Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ យ៉ូហាន 4:10 - Khmer Christian Bible

10 សេចក្ដី​ស្រឡាញ់​គឺ​បែប​នេះ គឺ​មិន​មែន​យើង​ទេ​ដែល​បាន​ស្រឡាញ់​ព្រះជាម្ចាស់​ ប៉ុន្ដែ​ព្រះជាម្ចាស់​ទេ​តើ​ដែល​បាន​ស្រឡាញ់​យើង​ ហើយ​បាន​ប្រទាន​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ ធ្វើ​ជា​យញ្ញ​បូជា​ប្រោស​លោះ​សម្រាប់​បាប​របស់​យើង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 មិនមែន​ថា​យើង​បាន​ស្រឡាញ់​ព្រះ​ទេ គឺ​ថា​ព្រះអង្គ​បាន​ស្រឡាញ់​យើង​វិញ​ទេតើ ហើយ​ចាត់​ព្រះបុត្រា​របស់​ព្រះអង្គ​ឲ្យមក​ជា​យញ្ញបូជាលួងព្រះហឫទ័យ​សម្រាប់​បាប​របស់យើង​——​ក្នុង​ការនេះ​ហើយ មាន​សេចក្ដីស្រឡាញ់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 នេះ​ហើយ​ជា​សេចក្ដី​ស្រឡាញ់ មិន​មែន​ថា​យើង​បាន​ស្រឡាញ់​ព្រះ​នោះ​ទេ គឺ​ព្រះ‌អង្គ​បាន​ស្រឡាញ់​យើង ហើយ​បាន​ចាត់​ព្រះ‌រាជ‌បុត្រា​ព្រះ‌អង្គ​មក ទុក​ជា​តង្វាយ​លោះ​បាប​យើង​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌ជា‌ម្ចាស់​មាន​ដូច​ត​ទៅ​នេះ មិន​មែន​យើង​ទេ​ដែល​បាន​ស្រឡាញ់​ព្រះអង្គ គឺ​ព្រះអង្គ​ទេ​តើ​ដែល​បាន​ស្រឡាញ់​យើង និង​បាន​ចាត់​ព្រះ‌បុត្រា​របស់​ព្រះអង្គ​ឲ្យ​យាង​មក​បូជា​ព្រះ‌ជន្ម លោះ​យើង​ឲ្យ​រួច​ពី​បាប​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 នេះ​ហើយ​ជា​សេចក្ដី​ស្រឡាញ់ មិន​មែន​ជា​យើង​បាន​ស្រឡាញ់​ព្រះ​នោះ​ទេ គឺ​ទ្រង់​បាន​ស្រឡាញ់​យើង​វិញ​ទេ​តើ ហើយ​បាន​ចាត់​ព្រះ‌រាជ‌បុត្រា​ទ្រង់​ឲ្យ​មក ទុក​ជា​ដង្វាយ​ឲ្យ​ធួន​នឹង​បាប​យើង​រាល់​គ្នា​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

10 សេចក្ដី​ស្រឡាញ់​របស់​អុលឡោះ​មាន​ដូច​ត​ទៅ​នេះ មិន​មែន​យើង​ទេ​ដែល​បាន​ស្រឡាញ់​ទ្រង់ គឺ​ទ្រង់​ទេ​តើ​ដែល​បាន​ស្រឡាញ់​យើង និង​បាន​ចាត់​បុត្រា​របស់​ទ្រង់​ឲ្យ​មក​លះបង់​ជីវិត លោះ​យើង​ឲ្យ​រួច​ពី​បាប​ផង។

សូមមើលជំពូក ចម្លង




១ យ៉ូហាន 4:10
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ឲ្យ​បញ្ញត្តិ​ថ្មី​មួយ​ដល់​អ្នក​រាល់គ្នា​ គឺ​ឲ្យ​អ្នក​រាល់គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ ចូរ​ស្រឡាញ់​គ្នា​ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់គ្នា​ដែរ។​


ដ្បិត​មិនមែន​អ្នក​រាល់គ្នា​ជ្រើសរើស​ខ្ញុំ​ទេ​ គឺ​ខ្ញុំ​បាន​ជ្រើសរើស​អ្នក​រាល់គ្នា​ ព្រមទាំង​តាំង​អ្នក​រាល់គ្នា​ឲ្យចេញ​ទៅ​បង្កើត​ផល​ ហើយ​ឲ្យ​ផល​របស់​អ្នក​រាល់គ្នា​បាន​នៅ​ស្ថិតស្ថេរ​ ដូច្នេះ​ហើយ​ អ្វី​ក៏ដោយ​ដែល​អ្នក​រាល់គ្នា​សុំ​ព្រះវរបិតា​ដោយ​នូវ​ឈ្មោះ​របស់​ខ្ញុំ នោះ​ព្រះអង្គ​នឹង​ប្រទាន​ឲ្យ​អ្នក​រាល់គ្នា​មិនខាន។​


ដ្បិត​ព្រះជា​ម្ចាស់ស្រឡាញ់​មនុស្ស​លោក​ដល់​ម៉្លេះ បាន​ជា​ព្រះ​អង្គ​ប្រទាន​ព្រះ​រាជ​បុត្រា​តែ​មួយ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះ​រាជ​បុត្រា​នោះ មិន​​ត្រូវ​​វិនាស​ឡើយ គឺ​ឲ្យមាន​ជីវិត​អស់កល្ប​ជានិច្ច​វិញ​


ខ្ញុំ​ជា​នំប៉័ង​ជីវិត​ដែល​ចុះ​មកពី​ស្ថានសួគ៌​ បើ​អ្នកណា​បរិភោគ​នំប៉័ង​នេះ​ អ្នក​នោះ​នឹង​មាន​ជីវិត​អស់កល្ប​ជានិច្ច​ ហើយ​នំប៉័ង​ដែល​ខ្ញុំ​នឹង​ឲ្យ​ ដើម្បី​ឲ្យ​មនុស្ស​លោក​មាន​ជីវិត​នោះ​ គឺ​ជា​រូប​សាច់​របស់​ខ្ញុំ»។​


ហេតុនេះ​ហើយ​បាន​ជា​ព្រះអង្គ​ត្រូវ​មាន​លក្ខណៈ​ដូច​ជា​បងប្អូន​របស់​ព្រះអង្គ​គ្រប់​យ៉ាង​ ដើម្បី​ត្រលប់​ជា​សម្ដេច​សង្ឃ​ដ៏​មាន​ចិត្ត​មេត្តា​ករុណា​ និង​ស្មោះត្រង់​ក្នុង​កិច្ចការ​ដែល​ទាក់ទង​នឹង​ព្រះជាម្ចាស់​ ហើយ​ថ្វាយ​តង្វាយ​លោះបាប​របស់​ប្រជាជន​


ព្រះអង្គ​បាន​ផ្ទុក​បាប​របស់​យើង​ក្នុង​រូបកាយ​របស់​ព្រះអង្គ​នៅ​លើ​ឈើ​ឆ្កាង​ ដើម្បី​ឲ្យយើង​បាន​ស្លាប់​ខាង‍​ឯ​បាប​ ហើយ​រស់​ខាង​ឯ​សេចក្ដី​សុចរិត​វិញ​ អ្នក​រាល់គ្នា​ក៏បាន​ជា​សះស្បើយ​ដោយ​សារ​របួស​របស់​ព្រះអង្គ​


ដ្បិត​ព្រះគ្រិស្ដ​ក៏​បាន​រងទុក្ខ​ម្ដង​ដោយ​ព្រោះ​បាប​ដែរ​ គឺ​ព្រះអង្គ​សុចរិត​បាន​សោយ​ទិវង្គត​ជំនួស​មនុស្ស​ទុច្ចរិត​ ដើម្បី​ឲ្យ​ព្រះអង្គ​នាំ​អ្នក​រាល់គ្នា​ទៅ‍​ឯ​ព្រះជាម្ចាស់​ ព្រះអង្គ​ត្រូវ​គេ​សម្លាប់​ខាង‍​ឯ​សាច់ឈាម​ ប៉ុន្ដែ​ត្រូវ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ខាង​ឯ​ព្រះវិញ្ញាណ​


ព្រះអង្គ​ជា​យញ្ញបូជា​ប្រោស​លោះ​សម្រាប់​បាប​របស់​យើង​ ហើយ​មិន​មែន​សម្រាប់​តែ​បាប​របស់​យើង​ប៉ុណ្ណោះ​ទេ​ គឺ​សម្រាប់​បាប​របស់​ពិភព​លោក​ទាំង​មូល​ដែរ។​


មើល៍​ ព្រះវរបិតា​ប្រទាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ណា​ដល់​យើង​ ដែល​យើង​ត្រូវ​បាន​ហៅ​ថា​ជា​កូន​របស់​ព្រះអង្គ​ ហើយ​យើង​ជា​កូន​របស់​ព្រះអង្គ​មែន​ ដូច្នេះ​ហើយ​បាន​ជា​លោកិយ​មិន​ស្គាល់​យើង​ ព្រោះ​គេ​មិន​ស្គាល់​ព្រះអង្គ។​


រីឯ​យើង​វិញ​ យើង​ស្រឡាញ់​ ដោយ​ព្រោះ​ព្រះអង្គ​ស្រឡាញ់​យើង​ជា​មុន។​


ហើយ​នេះ​ជា​សេចក្ដី​បន្ទាល់​ គឺ​ថា​ ព្រះជាម្ចាស់​បាន​ប្រទាន​ជីវិត​អស់កល្ប​ជានិច្ច​ដល់​យើង​ ហើយ​ជីវិត​នេះ​មាន​នៅ​ក្នុង​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម