ម៉ាថាយ 16:3 - Khmer Christian Bible3 ដល់ព្រឹកឡើងក៏និយាយថា ថ្ងៃនេះធាតុអាកាសមិនល្អទេ ព្រោះមេឃក្រហមមានពពកច្រើន។ អ្នករាល់គ្នាចេះសំគាល់សណ្ឋានរបស់មេឃ ប៉ុន្ដែអ្នករាល់គ្នាមិនអាចស្គាល់ទីសំគាល់នាសម័យនេះបានឡើយ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល3 ហើយពេលព្រឹកព្រលឹម អ្នករាល់គ្នាក៏ថា: ‘ថ្ងៃនេះអាកាសធាតុនឹងអាប់អួ ពីព្រោះមេឃក្រហមទាំងខ្មៅងងឹត’។អ្នករាល់គ្នាចេះវិភាគសណ្ឋាននៃមេឃមែន ប៉ុន្តែមិនចេះវិភាគទីសម្គាល់នៃសម័យកាលសោះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 ហើយនៅពេលព្រឹក អ្នករាល់គ្នាក៏ថា "ច្បាស់ជាមានព្យុះមិនខានថ្ងៃនេះ ព្រោះមេឃក្រហម ហើយខ្មៅដាស"។ អ្នករាល់គ្នាចេះសម្គាល់មើលសណ្ឋានរបស់មេឃ តែមិនចេះសម្គាល់មើលទីសម្គាល់សម័យនេះសោះ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 នៅពេលព្រឹកព្រហាម កាលណាអ្នករាល់គ្នាឃើញផ្ទៃមេឃខ្មៅដាស អ្នករាល់គ្នាតែងពោលថា ថ្ងៃនេះភ្លៀងហើយ។ អ្នករាល់គ្នាយល់ហេតុការណ៍ផ្សេងៗនៅលើមេឃបាន តែអ្នករាល់គ្នាមិនយល់ទីសម្គាល់នាសម័យនេះសោះ!] សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 ហើយដល់ព្រឹក នោះអ្នករាល់គ្នាក៏ថា នៅថ្ងៃនេះនឹងមានព្យុះភ្លៀង ព្រោះមេឃក្រហមស្រទំ ឱមនុស្សកំពុតអើយ អ្នករាល់គ្នាចេះសំគាល់សណ្ឋានរបស់មេឃមែន តែពុំអាចនឹងស្គាល់ទីសំគាល់នៃសម័យនេះបានទេ សូមមើលជំពូកអាល់គីតាប3 នៅពេលព្រឹកព្រហាម កាលណាអ្នករាល់គ្នាឃើញផ្ទៃមេឃខ្មៅដាស អ្នករាល់គ្នាតែងពោលថា ថ្ងៃនេះភ្លៀងហើយ។ អ្នករាល់គ្នាយល់ហេតុការណ៍ផ្សេងៗនៅលើមេឃបាន តែអ្នករាល់គ្នាមិនយល់ទីសំគាល់នាសម័យនេះសោះ! សូមមើលជំពូក |