Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 14:19 - Khmer Christian Bible

19 បន្តិច​ទៀត​នេះ​ មនុស្ស​លោក​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត​ហើយ​ ប៉ុន្តែ​អ្នក​រាល់គ្នា​នឹង​ឃើញ​ខ្ញុំ​ ហើយ​ដោយ​ព្រោះ​ខ្ញុំ​រស់​ នោះ​អ្នក​រាល់គ្នា​ក៏​រស់​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

19 “បន្តិចទៀត មនុស្សលោក​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត​ហើយ ប៉ុន្តែ​អ្នករាល់គ្នា​នឹង​ឃើញ​ខ្ញុំ​។ ដោយសារ​ខ្ញុំ​រស់ អ្នករាល់គ្នា​នឹង​រស់​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 បន្តិច​ទៀត មនុស្ស​លោក​នឹង​លែង​ឃើញ​ខ្ញុំ តែ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ខ្ញុំ ដោយ​ព្រោះ​ខ្ញុំ​រស់ អ្នក​រាល់​គ្នា​ក៏​នឹង​រស់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 បន្តិច​ទៀត មនុស្ស​លោក​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត​ហើយ។ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នឹង​ឃើញ​ខ្ញុំ ព្រោះ​ខ្ញុំ​មាន​ជីវិត​រស់ ហើយ​អ្នក​រាល់​គ្នា​ក៏​នឹង​មាន​ជីវិត​រស់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 បន្តិច​ទៀត លោកីយ​នឹង​លែង​ឃើញ​ខ្ញុំ តែ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ខ្ញុំ​វិញ ហើយ​ដោយ​ព្រោះ​ខ្ញុំ​រស់ នោះ​អ្នក​រាល់​គ្នា​នឹង​រស់​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

19 បន្ដិច​ទៀត មនុស្ស​លោក​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត​ហើយ។ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នឹង​ឃើញ​ខ្ញុំ​ព្រោះ​ខ្ញុំ​មាន​ជីវិត​រស់ ហើយ​អ្នក​រាល់​គ្នា​ក៏​នឹង​មាន​ជីវិត​រស់​ដែរ។

សូមមើលជំពូក ចម្លង




យ៉ូហាន 14:19
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​នាង​ថា៖​ «ខ្ញុំ​ជា​សេចក្ដី​រស់​ឡើង​វិញ​ ហើយ​ជា​ជីវិត​ អ្នកណា​ជឿ​លើ​ខ្ញុំ​ ទោះបី​ស្លាប់​ហើយ​ក៏​ដោយ​ នឹង​រស់​ឡើង​វិញ​


ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ពន្លឺ​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​តែមួយ​រយៈពេល​ខ្លី​ទេ​ ដូច្នេះ​ចូរ​ដើរ​នៅ​ពេល​ដែល​អ្នក​រាល់គ្នា​នៅ​មាន​ពន្លឺ​ចុះ​ ដើម្បី​កុំ​ឲ្យ​សេចក្ដី​ងងឹត​តាម​អ្នក​រាល់គ្នា​ទាន់​ ឯ​អ្នក​ដែល​ដើរ​ក្នុង​សេចក្ដី​ងងឹត​ គេ​មិន​ដឹង​ថា​ ខ្លួង​ឯង​កំពុង​ទៅ​ណា​ទេ​។​


កូន​តូចៗ​អើយ!​ ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់គ្នា​តែ​បន្តិច​ទៀត​ទេ​ អ្នក​រាល់គ្នា​នឹង​រក​ខ្ញុំ​ ដូច​ដែល​ខ្ញុំ​បាន​ប្រាប់​ជនជាតិ​យូដា​រួច​ហើយ​ ឥឡូវ​នេះ​ ខ្ញុំ​ក៏​ប្រាប់​អ្នក​រាល់គ្នា​ដែរ​ថា​ កន្លែង​ដែល​ខ្ញុំ​ទៅ​ អ្នក​រាល់គ្នា​ពុំ​អាច​ទៅ​បាន​ទេ។​


ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ខ្ញុំ​ជា​ផ្លូវ​ ជា​សេចក្ដី​ពិត​ ហើយ​ជា​ជីវិត​ គ្មាន​អ្នកណា​ទៅ​ឯ​ព្រះ​វរ​បិតា​បាន​ឡើយ​ លើកលែង​តែ​ទៅ​តាមរយៈ​ខ្ញុំ​


នៅ​បន្តិច​ទៀត​ អ្នក​រាល់គ្នា​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត​ហើយ​ ប៉ុន្ដែ​បន្តិច​ក្រោយ​មក ​អ្នក​រាល់គ្នា​នឹង​ឃើញ​ខ្ញុំ​វិញ»។​


ឥឡូវ​នេះ​ អ្នក​រាល់គ្នា​ព្រួយ​ចិត្ដ​មែន​ ប៉ុន្ដែ​ខ្ញុំ​នឹង​ជួប​អ្នក​រាល់គ្នា​ម្តង​ទៀត​ ហើយ​ចិត្ត​របស់​អ្នក​រាល់គ្នា​នឹង​អរ​សប្បាយ​វិញ​ រួច​គ្មាន​អ្នកណា​ដក​យក​អំណរ​នេះ​ពី​អ្នក​រាល់គ្នា​បាន​ឡើយ​


ដ្បិត​នេះ​ហើយ​ជា​បំណង​របស់​ព្រះ​វរ​បិតា​ខ្ញុំ​ គឺ​ឲ្យ​អស់​អ្នកណា​ដែល​ឃើញ​ព្រះរាជ​បុត្រា​ហើយ​ជឿ​លើ​ព្រះអង្គ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​ រីឯ​ខ្ញុំ​នឹង​ប្រោស​អ្នក​នោះ​ឲ្យ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ចុង​ក្រោយ»។​


ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់គ្នា​តែ​បន្តិច​ទៀត​ប៉ុណ្ណោះ​ បន្ទាប់​មក​ ខ្ញុំ​នឹង​ទៅ​ជួប​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​


ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ម្តង​ទៀត​ថា៖​ «ខ្ញុំ​ត្រូវ​ចាកចេញទៅ​ហើយ​ អ្នក​រាល់គ្នា​នឹង​តាម​រក​ខ្ញុំ​ ប៉ុន្ដែ​អ្នក​រាល់គ្នា​នឹង​ស្លាប់​នៅ​ក្នុង​បាប​របស់​ខ្លួន។​ កន្លែង​ដែល​ខ្ញុំ​ទៅ​ អ្នក​រាល់គ្នា​មិន​អាច​ទៅ​បាន​ទេ»។​


មិន​មែន​សម្រាប់​មនុស្ស​គ្រប់គ្នា​ទេ​ គឺ​សម្រាប់​តែ​ពួក​សាក្សី​ ដែល​ព្រះជាម្ចាស់​បាន​ជ្រើសរើស​ជាមុន​ប៉ុណ្ណោះ​ នោះ​គឺ​យើង​នេះ​ហើយ​ដែល​បាន​បរិភោគ​ និង​បាន​ផឹក​ជាមួយ​ព្រះអង្គ​ក្រោយ​ពេល​ព្រះអង្គ​រស់​ពី​ការ​សោយទិវង្គត​ឡើង​វិញ។​


បើ​ព្រះជាម្ចាស់​ឲ្យ​យើង​ផ្សះផ្សា​ជាមួយ​ព្រះអង្គ​តាមរយៈ​ការ​សោយ​ទិវង្គត​នៃ​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ កាល​យើង​នៅ​ជា​ខ្មាំង​សត្រូវ​នៅ​ឡើយ​ ចុះ​ឥឡូវ​នេះ​ ពេល​ដែល​យើង​បាន​ផ្សះផ្សា​រួច​ហើយ​ យើង​នឹង​ទទួល​បាន​សេចក្ដី​សង្គ្រោះ​លើស​នេះ​យ៉ាង​ណា​ទៅ​ទៀត​ ដោយសារ​ជីវិត​របស់​ព្រះយេស៊ូ​


តើ​អ្នកណា​ជា​អ្នក​ដាក់​ទោស​គេ?​ ដ្បិត​ព្រះគ្រិស្ដ​យេស៊ូ​បាន​សោយ​ទិវង្គត​ ហើយ​លើស​ពី​នេះ​បាន​រស់​ឡើង​វិញ​ទៀត​ ព្រមទាំង​គង់​នៅ​ខាង​ស្ដាំ​ព្រះហស្ដ‍​របស់​ព្រះជាម្ចាស់​ដែរ​ ព្រះអង្គ​ជា​អ្នក​ទូលអង្វរ​ជំនួស​យើង​ទៀត​ផង​។


ប៉ុន្ដែ​ឥឡូវ​នេះ​ ព្រះគ្រិស្ដ​មាន‍​ព្រះជន្ម​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​មែន​ ​គឺជា​ផល​ដំបូង​នៃ​ពួកអ្នក​ដែល​បាន​ស្លាប់​ទៅ​


ដូច្នេះ​ក៏​មាន​សេចក្ដី​ចែង​ទុក​ដែរ​ថា៖​ «លោក​អ័ដាម​ដែល​ជា​មនុស្ស​ទីមួយ​បាន​ត្រលប់​ជា​មាន​ជីវិត​រស់»​ ប៉ុន្ដែ​លោក​អ័ដាម​ចុងក្រោយ​ជា​វិញ្ញាណ​ដែល​ផ្ដល់​ជីវិត‍​


ហេតុនេះ​ហើយ​បាន​ជា​ព្រះអង្គ​អាច​សង្គ្រោះ​អស់​អ្នក​ដែល​ចូល​ទៅ​ជិត​ព្រះជាម្ចាស់​តាមរយៈ​ព្រះអង្គ​បាន​ជា​ដរាប​ ព្រោះ​ព្រះអង្គ​មាន​ព្រះជន្ម​រស់​ជានិច្ច​ ដើម្បី​ជួយ​ទូល​អង្វរ​ជំនួស​ពួកគេ។​


ខ្ញុំ​បាន​ឃើញ​បល្ល័ង្ក​ជា​ច្រើន​ ហើយ​អ្នក​ដែល​អង្គុយ​លើ​បល្ល័ង្ក​ទាំង​នោះ​បាន​ទទួល​អំណាច​ជំនុំ​ជម្រះ។​ ខ្ញុំ​ក៏​បាន​ឃើញ​ព្រលឹង​របស់​អស់​អ្នក​ដែល​ត្រូវ​បាន​គេ​កាត់ក​ដោយ​ព្រោះ​សេចក្ដី​បន្ទាល់​របស់​ព្រះយេស៊ូ​ និង​ដោយ​ព្រោះ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ គឺ​ជា​អស់​អ្នក​ដែល​មិន​បាន​ថ្វាយបង្គំ​សត្វ​សាហាវ​នោះ​ ឬ​រូប​ចម្លាក់​របស់​វា​ ក៏​មិន​បាន​ទទួល​សញ្ញា​សំគាល់​នៅ​លើ​ថ្ងាស​ ឬ​នៅ​លើ​ដៃ​របស់​ពួកគេ​ដែរ​ អ្នក​ទាំង​នោះ​រស់​ឡើង​វិញ​ ហើយ​សោយរាជ្យ​ជាមួយ​ព្រះគ្រិស្ដ​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម