Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 11:3 - Khmer Christian Bible

3 ដូច្នេះ​បងប្អូន​ស្រី​ទាំង​ពីរ​បាន​ចាត់​ឲ្យ​គេ​ទៅ​ទូល​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ!​ មើល៍​ អ្នក​ដែល​ព្រះអង្គ​ស្រឡាញ់​កំពុង​ឈឺ​ហើយ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 ដូច្នេះ បងប្អូនស្រី​ទាំងពីរ​នាក់​ក៏​បញ្ជូន​ដំណឹង​ទៅ​ព្រះអង្គ​ថា​៖ “ព្រះអម្ចាស់​អើយ មើល៍! អ្នកដែល​ព្រះអង្គ​ទ្រង់​ស្រឡាញ់​កំពុង​ឈឺ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 បង‌ប្អូន​ស្រី​ពីរ​នាក់​នោះ បាន​ចាត់​គេ​ឲ្យ​ទៅ​ទូល​ព្រះ‌យេស៊ូវ​ថា៖ «ព្រះ‌អម្ចាស់​អើយ មើល៍! អ្នក​ដែល​ព្រះ‌អង្គ​ស្រឡាញ់​នោះ​កំពុង​មាន​ជំងឺ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 នាង​ទាំង​ពីរ​នាក់​បាន​ចាត់​គេ​ឲ្យ​ទៅ​ទូល​ព្រះ‌យេស៊ូ​ថា៖ «លោក​ម្ចាស់ អ្នក​ដែល​លោក​ស្រឡាញ់​កំពុង​តែ​មាន​ជំងឺ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 បង​ប្អូន​ស្រី​២​នាក់​នោះ ក៏​ចាត់​គេ​ឲ្យ​ទៅ​ឯ​ព្រះ‌យេស៊ូវ ទូល​ថា ព្រះ‌អម្ចាស់​អើយ មើល អ្នក​ដែល​ទ្រង់​ស្រឡាញ់​នោះ​គាត់​ឈឺ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 នាង​ទាំង​ពីរ​នាក់​បាន​ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់ អ្នក​ដែល​លោក​ម្ចាស់​ស្រឡាញ់ កំពុង​តែ​មាន​ជំងឺ»។

សូមមើលជំពូក ចម្លង




យ៉ូហាន 11:3
16 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​បាន​ឃើញ​ស្ដ្រី​នោះ​ ព្រះអម្ចាស់​មាន​សេចក្ដី​អាណិត​អាសូរ​ដល់​នាង​ ក៏​មាន​បន្ទូល​ទៅ​នាង​ថា៖​ «ឈប់​យំ​សោក​ទៀត​ទៅ»​


មាន​បុរស​ម្នាក់​មាន​ជំងឺ​ គាត់​ឈ្មោះ​ឡាសារ​ នៅ​ក្រុង​បេថានី​ ជា​ក្រុង​របស់​នាង​ម៉ារា​ និង​បង​ស្រី​របស់​នាង​ឈ្មោះ​ម៉ាថា​


ក្រោយពី​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​ហើយ​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ទៀត​ថា៖​ «ឡាសារ​ ជា​មិត្ត​សម្លាញ់​របស់​យើង​ គាត់​បាន​ដេក​លក់​ទៅ​ហើយ​ ប៉ុន្ដែ​ខ្ញុំ​នឹង​ទៅ​ដាស់​គាត់»​


នាង​ម៉ារា​គឺ​ជា​អ្នក​ដែល​បាន​ចាក់​ប្រេង​ក្រអូប​លើ​ព្រះអម្ចាស់​ ព្រមទាំង​បាន​ជូត​បាទា​ព្រះអង្គ​ដោយ​សក់​របស់​នាង​ រីឯ​ឡាសារ​ដែល​មាន​ជំងឺ​ជា​ប្អូន​ប្រុស​របស់​នាង​


នាង​ម៉ាថា​ទូល​ព្រះយេស៊ូ​ថា៖​ «ព្រះអម្ចាស់​អើយ!​ បើ​ព្រះអង្គ​គង់​នៅ​ទី​នេះ​ នោះ​ប្អូន​ប្រុស​របស់​ខ្ញុំ​មិន​ស្លាប់​ឡើយ​


ដូច្នេះ​ ពួក​ជនជាតិ​យូដា​ក៏​និយាយ​ថា៖​ «មើល៍​ គាត់​ស្រឡាញ់​ឡាសារ​ណាស់!»​


ព្រះយេស៊ូ​ស្រឡាញ់​ឡាសារ​ នាង​ម៉ាថា​ និង​ប្អូន​ស្រី​របស់​នាង​ណាស់​


អ្នក​រាល់គ្នា​ហៅ​ខ្ញុំ​ថា​ លោកគ្រូ​ និង​ព្រះអម្ចាស់​ នោះ​អ្នក​រាល់គ្នា​ហៅ​ត្រូវ​ហើយ​ ព្រោះ​គឺ​ខ្ញុំ​មែន!​


មាន​សិស្ស​ម្នាក់​ដែល​ព្រះយេស៊ូ​ស្រឡាញ់ ​គាត់​កំពុង​អង្គុយ​នៅ​តុ​អាហារ​ផ្អែក​លើ​ព្រះឱរា​របស់​ព្រះអង្គ​


លោក​អេរ៉ាស្ទុស​ស្នាក់​នៅ​ក្រុង​កូរិនថូស​ រីឯ​លោក​ទ្រភីម​ ខ្ញុំ​បាន​ទុក​ឲ្យ​នៅ​ក្រុង​មីលេត​ ព្រោះ​គាត់​ឈឺ។​


យើង​ស្ដី​បន្ទោស​ ហើយ​វាយ​ប្រដៅ​អ្នកណា​ដែល​យើង​ស្រឡាញ់​ ដូច្នេះ​ ចូរ​មាន​ចិត្ដ​សង្វាត​ ហើយ​ប្រែចិត្ដ​ចុះ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម