Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 13:29 - Khmer Christian Bible

29 ហើយ​មាន​អ្នក​ខ្លះ​ស្មាន​ថា​ ដោយ​ព្រោះតែ​យូដាស​កាន់​ថង់​ប្រាក់​ បាន​ជា​ព្រះយេស៊ូ​ប្រាប់​គាត់​ឲ្យ​ទៅ​ទិញ​ឥវ៉ាន់​ដែល​ត្រូវ​ការ​សម្រាប់​ពិធី​បុណ្យ​ ឬ​ឲ្យ​គាត់​ទៅ​ចែក​អ្វី​ដល់​ពួកអ្នក​ក្រ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

29 ដ្បិត​អ្នកខ្លះ​ស្មាន​ថា ដោយសារ​យូដាស​កាន់​ថង់ប្រាក់ បានជា​ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ឲ្យ​ទៅ​ទិញ​អ្វីដែល​ត្រូវការ​សម្រាប់​ពិធីបុណ្យ ឬក៏​ឲ្យ​ទៅ​ចែក​អ្វី​ដល់​អ្នកក្រ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 ខ្លះ​ស្មាន​ថា ដោយ​ព្រោះ​យូដាស​កាន់​ថង់​ប្រាក់ ព្រះ‌យេស៊ូវ​ប្រាប់​ឲ្យ​គាត់​ទៅ​ទិញ​របស់​របរ​សម្រាប់​ពិធី​បុណ្យ ឬ​ឲ្យ​គាត់​ទៅ​ចែក​ទាន​អ្វី​ដល់​អ្នក​ក្រីក្រ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 ដោយ​យូដាស​កាន់​ថង់​ប្រាក់ អ្នក​ខ្លះ​នឹក​ស្មាន​ថា ព្រះ‌យេស៊ូ​ប្រើ​គាត់​ឲ្យ​ទៅ​ទិញ​របស់​របរ​សម្រាប់​ពិធី​បុណ្យ ឬ​ឲ្យ​យក​ប្រាក់​ទៅ​ចែក​ដល់​ជន​ក្រីក្រ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 ខ្លះ​ស្មាន​ថា ដោយ​ព្រោះ​យូដាស​កាន់​ថង់​ប្រាក់ បាន​ជា​ព្រះ‌យេស៊ូវ ទ្រង់​ប្រាប់​ឲ្យ​វា​ទៅ​ទិញ​អីវ៉ាន់​អ្វី​និមួយ ដែល​ត្រូវ​ការ​សំរាប់​បុណ្យ​នោះ ឬ​ឲ្យ​វា​ចែក​ទាន​អ្វី​ដល់​ពួក​អ្នក​ក្រីក្រ

សូមមើលជំពូក ចម្លង

អាល់គីតាប

29 ដោយ​យូដាស​កាន់​ថង់​ប្រាក់ អ្នក​ខ្លះ​នឹក​ស្មាន​ថា អ៊ីសា​ប្រើ​គាត់​ឲ្យ​ទៅ​ទិញ​របស់​របរ​សម្រាប់​ពិធី​បុណ្យ ឬ​ឲ្យ​យក​ប្រាក់​ទៅ​ចែក​ដល់​ជន​ក្រី‌ក្រ។

សូមមើលជំពូក ចម្លង




យ៉ូហាន 13:29
6 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​មុន​ថ្ងៃ​បុណ្យ​រំលង​ ព្រះយេស៊ូ​បាន​ជ្រាប​ថា​ ពេល​កំណត់​ដែល​ព្រះអង្គ​ត្រូវ​យាង​ចេញ​ពី​ពិភពលោក​នេះ​ទៅ​ឯ​ព្រះ​វរ​បិតា​បាន​មក​ដល់​ហើយ។​ ព្រះអង្គ​ស្រឡាញ់​អស់​អ្នក​ដែល​នៅ​ជាមួយ​ព្រះ​អង្គ​នៅ​ក្នុង​ពិភពលោក​នេះ​ណាស់​ ហើយ​ព្រះអង្គ​ក៏​ស្រឡាញ់​ពួកគេ​ដល់​ចុង​បំផុត​ដែរ។​


ក្នុង​ចំណោម​ពួកអ្នក​ដែល​អង្គុយ​នៅ​តុ​ គ្មាន​អ្នកណា​ម្នាក់​ដឹង​ថា​ ហេតុអ្វី​បាន​ជា​ព្រះអង្គ​មាន​បន្ទូល​ទៅ​គាត់​ដូច្នេះ​ឡើយ​


ពួកគេ​គ្រាន់តែ​សុំ​ឲ្យ​យើង​នឹកចាំ​ពី​អ្នក​ក្រ​ នោះ​ហើយ​ជា​កិច្ចការ​ដែល​ខ្ញុំ​ព្យាយាម​ធ្វើ​ដែរ។​


អ្នក​ដែល​លួច​ ចូរ​កុំ​លួច​ទៀត​ ប៉ុន្ដែ​ចូរ​ខំ​ធ្វើ​ការ​យ៉ាង​នឿយ​ហត់​ចុះ​ គឺ​ធ្វើ​កិច្ចការ​ដែល​មាន​ប្រយោជន៍​ដោយ​ដៃ​របស់​ខ្លួន​វិញ​ ដើម្បី​ឲ្យ​មាន​អ្វី​ចែក​ដល់​អ្នក​ដែល​ខ្វះខាត។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម