Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេភេសូរ 6:9 - Khmer Christian Bible

9 ចៅហ្វាយ​រាល់គ្នា​អើយ​! ចូរ​ប្រព្រឹត្ត​ចំពោះ​បាវបម្រើ​ដូច្នោះ​ដែរ​ ទាំង​ឈប់​គំរាម​កំហែង​ ដោយ​ដឹង​ថា​ចៅហ្វាយ​ពួកគេ​ដែល​គង់​នៅ​ស្ថានសួគ៌​ ក៏​ជា​ចៅហ្វាយ​របស់​អ្នក​រាល់គ្នា​ដែរ​ ហើយ​ព្រះអង្គ​មិន​មាន​សេចក្ដី​លំអៀង​ឡើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 ចៅហ្វាយ​រាល់គ្នា​អើយ ចូរ​ប្រព្រឹត្ត​ចំពោះ​បាវបម្រើ​ដូច្នោះ​ដែរ​។ ត្រូវ​ឈប់​គំរាមកំហែង ដ្បិត​អ្នករាល់គ្នា​ដឹង​ហើយ​ថា ទាំង​ពួកគេ ទាំង​អ្នករាល់គ្នា​មាន​ចៅហ្វាយ​ដែល​គង់នៅ​ស្ថានសួគ៌ ហើយ​ចំពោះ​ព្រះអង្គ គ្មាន​ការលំអៀង​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ចៅ‌ហ្វាយ​រាល់​គ្នា​អើយ ចូរ​ប្រព្រឹត្ត​ចំពោះ​បាវ​បម្រើ​ដូច្នោះ​ដែរ ត្រូវ​ឈប់​គំរាម​កំហែង​ទៅ ដោយ​ដឹង​ថា ចៅ​ហ្វាយ​របស់​គេ​ដែល​គង់​នៅ​ស្ថាន​សួគ៌ ក៏​ជា​ចៅ​ហ្វាយ​របស់​អ្នក​រាល់​គ្នា​ដែរ ហើយ​ព្រះ‌អង្គ​មិន​រើស​មុខ​អ្នក​ណា​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 រីឯ​បងប្អូន​ដែល​ជា​ម្ចាស់​វិញ ចូរ​ប្រព្រឹត្ត​ចំពោះ​អ្នក​បម្រើ​របស់​បងប្អូន​បែប​នោះ​ដែរ គឺ​មិន​ត្រូវ​គំរាម​កំហែង​គេ​ឡើយ។ តោង​ដឹង​ថា ទាំង​ពួក​គេ ទាំង​បងប្អូន​មាន​ម្ចាស់​តែ​មួយ​នៅ​ស្ថាន​បរម‌សុខ* ហើយ​ព្រះអង្គ​មិន​រើស​មុខ​នរណា​សោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ចៅហ្វាយ​រាល់​គ្នា​អើយ ចូរ​ប្រព្រឹត្ត​នឹង​បាវ​បំរើ​ដូច្នោះ​ដែរ ទាំង​លែង​គំហក‌កំហែង​ទៅ ដោយ​ដឹង​ថា ចៅហ្វាយ​របស់​គេ ហើយ​របស់​អ្នក​រាល់​គ្នា​ផង នោះ​ទ្រង់​គង់​នៅ​ស្ថាន‌សួគ៌ ហើយ​ទ្រង់​មិន​ចេះ​រើស​មុខ​អ្នក​ណា​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

9 រីឯ​បង​ប្អូន​ដែល​ជា​ម្ចាស់​វិញ ចូរ​ប្រព្រឹត្ដ​ចំពោះ​អ្នក​បម្រើ​របស់​បង​ប្អូន​បែប​នោះ​ដែរ គឺ​មិន​ត្រូវ​គំរាម​កំហែង​គេ​ឡើយ។ តោង​ដឹង​ថា ទាំង​ពួក​គេ ទាំង​បង​ប្អូន​មាន​ម្ចាស់​តែ​មួយ​នៅ​សូរ៉កា ហើយ​ទ្រង់​មិន​រើស​មុខ​នរណា​សោះ​ឡើយ។

សូមមើលជំពូក ចម្លង




អេភេសូរ 6:9
40 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​បាវបម្រើ​ទាំង​នោះ​ក៏​បាន​ចេញ​ទៅ​តាម​ផ្លូវ​ ប្រមូល​មនុស្ស​គ្រប់​គ្នា​ដែល​គេ​បាន​ជួប​ទាំង​ល្អ​ ទាំង​អាក្រក់​ ហើយ​ពិធី​មង្គលការ​ក៏​មាន​ភ្ញៀវ​ពេញ​


បន្ទាប់​មក​ ស្ដេច​មាន​បន្ទូល​ទៅ​ពួក​បាវបម្រើ​របស់​ខ្លួន​ថា​ ពិធី​មង្គលការ​បាន​រៀបចំ​រួច​ជា​ស្រេច​ហើយ​ ប៉ុន្ដែ​ភ្ញៀវ​ដែល​បាន​អញ្ជើញ​ទាំង​នោះ​ មិន​ស័ក្តិសម​នឹង​ចូលរួម​ទេ​


ប៉ុន្ដែ​ប្រសិន​បើ​បាវបម្រើ​នោះ​អាក្រក់​វិញ​ នោះ​វា​គិត​ក្នុង​ចិត្ដ​ថា​ ចៅហ្វាយ​របស់​អញ​ក្រ​មក​ណាស់​


ចៅហ្វាយ​នឹង​កាត់​វា​ជា​ពីរ​កំណាត់​ រួច​ដាក់​វា​ឲ្យ​នៅ​រួម​ជាមួយ​នឹង​ពួក​មនុស្ស​មាន​ពុត​ ហើយ​នៅ​ទី​នោះ​មាន​តែ​ការ​ទ្រហោ​យំ​ និង​ការ​សង្កៀត​ធ្មេញ។​


អ្នក​រាល់គ្នា​ចង់​ឲ្យ​មនុស្ស​ប្រព្រឹត្ដ​គ្រប់​ការ​ទាំង​អស់​ចំពោះ​ខ្លួន​យ៉ាង​ណា​ ចូរ​ប្រព្រឹត្ដ​ចំពោះ​គេ​យ៉ាង​នោះ​ដែរ​ ដ្បិត​នេះ​ជា​សេចក្ដី​សង្ខេប​នៃ​គម្ពីរ​វិន័យ​ និង​ជា​ពាក្យ​របស់​អ្នក​នាំ​ព្រះ​បន្ទូល។​


បើ​អ្នក​រាល់គ្នា​ចង់​ឲ្យ​មនុស្ស​ប្រព្រឹត្ដ​ចំពោះ​អ្នក​រាល់គ្នា​យ៉ាង​ណា​ ចូរ​ប្រព្រឹត្ដ​ចំពោះ​គេ​យ៉ាង​នោះ​ដែរ។​


អ្នក​រាល់គ្នា​ហៅ​ខ្ញុំ​ថា​ លោកគ្រូ​ និង​ព្រះអម្ចាស់​ នោះ​អ្នក​រាល់គ្នា​ហៅ​ត្រូវ​ហើយ​ ព្រោះ​គឺ​ខ្ញុំ​មែន!​


លោក​ពេត្រុស​ចាប់ផ្ដើម​និយាយ​ថា៖​ «ឥឡូវ​នេះ​ ខ្ញុំ​យល់​ច្បាស់​ហើយ​ថា​ ព្រះជាម្ចាស់​មិន​មែន​ជា​ព្រះ​ដែល​លំអៀង​ទេ​


ដ្បិត​ព្រះជាម្ចាស់​មិន​មាន​សេចក្ដី​លំអៀង​ឡើយ‍។​


ជូន​ចំពោះ​ក្រុមជំនុំ​របស់​ព្រះជាម្ចាស់​នៅ​ក្រុង​កូរិនថូស​ គឺ​ជូន​ចំពោះ​ពួកអ្នក​ដែល​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ដែល​ត្រូវ​បាន​ត្រាស់ហៅ​ឲ្យ​ធ្វើ​ជា​ពួក​បរិសុទ្ធ​ជាមួយ​មនុស្ស​ទាំង​អស់​នៅ​គ្រប់​ទី​កន្លែង​ដែល​អំពាវនាវ​រក​ព្រះនាម​ព្រះអម្ចាស់​របស់​យើង​ គឺ​ព្រះយេស៊ូ​គ្រិស្ដ​ដែល​ជា​ព្រះអម្ចាស់​របស់​ពួកគេ​ និង​របស់​យើង។​


ដ្បិត​នៅ​ក្នុង​ព្រះអម្ចាស់​អ្នក​ដែល​បាន​ទទួល​ការ​ត្រាស់ហៅ​ នៅ​ពេល​ជា​បាវបម្រើ​ អ្នក​នោះ​ជា​អ្នក​មាន​សេរីភាព​របស់​ព្រះអម្ចាស់​ ដូចគ្នា​ដែរ​ អ្នក​ដែល​បាន​ទទួល​ការ​ត្រាស់ហៅ​ ​នៅពេល​ជា​អ្នក​មាន​សេរីភាព​ អ្នក​នោះ​ជា​បាវបម្រើ​របស់​ព្រះគ្រិស្ដ​


អ្នកណា​ធ្វើ​ខុស​ អ្នក​នោះ​នឹង​ទទួល​ផល​តាម​ដែល​ធ្វើ​ខុស​ ហើយ​ព្រះអង្គ​មិន​មាន​សេចក្ដី​លំអៀង​ឡើយ។​


ចៅហ្វាយ​រាល់គ្នា​អើយ!​ ចូរ​ផ្ដល់​យុត្ដិធម៌​ និង​ភាព​ត្រឹមត្រូវ​ដល់​បាវបម្រើ​របស់​អ្នក​ចុះ​ ដោយ​ដឹង​ថា​ អ្នក​រាល់គ្នា​ក៏​មាន​ចៅហ្វាយ​នៅ​ស្ថានសួគ៌​ដែរ។​


ដ្បិត​ការ​ជំនុំជម្រះ​គ្មាន​សេចក្ដី​មេត្ដា​ករុណា​ទេ​ ចំពោះ​អស់​អ្នក​ដែល​គ្មាន​សេចក្ដី​មេត្ដា​ករុណា​ ប៉ុន្ដែសេចក្ដី​មេត្ដា​ករុណា​នឹង​ឈ្នះ​ការ​ជំនុំជម្រះ។​


បើ​អ្នក​រាល់គ្នា​ធ្វើ​តាម​ក្រឹត្យ​វិន័យ​ដ៏​ប្រសើរ​ ស្របតាម​បទគម្ពីរ​ដែល​បាន​ចែង​ថា​ ចូរ​ស្រឡាញ់​អ្នក​ជិតខាង​របស់​ខ្លួន​ឲ្យ​ដូច​ខ្លួនឯង​ នោះ​អ្នក​រាល់គ្នា​ប្រព្រឹត្ដ​បាន​ល្អ​ហើយ​


មើល៍​ ប្រាក់​ឈ្នួល​ដែល​អ្នក​រាល់គ្នា​បាន​លួច​បន្លំ​កម្មករ​ដែល​បាន​ច្រូតកាត់​នៅ​ក្នុង​ស្រែ​របស់​អ្នក​រាល់គ្នា​ បាន​ស្រែក​ឡើង​ ហើយ​សម្រែក​របស់​ពួកអ្នក​ច្រូត​បាន‍ឮ​ដល់​ព្រះកាណ៌​របស់​ព្រះអម្ចាស់​នៃ​ពួក​ពល​បរិវា​ហើយ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម