Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 2:4 - Khmer Christian Bible

4 ឬ​មួយ​អ្នក​កំពុង​មើលងាយ​សេចក្ដី​សប្បុរស​ សេចក្ដី​អត់​អោន​ និង​សេចក្ដី​អត់ធ្មត់​ដ៏​បរិបូរ​របស់​ព្រះអង្គ​ ទាំង​មិន​ដឹង​ថា​ សេចក្ដី​សប្បុរស​របស់​ព្រះជាម្ចាស់​នាំ​អ្នក​ឲ្យ​ប្រែ​ចិត្ត​ទេ​ឬ?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 ឬមួយក៏​អ្នក​មើលងាយ​ភាពបរិបូរ​នៃ​សេចក្ដីសប្បុរស សេចក្ដីអនុគ្រោះ និង​សេចក្ដីអត់ធ្មត់​របស់​ព្រះអង្គ ដោយ​មិនយល់​ថា ព្រះហឫទ័យសប្បុរស​របស់​ព្រះ គឺដើម្បី​នាំ​អ្នក​ទៅ​ដល់​ការកែប្រែចិត្ត​ទេ​ឬ​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ឬ​តើ​អ្នក​មើល​ងាយ​សេចក្តី​សប្បុរស សេចក្តី​ទ្រាំទ្រ និង​សេចក្តី​អត់​ធ្មត់​ដ៏​បរិបូរ​របស់​ព្រះ‌អង្គ​ឬ? តើ​អ្នក​មិន​ដឹង​ថា សេចក្តី​សប្បុរស​របស់​ព្រះ នាំ​អ្នក​ឲ្យ​ប្រែ​ចិត្ត​ទេ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ឬ​មួយ​អ្នក​មើល‌ងាយ​ព្រះ‌ហឫទ័យ​សប្បុរស ព្រះ‌ហឫទ័យ​យោគ‌យល់ និង​ព្រះ‌ហឫទ័យ​អត់‌ធ្មត់​ដ៏​ទូលំ‌ទូលាយ​របស់​ព្រះអង្គ! តើ​អ្នក​មិន​ទទួល​ស្គាល់​ថា ព្រះ‌ជា‌ម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរស​ដូច្នេះ ដើម្បី​ជំរុញ​អ្នក​ឲ្យ​កែ​ប្រែ​ចិត្ត​គំនិត​ទេ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ឬ​អ្នក​មើល‌ងាយ​សេចក្ដី​សប្បុរស​ដ៏​ឥត​គណនា ព្រម​ទាំង​សេចក្ដី​ទ្រាំ‌ទ្រ នឹង​សេចក្ដី​អត់​ធន់​របស់​ទ្រង់ ដោយ​មិន​ដឹង​ថា សេចក្ដី​សប្បុរស​នៃ​ព្រះ​ទាញ​នាំ​ឲ្យ​អ្នក​បាន​ប្រែ​ចិត្ត​ឬ​អី

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ឬ​មួយ​អ្នក​មើល‌ងាយ​ចិត្ត​សប្បុរស ចិត្ត​យោគ​យល់ និង​ចិត្ត​អត់​ធ្មត់​ដ៏​ទូលំ‌ទូលាយ​របស់​ទ្រង់! តើ​អ្នក​មិន​ទទួល​ស្គាល់​ថា អុលឡោះ​សប្បុរស​ដូច្នេះ ដើម្បី​ជំរុញ​អ្នក​ឲ្យ​កែ​ប្រែ​ចិត្ដ​គំនិត​ទេ​ឬ?

សូមមើលជំពូក ចម្លង




រ៉ូម 2:4
51 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ​ ជនជាតិ​យូដា​ និង​ជនជាតិ​ក្រេក​គ្មាន​អ្វី​ខុស​គ្នា​ទេ​ ដ្បិត​មាន​ព្រះអម្ចាស់​តែ​មួយ​ ជា​ព្រះអម្ចាស់​របស់​មនុស្ស​ទាំង​អស់​គ្នា​ ហើយ​ព្រះអង្គ​ប្រោស​ប្រទាន​យ៉ាង​បរិបូរ​ដល់​អស់​អ្នក​ដែល​អំពាវនាវ​រក​ព្រះអង្គ​


ចូរ​ពិចារណា​អំពី​សេចក្ដី​សប្បុរស​ និង​ភាព​ម៉ឺងម៉ាត់​របស់​ព្រះជាម្ចាស់​ចុះ។​ ព្រះអង្គ​មាន​ភាព​ម៉ឺងម៉ាត់​ចំពោះ​អស់​អ្នក​ដែល​ដួល​ចុះ​ ប៉ុន្ដែ​ព្រះអង្គ​មាន​សេចក្ដី​សប្បុរស​ចំពោះ​អ្នក​ លុះត្រា​តែ​អ្នក​នៅ​ជាប់​នឹង​សេចក្ដី​សប្បុរស​របស់​ព្រះអង្គ​ បើ​មិន​ដូច្នេះ​ទេ​ អ្នក​ក៏​ត្រូវ​កាត់​ចេញ​ដែរ​


សេចក្ដី​សប្បុរស​ ប្រាជ្ញា​ និង​ចំណេះ​របស់​ព្រះជាម្ចាស់​បរិបូរ​ ជ្រាល​ជ្រៅ​ណាស់!​ គ្មាន​អ្នកណា​អាច​ពិពណ៌នា​អំពី​ការ​ជំនុំជម្រះ​របស់​ព្រះអង្គ​បាន​ទេ​ ហើយ​ក៏​គ្មាន​អ្នកណា​អាច​យល់​អំពី​មាគ៌ា​របស់​ព្រះអង្គ​បាន​ដែរ​


គឺ​ព្រះជាម្ចាស់​បាន​ប្រគល់​ព្រះយេស៊ូ​ទុកជា​យញ្ញបូជា​ប្រោសលោះ​ដោយសារ​ឈាម​របស់​ព្រះអង្គ​តាមរយៈ​ជំនឿ​ ដើម្បី​បង្ហាញ​ពី​សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់។​ ព្រះជាម្ចាស់​មិន​បាន​ដាក់​ទោស​បាប​ដែល​មនុស្ស​បាន​ប្រព្រឹត្ដ​កាល​ពី​មុន​ទេ​


តើ​យើង​និយាយ​យ៉ាង​ដូចម្ដេច?​ តើ​យើង​ត្រូវ​ធ្វើ​បាប​បន្ដ​ទៀត​ឬ​ ដើម្បី​ឲ្យ​ព្រះគុណ​បាន​ចម្រើន​ឡើង?​


តើ​យើង​និយាយ​យ៉ាង​ដូចម្ដេច?​ ដោយ​ព្រោះ​យើង​នៅ​ក្រោម​ព្រះគុណ​ ហើយ​មិន​នៅ​ក្រោម​ក្រឹត្យវិន័យ​ តើ​ឲ្យ​យើង​ធ្វើ​បាប​ឬ?​ មិន​មែន​ដូច្នោះ​ទេ!​


ថា​ ក្នុង​ពេល​មាន​ការល្បង​យ៉ាង​ខ្លាំង​តាមរយៈ​សេចក្ដី​វេទនា​ ​ភាព​ហូរហៀរ​នៃ​អំណរ​ និង​ភាព​ក្រ​តោកយ៉ាក​របស់​ពួកគេ​ក៏​បង្ហូរ​ចេញ​សេចក្ដី​សប្បុរស​ដ៏​បរិបូរ​


ហើយ​ឲ្យ​ភ្នែក​ចិត្ត​របស់​អ្នក​រាល់គ្នា​បាន​ភ្លឺ​ឡើង​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ដឹង​ថា​ សេចក្ដី​សង្ឃឹម​នៃ​ការ​ត្រាស់​ហៅ​របស់​ព្រះអង្គ​ជា​យ៉ាង​ណា​ មរតក​របស់​ព្រះអង្គ​នៅ​ក្នុង​ពួក​បរិសុទ្ធ​មាន​សិរី​រុងរឿង​ដ៏​បរិបូរ​ជា​យ៉ាង​ណា​


ហើយ​នៅ​ក្នុង​ព្រះអង្គ​ យើង​មាន​ការ​ប្រោសលោះ​តាមរយៈ​ឈាម​របស់​ព្រះអង្គ​ គឺ​ការ​លើក​លែង​ទោស​កំហុស​ទាំងឡាយ​ស្រប​តាម​ព្រះគុណ​ដ៏​បរិបូរ​របស់​ព្រះអង្គ​


ប៉ុន្ដែ​ព្រះជាម្ចាស់​ដែល​មាន​សេចក្ដី​មេត្តា​ករុណា​ដ៏​បរិបូរ​ ព្រះអង្គ​ស្រឡាញ់​យើង​ដោយ​សេចក្ដី​ស្រឡាញ់​ដ៏​ខ្លាំង​របស់​ព្រះអង្គ​


ដើម្បី​ឲ្យ​ព្រះអង្គ​បង្ហាញ​ជំនាន់​ខាង​មុខ​ឲ្យ​ឃើញ​ពី​ព្រះគុណ​ដ៏​បរិបូរ​លើសលប់​របស់​ព្រះអង្គ​ ដែល​បាន​ប្រទាន​ដល់​យើង​ដោយ​សេចក្ដី​សប្បុរស​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​


សូម​ឲ្យ​ព្រះអង្គ​ប្រទាន​ឲ្យ​មនុស្ស​ខាង​ក្នុង​របស់​អ្នក​រាល់គ្នា​រឹង​មាំ​ឡើង​ដោយសារ​អំណាច​តាមរយៈ​វិញ្ញាណ​របស់​ព្រះអង្គ​ស្រប​ទៅ​តាម​ភាព​បរិបូរ​នៃ​សិរី​រុងរឿង​របស់​ព្រះអង្គ​


ព្រះអង្គ​បាន​ប្រទាន​ព្រះគុណ​នេះ​ឲ្យ​ខ្ញុំ​ ដែល​ជា​អ្នក​តូចតាច​បំផុត​នៅ​ក្នុង​ចំណោម​ពួក​បរិសុទ្ធ​ទាំង​អស់​ ដើម្បី​ឲ្យ​ខ្ញុំ​ប្រកាស​ដំណឹង​ល្អ​ប្រាប់​ពួក​សាសន៍ដទៃ​អំពី​ភាព​បរិបូរ​របស់​ព្រះគ្រិស្ដ​ដែល​វាស់​ស្ទង់​មិន​បាន​


ព្រះជាម្ចាស់​របស់​ខ្ញុំ​នឹង​បំពេញ​គ្រប់​ទាំង​សេចក្ដី​ត្រូវការ​របស់​អ្នក​រាល់គ្នា​ស្រប​តាម​ភាព​បរិបូរ​របស់​ព្រះអង្គ​ប្រកប​ដោយ​សិរី​រុងរឿង​ ដែល​មាន​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​


ដោយ​ព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យ​បង្ហាញ​ឲ្យ​ពួកគេ​ស្គាល់​សិរី​រុងរឿង​ដ៏​បរិបូរ​នៃ​សេចក្ដី​អាថ៌កំបាំង​នេះ​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ គឺ​ព្រះគ្រិស្ដ​គង់​នៅ​ក្នុង​អ្នក​រាល់គ្នា​ជា​សេចក្ដី​សង្ឃឹម​សម្រាប់​សិរី​រុងរឿង។​


គឺ​ឲ្យ​ពួកគេ​ទទួល​បាន​ការ​កម្សាន្ដ​ចិត្ដ​ រួបរួម​គ្នា​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​ ហើយ​មាន​ការ​យល់ដឹង​យ៉ាង​ជឿជាក់​ និង​យ៉ាង​បរិបូរ​ ដើម្បី​ឲ្យ​ពួកគេ​ស្គាល់​អាថ៌កំបាំង​របស់​ព្រះជាម្ចាស់​ដែល​ជា​ព្រះគ្រិស្ដ​


ប៉ុន្ដែ​ព្រះអង្គ​អាណិត​មេត្ដា​ដល់​ខ្ញុំ​ដូច្នេះ​ គឺ​ដើម្បី​ឲ្យ​ព្រះគ្រិស្ដ​យេស៊ូ​បង្ហាញ​សេចក្ដី​អត់ធ្មត់​ដ៏​ពេញ​លេញ​របស់​ព្រះអង្គ​ដល់​ខ្ញុំ​ ដែល​ជា​មនុស្ស​បាប​បំផុត​ និង​ទុក​ជា​គំរូ​ដល់​អស់​អ្នក​ដែល​នឹង​ជឿ​លើ​ព្រះអង្គ​ដើម្បី​ឲ្យ​បាន​ជីវិត​អស់កល្ប​ជានិច្ច។​


ចូរ​បង្គាប់​ពួកអ្នក​មាន​នៅ​ក្នុង​ពិភព​លោក​នេះ​ កុំ​ឲ្យ​មាន​ឫក​ខ្ពស់​ ឬ​ទុកចិត្ដ​ទ្រព្យ​សម្បត្ដិ​ដែល​មិន​ទៀងទាត់​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ត្រូវ​ទុកចិត្ដ​ព្រះជាម្ចាស់​ដែល​ប្រទាន​អ្វីៗ​ទាំង​អស់​យ៉ាង​បរិបូរ​ដល់​យើង​ដើម្បី​ឲ្យ​យើង​មាន​អំណរ​


គឺ​ជា​ពួកអ្នក​មិន​ស្ដាប់បង្គាប់​កាល​ពីដើម​ នៅ​ពេល​ដែល​ព្រះជាម្ចាស់​បាន​រង់ចាំ​ដោយ​អត់ធ្មត់​នៅ​ជំនាន់​លោក​ណូអេ​ ពេល​ដែល​ទូក​ធំ​កំពុង​សាងសង់​ ហើយ​នៅ​ក្នុង​ទូក​ធំ​មាន​មនុស្ស​បន្ដិច​បន្ដួច​ប៉ុណ្ណោះ​ គឺ​មាន​មនុស្ស​ប្រាំបី​នាក់​ ដែល​បាន​រួច​ជីវិត​ដោយ​សារ​ទឹក។


ហើយ​អ្នក​រាល់គ្នា​នឹង​ទទួល​បាន​សិទ្ធិ​ពេញ​លេញ​ចូល​ទៅ​ក្នុង​នគរ​ដ៏​អស់កល្ប​ជានិច្ច​របស់​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​ និង​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង។​


ហើយ​ចូរ​យល់​ថា​សេចក្ដី​អត់ធ្មត់​របស់​ព្រះ​អ​ម្ចាស់​នៃ​យើង​ជា​សេចក្ដី​សង្គ្រោះ​ ដូច​ដែល​លោក​ប៉ូល​ជា​បងប្អូន​ជាទី​ស្រឡាញ់​របស់​យើង​ បាន​សរសេរ​មក​អ្នក​រាល់គ្នា​តាម​ប្រាជ្ញា​ ដែល​ព្រះជាម្ចាស់​បាន​ប្រទាន​ឲ្យ​គាត់​


មុន​ដំបូង​ ចូរ​ដឹង​អំពី​សេចក្ដី​នេះ​ចុះ​ថា​ នៅ​គ្រា​ចុងក្រោយ​បំផុត​ នឹង​មាន​មនុស្ស​ចំអក​ដែល​ដើរ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​គេ​មក​ ទាំង​ចំអក​


ព្រះអម្ចាស់​មិន​យឺត​នឹង​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​ព្រះអង្គ​ ដូច​ជា​អ្នក​ខ្លះ​គិត​ថា​យឺត​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​ ព្រះអង្គ​មាន​ព្រះ​ហឫទ័យ​អត់ធ្មត់​ចំពោះ​អ្នក​រាល់គ្នា​ ​មិន​ចង់​ឲ្យ​អ្នកណា​ម្នាក់​ត្រូវ​វិនាស​ឡើយ​ គឺ​ចង់​ឲ្យមនុស្ស​ទាំង​អស់​បាន​ប្រែចិត្ដ​វិញ​


យើង​បាន​ផ្ដល់​ឱកាស​ឲ្យ​នាង​ប្រែចិត្ដ​ ប៉ុន្ដែ​នាង​មិន​ចង់​ប្រែចិត្ដ​ពី​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​របស់​នាង​ឡើយ។​


មើល៍​ យើង​ឈរ​នៅ​មាត់​ទ្វារ​ទាំង​គោះ​ បើ​អ្នកណា​ឮ​សំឡេង​យើង​ ហើយ​បើក​ទ្វារ​ឲ្យ​ នោះ​យើង​នឹង​ចូល​ទៅ​ឯ​អ្នក​នោះ​ រួច​បរិភោគ​ជាមួយ​អ្នក​នោះ​ ហើយ​អ្នក​នោះ​ក៏​បរិភោគ​ជាមួយ​យើង​ដែរ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម