Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 11:2 - Khmer Christian Bible

2 នាង​ម៉ារា​គឺ​ជា​អ្នក​ដែល​បាន​ចាក់​ប្រេង​ក្រអូប​លើ​ព្រះអម្ចាស់​ ព្រមទាំង​បាន​ជូត​បាទា​ព្រះអង្គ​ដោយ​សក់​របស់​នាង​ រីឯ​ឡាសារ​ដែល​មាន​ជំងឺ​ជា​ប្អូន​ប្រុស​របស់​នាង​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 ម៉ារា​នេះហើយ ជា​ម្នាក់​ដែល​លាប​ប្រេងក្រអូប​លើ​ព្រះអម្ចាស់ ហើយ​ជូត​ព្រះបាទា​ព្រះអង្គ​ដោយ​សក់​របស់​នាង គឺ​ឡាសារ​ប្អូនប្រុស​របស់​នាង​ដែល​កំពុង​ឈឺ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 នាង​ម៉ារា ជា​ម្នាក់​ដែល​បាន​ចាក់​ប្រេង​ក្រអូប​លាប​ព្រះ‌អម្ចាស់ រួច​យក​សក់​នាង​ជូត​ព្រះ‌បាទ​ព្រះ‌អង្គ គឺ​នាង​ជា​បង​ស្រី​របស់​ឡាសារ ដែល​ឈឺ​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 នាង​ម៉ារី​នេះ​ជា​ស្ត្រី​ម្នាក់​ដែល​បាន​ចាក់​ប្រេង​ក្រអូប​លើ​ព្រះ‌បាទា​របស់​ព្រះ‌អម្ចាស់ ព្រម​ទាំង​បាន​យក​សក់​របស់​នាង​មក​ជូត​ផង។ រីឯ​លោក​ឡាសារ​ដែល​ឈឺ​នោះ ត្រូវ​ជា​ប្អូន​បង្កើត​របស់​នាង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ឯ​នាង​ម៉ារា ដែល​ប្អូន​នាង​ឈ្មោះ​ឡាសារ​មាន​ជំងឺ​នេះ គឺ​នាង​នេះ​ហើយ ដែល​បាន​ចាក់​ប្រេង​ក្រអូប លាប​ថ្វាយ​ព្រះ‌អម្ចាស់ រួច​យក​សក់​នាង​ជូត​ព្រះ‌បាទ​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

2 នាង​ម៉ារី​នេះ ជា​ស្ដ្រី​ម្នាក់​ដែល​បាន​ចាក់​ប្រេង​ក្រអូប​លើ​ជើង​របស់​អ៊ីសា‌ជាអម្ចាស់ព្រម​ទាំង​បាន​យក​សក់​របស់​នាង​មក​ជូត​ផង។ រីឯ​លោក​ឡាសារ​ដែល​ឈឺ​នោះ ត្រូវ​ជា​ប្អូន​បង្កើត​របស់​នាង។

សូមមើលជំពូក ចម្លង




យ៉ូហាន 11:2
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ព្រះអង្គ​កំពុង​អង្គុយ​នៅ​តុ​អាហារ​ក្នុង​ផ្ទះ​លោក​ស៊ីម៉ូន​ ជា​មនុស្ស​ឃ្លង់​នៅ​ក្រុង​បេថានី​ នោះ​មាន​ស្ដ្រី​ម្នាក់​បាន​មក​ ទាំង​កាន់​ដប​ដាក់​ប្រេង​ក្រអូប​ទេពិ្វរូ​សុទ្ធ​ ដែល​មាន​តម្លៃ​បំផុត​ផង​ ហើយ​នាង​បាន​បំបែក​ដប​នោះ​ ចាក់​ប្រេង​លើ​ព្រះ​សិរ​របស់​ព្រះអង្គ​


កាល​បាន​ឃើញ​ស្ដ្រី​នោះ​ ព្រះអម្ចាស់​មាន​សេចក្ដី​អាណិត​អាសូរ​ដល់​នាង​ ក៏​មាន​បន្ទូល​ទៅ​នាង​ថា៖​ «ឈប់​យំ​សោក​ទៀត​ទៅ»​


រួច​បាន​ចាត់​ពួកគេ​ឲ្យ​ទៅ​ទូល​សួរ​ព្រះយេស៊ូ​ថា៖​ «តើ​លោក​ជា​ព្រះ​អង្គ​ដែល​ត្រូវ​យាង​មក​ ឬ​ក៏​យើង​ត្រូវ​ទន្ទឹង​ចាំ​ព្រះ​មួយ​អង្គ​ទៀត?»​


នាង​ម៉ាថា​ទូល​ព្រះយេស៊ូ​ថា៖​ «ព្រះអម្ចាស់​អើយ!​ បើ​ព្រះអង្គ​គង់​នៅ​ទី​នេះ​ នោះ​ប្អូន​ប្រុស​របស់​ខ្ញុំ​មិន​ស្លាប់​ឡើយ​


ដូច្នេះ​បងប្អូន​ស្រី​ទាំង​ពីរ​បាន​ចាត់​ឲ្យ​គេ​ទៅ​ទូល​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ!​ មើល៍​ អ្នក​ដែល​ព្រះអង្គ​ស្រឡាញ់​កំពុង​ឈឺ​ហើយ»។​


ពេល​នាង​ម៉ារា​ទៅ​ដល់​កន្លែង​ព្រះយេស៊ូ​គង់​នៅ​ ហើយ​ឃើញ​ព្រះអង្គ​ នាង​ក៏​ក្រាប​ទៀប​បាទា​ព្រះអង្គ​ ទាំង​ទូល​ថា៖​ «ព្រះអម្ចាស់​អើយ!​ បើ​ព្រះអង្គ​បាន​គង់​នៅ​ទី​នេះ​ នោះ​ប្អូន​ប្រុស​របស់​ខ្ញុំ​មិន​ស្លាប់​ទេ»​


នៅ​ពេល​នោះ​ នាង​ម៉ារា​យក​ប្រេង​ក្រអូប​ទេពិ្វរូ​សុទ្ធ​ដ៏​មាន​តម្លៃ​ ចំណុះ​ប្រហែល​កន្លះ​លីត្រ​ មក​ចាក់​លាប​បាទា​របស់​ព្រះយេស៊ូ​ រួច​ជូត​បាទា​របស់​ព្រះអង្គ​ដោយ​សក់​របស់​នាង​ ក្លិន​ប្រេង​ក្រអូប​នោះ​បាន​សាយ​ភាយ​ពេញ​ក្នុង​ផ្ទះ​


អ្នក​រាល់គ្នា​ហៅ​ខ្ញុំ​ថា​ លោកគ្រូ​ និង​ព្រះអម្ចាស់​ នោះ​អ្នក​រាល់គ្នា​ហៅ​ត្រូវ​ហើយ​ ព្រោះ​គឺ​ខ្ញុំ​មែន!​


ដូច្នេះ​បើ​ខ្ញុំ​ជា​ព្រះអម្ចាស់​ ហើយ​ជា​គ្រូ​ បាន​លាង​ជើង​ឲ្យ​អ្នក​រាល់គ្នា​ទៅ​ហើយ​ នោះ​អ្នក​រាល់គ្នា​គួរ​លាង​ជើង​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម