នៅពេលពួកគេកំពុងគប់លោកស្ទេផាននឹងដុំថ្ម គាត់ទូលអង្វរព្រះជាម្ចាស់ថា៖ «ឱព្រះអម្ចាស់យេស៊ូអើយ! សូមទទួលយកវិញ្ញាណរបស់ខ្ញុំចុះ»
រ៉ូម 10:12 - Khmer Christian Bible ដូច្នេះ ជនជាតិយូដា និងជនជាតិក្រេកគ្មានអ្វីខុសគ្នាទេ ដ្បិតមានព្រះអម្ចាស់តែមួយ ជាព្រះអម្ចាស់របស់មនុស្សទាំងអស់គ្នា ហើយព្រះអង្គប្រោសប្រទានយ៉ាងបរិបូរដល់អស់អ្នកដែលអំពាវនាវរកព្រះអង្គ ព្រះគម្ពីរខ្មែរសាកល គ្មានភាពខុសគ្នារវាងជនជាតិយូដា និងសាសន៍ដទៃឡើយ ពីព្រោះព្រះអម្ចាស់តែមួយដែលជាព្រះអម្ចាស់នៃមនុស្សគ្រប់គ្នា ប្រទានយ៉ាងបរិបូរដល់អស់អ្នកដែលហៅរកព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សាសន៍យូដា និងសាសន៍ក្រិកគ្មានអ្វីខុសគ្នាឡើយ ព្រោះព្រះអម្ចាស់ដដែលជាព្រះអម្ចាស់របស់មនុស្សទាំងអស់ ហើយទ្រង់មានព្រះហឫទ័យទូលាយ ដល់អស់អ្នកដែលអំពាវនាវរកព្រះអង្គ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ សាសន៍យូដា និងសាសន៍ក្រិក មិនប្លែកពីគ្នាត្រង់ណាទេ គេទាំងអស់គ្នាមានព្រះអម្ចាស់តែមួយ ដែលមានព្រះហឫទ័យទូលាយដល់អស់អ្នកអង្វររកព្រះអង្គ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយសាសន៍យូដា នឹងសាសន៍ក្រេកមិនខុសអំពីគ្នាឡើយ ដ្បិតព្រះអម្ចាស់ដដែលនៃគ្រប់គ្នា ទ្រង់មានជាបរិបូរ សំរាប់អស់អ្នកណាដែលអំពាវនាវរកទ្រង់ អាល់គីតាប ដូច្នេះ សាសន៍យូដា និងសាសន៍ក្រិកមិនប្លែកពីគ្នាត្រង់ណាទេ គេទាំងអស់គ្នាមានម្ចាស់តែមួយដែលមានចិត្តទូលាយ ដល់អស់អ្នកអង្វររកទ្រង់ |
នៅពេលពួកគេកំពុងគប់លោកស្ទេផាននឹងដុំថ្ម គាត់ទូលអង្វរព្រះជាម្ចាស់ថា៖ «ឱព្រះអម្ចាស់យេស៊ូអើយ! សូមទទួលយកវិញ្ញាណរបស់ខ្ញុំចុះ»
ហើយម្នាក់នេះមកទីនេះ ដោយបានទទួលសិទ្ធិអំណាចពីពួកសម្ដេចសង្ឃ ដើម្បីចាប់ចងពួកអ្នកដែលកំពុងអំពាវនាវដល់ព្រះនាមរបស់ព្រះអង្គទាំងអស់»
ហេតុនោះហើយបានជាព្រះគ្រិស្ដសោយទិវង្គត ហើយមានព្រះជន្មរស់ឡើងវិញ ដើម្បីធ្វើជាព្រះអម្ចាស់លើទាំងមនុស្សស្លាប់ និងមនុស្សរស់។
ក្នុងសេចក្ដីមួយទៀត លោកអេសាយបានថ្លែងថា៖ «នឹងមានឫសរបស់លោកអ៊ីសាយមួយកើតមក ដើម្បីគ្រប់គ្រងពួកសាសន៍ដទៃ ហើយពួកសាសន៍ដទៃនឹងសង្ឃឹមលើព្រះអង្គ»
ឬមួយអ្នកកំពុងមើលងាយសេចក្ដីសប្បុរស សេចក្ដីអត់អោន និងសេចក្ដីអត់ធ្មត់ដ៏បរិបូររបស់ព្រះអង្គ ទាំងមិនដឹងថា សេចក្ដីសប្បុរសរបស់ព្រះជាម្ចាស់នាំអ្នកឲ្យប្រែចិត្តទេឬ?
គឺជាសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ដែលមានដោយសារជំនឿលើព្រះយេស៊ូគ្រិស្ដ ហើយសម្រាប់អស់អ្នកដែលជឿ ដោយមិនខុសប្លែកគ្នាឡើយ។
ជូនចំពោះក្រុមជំនុំរបស់ព្រះជាម្ចាស់នៅក្រុងកូរិនថូស គឺជូនចំពោះពួកអ្នកដែលត្រូវបានញែកជាបរិសុទ្ធក្នុងព្រះគ្រិស្ដយេស៊ូដែលត្រូវបានត្រាស់ហៅឲ្យធ្វើជាពួកបរិសុទ្ធជាមួយមនុស្សទាំងអស់នៅគ្រប់ទីកន្លែងដែលអំពាវនាវរកព្រះនាមព្រះអម្ចាស់របស់យើង គឺព្រះយេស៊ូគ្រិស្ដដែលជាព្រះអម្ចាស់របស់ពួកគេ និងរបស់យើង។
ដ្បិតអ្នករាល់គ្នាស្គាល់ព្រះគុណរបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើងហើយ គឺថា ទោះបីព្រះអង្គជាអ្នកមានក៏ដោយ ក៏ព្រះអង្គបានត្រលប់ជាអ្នកក្រដោយព្រោះអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាត្រលប់ជាអ្នកមានដោយសារភាពក្ររបស់ព្រះអង្គ។
ដូច្នេះ ដោយព្រោះអ្នកទាំងអស់គ្នាបានត្រលប់ជាតែមួយនៅក្នុងព្រះគ្រិស្ដយេស៊ូ នោះគ្មានជនជាតិយូដា គ្មានជនជាតិក្រេក គ្មានបាវបម្រើ គ្មានអ្នកមានសេរីភាព ហើយក៏គ្មានប្រុស គ្មានស្រីទៀតដែរ
ហើយនៅក្នុងព្រះអង្គ យើងមានការប្រោសលោះតាមរយៈឈាមរបស់ព្រះអង្គ គឺការលើកលែងទោសកំហុសទាំងឡាយស្របតាមព្រះគុណដ៏បរិបូររបស់ព្រះអង្គ
ប៉ុន្ដែព្រះជាម្ចាស់ដែលមានសេចក្ដីមេត្តាករុណាដ៏បរិបូរ ព្រះអង្គស្រឡាញ់យើងដោយសេចក្ដីស្រឡាញ់ដ៏ខ្លាំងរបស់ព្រះអង្គ
ដើម្បីឲ្យព្រះអង្គបង្ហាញជំនាន់ខាងមុខឲ្យឃើញពីព្រះគុណដ៏បរិបូរលើសលប់របស់ព្រះអង្គ ដែលបានប្រទានដល់យើងដោយសេចក្ដីសប្បុរសក្នុងព្រះគ្រិស្ដយេស៊ូ
សូមឲ្យព្រះអង្គប្រទានឲ្យមនុស្សខាងក្នុងរបស់អ្នករាល់គ្នារឹងមាំឡើងដោយសារអំណាចតាមរយៈវិញ្ញាណរបស់ព្រះអង្គស្របទៅតាមភាពបរិបូរនៃសិរីរុងរឿងរបស់ព្រះអង្គ
តាមរយៈដំណឹងល្អពួកសាសន៍ដទៃត្រលប់ជាអ្នករួមស្នងមរតក ជាអ្នករួមក្នុងរូបកាយតែមួយ ហើយជាអ្នករួមចំណែកសេចក្ដីសន្យានៅក្នុងព្រះគ្រិស្ដយេស៊ូ
ព្រះអង្គបានប្រទានព្រះគុណនេះឲ្យខ្ញុំ ដែលជាអ្នកតូចតាចបំផុតនៅក្នុងចំណោមពួកបរិសុទ្ធទាំងអស់ ដើម្បីឲ្យខ្ញុំប្រកាសដំណឹងល្អប្រាប់ពួកសាសន៍ដទៃអំពីភាពបរិបូររបស់ព្រះគ្រិស្ដដែលវាស់ស្ទង់មិនបាន
ហើយអណ្ដាតទាំងអស់ត្រូវថ្លែងប្រាប់ថា ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់ ដើម្បីជាសិរីរុងរឿងដល់ព្រះជាម្ចាស់ដ៏ជាព្រះវរបិតា។
ព្រះជាម្ចាស់របស់ខ្ញុំនឹងបំពេញគ្រប់ទាំងសេចក្ដីត្រូវការរបស់អ្នករាល់គ្នាស្របតាមភាពបរិបូររបស់ព្រះអង្គប្រកបដោយសិរីរុងរឿង ដែលមាននៅក្នុងព្រះគ្រិស្ដយេស៊ូ
ដោយព្រះជាម្ចាស់សព្វព្រះហឫទ័យបង្ហាញឲ្យពួកគេស្គាល់សិរីរុងរឿងដ៏បរិបូរនៃសេចក្ដីអាថ៌កំបាំងនេះនៅក្នុងចំណោមសាសន៍ដទៃ គឺព្រះគ្រិស្ដគង់នៅក្នុងអ្នករាល់គ្នាជាសេចក្ដីសង្ឃឹមសម្រាប់សិរីរុងរឿង។
នៅសណ្ឋាននោះលែងមានជនជាតិក្រេក ឬជនជាតិយូដា ពួកកាត់ស្បែក ឬពួកមិនកាត់ស្បែក ពួកមនុស្សព្រៃ ឬពួកជនជាតិភាគតិច បាវបម្រើ ឬអ្នកមានសេរីភាពទៀតហើយ ព្រោះព្រះគ្រិស្ដជាទាំងអស់ ហើយគង់នៅក្នុងអ្វីៗទាំងអស់។
ដ្បិតមានព្រះជាម្ចាស់តែមួយ ហើយមានអ្នកសម្រុះសម្រួលតែមួយរវាងព្រះជាម្ចាស់ និងមនុស្ស គឺព្រះគ្រិស្ដយេស៊ូដែលជាមនុស្ស
ស្ដេចទាំងនោះនឹងច្បាំងជាមួយកូនចៀម ប៉ុន្ដែកូនចៀមនឹងឈ្នះពួកគេ ពីព្រោះកូនចៀមជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ និងជាស្ដេចលើអស់ទាំងស្ដេច ហើយអស់អ្នកដែលនៅជាមួយព្រះអង្គ គឺជាអ្នកដែលព្រះអង្គបានត្រាស់ហៅ បានជ្រើសរើស និងជាអ្នកស្មោះត្រង់»។
ព្រះអង្គមានព្រះនាមសរសេរនៅលើអាវ និងនៅលើភ្លៅរបស់ព្រះអង្គថា «ស្ដេចលើអស់ទាំងស្ដេច ព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់»។