Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 6:57 - Khmer Christian Bible

57 ព្រះ​វរ​បិតា​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ ព្រះអង្គ​មាន​ព្រះជន្ម​រស់​ ហើយ​ខ្ញុំ​មាន​ជីវិត​ដោយសារ​ព្រះ​វរ​បិតា​ជា​យ៉ាងណា​ នោះ​អស់​អ្នក​ដែល​បរិភោគ​ខ្ញុំ​នឹង​មាន​ជីវិត​ដោយសារ​ខ្ញុំ​ជា​យ៉ាង​នោះ​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

57 ព្រះ​បិតា​ដែល​មានព្រះជន្មរស់​បាន​ចាត់​ខ្ញុំ​ឲ្យមក ហើយខ្ញុំ​រស់​ដោយសារតែ​ព្រះ​បិតា​យ៉ាងណា អ្នក​ដែល​ហូប​ខ្ញុំ ក៏​នឹង​រស់​ដោយសារតែ​ខ្ញុំ​យ៉ាងនោះ​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

57 ដូច​ជា​ព្រះ‌វរបិតា​ដែល​មាន​ព្រះ‌ជន្ម​រស់ បាន​ចាត់​ខ្ញុំ​ឲ្យ​មក ហើយ​ខ្ញុំ​រស់​នៅ ដោយ​សារ​ព្រះ‌អង្គ នោះ​អ្នក​ណា​ដែល​ពិសា​ខ្ញុំ នឹង​រស់​ដោយ​សារ​ខ្ញុំ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

57 ព្រះ‌បិតា​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ព្រះអង្គ​មាន​ព្រះ‌ជន្ម​រស់ ហើយ​ខ្ញុំ​មាន​ជីវិត​ដោយ‌សារ​ព្រះអង្គ​យ៉ាង​ណា អ្នក​បរិភោគ​ខ្ញុំ ក៏​នឹង​មាន​ជីវិត​រស់ ដោយ‌សារ​ខ្ញុំ​យ៉ាង​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

57 អ្នក​ណា​ដែល​បរិភោគ​ខ្ញុំ អ្នក​នោះ​នឹង​រស់​ដោយ‌សារ​ខ្ញុំ ដូច​ជា​ព្រះវរ‌បិតា​ដ៏​មាន​ព្រះ‌ជន្ម​រស់ ទ្រង់​បាន​ចាត់​ឲ្យ​ខ្ញុំ​មក ហើយ​ខ្ញុំ​ក៏​រស់​នៅ ដោយ‌សារ​ទ្រង់​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

57 អុលឡោះ​ជា​បិតា​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ទ្រង់​មាន​ជីវិត​រស់ ហើយ​ខ្ញុំ​មាន​ជីវិត​ដោយ‌សារ​ទ្រង់​យ៉ាង​ណា​អ្នក​បរិភោគ​ខ្ញុំ ក៏​នឹង​មាន​ជីវិត​រស់ ដោយ‌សារ​ខ្ញុំ​យ៉ាង​នោះ​ដែរ។

សូមមើលជំពូក ចម្លង




យ៉ូហាន 6:57
19 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ស៊ីម៉ូន​ពេត្រុស​ទូល​តប​ថា៖​ «លោក​ជា​ព្រះគ្រិស្ដ​ គឺ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់»​


បន្តិច​ទៀត​នេះ​ មនុស្ស​លោក​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត​ហើយ​ ប៉ុន្តែ​អ្នក​រាល់គ្នា​នឹង​ឃើញ​ខ្ញុំ​ ហើយ​ដោយ​ព្រោះ​ខ្ញុំ​រស់​ នោះ​អ្នក​រាល់គ្នា​ក៏​រស់​ដែរ​


ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ខ្ញុំ​ជា​ផ្លូវ​ ជា​សេចក្ដី​ពិត​ ហើយ​ជា​ជីវិត​ គ្មាន​អ្នកណា​ទៅ​ឯ​ព្រះ​វរ​បិតា​បាន​ឡើយ​ លើកលែង​តែ​ទៅ​តាមរយៈ​ខ្ញុំ​


ដើម្បី​ឲ្យ​ទាំង​អស់​គ្នា​ត្រលប់​ជា​តែ​មួយ​ ឱ​ព្រះវរបិតា​អើយ!​ ព្រះអង្គ​នៅ​ក្នុង​ខ្ញុំ​ ហើយ​ខ្ញុំ​នៅ​ក្នុង​ព្រះអង្គ​ជា​យ៉ាង​ណា​ សូម​ឲ្យ​ពួកគេ​នៅ​ក្នុង​យើង​យ៉ាងនោះ​ដែរ​ ដើម្បី​ឲ្យ​លោកិយ​នេះ​ជឿ​ថា​ ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មែន។​


ព្រោះ​ព្រះជា​ម្ចាស់​​មិន​បាន​ចាត់​ព្រះ​រាជ​បុត្រា​ឲ្យមក​ក្នុង​ពិភព​លោក​នេះដើម្បី​ជំនុំ​ជម្រះ​ពិភព​លោក​ទេ ប៉ុន្ដែ​ដើម្បី​ឲ្យពិភព​លោក​ទទួល​បាន​សេចក្ដី​​សង្គ្រោះ​តាមរយៈ​ព្រះ​រាជ​បុត្រា​វិញ


​ព្រះ​វរ​បិតា​មាន​ជីវិត​នៅ​ក្នុង​ព្រះអង្គ​ផ្ទាល់​យ៉ាង​ណា​ នោះ​ព្រះអង្គ​ក៏​ប្រទាន​ឲ្យ​ព្រះរាជ​បុត្រា​មាន​ជីវិត​នៅ​ក្នុង​ព្រះអង្គ​ផ្ទាល់​យ៉ាង​នោះ​ដែរ​


ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «នេះ​ជា​កិច្ចការ​របស់​ព្រះជាម្ចាស់​ គឺ​ឲ្យ​អ្នក​រាល់គ្នា​ជឿ​លើ​ព្រះ​មួយ​អង្គ​ដែល​ព្រះជាម្ចាស់​ចាត់​ឲ្យ​មក»។​


ព្រោះ​ខ្ញុំ​ចុះ​ពី​ស្ថានសួគ៌​មក​ មិន​មែន​ធ្វើ​តាម​បំណង​របស់​ខ្លួន​ឯង​ទេ​ គឺ​ធ្វើ​តាម​បំណង​របស់​ព្រះជាម្ចាស់​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​


ដ្បិត​មនុស្ស​ទាំង​អស់​បាន​ស្លាប់​ដោយសារ​លោក​អ័ដាម​ជា​យ៉ាង​ណា​ នោះ​មនុស្ស​ទាំង​អស់​ក៏​នឹង​ត្រូវ​ប្រោស​ឲ្យ​មាន​ជីវិត​រស់ដោយសារ​ព្រះគ្រិស្ដ​ជា​យ៉ាង​នោះ​ដែរ។​


ដូច្នេះ​ក៏​មាន​សេចក្ដី​ចែង​ទុក​ដែរ​ថា៖​ «លោក​អ័ដាម​ដែល​ជា​មនុស្ស​ទីមួយ​បាន​ត្រលប់​ជា​មាន​ជីវិត​រស់»​ ប៉ុន្ដែ​លោក​អ័ដាម​ចុងក្រោយ​ជា​វិញ្ញាណ​ដែល​ផ្ដល់​ជីវិត‍​


ទោះបី​ព្រះអង្គ​ត្រូវ​គេ​ឆ្កាង​ដោយសារ​ភាព​កម្សោយ​ក៏ដោយ​ ក៏​ព្រះអង្គ​មាន​ព្រះជន្ម​រស់​ដោយសារ​អំណាច​របស់​ព្រះជាម្ចាស់​ដែរ​ ដូច្នេះ​ទោះបី​យើង​ខ្សោយ​ក្នុង​ព្រះអង្គ​ ក៏​យើង​នឹង​រស់​នៅជាមួយ​ព្រះអង្គ​ដោយសារ​ព្រះ​ចេស្ដា​របស់​ព្រះជាម្ចាស់​ដែល​មាន​ចំពោះ​អ្នក​រាល់គ្នា​ដែរ‍។​


ដូច្នេះ​ មិន​មែន​ខ្ញុំ​ទេ​ដែល​រស់នៅ​ គឺ​ព្រះគ្រិស្ដ​វិញ​ ដែល​រស់នៅ​ក្នុង​ខ្ញុំ​ រីឯ​ជីវិត​ដែល​ខ្ញុំ​រស់នៅ​ក្នុង​សាច់ឈាម​នា​ពេល​ឥឡូវ​នេះ​ ខ្ញុំ​រស់​ដោយសារ​ជំនឿ​លើ​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ដែល​បាន​ស្រឡាញ់​ខ្ញុំ​ និង​បាន​ប្រគល់​អង្គ​ទ្រង់​សម្រាប់​ខ្ញុំ​


ដ្បិត​ពួកគេ​ផ្ទាល់​បាន​រៀប​រាប់​ពី​របៀប​ដែល​អ្នក​រាល់គ្នា​ទទួល​យើង​ និង​អំពី​របៀប​ដែល​អ្នក​រាល់គ្នា​បែរ​ចេញ​ពី​រូបព្រះ​មក​ឯ​ព្រះជាម្ចាស់​ ដើម្បី​បម្រើ​ព្រះអង្គ​ដែល​ជា​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​ និង​ជាព្រះ​ដ៏​ពិត​


នោះ​ឈាម​របស់​ព្រះគ្រិស្ដ​ដែល​បាន​ថ្វាយ​អង្គ​ទ្រង់​ទុក​ជា​តង្វាយ​ដ៏​ឥត​សៅហ្មង​ដល់​ព្រះ​ជាម្ចាស់​តាមរយៈ​ព្រះវិញ្ញាណ​ដ៏​អស់កល្ប​ជានិច្ច​វិញ​ កាន់​តែ​ធ្វើ​ឲ្យ​មនសិការ​របស់​យើង​ស្អាត​ពី​កិច្ចការ​ខាង‍ឯ​សេចក្ដី​ស្លាប់​ទៅ​ទៀត​ ដើម្បី​ឲ្យ​បម្រើ​ព្រះ​ជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់​


ព្រះជាម្ចាស់​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​ដល់​យើង​តាម​រយៈ​ការ​នេះ​ គឺ​ព្រះអង្គ​បាន​ចាត់​ព្រះរាជ​បុត្រា​តែ​មួយ​របស់​ព្រះអង្គ​ឲ្យ​មក​ក្នុង​ពិភព​លោក​នេះ​ ដើម្បី​ឲ្យ​យើង​មាន​ជីវិត​ដោយសារ​ព្រះរាជ​បុត្រា​នោះ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម