បន្តិចទៀតនេះ មនុស្សលោកនឹងលែងឃើញខ្ញុំទៀតហើយ ប៉ុន្តែអ្នករាល់គ្នានឹងឃើញខ្ញុំ ហើយដោយព្រោះខ្ញុំរស់ នោះអ្នករាល់គ្នាក៏រស់ដែរ
រ៉ូម 5:10 - Khmer Christian Bible បើព្រះជាម្ចាស់ឲ្យយើងផ្សះផ្សាជាមួយព្រះអង្គតាមរយៈការសោយទិវង្គតនៃព្រះរាជបុត្រារបស់ព្រះអង្គ កាលយើងនៅជាខ្មាំងសត្រូវនៅឡើយ ចុះឥឡូវនេះ ពេលដែលយើងបានផ្សះផ្សារួចហើយ យើងនឹងទទួលបានសេចក្ដីសង្គ្រោះលើសនេះយ៉ាងណាទៅទៀត ដោយសារជីវិតរបស់ព្រះយេស៊ូ ព្រះគម្ពីរខ្មែរសាកល ដ្បិតកាលយើងនៅជាខ្មាំងសត្រូវនៅឡើយ ប្រសិនបើយើងបានផ្សះផ្សានឹងព្រះតាមរយៈការសុគតនៃព្រះបុត្រារបស់ព្រះទៅហើយ ចុះទម្រាំដែលយើងបានផ្សះផ្សារួចហើយ តើយើងនឹងបានសង្គ្រោះដោយជីវិតរបស់ព្រះបុត្រាជាយ៉ាងណាទៅ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតប្រសិនបើយើងនៅជាខ្មាំងសត្រូវនៅឡើយ យើងបានជានាជាមួយព្រះ តាមរយៈការសុគតរបស់ព្រះរាជបុត្រាព្រះអង្គទៅហើយ ចុះចំណង់បើឥឡូវនេះ ដែលយើងបានជានាហើយ នោះយើងប្រាកដជាបានសង្គ្រោះ ដោយសារព្រះជន្មរបស់ព្រះអង្គ លើសជាងទៅទៀតមិនខាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើព្រះជាម្ចាស់សម្រុះសម្រួលយើងឲ្យជានានឹងព្រះអង្គវិញ ដោយព្រះបុត្រារបស់ព្រះអង្គសោយទិវង្គត ក្នុងគ្រាដែលយើងនៅជាសត្រូវនឹងព្រះអង្គនៅឡើយ ចំណង់បើឥឡូវនេះ យើងបានជានានឹងព្រះអង្គហើយ ព្រះអង្គក៏រឹតតែសង្គ្រោះយើង ដោយសារព្រះជន្មរបស់ព្រះបុត្រាថែមទៀតជាពុំខាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតកាលយើងជាខ្មាំងសត្រូវ បើយើងបានជាមេត្រីនឹងព្រះវិញទៅហើយ ដោយព្រះរាជបុត្រាទ្រង់សុគត ដូច្នេះ ដែលយើងបានជាមេត្រីហើយ នោះប្រាកដជាយើងនឹងបានសង្គ្រោះជាមិនខានលើសទៅទៀត ដោយទ្រង់មានព្រះជន្មរស់ឡើងវិញ អាល់គីតាប បើអុលឡោះសំរុះសំរួលយើងឲ្យជានានឹងទ្រង់វិញ ដោយបុត្រារបស់ទ្រង់ស្លាប់ ក្នុងគ្រាដែលយើងនៅជាសត្រូវនឹងទ្រង់នៅឡើយ ចំណង់បើឥឡូវនេះ យើងបានជានានឹងទ្រង់ហើយ ទ្រង់ក៏រឹតតែសង្គ្រោះយើង ដោយសារជីវិតរបស់បុត្រាថែមទៀត ជាពុំខាន។ |
បន្តិចទៀតនេះ មនុស្សលោកនឹងលែងឃើញខ្ញុំទៀតហើយ ប៉ុន្តែអ្នករាល់គ្នានឹងឃើញខ្ញុំ ហើយដោយព្រោះខ្ញុំរស់ នោះអ្នករាល់គ្នាក៏រស់ដែរ
ព្រះវរបិតាមានជីវិតនៅក្នុងព្រះអង្គផ្ទាល់យ៉ាងណា នោះព្រះអង្គក៏ប្រទានឲ្យព្រះរាជបុត្រាមានជីវិតនៅក្នុងព្រះអង្គផ្ទាល់យ៉ាងនោះដែរ
ដ្បិតនេះហើយជាបំណងរបស់ព្រះវរបិតាខ្ញុំ គឺឲ្យអស់អ្នកណាដែលឃើញព្រះរាជបុត្រាហើយជឿលើព្រះអង្គមានជីវិតអស់កល្បជានិច្ច រីឯខ្ញុំនឹងប្រោសអ្នកនោះឲ្យរស់ឡើងវិញនៅថ្ងៃចុងក្រោយ»។
ព្រះវរបិតាដែលបានចាត់ខ្ញុំឲ្យមក ព្រះអង្គមានព្រះជន្មរស់ ហើយខ្ញុំមានជីវិតដោយសារព្រះវរបិតាជាយ៉ាងណា នោះអស់អ្នកដែលបរិភោគខ្ញុំនឹងមានជីវិតដោយសារខ្ញុំជាយ៉ាងនោះដែរ។
យោងតាមដំណឹងល្អ ដោយសារអ្នករាល់គ្នា ពួកគេត្រលប់ជាសត្រូវរបស់ព្រះជាម្ចាស់ ប៉ុន្ដែយោងតាមការជ្រើសរើសវិញ ដោយសារដូនតារបស់ពួកគេ ព្រះជាម្ចាស់ស្រឡាញ់ពួកគេ
ហើយមិនត្រឹមតែប៉ុណ្ណោះ យើងក៏មានអំណរដែរនៅក្នុងព្រះជាម្ចាស់តាមរយៈព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើង ដែលឥឡូវនេះយើងបានទទួលការផ្សះផ្សាតាមរយៈព្រះអង្គរួចហើយ។
ពេលយើងនៅខ្សោយនៅឡើយ លុះដល់ពេលកំណត់ព្រះគ្រិស្ដបានសោយទិវង្គត ដើម្បីមនុស្សមិនគោរពកោតខ្លាចព្រះជាម្ចាស់
ព្រះអង្គដែលមិនបានសំចៃទុកសូម្បីតែព្រះរាជបុត្រារបស់ព្រះអង្គ ដែលព្រះអង្គបានបញ្ជូនមកសម្រាប់យើងទាំងអស់គ្នា តើព្រះអង្គនឹងមិនប្រោសប្រទានអ្វីៗទាំងអស់ដល់យើងជាមួយព្រះរាជបុត្រាដែរទេឬ?
តើអ្នកណាជាអ្នកដាក់ទោសគេ? ដ្បិតព្រះគ្រិស្ដយេស៊ូបានសោយទិវង្គត ហើយលើសពីនេះបានរស់ឡើងវិញទៀត ព្រមទាំងគង់នៅខាងស្ដាំព្រះហស្ដរបស់ព្រះជាម្ចាស់ដែរ ព្រះអង្គជាអ្នកទូលអង្វរជំនួសយើងទៀតផង។
ដ្បិតគំនិតខាងសាច់ឈាមប្រឆាំងនឹងព្រះជាម្ចាស់ ព្រោះមិនចុះចូលជាមួយក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ គឺមិនអាចចុះចូលបានផង។
ហេតុនេះយើងជាទូតរបស់ព្រះគ្រិស្ដហាក់ដូចជាព្រះជាម្ចាស់កំពុងដាស់តឿនតាមរយៈយើង ដូច្នេះយើងតំណាងឲ្យព្រះគ្រិស្ដ សូមអង្វរថា ចូរផ្សះផ្សាជាមួយព្រះជាម្ចាស់ចុះ
ដ្បិតព្រះអង្គបានធ្វើឲ្យព្រះមួយអង្គដែលគ្មានបាបសោះត្រលប់ជាបាបជំនួសយើង ដើម្បីឲ្យយើងត្រលប់ជាមនុស្សសុចរិតរបស់ព្រះជាម្ចាស់នៅក្នុងព្រះមួយអង្គនោះ។
ហើយដើម្បីឲ្យព្រះអង្គផ្សះផ្សាទាំងពីរជាមួយព្រះជាម្ចាស់នៅក្នុងរូបកាយតែមួយតាមរយៈឈើឆ្កាង ដោយបានលុបបំបាត់ភាពជាសត្រូវចោល តាមរយៈឈើឆ្កាង។
កាលពីមុនយើងទាំងអស់គ្នាក៏ធ្លាប់រស់នៅតាមចំណង់តណ្ហាសាច់ឈាមរបស់យើងក្នុងចំណោមពួកគេដែរ ទាំងបានប្រព្រឹត្ដតាមបំណង និងគំនិតខាងសាច់ឈាម ហើយយើងជាកូននៃសេចក្ដីក្រោធពីកំណើតដូចជាអ្នកដទៃទៀតដែរ
ហេតុនេះហើយបានជាព្រះអង្គត្រូវមានលក្ខណៈដូចជាបងប្អូនរបស់ព្រះអង្គគ្រប់យ៉ាង ដើម្បីត្រលប់ជាសម្ដេចសង្ឃដ៏មានចិត្តមេត្តាករុណា និងស្មោះត្រង់ក្នុងកិច្ចការដែលទាក់ទងនឹងព្រះជាម្ចាស់ ហើយថ្វាយតង្វាយលោះបាបរបស់ប្រជាជន
ហេតុនេះហើយបានជាព្រះអង្គអាចសង្គ្រោះអស់អ្នកដែលចូលទៅជិតព្រះជាម្ចាស់តាមរយៈព្រះអង្គបានជាដរាប ព្រោះព្រះអង្គមានព្រះជន្មរស់ជានិច្ច ដើម្បីជួយទូលអង្វរជំនួសពួកគេ។
កូនតូចៗរបស់ខ្ញុំអើយ! ខ្ញុំសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា ដើម្បីកុំឲ្យអ្នករាល់គ្នាប្រព្រឹត្ដបាប ផ្ទុយទៅវិញ បើអ្នកណាម្នាក់ប្រព្រឹត្ដបាប នោះយើងមានអ្នកជំនួយម្នាក់នៅចំពោះព្រះវរបិតា គឺព្រះយេស៊ូគ្រិស្ដជាព្រះដ៏សុចរិត
សេចក្ដីស្រឡាញ់គឺបែបនេះ គឺមិនមែនយើងទេដែលបានស្រឡាញ់ព្រះជាម្ចាស់ ប៉ុន្ដែព្រះជាម្ចាស់ទេតើដែលបានស្រឡាញ់យើង ហើយបានប្រទានព្រះរាជបុត្រារបស់ព្រះអង្គ ធ្វើជាយញ្ញបូជាប្រោសលោះសម្រាប់បាបរបស់យើង។
ហើយជាព្រះដ៏រស់ យើងបានស្លាប់ ប៉ុន្ដែមើល៍ យើងរស់នៅរហូតអស់កល្បជានិច្ច យើងក៏មានកូនសោនៃសេចក្ដីស្លាប់ និងកូនសោនៃស្ថាននរកដែរ។