Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




១ ថែស្សាឡូនីច 2:6 - Khmer Christian Bible

6 ហើយ​យើង​ក៏​មិន​បាន​រក​ការ​សរសើរ​ពី​មនុស្ស​ដែរ​ ទោះបី​ពី​អ្នក​រាល់គ្នា​ ឬ​ពី​អ្នក​ដទៃ​ក្ដី។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 យើង​មិន​ស្វែងរក​សិរីរុងរឿង​ពី​មនុស្ស​ទេ ទោះបីជា​ពី​អ្នករាល់គ្នា ឬ​ពី​អ្នកផ្សេងទៀត​ក៏ដោយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 យើង​មិន​ស្វែង​រក​ការសរសើរ​ពី​មនុស្ស​ឡើយ ទោះ​ពី​អ្នក​រាល់​គ្នា ឬ​ពី​អ្នក​ណា​ទៀត​ក្តី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 យើង​ពុំ​បាន​ស្វែង​រក​កិត្តិយស​ដែល​មក​ពី​មនុស្ស​ទេ ទោះ​បី​ពី​សំណាក់​បងប្អូន ឬ​ពី​សំណាក់​អ្នក​ឯ​ទៀតៗ​ក្ដី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ហើយ​ទោះ​បើ​យើង​ខ្ញុំ​មាន​អំណាច នឹង​នៅ​ជា​បន្ទុក​លើ​អ្នក​រាល់​គ្នា ទុក​ដូច​ជា​សាវក​នៃ​ព្រះ‌គ្រីស្ទ​ក៏​ដោយ គង់​តែ​យើង​ខ្ញុំ​មិន​រក​ឲ្យ​មនុស្ស​គោរព​ប្រតិ‌បត្តិ​ដល់​យើង​ខ្ញុំ​ឡើយ ទោះ​អ្នក​រាល់​គ្នា ឬ​អ្នក​ណា​ទៀត​ក្តី

សូមមើលជំពូក ចម្លង

អាល់គីតាប

6 យើង​ពុំ​បាន​ស្វែង​រក​កិត្ដិយស​ដែល​មក​ពី​មនុស្ស​ទេ ទោះ​បី​ពី​សំណាក់​បង​ប្អូន ឬ​ពី​សំណាក់​អ្នក​ឯ​ទៀតៗ​ក្ដី។

សូមមើលជំពូក ចម្លង




១ ថែស្សាឡូនីច 2:6
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ឥឡូវ​នេះ​ តើ​ខ្ញុំ​កំពុង​បំពេញ​ចិត្ដ​មនុស្ស​ ឬ​ព្រះជាម្ចាស់?​ តើ​ខ្ញុំ​ខិតខំ​ផ្គាប់​ចិត្ដ​មនុស្ស​ឬ?​ បើ​ខ្ញុំ​នៅ​តែ​ផ្គាប់​ចិត្ត​មនុស្ស​ នោះ​ខ្ញុំ​មិន​មែន​ជា​បាវបម្រើ​របស់​ព្រះគ្រិស្ដ​ទេ។​


បងប្អូន​អើយ!​ អ្នក​រាល់គ្នា​ពិត​ជា​នៅ​ចាំ​អំពី​ការ​លំបាក​ និង​ការ​នឿយ​ហត់​របស់​យើង​មិន​ខាន​ គឺ​នៅ​ពេល​យើង​ប្រកាស​ដំណឹង​ល្អ​របស់​ព្រះជាម្ចាស់​ប្រាប់​អ្នក​រាល់គ្នា​ យើង​បាន​ធ្វើ​ការ​ទាំង​យប់​ទាំង​ថ្ងៃ​ ដើម្បី​កុំ​ឲ្យ​យើង​ត្រលប់​ជា​បន្ទុក​ដល់​អ្នកណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ឡើយ។​


ដូច្នេះ​ បើ​អ្នក​រាល់គ្នា​ទទួល​យក​តែ​ការ​សរសើរ​ពី​គ្នា​ទៅវិញ​ទៅមក ​ហើយ​មិន​ព្រម​ស្វែង​រក​ការ​សរសើរ​ដែល​មកពី​ព្រះជាម្ចាស់​ ដែល​ជា​ព្រះ​តែ​មួយ​អង្គ​នោះ​ តើ​អាច​ឲ្យ​អ្នក​រាល់គ្នា​ជឿ​យ៉ាង​ដូចម្តេច​បាន?​


ហើយ​ខ្ញុំ​ក៏​មិន​ទទួល​ការ​សរសើរ​ពី​មនុស្ស​ដែរ​


ចាស់ទុំ​ទាំងឡាយ​ណា​ដែល​ដឹកនាំ​បាន​ល្អ​ នោះ​ត្រូវ​រាប់​ជា​ស័ក្ដិសម​នឹង​ទទួល​កិត្ដិយស​ទ្វេដង​ ជា​ពិសេស​ពួក​ចាស់ទុំ​ដែល​ធ្វើ​ការ​នឿយ​ហត់​ក្នុង​ការ​ប្រកាស​ព្រះបន្ទូល​ និង​ការ​បង្រៀន។​


ចូរ​យើង​កុំ​ចង់​បាន​កេរ្តិ៍​ឈ្មោះ​ឥត​ប្រយោជន៍​ ទាំង​រក​រឿង​ ឬ​ឈ្នានីស​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ។​


ហេតុនេះ​ហើយ​ ខ្ញុំ​សរសេរ​សេចក្ដី​ទាំង​នេះ​មក​អ្នក​រាល់គ្នា​កាល​នៅ​ឆ្ងាយ​នៅ​ឡើយ​ ដើម្បី​ពេល​មក​ដល់​ កុំ​ឲ្យ​ខ្ញុំ​ប្រព្រឹត្ដ​ចំពោះ​អ្នក​រាល់គ្នា​ដោយ​តឹងរ៉ឹង​ទៅ​តាម​សិទ្ធិ​អំណាច​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​ខ្ញុំ​សម្រាប់​ការ​ស្អាងចិត្ដ​ គឺ​មិន​មែន​សម្រាប់​ការ​បំផ្លាញ​ទេ។​


ព្រោះ​យើង​មិន​ប្រកាស​អំពី​ខ្លួន​យើង​ទេ​ គឺ​អំពី​ព្រះយេស៊ូ​គ្រិស្ដ​ដ៏ជា​ព្រះអម្ចាស់​វិញ​ ហើយ​ដោយ​ព្រោះ​ព្រះយេស៊ូ​ ខ្លួន​យើង​ត្រលប់​ជា​បាវបម្រើ​អ្នក​រាល់គ្នា​


ហើយ​ព្រះជាម្ចាស់​ក៏​មិន​បាន​បង្កើត​បុរស​សម្រាប់​ស្ត្រី​ដែរ​ គឺ​ស្ត្រី​សម្រាប់​បុរស​វិញ​


ព្រោះ​ពួកគេ​ចូល​ចិត្ត​ការ​សរសើរ​របស់​មនុស្ស​ជាង​ការ​សរសើរ​របស់​ព្រះជាម្ចាស់។​


អ្នកណា​និយាយ​តែ​ពី​ខ្លួន​ឯង​ អ្នក​នោះ​រក​កិត្តិយស​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​ ប៉ុន្តែ​អ្នកណា​ស្វែងរក​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​ដែល​ចាត់​ខ្លួន​ឲ្យ​មក​ អ្នក​នោះ​ជា​អ្នក​ពិត​ត្រង់​ ហើយ​គ្មាន​សេចក្ដី​ទុច្ចរិត​នៅ​ក្នុង​ខ្លួន​សោះ។​


ដ្បិត​ពួកអ្នក​កាត់ស្បែក​ ខ្លួន​គេ​ផ្ទាល់​មិន​កាន់​តាម​គម្ពីរ​វិន័យ​ ប៉ុន្តែ​ពួកគេ​ចង់​ឲ្យ​អ្នក​រាល់គ្នា​កាត់ស្បែក​ ដើម្បី​ឲ្យ​ពួកគេ​បាន​អួត​ខ្លួន​ដោយសារ​សាច់ឈាម​របស់​អ្នក​រាល់គ្នា។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម