Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 3:22 - Khmer Christian Bible

22 គឺ​ជា​សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់​ដែល​មាន​ដោយសារ​ជំនឿ​លើ​ព្រះយេស៊ូ​គ្រិស្ដ​ ហើយ​សម្រាប់​អស់​អ្នក​ដែល​ជឿ​ ដោយ​មិន​ខុស​ប្លែក​គ្នា​ឡើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

22 គឺ​សេចក្ដីសុចរិត​របស់​ព្រះ​តាមរយៈ​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ សម្រាប់​អស់អ្នក​ដែល​ជឿ​។ ជាការពិត គ្មាន​ភាពខុសគ្នា​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 គឺ​សេចក្តី​សុចរិត​របស់​ព្រះ តាម​រយៈ​ជំនឿ​ដល់​ព្រះ‌យេស៊ូវ‌គ្រីស្ទ សម្រាប់​អស់​អ្នក​ដែល​ជឿ ដ្បិត​គ្មាន​អ្វី​ខុស​គ្នា​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ព្រះ‌ជា‌ម្ចាស់​ប្រោស​អ្នក​ដែល​មាន​ជំនឿ​លើ​ព្រះ‌យេស៊ូ‌គ្រិស្ត​ឲ្យ​សុចរិត គឺ​ព្រះអង្គ​ធ្វើ​ដូច្នេះ​ចំពោះ​អស់​អ្នក​ដែល​ជឿ។ មនុស្ស​ទាំង​អស់​មិន​ខុស​គ្នា​ត្រង់​ណា​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 គឺ​ជា​សេចក្ដី​សុចរិត​របស់​ព្រះ ដែល​បាន ដោយ‌សារ​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ‌យេស៊ូវ​គ្រីស្ទ ក៏​សំរាប់​គ្រប់​អស់​អ្នក​ណា​ដែល​ជឿ​ផង ដ្បិត​គ្មាន​ខុស​អំពី​គ្នា​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

22 អុលឡោះ​រាប់​អ្នក​ដែល​មាន​ជំនឿ លើ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ឲ្យ​បាន​សុចរិត គឺ​អុលឡោះ​ធ្វើ​ដូច្នេះ ចំពោះ​អស់​អ្នក​ដែល​ជឿ។ មនុស្ស​ទាំង​អស់​មិន​ខុស​គ្នា​ត្រង់​ណា​ឡើយ

សូមមើលជំពូក ចម្លង




រ៉ូម 3:22
30 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ​ឪពុក​បាន​ប្រាប់​ទៅ​ពួក​បាវបម្រើ​របស់​គាត់​ថា​ ចូរ​យក​អាវ​ដ៏​ល្អ​បំផុត​មក​បំពាក់​ឲ្យ​កូន​របស់​ខ្ញុំ​ជា​ប្រញាប់​ ទាំង​បំពាក់​ចិញ្ជៀន​លើ​ដៃ​ និង​ពាក់​ស្បែក​ជើង​ឲ្យ​ផង​


ព្រះវិញ្ញាណ​ក៏​ប្រាប់​ខ្ញុំ​ឲ្យ​ទៅ​ជាមួយ​ពួកគេ​ ដោយ​ឥត​រារែក​ រីឯ​បងប្អូន​ទាំង​ប្រាំមួយ​នាក់​នេះ​បាន​ទៅ​ជាមួយ​ខ្ញុំ​ដែរ​ រួច​យើង​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​អ្នក​នោះ​


ព្រះអង្គ​រាប់​យើង​ និង​ពួកគេ​មិន​ខុស​ប្លែក​គ្នា​ឡើយ​ គឺ​សំអាត​ចិត្ត​របស់​ពួកគេ​ដោយសារ​ជំនឿ​


ហើយ​ដោយសារ​ជំនឿ​លើ​ព្រះនាម​របស់​ព្រះអង្គ​នេះ​ហើយ​ ដែល​បាន​ធ្វើ​ឲ្យ​បុរស​ដែល​អ្នក​រាល់គ្នា​ឃើញ​ និង​ស្គាល់​នេះ​រឹងមាំ​ គឺ​ដោយសារ​ជំនឿ​តាមរយៈ​ព្រះអង្គ​នេះ​ហើយ​ ដែល​បាន​ធ្វើ​ឲ្យ​គាត់​ជា​ទាំង​ស្រុង​នៅ​ចំពោះ​មុខ​អ្នក​ទាំងអស់​គ្នា។​


ដ្បិត​នៅ​ក្នុង​ដំណឹង​ល្អ​ សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់​ត្រូវ​បាន​បើកសំដែង​ដោយសារ​ជំនឿ​ ហើយ​ឲ្យ​ជំនឿ​នោះ​ចម្រើន​ច្រើន​ឡើង​ ដូច​មាន​ចែង​ទុក​ថា៖​ «មនុស្ស​សុចរិត​នឹង​រស់​ដោយ​ជំនឿ»។​


ដូច្នេះ​ ជនជាតិ​យូដា​ និង​ជនជាតិ​ក្រេក​គ្មាន​អ្វី​ខុស​គ្នា​ទេ​ ដ្បិត​មាន​ព្រះអម្ចាស់​តែ​មួយ​ ជា​ព្រះអម្ចាស់​របស់​មនុស្ស​ទាំង​អស់​គ្នា​ ហើយ​ព្រះអង្គ​ប្រោស​ប្រទាន​យ៉ាង​បរិបូរ​ដល់​អស់​អ្នក​ដែល​អំពាវនាវ​រក​ព្រះអង្គ​


ដ្បិត​ព្រះគ្រិស្ដ​ជា​អ្នក​សម្រេច​ក្រឹត្យវិន័យ​ ដើម្បី​ឲ្យ​អ្នក​ជឿ​ទាំង​អស់​ទទួល​សេចក្ដី​សុចរិត។​


ដូច្នេះ​ហើយ​ ឱ​អ្នក​គ្រប់​គ្នា​ដែល​ថ្កោល​ទោស​គេ​អើយ!​ អ្នក​គ្មាន​សេចក្ដី​ដោះសា​សម្រាប់​ខ្លួន​ទេ​ ដ្បិត​ពេល​អ្នក​ថ្កោល​ទោស​គេ​ អ្នក​ក៏​កំពុង​កាត់ទោស​ខ្លួន​ឯង​ដែរ​ ព្រោះ​អ្នក​ផ្ទាល់​ដែល​កំពុង​ថ្កោលទោស​គេ​ ក៏​ប្រព្រឹត្ត​ដូចគ្នា​ដែរ​


ព្រោះ​មាន​ព្រះជាម្ចាស់​តែ​មួយ​អង្គ​ទេ​ ព្រះអង្គ​នឹង​រាប់​អ្នក​កាត់ស្បែក​ និង​អ្នក​មិន‍​កាត់ស្បែក​ជា​សុចរិត​ដោយសារ​ជំនឿ។​


ដូច្នេះ​ហើយ​ ​តាមរយៈ​ជំនឿ​ស្រប​តាម​ព្រះគុណ​ ដែល​ព្រះបន្ទូល​សន្យា​ត្រលប់​ជា​ការ​ពិត​សម្រាប់​ពូជពង្ស​ទាំង​អស់​របស់​លោក​អ័ប្រាហាំ​ គឺ​មិន​មែន​សម្រាប់​តែ​អស់​អ្នក​ធ្វើ​តាម​គម្ពីរ​វិន័យ​ប៉ុណ្ណោះ​ទេ​ គឺ​សម្រាប់​អស់​អ្នក​ដែល​មាន​ជំនឿ​របស់​លោក​អ័ប្រាហាំ​ដែរ​ ដ្បិតគាត់​ជា​ឪពុក​របស់​យើង​ទាំង​អស់​គ្នា​


ដូច្នេះ​ ឥឡូវ​នេះ​ អស់​អ្នក​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​គ្មាន​ទោស​ទៀត​ឡើយ​


ដូច្នេះ​ តើ​យើង​និយាយ​យ៉ាង​ដូចម្ដេច​អំពី​សាសន៍​ដទៃ​ដែល​មិន​បាន​សង្វាត​រក​សេចក្ដី​សុចរិត​ទទួល​បាន​សេចក្ដី​សុចរិត​ ជា​សេចក្ដី​សុចរិត​ដោយសារ​ជំនឿ​


ព្រោះ​យើង​ទាំង​អស់​គ្នា​បាន​ទទួល​ពិធី​ជ្រមុជទឹក​ទៅ​ក្នុង​រូបកាយ​តែ​មួយ​ ដោយសារ​ព្រះវិញ្ញាណ​តែ​មួយ​ មិនថា​ ​ជនជាតិ​យូដា​ ឬ​ជនជាតិ​ក្រេក​ មិនថា​ បាវបម្រើ​ ឬ​អ្នក​មាន​សេរីភាព​ឡើយ​ គឺ​ព្រះជាម្ចាស់​ប្រទាន​ឲ្យ​យើង​ទាំង​អស់​គ្នា​ផឹក​ព្រះវិញ្ញាណ​តែ​មួយ​


ដ្បិត​តើ​អ្នកណា​បាន​ធ្វើ​ឲ្យ​អ្នក​ខុស​ប្លែក​ពី​គេ?​ តើ​អ្នក​មាន​អ្វី​ ដែល​អ្នក​មិន​បាន​ទទួល?​ ចុះ​បើ​អ្នក​បាន​ទទួល​ហើយ​ ហេតុអ្វី​បាន​ជា​អួតខ្លួន​ ​ដូចជា​មិន​បាន​ទទួល​ដូច្នេះ?​


យើង​ដឹង​ថា​ មនុស្ស​មិន​ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយសារ​ការ​ប្រព្រឹត្តិ​តាម​គម្ពីរ​វិន័យ​ទេ​ គឺ​បាន​រាប់​ជា​សុចរិត​ដោយសារ​ជំនឿ​លើ​ព្រះគ្រិស្ដ​យេស៊ូ​វិញ​ ហេតុ​នេះ​បាន​ជា​យើង​ជឿ​លើ​ព្រះគ្រិស្ដ​យេស៊ូ​ ដើម្បី​ឲ្យ​បាន​រាប់​ជា​សុចរិត​ដោយសារ​ជំនឿ​លើ​ព្រះគ្រិស្ដ​ មិន​មែន​ដោយសារ​ការ​ប្រព្រឹត្តិ​តាម​គម្ពីរ​វិន័យ​ទេ​ ព្រោះ​គ្មាន​មនុស្ស​ណា​ម្នាក់​ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយសារ​ការ​ប្រព្រឹត្តិ​តាម​គម្ពីរ​វិន័យ​ឡើយ​


ដូច្នេះ​ មិន​មែន​ខ្ញុំ​ទេ​ដែល​រស់នៅ​ គឺ​ព្រះគ្រិស្ដ​វិញ​ ដែល​រស់នៅ​ក្នុង​ខ្ញុំ​ រីឯ​ជីវិត​ដែល​ខ្ញុំ​រស់នៅ​ក្នុង​សាច់ឈាម​នា​ពេល​ឥឡូវ​នេះ​ ខ្ញុំ​រស់​ដោយសារ​ជំនឿ​លើ​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ដែល​បាន​ស្រឡាញ់​ខ្ញុំ​ និង​បាន​ប្រគល់​អង្គ​ទ្រង់​សម្រាប់​ខ្ញុំ​


តែ​បទ​គម្ពីរ​បាន​បង្ខាំង​អ្វីៗ​ទាំង​អស់​ឲ្យ​នៅ​ក្រោម​បាប​ ដើម្បី​ឲ្យ​សេចក្ដី​សន្យា​តាមរយៈ​ជំនឿ​លើ​ព្រះយេស៊ូ​គ្រិស្ដ​បាន​ប្រទាន​មក​ដល់​ពួកអ្នក​ដែល​ជឿ​


ដូច្នេះ​ ដោយ​ព្រោះ​អ្នក​ទាំង​អស់​គ្នា​បាន​ត្រលប់​ជា​តែ​មួយ​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ នោះ​គ្មាន​ជនជាតិ​យូដា​ គ្មាន​ជនជាតិ​ក្រេក​ គ្មាន​បាវបម្រើ​ គ្មាន​អ្នក​មាន​សេរីភាព​ ហើយ​ក៏​គ្មាន​ប្រុស​ គ្មាន​ស្រី​ទៀត​ដែរ​


នៅ​ក្នុង​ព្រះអង្គ​ យើង​មាន​សេចក្ដី​ក្លាហាន​ និង​មាន​ផ្លូវ​ទៅ​ព្រះជាម្ចាស់​ដោយ​ការ​ទុកចិត្ដ​តាមរយៈ​ជំនឿ​លើ​ព្រះអង្គ។​


និង​ឲ្យ​គេ​មើល​ឃើញ​ខ្ញុំ​នៅ​ក្នុង​ព្រះអង្គ​ដោយសារ​សេចក្ដី​សុចរិត​តាមរយៈ​ជំនឿ​លើ​ព្រះគ្រិស្ដ​ ជា​សេចក្ដី​សុចរិត​ដែល​មក​ពី​ព្រះជាម្ចាស់​ដោយ​ផ្អែក​លើ​ជំនឿ​ មិន​មែន​ដោយសារ​សេចក្ដី​សុចរិត​របស់​ខ្ញុំ​ដែល​មក​ពី​គម្ពីរ​វិន័យ​ទេ​


នៅ​សណ្ឋាន​នោះ​លែង​មាន​ជនជាតិ​ក្រេក​ ឬ​ជនជាតិ​យូដា​ ពួក​កាត់ស្បែក​ ឬ​ពួក​មិន​កាត់ស្បែក​ ពួក​មនុស្ស​ព្រៃ​ ឬ​ពួក​ជនជាតិ​ភាគ​តិច​ បាវបម្រើ​ ឬ​អ្នក​មាន​សេរីភាព​ទៀត​ហើយ​ ព្រោះ​ព្រះគ្រិស្ដ​ជា​ទាំង​អស់​ ហើយ​គង់​នៅ​ក្នុង​អ្វីៗ​ទាំង​អស់។​


និង​បាន​សម្រេច​តាម​បទ​គម្ពីរ​ដែល​ចែង​ថា​ លោក​អ័ប្រាហាំ​បាន​ជឿ​ព្រះជាម្ចាស់​ ហើយ​គាត់​ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយសារ​ជំនឿ​នោះ​ឯង​ ព្រមទាំង​ត្រូវ​បាន​ហៅ​ថា​ជា​សម្លាញ់​របស់​ព្រះជាម្ចាស់។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម