Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 10:12 - អាល់គីតាប

12 ដូច្នេះ សាសន៍​យូដា និង​សាសន៍​ក្រិក​មិន​ប្លែក​ពី​គ្នា​ត្រង់​ណា​ទេ គេ​ទាំង​អស់​គ្នា​មាន​ម្ចាស់​តែ​មួយ​ដែល​មាន​ចិត្ត​ទូលាយ ដល់​អស់​អ្នក​អង្វរ​រក​ទ្រង់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 គ្មាន​ភាពខុសគ្នា​រវាង​ជនជាតិយូដា និង​សាសន៍ដទៃ​ឡើយ ពីព្រោះ​ព្រះអម្ចាស់​តែមួយ​ដែល​ជា​ព្រះអម្ចាស់​នៃ​មនុស្ស​គ្រប់គ្នា ប្រទានយ៉ាងបរិបូរ​ដល់​អស់អ្នក​ដែល​ហៅរក​ព្រះអង្គ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

12 ដូច្នេះ​ ជនជាតិ​យូដា​ និង​ជនជាតិ​ក្រេក​គ្មាន​អ្វី​ខុស​គ្នា​ទេ​ ដ្បិត​មាន​ព្រះអម្ចាស់​តែ​មួយ​ ជា​ព្រះអម្ចាស់​របស់​មនុស្ស​ទាំង​អស់​គ្នា​ ហើយ​ព្រះអង្គ​ប្រោស​ប្រទាន​យ៉ាង​បរិបូរ​ដល់​អស់​អ្នក​ដែល​អំពាវនាវ​រក​ព្រះអង្គ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 សាសន៍​យូដា និង​សាសន៍​ក្រិក​គ្មាន​អ្វី​ខុស​គ្នា​ឡើយ ព្រោះ​ព្រះ‌អម្ចាស់​ដដែល​ជា​ព្រះ‌អម្ចាស់​របស់​មនុស្ស​ទាំង​អស់ ហើយ​ទ្រង់​មាន​ព្រះ‌‌ហឫ‌ទ័យ​ទូលាយ ដល់​អស់​អ្នក​ដែល​អំពាវ‌នាវ​រក​ព្រះ‌អង្គ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ដូច្នេះ សាសន៍​យូដា និង​សាសន៍​ក្រិក មិន​ប្លែក​ពី​គ្នា​ត្រង់​ណា​ទេ គេ​ទាំង​អស់​គ្នា​មាន​ព្រះ‌អម្ចាស់​តែ​មួយ ដែល​មាន​ព្រះ‌ហឫទ័យ​ទូលាយ​ដល់​អស់​អ្នក​អង្វរ​រក​ព្រះអង្គ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ហើយ​សាសន៍​យូដា នឹង​សាសន៍​ក្រេក​មិន​ខុស​អំពី​គ្នា​ឡើយ ដ្បិត​ព្រះ‌អម្ចាស់​ដដែល​នៃ​គ្រប់​គ្នា ទ្រង់​មាន​ជា​បរិបូរ សំរាប់​អស់​អ្នក​ណា​ដែល​អំពាវ‌នាវ​រក​ទ្រង់

សូមមើលជំពូក ចម្លង




រ៉ូម 10:12
33 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​នៅ​ជិត​អស់​អ្នក​ដែល​អង្វរ​ទ្រង់ គឺ​អស់​អ្នក​ដែល​អង្វរ​ទ្រង់​ដោយ​សុទ្ធ​ចិត្ត។


ឱ​អុលឡោះ‌តាអាឡា​អើយ មាន​តែ​ទ្រង់​ទេ ដែល​ប្រកប​ដោយ​ចិត្ត​សប្បុរស និង​ចេះ​អត់‌អោន​ឲ្យ​យើង​ខ្ញុំ ទ្រង់​មាន​ចិត្ត​មេត្តា‌ករុណា​ដ៏​លើស‌លប់ ចំពោះ​អស់​អ្នក​ដែល​អង្វរ​រក​ទ្រង់។


ចូរ​ស្វែង​រកអុលឡោះ‌តាអាឡា ក្នុង​ពេល​ដែល​ទ្រង់​ពេញ​ចិត្ត ឲ្យ​អ្នក​រាល់​គ្នា​រក​ទ្រង់​ឃើញ ចូរ​អង្វរ​រក​ទ្រង់ ក្នុង​ពេល​ដែល​ទ្រង់​នៅ​ជិត​អ្នក​រាល់​គ្នា។


នៅ​ពេល​គេ​គប់​ដុំ​ថ្ម​សម្លាប់​នោះ លោក​ស្ទេផាន​ទូរអា​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ​សូម​ទទួល​វិញ្ញាណ​របស់​ខ្ញុំ​ផង!»។


ហើយ​គាត់​បាន​ទទួល​ការ​អនុញ្ញាត​ពី​មូស្ទី​ឲ្យ​មក​ទី​នេះ ដើម្បី​ចាប់​ចង​អស់​អ្នក​ដែល​អង្វរ​រក​នាម​អ៊ីសា‌ជាអម្ចាស់»។


ដ្បិត​អាល់ម៉ា‌ហ្សៀស​បាន​ស្លាប់ និង​បាន​រស់​ឡើង​វិញ ដើម្បី​ធ្វើ​ជា​អម្ចាស់​ទាំង​លើ​មនុស្ស​ស្លាប់​ទាំង​លើ​មនុស្ស​រស់។


ណាពី​អេសាយ​ក៏​មាន​ប្រសាសន៍​ថាៈ «ពូជ​របស់​លោក​អ៊ីសាយ​នឹង​មក​ដល់ គាត់​នឹង​ក្រោក​ឡើង ដើម្បី​ដឹក​នាំ​ជាតិ​សាសន៍​នានា ហើយ​ជាតិ​សាសន៍​ទាំង​នោះ នឹង​សង្ឃឹម​លើ​គាត់»។


ឬ​មួយ​អ្នក​មើល‌ងាយ​ចិត្ត​សប្បុរស ចិត្ត​យោគ​យល់ និង​ចិត្ត​អត់​ធ្មត់​ដ៏​ទូលំ‌ទូលាយ​របស់​ទ្រង់! តើ​អ្នក​មិន​ទទួល​ស្គាល់​ថា អុលឡោះ​សប្បុរស​ដូច្នេះ ដើម្បី​ជំរុញ​អ្នក​ឲ្យ​កែ​ប្រែ​ចិត្ដ​គំនិត​ទេ​ឬ?


អុលឡោះ​រាប់​អ្នក​ដែល​មាន​ជំនឿ លើ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ឲ្យ​បាន​សុចរិត គឺ​អុលឡោះ​ធ្វើ​ដូច្នេះ ចំពោះ​អស់​អ្នក​ដែល​ជឿ។ មនុស្ស​ទាំង​អស់​មិន​ខុស​គ្នា​ត្រង់​ណា​ឡើយ


សូម​ជម្រាប​មក​ក្រុម‌ជំអះ​របស់​អុលឡោះ​នៅ​ក្រុង​កូរិន‌ថូស។ អុលឡោះ​បាន​ត្រាស់​ហៅ​បង​ប្អូន​ឲ្យ​ធ្វើ​ជា​ប្រជា‌រាស្ដ្រ​បរិសុទ្ធ ព្រម​ទាំង​ប្រោស​ប្រទាន​ឲ្យ​បាន​បរិសុទ្ធ ក្នុង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា រួម​ជា​មួយ​បង​ប្អូន​ទាំង​អស់​ដែល​អង្វរ​រក​នាម​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ជា​អម្ចាស់​របស់​យើង​នៅ​គ្រប់​ទី​កន្លែង។ អ៊ីសា‌ជាអម្ចាស់​របស់​បង​ប្អូន​ទាំង​នោះ ហើយ​ក៏​ជា​អម្ចាស់​របស់​យើង​ដែរ។


មនុស្ស​ទី​មួយ កើត​ចេញ​ពី​ដី​មក មាន​លក្ខណៈ​ជា​ដី។ រីឯ​មនុស្ស​ទី​ពីរ​វិញ​កើត​មក​ពី​សូរ៉កា។


ដ្បិត​បង​ប្អូន​ស្គាល់​គុណ​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជាអម្ចាស់​ស្រាប់​ហើយ គឺ​គាត់​មាន​សម្បត្តិ​ដ៏​ច្រើន គាត់​បាន​ដាក់​ខ្លួន​មក​ជា​អ្នក​ក្រ​ព្រោះ​តែ​បង​ប្អូន ដើម្បី​ឲ្យ​បង​ប្អូន​បាន​ទៅ​ជា​អ្នក​មាន​ដោយ​ភាព​ក្រី‌ក្រ​របស់​គាត់។


ដូច្នេះ គ្មាន​សាសន៍​យូដា គ្មាន​សាសន៍​ក្រិក​ទៀត​ទេ ហើយ​ក៏​គ្មាន​អ្នក​ងារ គ្មាន​អ្នក​ជា គ្មាន​បុរស គ្មាន​ស្ដ្រី​ទៀត​ដែរ គឺ​បង​ប្អូន​ទាំង​អស់​បាន​រួម​គ្នា​មក​ជា​អង្គ​តែ​មួយ ក្នុង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា។


ដោយ​យើង​រួម​ក្នុង​អាល់ម៉ា‌ហ្សៀស​នេះ អុលឡោះ​បាន​លោះ​យើង ដោយ​ឈាម​របស់​អ៊ីសា និង​លើក‌លែង​ទោស​ឲ្យ​យើង​បាន​រួច​ពី​បាប ស្រប​តាម​គុណ​ដ៏​លើស‌លប់​របស់​ទ្រង់។


ក៏​ប៉ុន្ដែ អុលឡោះ​ដែល​តែងតែ​អាណិត​មេត្ដា​ដ៏​ច្រើន​ពន់​ប្រមាណ​នោះ​ទ្រង់​ស្រឡាញ់​យើង​ខ្លាំង​បំផុត


អុលឡោះ​បង្ហាញ​ចិត្ត​សប្បុរស​ចំពោះ​យើង ក្នុង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​ដូច្នេះ ដើម្បី​បង្ហាញ​ឲ្យ​មនុស្ស​គ្រប់​ជំនាន់​ខាង​មុខ ស្គាល់​គុណ​ដ៏​ប្រសើរ​លើស‌លប់​បំផុត​របស់​ទ្រង់


សូម​ទ្រង់​មេត្ដា​ប្រោស​បង​ប្អូន ឲ្យ​មាន​កម្លាំង​មាំ‌មួន​ផ្នែក​ខាង​ក្នុង​ជម្រៅ​ចិត្ដ ដោយ​រស​របស់​ទ្រង់ តាម​សិរី‌រុងរឿង​ដ៏​ប្រសើរ​បំផុត​របស់​ទ្រង់។


គឺ​ថា ដោយ‌សារ​ដំណឹង‌ល្អ សាសន៍​ដទៃ​មាន​សិទ្ធិ​ចូល​រួម​ទទួល​មត៌ក មាន​សិទ្ធិ​ចូល​រួម​ក្នុង​រូប‌កាយ​តែ​មួយ និង​មាន​សិទ្ធិ​ទទួល​ពរ តាម​បន្ទូល​សន្យា​នៃ​អុលឡោះ​រួម​ជា​មួយ​សាសន៍​អ៊ីស្រ‌អែល ក្នុង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​ដែរ។


ទោះ​បី​ខ្ញុំ​មាន​ឋានៈ​តូច​ជាង​គេ​បំផុត​ក្នុង​ចំណោម​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​ក្ដី ក៏​អុលឡោះ​បាន​ផ្ដល់​គុណ​នេះ​មក​ខ្ញុំ ដើម្បី​នាំ​ដំណឹង‌ល្អ​ទៅ​ប្រាប់​សាសន៍​ដទៃ អំពី​ជីវិត​ដ៏​បរិបូណ៌​បំផុត​របស់​អាល់ម៉ា‌ហ្សៀស ដែល​មនុស្ស​លោក​គិត​មិន​ដល់​នោះ​ដែរ។


និងឲ្យ​មនុស្ស​គ្រប់​ភាសា ប្រកាស​ឡើងថា អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជាអម្ចាស់ ដើម្បី​លើក​តម្កើង​សិរី‌រុង‌រឿង​អុលឡោះ ជា​បិតា។


អុលឡោះ​ជា​ម្ចាស់​របស់​ខ្ញុំ​នឹង​បំពេញ​សេចក្ដី​ត្រូវ​ការ​គ្រប់​យ៉ាង​របស់​បង​ប្អូន ស្រប​តាម​សិរី‌រុង‌រឿង​ដ៏​ប្រសើរ​បំផុត​របស់​ទ្រង់ ដោយ​រួម​ក្នុង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា។


អុលឡោះ​គាប់​ចិត្ត​ឲ្យ​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​នេះ ស្គាល់​សិរី‌រុង‌រឿង​ដ៏​ប្រសើរ​បំផុត​នៃ​គម្រោង‌ការ​នេះ​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ ពោល​គឺ​អាល់ម៉ា‌ហ្សៀស​នៅ​ក្នុង​បង​ប្អូន គាត់​ប្រទាន​ឲ្យ​បង​ប្អូន​មាន​សង្ឃឹម​ថា នឹង​បាន​ទទួល​សិរី‌រុង‌រឿង​របស់​គាត់។


ដូច្នេះ លែង​មាន​សាសន៍​ក្រិក ឬ​សាសន៍​យូដា ពួក​ខតាន ឬ​មិន​ខតាន់ មនុស្ស​ព្រៃ ឬ​ពួក‌ព្នង និង​លែង​មាន​អ្នក‌ងារ ឬ​អ្នក‌ជា​ទៀត​ឡើយ ដ្បិត​អាល់ម៉ា‌ហ្សៀស​បាន​បំពេញ​អ្វីៗ​ទាំង​អស់ ហើយ​គាត់​សណ្ឋិត​នៅ​ក្នុង​អ្វីៗ​ទាំង​អស់។


ដ្បិត​មាន​ម្ចាស់​តែ​មួយ មាន​ស្ពាន​មេត្រី​តែ​មួយ​រវាង​អុលឡោះ និង​មនុស្ស​លោក គឺ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​ដែល​ជា​មនុស្ស។


ស្ដេច​ទាំង​ដប់​នឹង​នាំ​គ្នា​ធ្វើ​សឹក​ជា​មួយ​កូន​ចៀម តែ​កូន​ចៀម​នឹង​ឈ្នះ​ស្ដេច​ទាំង​ដប់ ដ្បិត​គាត់​ជា​អម្ចាស់​លើ​អម្ចាស់​នានា និង​ជា​ស្តេច លើ​ស្តេច​នានា។ រីឯ​អស់​អ្នក​ដែល​នៅ​ជា​មួយ​កូន​ចៀម គឺ​អ្នក​ដែល​អុលឡោះ​បាន​ត្រាស់​ហៅ និង​បាន​ជ្រើស​រើស ហើយ​ដែល​មាន​ជំនឿ​ដ៏​ស្មោះ ក៏​នឹង​មាន​ជ័យ‌ជំនះ រួម​ជា​មួយ​កូន​ចៀម​ដែរ»។


នៅ​លើ​អាវ និង​លើ​ភ្លៅ​របស់​គាត់ មាន​សរសេរ​ឈ្មោះ​ថា «ស្តេច​លើ​ស្តេច​នានា និង​អម្ចាស់​លើ​អម្ចាស់​នានា»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម