Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 17:16 - Khmer Christian Bible

16 រី​ឯ​ស្នែង​ទាំង​ដប់​ដែល​អ្នក​បាន​ឃើញ​ និង​សត្វ​សាហាវ​នោះ​ ពួកគេ​នឹង​ស្អប់​ស្រ្ដី​ពេស្យា​នោះ​ ហើយ​នឹង​ធ្វើ​ឲ្យ​នាង​ហិនហោច​ និង​នៅ​អាក្រាត​ ពួកគេ​នឹង​ស៊ី​សាច់​នាង​ ហើយ​ដុត​នាង​ដោយ​ភ្លើង​ទៀត​ផង​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 រីឯ​ស្នែង​ទាំង​ដប់​ដែល​អ្នក​បាន​ឃើញ និង​សត្វតិរច្ឆាន​នោះ ពួកគេ​នឹង​ស្អប់​ស្ត្រីពេស្យា​នោះ ហើយ​ធ្វើឲ្យ​នាង​វិនាស និង​នៅ​អាក្រាត ព្រមទាំង​ស៊ី​សាច់​នាង ហើយ​ដុត​នាង​ចោល​ដោយ​ភ្លើង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ឯស្នែង​ទាំង​ដប់​ដែល​អ្នក​បាន​ឃើញ ព្រម​ទាំង​សត្វ​នោះ នឹង​ស្អប់​ស្ត្រី​ពេស្យា​នោះ គេ​នឹង​ធ្វើ​ឲ្យ​នាង​ហិនហោច ហើយ​នៅ​អាក្រាត គេ​នឹង​ស៊ី​សាច់​នាង និង​ដុត​នាង​នៅ​ក្នុង​ភ្លើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 រីឯ​ស្នែង​ទាំង​ដប់​ដែល​លោក​បាន​ឃើញ ព្រម​ទាំង​សត្វ​តិរច្ឆាន នឹង​នាំ​គ្នា​ស្អប់​ស្ត្រី​ពេស្យា​នោះ ហើយ​ធ្វើ​ឲ្យ​នាង​នៅ​ស្ងាត់​ឈឹង ទាំង​សម្រាត​នាង​ឲ្យ​នៅ​ខ្លួន​ទទេ គេ​នឹង​ស៊ី​សាច់​នាង និង​យក​នាង​ទៅ​ដុត​ក្នុង​ភ្លើង​ទៀត​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ស្នែង​ទាំង​១០​ដែល​អ្នក​ឃើញ ព្រម​ទាំង​សត្វ​នោះ​ផង នោះ​នឹង​ស្អប់​ដល់​ស្រី​សំផឹង ហើយ​នឹង​បំផ្លាញ​វា​ទៅ ទាំង​ធ្វើ​ឲ្យ​វា​នៅ​អាក្រាត រួច​នឹង​ស៊ី​សាច់​វា ហើយ​ដុត​វា​នៅ​ក្នុង​ភ្លើង

សូមមើលជំពូក ចម្លង

អាល់គីតាប

16 រីឯ​ស្នែង​ទាំង​ដប់​ដែល​អ្នក​បាន​ឃើញ ព្រម​ទាំង​សត្វ​តិរច្ឆាន នឹង​នាំ​គ្នា​ស្អប់​ស្ដ្រី​ពេស្យា​នោះ ហើយ​ធ្វើ​ឲ្យ​នាង​នៅ​ស្ងាត់​ជ្រងំ​ទាំង​សម្រាត​នាង​ឲ្យ​នៅ​ខ្លួន​ទទេ គេ​នឹង​ស៊ី​សាច់​នាង និង​យក​នាង​ទៅ​ដុត​ក្នុង​ភ្លើង​ទៀត​ផង

សូមមើលជំពូក ចម្លង




វិវរណៈ 17:16
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​មាន​ទី​សំគាល់​មួយ​ទៀត​លេច​មក​នៅ​លើ​មេឃ​ គឺ​មាន​នាគ​ក្រហម​មួយ​យ៉ាង​ធំ​ មាន​ក្បាល​ប្រាំពីរ​ និង​ស្នែង​ដប់​ ហើយ​នៅ​លើ​ក្បាល​របស់​វា​មាន​មកុដ​ប្រាំពីរ​


ទេវតា​ទីប្រាំមួយ​យក​ពាន​របស់​ខ្លួន​ចាក់​ទៅ​លើ​ទន្លេ​ធំ​ គឺ​ទន្លេ​អើប្រាត​ នោះ​ទឹក​ទន្លេ​ក៏​រីង​អស់​ ដើម្បី​រៀបចំ​ផ្លូវ​សម្រាប់​ពួក​ស្ដេច​ដែល​មក​ពី​ទិស​ខាង​កើត។​


ស្ដេច​ប្រាំ​អង្គ​ត្រូវ​បាន​ផ្ដួល​រំលំ​ហើយ​ មួយ​អង្គ​នៅ​សព្វ​ថ្ងៃ​នេះ​ ហើយ​មួយ​អង្គ​ទៀត​មិន​ទាន់​មក​ដល់​នៅ​ឡើយ​ទេ​ ប៉ុន្ដែ​ពេល​ស្ដេច​នោះ​មក​ដល់​ ស្ដេច​នោះត្រូវ​នៅ​មួយ​ភ្លែត​ប៉ុណ្ណោះ​


ពួកគេ​ក៏​បាច​ធូលី​ដី​លើ​ក្បាល​របស់​ខ្លួន​ ហើយ​ស្រែក​ឡើង​ ទាំង​ទ្រហោយំ​ និង​កាន់​ទុក្ខ​ថា៖​ «វេទនា​ហើយ​ វេទនា​ហើយ​ ទី​ក្រុង​ដ៏​ធំ​ដែល​អ្នក​មាន​នាវា​ទាំង​អស់​នៅ​តាម​សមុទ្រ​ត្រលប់​ជា​មាន​បាន​ដោយសារ​ទ្រព្យ​សម្បត្ដិ​របស់​ក្រុង​នោះ​ ដ្បិត​ក្រុង​នោះ​បាន​វិនាស​អស់​ក្នុង​រយៈ​ពេល​តែ​មួយ​ម៉ោង!


ហេតុ​នេះ​បាន​ជា​គ្រោះកាច​របស់​ក្រុង​នោះ​នឹង​មក​ដល់​ក្នុង​ថ្ងៃ​តែ​មួយ​ គឺ​ជា​សេចក្ដី​ស្លាប់​ ទុក្ខព្រួយ​ និង​គ្រោះ​អត់ឃ្លាន​ ហើយ​ក្រុង​នោះ​នឹង​ត្រូវ​ដុត​ដោយ​ភ្លើង​ ដ្បិត​ព្រះអម្ចាស់​ដែល​ជំនុំ​ជម្រះ​ក្រុង​នោះ​ ព្រះអង្គ​ខ្លាំង​ពូកែ។​


ដើម្បី​ឲ្យ​ពួក​ឯង​ស៊ី​សាច់​ពួក​ស្ដេច​ សាច់​ពួក​មេទ័ព​ សាច់​ពួកអ្នក​ខ្លាំង​ពូកែ​ សាច់​សេះ​ និង​សាច់​ពួកអ្នក​ជិះ​សេះ​ ព្រមទាំង​សាច់​មនុស្ស​ទាំង​អស់​ ទាំង​អ្នក​មាន​សេរីភាព​ ទាំង​បាវបម្រើ​ ទាំង​តូច​ ទាំង​ធំ»។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម