Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 10:28 - Khmer Christian Bible

28 ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «អ្នក​ឆ្លើយ​ត្រូវ​ណាស់​ ចូរ​ប្រព្រឹត្ដ​ការ​នេះ​ចុះ​ នោះ​អ្នក​នឹង​មាន​ជីវិត​មិន​ខាន»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

28 ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖“អ្នក​ឆ្លើយ​ត្រូវ​ហើយ ចូរ​ធ្វើ​ដូច្នោះ​ចុះ នោះ​អ្នក​នឹង​មានជីវិត”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «អ្នក​បាន​ឆ្លើយ​ត្រូវ​ហើយ ចូរ​អ្នក​ធ្វើ​ដូច្នោះ​ចុះ នោះ​អ្នក​នឹង​រស់​នៅ​ពិត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «លោក​ឆ្លើយ​ត្រឹម​ត្រូវ​ល្អ​ណាស់ សុំ​ធ្វើ​ដូច្នេះ​ទៅ នោះ​លោក​នឹង​មាន​ជីវិត​អស់‌កល្ប​ជា​មិន​ខាន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 ទ្រង់​មាន​បន្ទូល​តប​ថា អ្នក​បាន​ឆ្លើយ​ត្រូវ​ហើយ ចូរ​អ្នក​ធ្វើ​ដូច្នោះ​ចុះ នោះ​អ្នក​នឹង​រស់​នៅ​ពិត

សូមមើលជំពូក ចម្លង

អាល់គីតាប

28 អ៊ីសា​ប្រាប់​ទៅ​គាត់​ថា៖ «លោក​ឆ្លើយ​ត្រឹម​ត្រូវ​ល្អ​ណាស់ សុំ​ធ្វើ​ដូច្នេះ​ទៅ នោះ​លោក​នឹង​មាន​ជីវិត​អស់‌កល្ប​ជា​មិន​ខាន»។

សូមមើលជំពូក ចម្លង




លូកា 10:28
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ហេតុអ្វី​បាន​ជា​អ្នក​សួរ​ខ្ញុំ​អំពី​អំពើ​ល្អ​ គឺ​មាន​តែ​ព្រះ​មួយ​អង្គ​ប៉ុណ្ណោះ​ដែល​ល្អ​ តែ​បើ​អ្នក​ចង់​ចូល​ទៅ​ក្នុង​ជីវិត​អស់កល្ប​នោះ​ ចូរ​ធ្វើ​តាម​បញ្ញត្ដិ​ចុះ»​


កាល​ព្រះយេស៊ូ​ឃើញ​គាត់​ឆ្លើយ​យ៉ាង​ឈ្លាស​វៃ​ដូច្នេះ​ ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «អ្នក​នៅ​មិន​ឆ្ងាយ​ពី​នគរ​ព្រះជាម្ចាស់​ទេ»​ រួច​គ្មាន​នរណា​ហ៊ាន​សួរ​សំណួរ​ព្រះអង្គ​ទៀត​ទេ។​


លោក​ស៊ីម៉ូន​ក៏​ទូល​តប​ថា៖​ «ខ្ញុំ​គិត​ថា​ គឺ​អ្នក​ដែល​គាត់​បាន​លើកលែង​ច្រើន!»​ ព្រះអង្គ​មាន​បន្ទូល​ថា៖​ «អ្នក​វិនិច្ឆ័យ​ត្រូវ​ណាស់»​


ដ្បិត​ព្រះគ្រិស្ដ​ជា​អ្នក​សម្រេច​ក្រឹត្យវិន័យ​ ដើម្បី​ឲ្យ​អ្នក​ជឿ​ទាំង​អស់​ទទួល​សេចក្ដី​សុចរិត។​


យើង​ដឹង​ថា​សេចក្ដី​ទាំងឡាយ​ដែល​ចែង​ទុក​ក្នុងគម្ពីរ​វិន័យ​សម្រាប់​តែ​អស់​អ្នក​នៅ​ក្រោម​គម្ពី​វិន័យ​ ដើម្បី​បិទ​មាត់​មនុស្ស​ទាំង​អស់​ ហើយ​ឲ្យ​ពិភពលោក​ទាំង​មូល​ស្ថិត​នៅ​ក្រោម​ការ​ជំនុំជម្រះ​របស់​ព្រះជាម្ចាស់​


ហើយ​ខ្ញុំ​ក៏​យល់​ឃើញ​ថា​ បញ្ញត្ដិ​ដែល​នាំ​មក​នូវ​ជីវិត​ បែរជា​នាំ​មក​នូវ​សេចក្ដី​ស្លាប់​វិញ​


រីឯ​គម្ពីរ​វិន័យ​មិន​ពឹងផ្អែក​លើ​ជំនឿ​ទេ​ ផ្ទុយ​ទៅ​វិញ​ អ្នកណា​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​នេះ​ អ្នក​នោះ​នឹង​រស់​ដោយសារ​សេចក្ដី​ទាំង​នេះ​ឯង‍។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម