មនុស្សមានពុតអើយ! លោកអេសាយបានថ្លែងព្រះបន្ទូលអំពីអ្នករាល់គ្នានោះត្រឹមត្រូវណាស់ ដែលថា
ម៉ាថាយ 6:2 - Khmer Christian Bible ដូច្នេះ ពេលអ្នកចែកទាន ចូរកុំផ្លុំត្រែ ដើម្បីចេញមុខ ដូចជាពួកមនុស្សមានពុតបានធ្វើនៅក្នុងសាលាប្រជុំ និងនៅតាមផ្លូវ ដើម្បីឲ្យគេសរសើរខ្លួននោះទេ។ ខ្ញុំបា្រប់អ្នករាល់គ្នាជាបា្រកដថា គេមានរង្វាន់របស់គេហើយ។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ កាលណាអ្នកចែកទាន កុំផ្លុំត្រែនៅពីមុខអ្នកឡើយ ដូចដែលពួកមនុស្សមានពុតធ្វើនៅក្នុងសាលាប្រជុំ និងនៅតាមផ្លូវ ដើម្បីទទួលការលើកតម្កើងសិរីរុងរឿងពីមនុស្ស។ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ពួកគេបានទទួលរង្វាន់របស់ពួកគេហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ពេលណាអ្នកធ្វើទាន ចូរកុំផ្លុំត្រែនៅពីមុខអ្នក ដូចមនុស្សមានពុតធ្វើនៅក្នុងសាលាប្រជុំ និងនៅតាមផ្លូវ ដើម្បីឲ្យមនុស្សសរសើរខ្លួននោះឡើយ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គេបានទទួលរង្វាន់របស់គេហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលណាអ្នកធ្វើទានដល់ជនក្រីក្រ កុំស្រែកប្រកាសក្ដែងៗដូចពួកមានពុតតែងធ្វើនៅក្នុងសាលាប្រជុំ* ឬនៅតាមដងផ្លូវ ដើម្បីឲ្យមនុស្សម្នាកោតសរសើរនោះឡើយ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាឲ្យដឹងច្បាស់ថា អ្នកទាំងនោះបានទទួលរង្វាន់របស់គេហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ កាលណាអ្នកធ្វើទាន នោះកុំឲ្យផ្លុំត្រែនៅមុខអ្នក ដូចពួកមានពុត ដែលប្រព្រឹត្តនៅក្នុងសាលាប្រជុំ ហើយតាមផ្លូវ ដើម្បីឲ្យបានមនុស្សលោកសរសើរខ្លួននោះឡើយ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គេបានរង្វាន់គេហើយ អាល់គីតាប ពេលណាអ្នកធ្វើទានដល់ជនក្រីក្រ កុំស្រែកប្រកាសក្ដែងៗដូចពួកមានពុតតែងធ្វើនៅក្នុងសាលាប្រជុំ ឬនៅតាមដងផ្លូវ ដើម្បីឲ្យមនុស្សម្នាកោតសរសើរនោះឡើយ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាឲ្យដឹងច្បាស់ថា អ្នកទាំងនោះបានទទួលរង្វាន់របស់គេហើយ។ |
មនុស្សមានពុតអើយ! លោកអេសាយបានថ្លែងព្រះបន្ទូលអំពីអ្នករាល់គ្នានោះត្រឹមត្រូវណាស់ ដែលថា
ដល់ព្រឹកឡើងក៏និយាយថា ថ្ងៃនេះធាតុអាកាសមិនល្អទេ ព្រោះមេឃក្រហមមានពពកច្រើន។ អ្នករាល់គ្នាចេះសំគាល់សណ្ឋានរបស់មេឃ ប៉ុន្ដែអ្នករាល់គ្នាមិនអាចស្គាល់ទីសំគាល់នាសម័យនេះបានឡើយ។
ប៉ុន្ដែព្រះយេស៊ូជ្រាបពីបំណងអាក្រក់របស់ពួកគេ ក៏មានបន្ទូលថា៖ «មនុស្សមានពុតអើយ! ហេតុអ្វីក៏អ្នករាល់គ្នាល្បងលខ្ញុំដូច្នេះ?
ហើយគ្រប់ការទាំងអស់ដែលពួកគេធ្វើ គឺដើម្បីឲ្យមនុស្សឃើញតែប៉ុណ្ណោះ គឺពួកគេបានពង្រីកស្លាកដែលពួកគេពាក់កាន់តែធំឡើងៗ ឯរំយោលអាវវិញកាន់តែវែងទៅៗដែរ។
ពួកគេចូលចិត្តអង្គុយមុខគេក្នុងសាលាប្រជុំ និងនៅកន្លែងកិត្ដិយសនៅក្នុងពិធីជប់លៀង
ចៅហ្វាយនឹងកាត់វាជាពីរកំណាត់ រួចដាក់វាឲ្យនៅរួមជាមួយនឹងពួកមនុស្សមានពុត ហើយនៅទីនោះមានតែការទ្រហោយំ និងការសង្កៀតធ្មេញ។
ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា រហូតដល់ផ្ទៃមេឃ និងផែនដីវិនាសទៅ ក៏គ្មានសញ្ញាក្បៀស ឬសញ្ញាបន្តក់ណាមួយក្នុងគម្ពីរវិន័យត្រូវលុបបំបាត់ចោលដែរ លុះត្រាតែអ្វីៗបានសម្រេចជាមុនសិន។
នៅពេលអ្នករាល់គ្នាតមអាហារ ចូរកុំធ្វើមុខក្រៀមដូចជាពួកមនុស្សមានពុតឲ្យសោះ ពួកគេបង្ហាញទឹកមុខស្រពោន ដើម្បីឲ្យមនុស្សមើលឃើញថា ពួកគេកំពុងតមអាហារ។ ខ្ញុំបា្រប់អ្នករាល់គ្នាជាបា្រកដថា ពួកគេមានរង្វាន់របស់ពួកគេហើយ។
ប៉ុន្ដែពេលអ្នកចែកទាន ចូរកុំឲ្យដៃឆ្វេងរបស់អ្នកដឹងការដែលដៃស្ដាំរបស់អ្នកធ្វើឡើយ
នៅពេលអ្នករាល់គ្នាអធិស្ឋាន ចូរកុំធ្វើដូចជាពួកមនុស្សមានពុត ព្រោះពួកគេចូលចិត្ដឈរអធិស្ឋាននៅក្នុងសាលាប្រជុំ និងទីសាធារណៈ ដើម្បីឲ្យគេមើលឃើញ ដ្បិតខ្ញុំបា្រប់អ្នករាល់គ្នាជាបា្រកដថា គេមានរង្វាន់របស់គេហើយ
ឱមនុស្សមានពុតអើយ! ចូរយកសសរចេញពីក្នុងភ្នែករបស់អ្នកជាមុនសិន នោះអ្នកនឹងមើលឃើញច្បាស់ ដើម្បីយកកម្ទេចល្អិតចេញពីក្នុងភ្នែកបងប្អូនរបស់អ្នកបាន។
ហើយចូលចិត្ដអង្គុយមុខគេក្នុងសាលាប្រជុំ ព្រមទាំងនៅកន្លែងកិត្ដិយសក្នុងពិធីជប់លៀង
ព្រះអង្គមានបន្ទូលទៅគេថា៖ «លោកអេសាយបានថ្លែងព្រះបន្ទូលអំពីអ្នករាល់គ្នាថាជាមនុស្សមានពុតនោះ គឺត្រឹមត្រូវណាស់ ដូចមានចែងទុកមកថា៖ ប្រជាជននេះគោរពយើងតែបបូរមាត់ទេ ប៉ុន្ដែចិត្ដរបស់ពួកគេនៅឆ្ងាយពីយើងណាស់
ដូច្នេះចូរយករបស់នៅខាងក្នុងមកចែកទាន នោះរបស់ទាំងអស់នឹងស្អាតសម្រាប់អ្នករាល់គ្នា។
វេទនាដល់អ្នករាល់គ្នាហើយ ពួកអ្នកខាងគណៈផារិស៊ីអើយ ដ្បិតអ្នករាល់គ្នាចូលចិត្តអង្គុយមុខគេក្នុងសាលាប្រជុំ ហើយចូលចិត្តឲ្យគេគោរពនៅតាមទីប្រជុំជន។
ចូរលក់ទ្រព្យសម្បត្ដិរបស់អ្នករាល់គ្នា ហើយចែកទានចុះ ចូរធ្វើថង់ប្រាក់ដែលមិនចេះចាស់សម្រាប់ខ្លួន ជាទ្រព្យសម្បត្ដិមិនចេះអស់នៅស្ថានសួគ៌ ជាកន្លែងដែលគ្មានចោរចូលមកជិត ឬកណ្ដៀរស៊ីបំផ្លាញទេ
មនុស្សមានពុតអើយ! អ្នករាល់គ្នាចេះសំគាល់សណ្ឋានរបស់ផ្ទៃមេឃ និងផែនដី ហេតុដូចម្ដេចបានជាអ្នករាល់គ្នាមិនចេះសំគាល់សម័យនេះដូច្នេះ?
ព្រះអម្ចាស់ក៏មានបន្ទូលឆ្លើយទៅគាត់ថា៖ «ពួកមនុស្សមានពុតអើយ! តើអ្នករាល់គ្នាម្នាក់ៗមិនស្រាយគោ ឬលាចេញពីក្រោល ហើយដឹកវាទៅផឹកទឹកនៅថ្ងៃសប្ប័ទទេឬ?
«ចូរប្រយ័ត្ននឹងពួកគ្រូវិន័យដែលចូលចិត្ដពាក់អាវវែង ដើរចុះដើរឡើង ឲ្យគេគោរពនៅតាមទីប្រជុំជន ហើយចូលចិត្ដអង្គុយមុខគេក្នុងសាលាប្រជុំ និងនៅកន្លែងកិត្ដិយសក្នុងពិធីជប់លៀង។
ប៉ុន្ដែវេទនាដល់អ្នករាល់គ្នាដែលជាអ្នកមាន ដ្បិតអ្នករាល់គ្នាទទួលសេចក្ដីកម្សាន្ដចិត្ដរបស់អ្នករាល់គ្នារួចហើយ។
ពេលអ្នកមើលមិនឃើញសសរក្នុងភ្នែកខ្លួនឯងផង តើអ្នកអាចប្រាប់បងប្អូនរបស់ខ្លួនយ៉ាងដូចម្ដេចថា បងប្អូនអើយ! ឲ្យខ្ញុំយកកម្ទេចល្អិតចេញពីភ្នែករបស់អ្នក។ ឱមនុស្សមានពុតអើយ! ចូរយកសសរចេញពីក្នុងភ្នែករបស់អ្នកជាមុនសិន នោះអ្នកនឹងមើលឃើញច្បាស់ ដើម្បីយកកម្ទេចល្អិតចេញពីក្នុងភ្នែកបងប្អូនរបស់អ្នកបាន។
ហើយមានអ្នកខ្លះស្មានថា ដោយព្រោះតែយូដាសកាន់ថង់ប្រាក់ បានជាព្រះយេស៊ូប្រាប់គាត់ឲ្យទៅទិញឥវ៉ាន់ដែលត្រូវការសម្រាប់ពិធីបុណ្យ ឬឲ្យគាត់ទៅចែកអ្វីដល់ពួកអ្នកក្រ។
ដូច្នេះ បើអ្នករាល់គ្នាទទួលយកតែការសរសើរពីគ្នាទៅវិញទៅមក ហើយមិនព្រមស្វែងរកការសរសើរដែលមកពីព្រះជាម្ចាស់ ដែលជាព្រះតែមួយអង្គនោះ តើអាចឲ្យអ្នករាល់គ្នាជឿយ៉ាងដូចម្តេចបាន?
អ្នកណានិយាយតែពីខ្លួនឯង អ្នកនោះរកកិត្តិយសផ្ទាល់ខ្លួនប៉ុណ្ណោះ ប៉ុន្តែអ្នកណាស្វែងរកសិរីរុងរឿងរបស់ព្រះជាម្ចាស់ដែលចាត់ខ្លួនឲ្យមក អ្នកនោះជាអ្នកពិតត្រង់ ហើយគ្មានសេចក្ដីទុច្ចរិតនៅក្នុងខ្លួនសោះ។
គាត់ និងគ្រួសាររបស់គាត់ទាំងមូលជាអ្នកគោរពប្រណិប័តន៍ និងកោតខ្លាចព្រះជាម្ចាស់ គាត់ដាក់ទានជាច្រើនដល់ប្រជាជន និងតែងតែអធិស្ឋានដល់ព្រះជាម្ចាស់ជានិច្ច។
ហើយនិយាយមកខ្ញុំថា កូនេលាសអើយ! ព្រះជាម្ចាស់បានឮសេចក្ដីអធិស្ឋានរបស់អ្នកហើយ ក៏បាននឹកចាំការដាក់ទានរបស់អ្នកដែរ
គាត់បានសម្លឹងមើលទៅទេវតានោះ ទាំងភ័យខ្លាច ហើយតបថា៖ «ព្រះអម្ចាស់អើយ! តើមានការអ្វីដែរ?» ទេវតាក៏និយាយមកគាត់ថា៖ «សេចក្ដីអធិស្ឋាន និងការដាក់ទានរបស់អ្នកបានឡើងទៅ ទុកជាសេចក្ដីរំលឹកនៅចំពោះព្រះជាម្ចាស់ហើយ។
ដូច្នេះ ពួកសិស្សបានសម្រេចចិត្ដផ្ញើជំនួយតាមលទ្ធភាពរៀងៗខ្លួនដល់បងប្អូនដែលរស់នៅក្នុងស្រុកយូដា
ប៉ុន្តែ ច្រើនឆ្នាំក្រោយមក ពេលខ្ញុំនាំតង្វាយ ព្រមទាំងជំនួយមកឲ្យជាតិសាសន៍របស់ខ្ញុំ
នៅក្នុងក្រុងយ៉ុបប៉េ មានសិស្សស្រីម្នាក់ឈ្មោះតេប៊ីថា ដែលហៅថាឌ័រកាសមានន័យថាក្ដាន់។ ស្ដ្រីម្នាក់នេះបានធ្វើអំពើល្អ និងបានដាក់ទានជាច្រើន
បើខាងការលើកទឹកចិត្ដ ចូរលើកទឹកចិត្ដ បើខាងការឲ្យ ចូរឲ្យដោយសប្បុរស បើខាងការដឹកនាំ ចូរដឹកនាំដោយឧស្សាហ៍ បើខាងការផ្ដល់សេចក្ដីមេត្ដា ចូរធ្វើដោយរីករាយចុះ។
ទោះបីខ្ញុំចែកទានទ្រព្យសម្បត្ដិទាំងអស់របស់ខ្ញុំ ហើយសុខចិត្ដឲ្យគេដុតរូបកាយរបស់ខ្ញុំក៏ដោយ បើគ្មានសេចក្ដីស្រឡាញ់ទេ ខ្ញុំគ្មានប្រយោជន៍ឡើយ។
ពួកគេគ្រាន់តែសុំឲ្យយើងនឹកចាំពីអ្នកក្រ នោះហើយជាកិច្ចការដែលខ្ញុំព្យាយាមធ្វើដែរ។
អ្នកដែលលួច ចូរកុំលួចទៀត ប៉ុន្ដែចូរខំធ្វើការយ៉ាងនឿយហត់ចុះ គឺធ្វើកិច្ចការដែលមានប្រយោជន៍ដោយដៃរបស់ខ្លួនវិញ ដើម្បីឲ្យមានអ្វីចែកដល់អ្នកដែលខ្វះខាត។
ហើយយើងក៏មិនបានរកការសរសើរពីមនុស្សដែរ ទោះបីពីអ្នករាល់គ្នា ឬពីអ្នកដទៃក្ដី។
ចូរឲ្យពួកគេប្រព្រឹត្ដល្អ ធ្វើជាអ្នកមានខាងការល្អ មានចិត្ដសប្បុរស ហើយមានចិត្ដចែករំលែកផង
ប្អូនអើយ! ខ្ញុំមានអំណរ និងបានទទួលការលើកទឹកចិត្តយ៉ាងខ្លាំងដោយសារសេចក្ដីស្រឡាញ់របស់អ្នក ពីព្រោះពួកបរិសុទ្ធបានធូរស្បើយក្នុងចិត្តដោយសារអ្នក។
កុំភ្លេចប្រព្រឹត្ដល្អ និងបរិច្ចាកជួយគ្នាឡើយ ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងយញ្ញបូជាបែបនេះណាស់។
បើអ្នកណានិយាយ ចូរនិយាយដូចជាកំពុងនិយាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ បើអ្នកណាបម្រើ ចូរបម្រើតាមកម្លាំងដែលព្រះជាម្ចាស់ផ្គត់ផ្គង់ឲ្យ ដើម្បីឲ្យព្រះជាម្ចាស់បានតម្កើងឡើងក្នុងគ្រប់ការទាំងអស់ តាមរយៈព្រះយេស៊ូគ្រិស្ដ សូមឲ្យព្រះអង្គមានសិរីរុងរឿង និងព្រះចេស្ដាអស់កល្បជានិច្ច អាម៉ែន។