Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 11:28 - Khmer Christian Bible

28 យោង​តាម​ដំណឹង​ល្អ​ ដោយសារ​អ្នករាល់​គ្នា​ ពួកគេ​ត្រលប់​ជា​សត្រូវ​របស់​ព្រះជាម្ចាស់​ ប៉ុន្ដែ​យោង​តាម​ការ​ជ្រើសរើស​វិញ​ ដោយសារ​ដូនតា​របស់​ពួកគេ​ ព្រះជាម្ចាស់​ស្រឡាញ់​ពួកគេ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

28 បើគិតតាម​ដំណឹងល្អ ពួកគេ​ពិតជា​ខ្មាំងសត្រូវ​របស់ព្រះ ដោយសារតែ​អ្នករាល់គ្នា ប៉ុន្តែ​បើគិតតាម​ការជ្រើសតាំង ពួកគេ​ពិតជា​អ្នក​ដ៏ជាទីស្រឡាញ់ ដោយសារតែ​ពួក​ដូនតា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 បើ​គិត​តាម​ដំណឹង​ល្អ គេ​ជា​សត្រូវ​របស់​ព្រះ ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា តែ​បើ​គិត​តាម​ការ​រើស​តាំង​វិញ នោះ​គេ​ជា​ស្ងួន‌ភ្ងា ដោយ​ព្រោះ​ពួក​បុព្វបុរស​របស់​គេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 បើ​គិត​តាម​ដំណឹង‌ល្អ* សាសន៍​អ៊ីស្រា‌អែល​ជា​សត្រូវ​នឹង​ព្រះ‌ជា‌ម្ចាស់​ ដើម្បី​ជា​ប្រយោជន៍​ដល់​បងប្អូន។ បើ​គិត​តាម​ការ​ជ្រើស​រើស​វិញ ព្រះ‌ជា‌ម្ចាស់​ស្រឡាញ់​គេ មក​ពី​ព្រះអង្គ​គិត​ដល់​បុព្វបុរស​របស់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 ខាង​ឯ​ដំណឹង​ល្អ គេ​ជា​ខ្មាំង​សត្រូវ ដើម្បី​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា តែ​ត្រង់​សេចក្ដី​រើស​តាំង នោះ​គេ​ជា​ស្ងួន‌ភ្ងា​វិញ ដោយ​ព្រោះ​ពួក​ឰយុកោ

សូមមើលជំពូក ចម្លង

អាល់គីតាប

28 បើ​គិត​តាម​ដំណឹង‌ល្អ សាសន៍​អ៊ីស្រ‌អែល​ជា​សត្រូវ​នឹង​អុលឡោះ ដើម្បី​ជា​ប្រយោជន៍​ដល់​បង​ប្អូន។ បើ​គិត​តាម​ការ​ជ្រើស​រើស​វិញ អុលឡោះ​ស្រឡាញ់​គេ មក​ពី​អុលឡោះ​គិត​ដល់​បុព្វ‌បុរស​របស់​គេ។

សូមមើលជំពូក ចម្លង




រ៉ូម 11:28
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុនេះ​ ខ្ញុំ​ប្រាប់​ពួក​លោក​ថា​ នគរ​ព្រះជាម្ចាស់​នឹង​ត្រូវ​ដក​ហូត​ពី​ពួក​លោក​ ហើយ​ប្រគល់​ទៅ​ឲ្យ​ជនជាតិ​មួយ​ដែល​បង្កើត​ផល​ឲ្យ​នគរ​នោះ។​


ដោយ​នឹកចាំ​ពី​សេចក្ដី​មេត្តា​ករុណា​ ព្រះអង្គ​ជួយ​អ៊ីស្រាអែល​ជា​បាវបម្រើ​របស់​ព្រះអង្គ​


ប៉ុន្ដែ​ពួក​ជនជាតិ​យូដា​ដែល​មិន​ព្រម​ជឿ​បាន​ញុះញង់​ពួក​សាសន៍​ដទៃ​ឲ្យ​មាន​គំនិត​អាក្រក់​នឹង​ពួក​បងប្អូន។​


ប៉ុន្ដែ​ពេល​ពួកគេ​ចេះតែ​ប្រឆាំង​ និង​ជេរ​ប្រមាថ​គាត់​ គាត់​ក៏​រលាស់​សម្លៀក​បំពាក់​ រួច​និយាយ​ទៅ​ពួកគេ​ថា៖​ «ចូរ​ឲ្យ​ឈាម​របស់​អ្នក​រាល់គ្នា​ធ្លាក់​លើ​ក្បាល​អ្នក​រាល់គ្នា​ចុះ!​ ឯ​ខ្ញុំ​គ្មាន​ទោស​ឡើយ។​ ចាប់​ពី​ពេល​នេះ​ទៅ​ ខ្ញុំ​នឹង​ទៅ​ឯ​សាសន៍​ដទៃ​វិញ»។​


ដូច្នេះ​ ខ្ញុំ​សូម​សួរ​ថា​ តើ​ពួកគេ​បាន​ជំពប់​ដើម្បី​ដួល​ចុះ​ឬ?​ មិន​មែន​ដូច្នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​ដើម្បី​ឲ្យ​សាសន៍​ដទៃ​បាន​ទទួល​សេចក្ដី​សង្គ្រោះ​ដោយសារ​កំហុស​របស់​ពួកគេ​ ព្រមទាំង​ធ្វើ​ឲ្យ​ពួកគេ​ច្រណែន។​


ដ្បិត​ពី​ដើម​អ្នក​រាល់គ្នា​មិន​បាន​ស្ដាប់​បង្គាប់​ព្រះជាម្ចាស់​ តែ​ឥឡូវ​អ្នក​រាល់គ្នា​បាន​ទទួល​សេចក្ដី​មេត្តា​ករុណា​ដោយសារ​ពួកអ្នក​មិន​ស្ដាប់​បង្គាប់​ទាំង​អស់​នោះ​ជា​យ៉ាង​ណា​


តើ​យ៉ាង​ដូចម្ដេច​ទៀត?​ អ្វី​ដែល​ជនជាតិ​អ៊ីស្រាអែល​ស្វែង​រក​ នោះ​មិន​បាន​ទទួល​ឡើយ​ ប៉ុន្ដែ​ពួក​ដែល​ត្រូវ​បាន​ជ្រើសរើស​បាន​ទទួល​ ឯ​អ្នក​ឯទៀតៗ​ត្រូវ​ធ្វើ​ឲ្យ​មាន​ចិត្ដ​រឹងរូស​


បើ​ព្រះជាម្ចាស់​ឲ្យ​យើង​ផ្សះផ្សា​ជាមួយ​ព្រះអង្គ​តាមរយៈ​ការ​សោយ​ទិវង្គត​នៃ​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ កាល​យើង​នៅ​ជា​ខ្មាំង​សត្រូវ​នៅ​ឡើយ​ ចុះ​ឥឡូវ​នេះ​ ពេល​ដែល​យើង​បាន​ផ្សះផ្សា​រួច​ហើយ​ យើង​នឹង​ទទួល​បាន​សេចក្ដី​សង្គ្រោះ​លើស​នេះ​យ៉ាង​ណា​ទៅ​ទៀត​ ដោយសារ​ជីវិត​របស់​ព្រះយេស៊ូ​


ពួកគេ​មាន​ដូនតា​ ហើយ​ព្រះគ្រិស្ដ​បាន​ប្រសូត​ខាងឯ​សាច់ឈាម​ពី​ពួកគេ​ដែរ​ គឺ​ព្រះអង្គ​នេះ​ហើយ​ជា​ព្រះ​លើ​ទាំង​អស់​ ជា​ព្រះ​ដ៏​មានពរ​អស់កល្ប​ជានិច្ច​ អាម៉ែន​!​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម