Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 7:6 - Khmer Christian Bible

6 ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «លោក​អេសាយ​បាន​ថ្លែង​ព្រះបន្ទូល​អំពី​អ្នក​រាល់គ្នា​ថា​ជា​មនុស្ស​មាន​ពុត​នោះ​ គឺ​ត្រឹម​ត្រូវ​ណាស់​ ដូច​មាន​ចែងទុក​មក​ថា៖​ ប្រជាជន​នេះ​គោរព​យើង​តែ​បបូរ​មាត់​ទេ​ ប៉ុន្ដែ​ចិត្ដ​របស់​ពួកគេ​នៅ​ឆ្ងាយ​ពី​យើង​ណាស់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“អេសាយ​បាន​ព្យាករ​អំពី​អ្នករាល់គ្នា​ជា​មនុស្សមានពុត​ត្រូវ​ហើយ ដូចដែល​មាន​សរសេរ​ទុកមក​ថា​: ‘ប្រជាជន​នេះ​គោរព​យើង​ដោយ​បបូរមាត់ ប៉ុន្តែ​ចិត្ត​របស់​ពួកគេ​នៅ​ឆ្ងាយ​ពី​យើង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «មនុស្ស​មាន​ពុត​អើយ ហោរា​អេសាយ​បាន​ទាយ​ពី​អ្នក​រាល់​គ្នា​ត្រូវ​ណាស់ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា "ប្រជា‌ជន​នេះ​គោរព​យើង​តែ​បបូរ​មាត់ ប៉ុន្តែ ចិត្ត​របស់​គេ​នៅ​ឆ្ងាយ​ពី​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ព្យាការី*​អេសាយ​បាន​ថ្លែង​ទុក​ថា “អ្នក​រាល់​គ្នា​ជា​មនុស្ស​មាន​ពុត”ត្រូវ​ណាស់ ដូច​មាន​ចែង​ថា: ប្រជា‌រាស្ត្រ​នេះ​គោរព​យើង​តែ​បបូរ​មាត់ ឯ​ចិត្ត​គេ​នៅ​ឆ្ងាយ​ពី​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 តែ​ទ្រង់​ឆ្លើយ​តប​ថា ពួក​អ្នក​មាន​ពុត​អើយ ហោរា​អេសាយ​បាន​ទាយ​ពី​អ្នក​រាល់​គ្នា​ត្រូវ​ណាស់ ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ជន‌ជាតិ​នេះ គេ​គោរព​ប្រតិ‌បត្តិ​អញ​តែ​បបូរ​មាត់​ទេ ឯ​ចិត្ត​គេ​នៅ​ឆ្ងាយ​ពី​អញ​ណាស់

សូមមើលជំពូក ចម្លង

អាល់គីតាប

6 អ៊ីសា​ឆ្លើយ​ទៅ​គេ​ថា៖ «ណាពី​អេសាយ​បាន​ថ្លែង​ទុក​ថា “អ្នក​រាល់​គ្នា​ជា​មនុស្ស​មាន​ពុត”ត្រូវ​ណាស់ ដូច​មាន​ចែង​ថាៈ ប្រជា‌រាស្ដ្រ​នេះ​គោរព​យើង​តែ​បបូរ​មាត់ រីឯ​ចិត្ដ​គេ​នៅ​ឆ្ងាយ​ពី​យើង។

សូមមើលជំពូក ចម្លង




ម៉ាកុស 7:6
14 ការដាក់ឲ្យឆ្លើយតបគ្នា  

បើ​ខ្ញុំ​មិន​បាន​ធ្វើ​កិច្ចការ​ដែល​គ្មាន​អ្នកណា​ម្នាក់​ផ្សេង​ទៀត​ធ្លាប់​ធ្វើ​ក្នុង​ចំណោម​ពួកគេ​ទេ​ នោះ​ពួកគេ​គ្មាន​បាប​ឡើយ​ ប៉ុន្ដែ​ឥឡូវ​នេះ​ ពួកគេ​បាន​ឃើញ​ហើយ​ ហើយ​ពួកគេ​ស្អប់​ទាំងខ្ញុំ​ និង​ព្រះវរបិតា​របស់​ខ្ញុំ​ទៀត។​


ខ្ញុំ​ស្គាល់​អ្នក​រាល់គ្នា​ ហើយ​ដឹង​ថា​ អ្នក​រាល់គ្នា​គ្មាន​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​ខ្លួន​ទេ។​


ដូច្នេះ​ ពេល​ពួកគេ​កំពុង​រំសាយ​ ទាំង​ខ្វែង​គំនិត​គ្នា​ លោក​ប៉ូល​ក៏​និយាយ​មួយ​ម៉ាត់​ថា៖​ «ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ថ្លែង​មក​កាន់​ដូនតា​របស់​អ្នក​រាល់គ្នា​តាមរយៈ​លោក​អេសាយ​ជា​អ្នក​នាំ​ព្រះបន្ទូល​ នោះ​ត្រូវ​ណាស់​ថា​


មាន​ឫកពា​ជា​អ្នក​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ ប៉ុន្ដែ​មិន​ទទួល​ស្គាល់​អំណាច​នៃ​ការ​គោរព​បម្រើ​ព្រះជាម្ចាស់​ទេ។​ ដូច្នេះ​ ចូរ​បែរ​ចេញ​ពី​មនុស្ស​ទាំង​នោះ​ចុះ​


ពួកគេ​ប្រកាស​ថា​ស្គាល់​ព្រះជាម្ចាស់​ ប៉ុន្ដែ​តាមរយៈ​ការ​ប្រព្រឹត្តិ​ ពួកគេ​មិន​ទទួល​ស្គាល់​ព្រះអង្គ​ទេ​ ពួកគេ​ជា​មនុស្ស​គួរ​ខ្ពើម​ ជា​មនុស្ស​មិន​ស្ដាប់​បង្គាប់​ ហើយ​គ្មាន​ប្រយោជន៍​សម្រាប់​ការ​ល្អ​ទាំងឡាយ​ទាល់​តែ​សោះ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម