្ដេចទាំងនោះមានគំនិតតែមួយ ហើយពួកគេប្រគល់អំណាច និងសិទ្ធិអំណាចរបស់ខ្លួនដល់សត្វសាហាវនោះ
ទេវតាក៏និយាយមកខ្ញុំថា៖ «ចូរសរសេរដូច្នេះថា មានពរហើយ អស់អ្នកដែលត្រូវបានហៅឲ្យមកចូលរួមពិធីជប់លៀងមង្គលការរបស់កូនចៀម» ទេវតានោះក៏និយាយមកខ្ញុំទៀតថា៖ «សេចក្ដីទាំងនេះជាព្រះបន្ទូលដ៏ពិតរបស់ព្រះជាម្ចាស់»។
ពួកគេម្នាក់ៗបានទទួលអាវសវែង និងត្រូវបានប្រាប់ឲ្យសម្រាកបន្ដិចទៀត ទម្រាំពួកបាវបម្រើជាគូកន និងជាបងប្អូនរបស់ពួកគេដែលនឹងត្រូវគេសម្លាប់បែបដូច្នោះដែរ បានគ្រប់ចំនួនសិន។