ឯលោកយ៉ូហានដែលនៅក្នុងគុក កាលបានឮពីកិច្ចការទាំងឡាយដែលព្រះគ្រិស្ដបានធ្វើ ក៏ចាត់សិស្សរបស់គាត់ឲ្យមកទូលសួរព្រះអង្គថា៖
ម៉ាថាយ 4:12 - Khmer Christian Bible កាលឮថា គេបានចាប់លោកយ៉ូហាន ព្រះអង្គក៏យាងទៅស្រុកកាលីឡេ។ ព្រះគម្ពីរខ្មែរសាកល នៅពេលឮថា យ៉ូហានត្រូវគេចាប់ខ្លួន ព្រះយេស៊ូវក៏យាងចាកចេញទៅកាលីឡេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះយេស៊ូវបានឮថា គេបានចាប់លោកយ៉ូហានទៅឃុំឃាំង ព្រះអង្គក៏យាងថយទៅគង់នៅស្រុកកាលីឡេវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះយេស៊ូជ្រាបដំណឹងថា គេបានចាប់លោកយ៉ូហានយកទៅឃុំឃាំងហើយ ព្រះអង្គក៏ភៀសចេញទៅស្រុកកាលីឡេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលព្រះយេស៊ូវឮថា គេបានបញ្ជូនយ៉ូហានទៅហើយ នោះទ្រង់យាងថយទៅ គង់នៅឯស្រុកកាលីឡេវិញ អាល់គីតាប កាលអ៊ីសាជ្រាបដំណឹងថា គេបានចាប់យ៉ះយ៉ាយកទៅឃុំឃាំងហើយ គាត់ក៏ភៀសចេញទៅស្រុកកាលីឡេ។ |
ឯលោកយ៉ូហានដែលនៅក្នុងគុក កាលបានឮពីកិច្ចការទាំងឡាយដែលព្រះគ្រិស្ដបានធ្វើ ក៏ចាត់សិស្សរបស់គាត់ឲ្យមកទូលសួរព្រះអង្គថា៖
ដ្បិតស្ដេចហេរ៉ូឌបានចាប់ចងលោកយ៉ូហាន ហើយឃុំគាត់ក្នុងគុក ដោយសារតែព្រះនាងហេរ៉ូឌាស ជាប្រពន្ធរបស់ភីលីព ត្រូវជាប្អូនរបស់ស្ដេច
បន្ទាប់ពីគេចាប់លោកយ៉ូហានឃុំឃាំង ព្រះយេស៊ូក៏យាងចូលស្រុកកាលីឡេ ប្រកាសដំណឹងល្អអំពីនគរព្រះជាម្ចាស់
ដ្បិតស្ដេចហេរ៉ូឌផ្ទាល់បានចាត់គេឲ្យចាប់ចងលោកយ៉ូហានដាក់គុក ដោយសារស្ដេចបានរៀបការជាមួយនាងហេរ៉ូឌាស ជាប្រពន្ធរបស់ភីលីព ដែលត្រូវជាប្អូនរបស់ស្ដេច
ប៉ុន្ដែពួកគេនិយាយទទូចថា៖ «គាត់ញុះញង់ប្រជាជន ទាំងបង្រៀនពាសពេញស្រុកយូដាទាំងមូល គឺចាប់ពីស្រុកកាលីឡេរហូតមកដល់ទីនេះ»។
ព្រះយេស៊ូយាងត្រលប់ទៅស្រុកកាលីឡេវិញ ប្រកបដោយអំណាចរបស់ព្រះវិញ្ញាណ ហើយដំណឹងអំពីព្រះអង្គបានឮសុសសាយដល់ស្រុកទាំងអស់នៅជុំវិញ។
ព្រះអង្គបានយាងចុះទៅក្រុងកាពើណិម ជាក្រុងមួយនៃស្រុកកាលីឡេ ហើយក៏បង្រៀននៅថ្ងៃសប្ប័ទ។
ថ្ងៃបន្ទាប់មក ព្រះយេស៊ូចង់ទៅស្រុកកាលីឡេ ហើយព្រះអង្គបានជួបលោកភីលីព ក៏មានបន្ទូលទៅគាត់ថា៖ «ចូរមកតាមខ្ញុំ»។
នេះជាទីសំគាល់អស្ចារ្យដំបូងបង្អស់ដែលព្រះយេស៊ូបានធ្វើនៅភូមិកាណា ក្នុងស្រុកកាលីឡេ ទាំងបង្ហាញសិរីរុងរឿងរបស់ព្រះអង្គ ហើយពួកសិស្សរបស់ព្រះអង្គក៏ជឿលើព្រះអង្គ
នេះជាទីសំគាល់អស្ចារ្យទីពីរ ដែលព្រះយេស៊ូបានធ្វើ នៅពេលព្រះអង្គវិលត្រលប់ពីស្រុកយូដាមកស្រុកកាលីឡេវិញ។