ឯកូនមនុស្សក៏ដូច្នេះដែរ គឺមិនបានមកឲ្យគេបម្រើទេ ប៉ុន្ដែមកបម្រើគេវិញ ទាំងប្រគល់ជីវិតខ្លួនទុកជាថ្លៃលោះដល់មនុស្សជាច្រើនផង»។
យ៉ូហាន 13:13 - Khmer Christian Bible អ្នករាល់គ្នាហៅខ្ញុំថា លោកគ្រូ និងព្រះអម្ចាស់ នោះអ្នករាល់គ្នាហៅត្រូវហើយ ព្រោះគឺខ្ញុំមែន! ព្រះគម្ពីរខ្មែរសាកល អ្នករាល់គ្នាហៅខ្ញុំថា ‘លោកគ្រូ’ និង ‘ព្រះអម្ចាស់’។ អ្នករាល់គ្នានិយាយត្រូវ ពីព្រោះគឺខ្ញុំហ្នឹងហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នាហៅខ្ញុំថា "លោកគ្រូ" និង "ព្រះអម្ចាស់" នោះត្រូវមែន ដ្បិតគឺខ្ញុំនេះហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាហៅខ្ញុំថា ព្រះគ្រូ និងព្រះអម្ចាស់ នោះត្រូវមែន គឺខ្ញុំហ្នឹងហើយ!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នករាល់គ្នាហៅខ្ញុំជាលោកគ្រូ ហើយជាព្រះអម្ចាស់ នោះក៏ត្រូវមែន ពីព្រោះគឺខ្ញុំនេះហើយ អាល់គីតាប អ្នករាល់គ្នាហៅខ្ញុំថា អម្ចាស់ និងតួន នោះត្រូវមែន គឺខ្ញុំហ្នឹងហើយ!។ |
ឯកូនមនុស្សក៏ដូច្នេះដែរ គឺមិនបានមកឲ្យគេបម្រើទេ ប៉ុន្ដែមកបម្រើគេវិញ ទាំងប្រគល់ជីវិតខ្លួនទុកជាថ្លៃលោះដល់មនុស្សជាច្រើនផង»។
ព្រះអង្គក៏មានបន្ទូលទៅគាត់ថា៖ «អ្នកឆ្លើយត្រូវណាស់ ចូរប្រព្រឹត្ដការនេះចុះ នោះអ្នកនឹងមានជីវិតមិនខាន»។
ហេតុអ្វីអ្នករាល់គ្នាហៅខ្ញុំថា ព្រះអម្ចាស់អើយ! ព្រះអម្ចាស់អើយ! ប៉ុន្ដែមិនធ្វើតាមអ្វីដែលខ្ញុំប្រាប់ដូច្នេះ?
លោកស៊ីម៉ូនក៏ទូលតបថា៖ «ខ្ញុំគិតថា គឺអ្នកដែលគាត់បានលើកលែងច្រើន!» ព្រះអង្គមានបន្ទូលថា៖ «អ្នកវិនិច្ឆ័យត្រូវណាស់»
នាងម៉ារាគឺជាអ្នកដែលបានចាក់ប្រេងក្រអូបលើព្រះអម្ចាស់ ព្រមទាំងបានជូតបាទាព្រះអង្គដោយសក់របស់នាង រីឯឡាសារដែលមានជំងឺជាប្អូនប្រុសរបស់នាង
ពេលនាងបាននិយាយដូច្នោះហើយ ក៏ទៅហៅនាងម៉ារា ជាប្អូនស្រីរបស់នាងដោយស្ងាត់ៗថា៖ «លោកគ្រូមកដល់ហើយ លោកគ្រូបានហៅប្អូន»។
ដូច្នេះបងប្អូនស្រីទាំងពីរបានចាត់ឲ្យគេទៅទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! មើល៍ អ្នកដែលព្រះអង្គស្រឡាញ់កំពុងឈឺហើយ»។
ដូច្នេះហើយ ទើបខ្ញុំប្រាប់អ្នករាល់គ្នាឲ្យដឹងថា គ្មានអ្នកណាម្នាក់និយាយដោយនូវព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ថា ព្រះយេស៊ូត្រូវបណ្តាសារ ហើយបើគ្មានព្រះវិញ្ញាណបរិសុទ្ធទេ ក៏គ្មានអ្នកណាម្នាក់អាចនិយាយបានថា ព្រះយេស៊ូជាព្រះអម្ចាស់ដែរ។
ក៏យើងមានព្រះជាម្ចាស់តែមួយប៉ុណ្ណោះ គឺជាព្រះវរបិតាដែលបានបង្កើតរបស់សព្វសារពើ ព្រមទាំងយើងដែលសម្រាប់ព្រះអង្គដែរ ហើយយើងមានព្រះអម្ចាស់យេស៊ូគ្រិស្ដតែមួយប៉ុណ្ណោះ ដែលរបស់សព្វសារពើបានកើតមកដោយសារព្រះអង្គ ហើយយើងក៏កើតមកដោយសារព្រះអង្គដែរ
ចៅហ្វាយរាល់គ្នាអើយ! ចូរប្រព្រឹត្តចំពោះបាវបម្រើដូច្នោះដែរ ទាំងឈប់គំរាមកំហែង ដោយដឹងថាចៅហ្វាយពួកគេដែលគង់នៅស្ថានសួគ៌ ក៏ជាចៅហ្វាយរបស់អ្នករាល់គ្នាដែរ ហើយព្រះអង្គមិនមានសេចក្ដីលំអៀងឡើយ។
ហើយអណ្ដាតទាំងអស់ត្រូវថ្លែងប្រាប់ថា ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់ ដើម្បីជាសិរីរុងរឿងដល់ព្រះជាម្ចាស់ដ៏ជាព្រះវរបិតា។
ហើយលើសពីនេះទៀត ខ្ញុំបានរាប់អ្វីៗទាំងអស់ជាការខាតបង់ ដោយព្រោះស្គាល់ព្រះគ្រិស្ដយេស៊ូជាព្រះអម្ចាស់របស់ខ្ញុំដែលជាការមានតម្លៃបំផុត។ ខ្ញុំបានខាតបង់ទាំងអស់ដោយព្រោះតែព្រះអង្គ ហើយខ្ញុំរាប់អ្វីៗទាំងអស់ជាគ្មានតម្លៃដើម្បីឲ្យខ្ញុំចំណេញបានព្រះគ្រិស្ដ
អ្នកជឿថាមានព្រះជាម្ចាស់តែមួយ នោះត្រឹមត្រូវហើយ សូម្បីតែអារក្សក៏ជឿដូច្នេះដែរ ហើយវាភ័យខ្លាចទៀតផង។