Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 1:43 - Khmer Christian Bible

43 ថ្ងៃ​បន្ទាប់​មក​ ព្រះយេស៊ូ​ចង់​ទៅ​ស្រុក​កាលីឡេ​ ហើយ​ព្រះអង្គ​បាន​ជួប​លោក​ភីលីព​ ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​មក​តាម​ខ្ញុំ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

43 នៅ​ថ្ងៃបន្ទាប់ ព្រះយេស៊ូវ​មានព្រះទ័យ​ចង់​ចេញទៅ​កាលីឡេ‍។ ព្រះអង្គ​ទ្រង់​រក​ភីលីព ហើយ​មានបន្ទូល​នឹង​គាត់​ថា៖“ចូរ​មកតាម​ខ្ញុំ​!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

43 លុះ​ស្អែក​ឡើង ព្រះ‌យេស៊ូវ​សព្វ​ព្រះ‌ហឫ‌ទ័យ​ចង់​យាង​ទៅ​ស្រុក​កាលី‌ឡេ។ ព្រះ‌អង្គ​បាន​ជួប​ភីលីព ហើយ​មាន​ព្រះ​បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​មក​តាម​ខ្ញុំ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

43 លុះ​ថ្ងៃ​បន្ទាប់​មក​ទៀត ព្រះ‌យេស៊ូ​សព្វ​ព្រះ‌ហឫទ័យ​យាង​ទៅ​ស្រុក​កាលី‌ឡេ។ ព្រះអង្គ​បាន​ជួប​លោក​ភីលីព ហើយ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សូម​អញ្ជើញ​មក​តាម​ខ្ញុំ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

43 លុះ​ដល់​ស្អែក​ឡើង ព្រះ‌យេស៊ូវ​សព្វ​ព្រះ‌ហឫទ័យ​ចង់​យាង​ទៅ​ឯ​ស្រុក​កាលី‌ឡេ ទ្រង់​ក៏​រក​ភីលីព កាល​បាន​ឃើញ​ហើយ នោះ​ទ្រង់​មាន​បន្ទូល​ទៅ​គាត់​ថា ចូរ​តាម​ខ្ញុំ​មក

សូមមើលជំពូក ចម្លង

អាល់គីតាប

43 លុះ​ថ្ងៃ​បន្ទាប់​មក​ទៀត អ៊ីសា​ពេញ​ចិត្ត​ទៅ​ស្រុក​កាលី‌ឡេ។ អ៊ីសា​បាន​ជួប​លោក​ភីលីព ហើយ​និយាយ​ទៅ​គាត់​ថា៖ «សូម​អញ្ជើញ​មក​តាម​ខ្ញុំ»។

សូមមើលជំពូក ចម្លង




យ៉ូហាន 1:43
19 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ភីលីព​ទូល​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ! ​សូម​បង្ហាញ​ឲ្យ​យើង​ឃើញ​ព្រះ​វរ​បិតា​ផង​ នោះ​យើង​ស្កប់​ចិត្ត​ហើយ»។​


កាល​ព្រះយេស៊ូ​យាង​ចេញ​ពី​ទី​នោះ​ ព្រះអង្គ​បាន​ឃើញ​បុរស​ម្នាក់​ឈ្មោះ​ ម៉ាថាយ​ កំពុង​អង្គុយ​នៅ​កន្លែង​ប្រមូល​ពន្ធ​ដារ​ ហើយ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​មក​តាម​ខ្ញុំ»។​ គាត់​ក៏​ក្រោក​ឡើង​ ហើយ​ដើរ​តាម​ព្រះអង្គ។​


អ្នក​ទាំង​នោះ​បាន​ចូល​មក​ជិត​លោក​ភីលីព​ ជា​អ្នក​ក្រុង​បេតសៃដា​ ក្នុង​ស្រុក​កាលីឡេ ​ហើយ​ពួកគេ​សុំ​គាត់​ថា៖​ «លោក!​ យើង​ចង់​ឃើញ​ព្រះយេស៊ូ»​


រីឯ​យើង​វិញ​ យើង​ស្រឡាញ់​ ដោយ​ព្រោះ​ព្រះអង្គ​ស្រឡាញ់​យើង​ជា​មុន។​


នៅ​ពេល​ព្រះយេស៊ូ​ទត​ទៅ​ នោះ​ក៏​ឃើញ​បណ្តាជន​ច្រើន​កុះករ​កំពុង​មក​ឯ​ព្រះអង្គ​ ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​លោក​ភីលីព​ថា៖​ «តើ​ឲ្យ​យើង​ទិញ​នំប៉័ង​ពី​ណា​មក​ ដើម្បី​ឲ្យ​អ្នក​ទាំង​នេះ​បរិភោគ​បាន?»​


មិន​មែន​ថា​ ខ្ញុំ​បាន​ទៅ​ដល់​ ឬ​បាន​គ្រប់​លក្ខណ៍​ហើយ​នោះ​ទេ​ ប៉ុន្ដែ​ខ្ញុំ​ព្យាយាម​ចាប់​ឲ្យ​បាន​សេចក្ដី​ដែល​ព្រះគ្រិស្ដ​យេស៊ូ​បាន​ចាប់​ខ្ញុំ​សម្រាប់​សេចក្ដី​នោះ។​


ហេតុ​ការណ៍​ទាំង​នេះ​បាន​កើត​ឡើង​ក្នុង​ក្រុង​បេថានី ​នៅ​ត្រើយ​ម្ខាង​នៃ​អូរ​យ័រដាន់​ ជា​កន្លែង​ដែល​លោក​យ៉ូហាន​កំពុង​ធ្វើ​ពិធី​ជ្រមុជ​ទឹក។​


ដ្បិត​កូន​មនុស្ស​បាន​មក​រក​ និង​សង្គ្រោះ​អ្នក​ដែល​វង្វេង»។​


ហើយ​មាន​លោក​ភីលីព​ លោក​បារថូឡូមេ​ លោក​ថូម៉ាស​ លោក​ម៉ាថាយ​ជា​អ្នក​ទារ​ពន្ធដារ​ លោក​យ៉ាកុប​ជា​កូន​របស់​លោក​អាល់ផាយ​ លោក​ថាដេ​


លោក​ភីលីព​ទូល​ទៅ​ព្រះអង្គ​ថា៖​ «ទោះបី​ទិញ​នំប៉័ង​អស់​កាក់​ពីរ​រយ​ឌេណារី​ ហើយ​ចែក​ម្នាក់​បន្ដិចៗ​ក៏​ដោយ​ ក៏​នៅ​តែ​មិន​គ្រាន់​សម្រាប់​គ្រប់​គ្នា​ដែរ»​


នៅ​ថ្ងៃ​បន្ទាប់​មក​ លោក​យ៉ូហាន​បាន​ឈរ​ម្ដង​ទៀត​ ជាមួយ​សិស្ស​របស់​គាត់​ពីរ​នាក់​


កាល​ឮ​ថា​ គេ​បាន​ចាប់​លោក​យ៉ូហាន​ ព្រះអង្គ​ក៏​យាង​ទៅ​ស្រុក​កាលីឡេ។​


ប៉ុន្ដែ​ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​មក​តាម​ខ្ញុំ​ ហើយ​ទុក​ឲ្យ​មនុស្ស​ស្លាប់​បញ្ចុះ​គ្នា​គេ​ចុះ»។​


ថ្ងៃ​បន្ទាប់​មក​ លោក​យ៉ូហាន​បាន​ឃើញ​ព្រះយេស៊ូ​យាង​មកឯ​គាត់​ នោះ​គាត់​និយាយ​ថា៖​ «មើល៍​ នោះ​ជា​កូន​ចៀម​របស់​ព្រះជាម្ចាស់​ដែល​ដក​យក​បាប​របស់​មនុស្ស​លោក​


លោក​ភីលីព​នេះ​ មកពី​ក្រុង​បេតសៃដា​ ដែល​លោក​អនទ្រេ​ និង​លោក​ពេត្រុស​នៅ​ក្រុង​នោះ​ដែរ។​


នេះ​ជាទី​សំគាល់​អស្ចារ្យ​ដំបូង​បង្អស់​ដែល​ព្រះយេស៊ូ​បាន​ធ្វើ​នៅ​ភូមិ​កាណា​ ក្នុង​ស្រុក​កាលីឡេ​ ទាំង​បង្ហាញ​សិរី​រុងរឿង​របស់​ព្រះអង្គ​ ហើយ​ពួក​សិស្ស​របស់​ព្រះអង្គ​ក៏​ជឿ​លើ​ព្រះអង្គ​


ពេល​សិស្ស​ទាំង​ពីរ​របស់​គាត់​ឮ​គាត់​និយាយ​ដូច្នេះ​ ពួកគេ​ក៏​ដើរ​តាម​ព្រះយេស៊ូ​ទៅ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម