Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




អេភេសូរ 2:4 - Khmer Christian Bible

4 ប៉ុន្ដែ​ព្រះជាម្ចាស់​ដែល​មាន​សេចក្ដី​មេត្តា​ករុណា​ដ៏​បរិបូរ​ ព្រះអង្គ​ស្រឡាញ់​យើង​ដោយ​សេចក្ដី​ស្រឡាញ់​ដ៏​ខ្លាំង​របស់​ព្រះអង្គ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 ប៉ុន្តែ​ដោយព្រោះ​សេចក្ដីស្រឡាញ់​យ៉ាងខ្លាំង​ដែល​ព្រះអង្គ​បាន​ស្រឡាញ់​យើង ព្រះ​ដែល​ប្រកបដោយ​សេចក្ដីមេត្តា​ដ៏បរិបូរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ប៉ុន្តែ ព្រះ​ដែល​មាន​សេចក្តី​មេត្តា‌ករុណា​ដ៏​លើស​លុប ដោយ​ព្រោះ​សេចក្តី​ស្រឡាញ់​ជា​ខ្លាំង​ដែល​ព្រះ‌អង្គ​បាន​ស្រឡាញ់​យើង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​ដែល​តែងតែ​មាន​ព្រះ‌ហឫទ័យ​អាណិត​មេត្តា​ដ៏​ច្រើន​ពន់​ប្រមាណ​នោះ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​យើង​ខ្លាំង​បំផុត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ប៉ុន្តែ ព្រះ​ដែល​ទ្រង់​មាន​សេចក្ដី​មេត្តា‌ករុណា​ដ៏​លើស‌លប់ ដោយ​ព្រោះ​សេចក្ដី​ស្រឡាញ់​ជា​ខ្លាំង ដែល​ទ្រង់​មាន​ដល់​យើង​រាល់​គ្នា

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ក៏​ប៉ុន្ដែ អុលឡោះ​ដែល​តែងតែ​អាណិត​មេត្ដា​ដ៏​ច្រើន​ពន់​ប្រមាណ​នោះ​ទ្រង់​ស្រឡាញ់​យើង​ខ្លាំង​បំផុត

សូមមើលជំពូក ចម្លង




អេភេសូរ 2:4
34 ការដាក់ឲ្យឆ្លើយតបគ្នា  

គួរ​សរសើរ​ព្រះជាម្ចាស់​ ជា​ព្រះវរបិតា​របស់​ព្រះ​យេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង​ដែល​បាន​បង្កើត​យើង​ជា​ថ្មី​ ស្រប​តាម​សេចក្ដី​មេត្តា​ករុណា​ដ៏​លើស​លប់​របស់​ព្រះអង្គ​ ដើម្បី​ឲ្យ​យើង​បាន​ចូលទៅក្នុង​សេចក្ដី​សង្ឃឹម​ដ៏​រស់​តាមរយៈ​ការ​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​របស់​ព្រះយេស៊ូ​គ្រិស្ដ​


ហើយ​នៅ​ក្នុង​ព្រះអង្គ​ យើង​មាន​ការ​ប្រោសលោះ​តាមរយៈ​ឈាម​របស់​ព្រះអង្គ​ គឺ​ការ​លើក​លែង​ទោស​កំហុស​ទាំងឡាយ​ស្រប​តាម​ព្រះគុណ​ដ៏​បរិបូរ​របស់​ព្រះអង្គ​


តែ​ព្រះជាម្ចាស់​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​ដល់​យើង​ ដោយ​ឲ្យ​ព្រះគ្រិស្ដ​សោយ​ទិវង្គត​ដើម្បី​យើង​ កាល​យើង​នៅជា​មនុស្ស​បាប​នៅ​ឡើយ​


ដើម្បី​ឲ្យ​ព្រះអង្គ​បង្ហាញ​ជំនាន់​ខាង​មុខ​ឲ្យ​ឃើញ​ពី​ព្រះគុណ​ដ៏​បរិបូរ​លើសលប់​របស់​ព្រះអង្គ​ ដែល​បាន​ប្រទាន​ដល់​យើង​ដោយ​សេចក្ដី​សប្បុរស​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​


ដូច្នេះ​ ជនជាតិ​យូដា​ និង​ជនជាតិ​ក្រេក​គ្មាន​អ្វី​ខុស​គ្នា​ទេ​ ដ្បិត​មាន​ព្រះអម្ចាស់​តែ​មួយ​ ជា​ព្រះអម្ចាស់​របស់​មនុស្ស​ទាំង​អស់​គ្នា​ ហើយ​ព្រះអង្គ​ប្រោស​ប្រទាន​យ៉ាង​បរិបូរ​ដល់​អស់​អ្នក​ដែល​អំពាវនាវ​រក​ព្រះអង្គ​


ព្រះអម្ចាស់​របស់​យើង​បាន​ប្រទាន​ព្រះគុណ​ដល់​ខ្ញុំ​យ៉ាង​ច្រើន​ហួស​ប្រមាណ​ ព្រម​ជាមួយ​នឹង​ជំនឿ​ និង​សេចក្ដី​ស្រឡាញ់​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ផង។​


ដែល​ព្រះអង្គ​បាន​សង្គ្រោះ​យើង​ ហើយ​បាន​ត្រាស់​ហៅ​យើង​ ដោយ​ការ​ត្រាស់ហៅ​ដ៏​បរិសុទ្ធ​ មិន​មែន​ដោយ​ការ​ប្រព្រឹត្តិ​របស់​យើង​ទេ​ គឺ​ដោយ​គោលបំណង​ និង​ព្រះគុណ​របស់​ព្រះអង្គ​ដែល​បាន​ប្រទាន​ឲ្យ​យើង​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​តាំង​ពី​មុន​អស់កល្ប​ជានិច្ច​ម្ល៉េះ​


ព្រះអង្គ​បាន​ប្រទាន​ព្រះគុណ​នេះ​ឲ្យ​ខ្ញុំ​ ដែល​ជា​អ្នក​តូចតាច​បំផុត​នៅ​ក្នុង​ចំណោម​ពួក​បរិសុទ្ធ​ទាំង​អស់​ ដើម្បី​ឲ្យ​ខ្ញុំ​ប្រកាស​ដំណឹង​ល្អ​ប្រាប់​ពួក​សាសន៍ដទៃ​អំពី​ភាព​បរិបូរ​របស់​ព្រះគ្រិស្ដ​ដែល​វាស់​ស្ទង់​មិន​បាន​


ដ្បិត​ព្រះអង្គ​ធ្វើ​ដូច្នេះ​ ដើម្បី​ឲ្យ​របស់​ដែល​បាន​ទទួល​សេចក្ដី​មេត្ដា​ដែល​ព្រះអង្គ​បាន​រៀបចំ​ទុក​ជាមុន​សម្រាប់​សិរី​រុងរឿង​ បាន​ស្គាល់​សិរី​រុងរឿង​ដ៏​បរិបូរ​របស់​ព្រះអង្គ​


ឬ​មួយ​អ្នក​កំពុង​មើលងាយ​សេចក្ដី​សប្បុរស​ សេចក្ដី​អត់​អោន​ និង​សេចក្ដី​អត់ធ្មត់​ដ៏​បរិបូរ​របស់​ព្រះអង្គ​ ទាំង​មិន​ដឹង​ថា​ សេចក្ដី​សប្បុរស​របស់​ព្រះជាម្ចាស់​នាំ​អ្នក​ឲ្យ​ប្រែ​ចិត្ត​ទេ​ឬ?​


ឱ​ បងប្អូន​ដែល​ព្រះអម្ចាស់​ស្រឡាញ់​អើយ!​ យើង​ត្រូវ​អរព្រះគុណ​ព្រះជាម្ចាស់​សម្រាប់​អ្នក​រាល់គ្នា​ជានិច្ច​ ព្រោះ​ព្រះជាម្ចាស់​បាន​ជ្រើសរើស​អ្នក​រាល់គ្នា​ទុក​ជា​ផល​ដំបូង​សម្រាប់​សេចក្ដី​សង្គ្រោះ​ដោយសារ​ព្រះវិញ្ញាណ​ញែក​អ្នក​រាល់គ្នា​ជា​បរិសុទ្ធ​ ហើយ​ដោយសារ​អ្នក​រាល់គ្នា​មាន​ជំនឿ​លើ​សេចក្ដី​ពិត។​


ទៅ​តាម​ព្រះហឫទ័យ​មេត្ដា​ករុណា​របស់​ព្រះជាម្ចាស់​នៃ​យើង​ដែល​ជា​ការ​បំភ្លឺ​ពី​ស្ថានសួគ៌​មក​ប្រោស​យើង​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម