Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 4:14 - Khmer Christian Bible

14 ព្រះយេស៊ូ​យាង​ត្រលប់​ទៅ​ស្រុក​កាលីឡេ​វិញ​ ប្រកប​ដោយ​អំណាច​របស់​ព្រះវិញ្ញាណ​ ហើយ​ដំណឹង​អំពី​ព្រះអង្គ​បាន​ឮ​សុសសាយ​ដល់​ស្រុក​ទាំង​អស់​នៅ​ជុំ​វិញ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 បន្ទាប់មក ព្រះយេស៊ូវ​យាង​ត្រឡប់ទៅ​កាលីឡេ​វិញ ទាំង​ប្រកបដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ ហើយ​ដំណឹង​អំពី​ព្រះអង្គ​បាន​ឮសុសសាយ​តាម​តំបន់ជុំវិញ​ទាំងអស់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 បន្ទាប់​មក ព្រះ‌យេស៊ូវ​យាង​ត្រឡប់​ទៅ​ស្រុក​កាលីឡេ​វិញ ទាំង​ពេញ​ដោយ​ព្រះ‌ចេស្តា​នៃ​ព្រះ‌វិញ្ញាណ ហើយ​ដំណឹង​អំពី​ព្រះ‌អង្គ​លេច​ឮ​សុស‌សាយ ពាស​ពេញ​ស្រុក​ដែល​នៅ​ជុំ‌វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ព្រះ‌យេស៊ូ​យាង​ត្រឡប់​ទៅ​ស្រុក​កាលី‌ឡេ​វិញ ប្រកប​ដោយ​ឫទ្ធា‌នុភាព​របស់​ព្រះ‌វិញ្ញាណ ព្រះ‌នាម​ព្រះអង្គ​ឮ​ល្បី‌ល្បាញ​ពាស‌ពេញ​តំបន់​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ឯ​ព្រះ‌យេស៊ូវ​ទ្រង់​វិល​ទៅ​ស្រុក​កាលី‌ឡេ​វិញ ទាំង​មាន​ព្រះ‌ចេស្តា​នៃ​ព្រះ‌វិញ្ញាណ​សណ្ឋិត​លើ​ទ្រង់ នោះ​មាន​ឮ​ល្បី​ពី​ទ្រង់​សុស‌សាយ​ទួទៅ​ក្នុង​ស្រុក​នៅ​ជុំ‌វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

14 អ៊ីសា​ត្រឡប់​ទៅ​ស្រុក​កាលី‌ឡេ​វិញ ប្រកប​ដោយ​អំណាច​របស់​រស‌អុលឡោះ នាម​អ៊ីសា​ឮ​ល្បី​ល្បាញ​ពាស‌ពេញ​តំបន់​នោះ។

សូមមើលជំពូក ចម្លង




លូកា 4:14
10 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ឮ​ថា​ គេ​បាន​ចាប់​លោក​យ៉ូហាន​ ព្រះអង្គ​ក៏​យាង​ទៅ​ស្រុក​កាលីឡេ។​


ដំណឹង​នេះ​បាន​ឮ​សុស​សាយ​ពាស​ពេញ​តំបន់​នោះ។​


ប៉ុន្ដែ​ពេល​អ្នក​ទាំង​ពីរ​នោះ​ចេញ​ទៅ​ ក៏​ផ្សព្វ​ផ្សាយ​ប្រាប់​គេ​ពី​ព្រះអង្គ​ពាស​ពេញ​តំបន់​នោះ​ទាំង​មូល។​


បន្ទាប់​ពី​គេ​ចាប់​លោក​យ៉ូហាន​ឃុំឃាំង​ ព្រះយេស៊ូ​ក៏​យាង​ចូល​ស្រុក​កាលីឡេ​ ប្រកាស​ដំណឹង​ល្អ​អំពី​នគរ​ព្រះជាម្ចាស់​


ភ្លាម​នោះ​ កេរ្តិ៍​ឈ្មោះ​របស់​ព្រះអង្គ​ក៏​ល្បី​ខ្ចរខ្ចាយ​គ្រប់​ទី​កន្លែង​ពាស​ពេញ​ស្រុក​កាលីឡេ។​


កាល​អារក្ស​សាតាំង​បាន​បញ្ចប់​សេចក្ដី​ល្បួង​ទាំង​អស់​សព្វ​គ្រប់​ហើយ​ វា​ក៏​ចាក​ចេញ​ពី​ព្រះអង្គ​ទៅ​ លុះត្រា​តែ​មាន​ឱកាស​ទៀត។​


ដំណឹង​អំពី​ព្រះអង្គ​លេចឮ​គ្រប់​ទី​កន្លែង​នៅ​ស្រុក​ជុំ​វិញ។​


ពីរ​ថ្ងៃ​ក្រោយ​មក​ ព្រះអង្គ​បាន​យាង​ចេញ​ពី​ទី​នោះ ទៅ​ស្រុក​កាលីឡេ​


គឺ​អំពី​ហេតុការណ៍​ដែល​បាន​កើតឡើង​ពាសពេញ​ស្រុក​យូដា​ទាំង​មូល​ ចាប់​តាំង​ពី​ស្រុក​កាលីឡេ​ទៅ​ គឺ​នៅ​ក្រោយ​ដែល​លោក​យ៉ូហាន​បាន​ប្រកាស​អំពី​ពិធី​ជ្រមុជទឹក​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម