Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 4:13 - Khmer Christian Bible

13 ពេល​ចាក​ចេញ​ពី​ក្រុង​ណាសារ៉ែត​មក​ ព្រះអង្គ​ទៅ​រស់នៅ​ក្នុង​ក្រុង​កាពើណិម​ ស្ថិត​នៅ​ជិត​បឹង​ក្នុង​ស្រុក​សាប់យូឡូន​ និង​ស្រុក​ណែបថាលី​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 បន្ទាប់មក ព្រះអង្គ​យាង​ចាកចេញ​ពី​ណាសារ៉ែត ទៅ​គង់នៅ​កាពើណិម​ដែល​ជាទីក្រុងនៅ​មាត់បឹង ក្នុង​តំបន់​សាប់យូឡូន និង​ណែបថាលី​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ព្រះ‌អង្គ​យាង​ចេញ​ពី​ណាសា‌រ៉ែត ទៅ​គង់​នៅ​ក្រុង​កាពើណិម ជាប់​មាត់​សមុទ្រ​ក្នុង​តំបន់​សាប់យូឡូន និង​ណែបថាលី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ព្រះអង្គ​ចាក​ចេញ​ពី​ភូមិ​ណាសា‌រ៉ែត​ទៅ​ស្នាក់​នៅ​ក្រុង​កាពើ‌ណិម ជិត​មាត់​សមុទ្រ ក្នុង​តំបន់​សាប់យូ‌ឡូន និង​តំបន់​ណែប‌ថាលី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 រួច​ទ្រង់​ចេញ​ពី​ណាសា‌រ៉ែត ទៅ​គង់​នៅ​ឯ​ក្រុង​កាពើ‌ណិម​វិញ ជា​ក្រុង​នៅ​មាត់​សមុទ្រ ត្រង់​ព្រំ​ប្រទល់​ដែន​ខេត្ត​សាប់‌យូល៉ូន នឹង​ណែប‌ថាលី

សូមមើលជំពូក ចម្លង

អាល់គីតាប

13 អ៊ីសា​ចាក​ចេញ​ពី​ភូមិ​ណាសា‌រ៉ែត ទៅ​ស្នាក់​នៅ​ក្រុង​កាពើ‌ណិម​ជិត​មាត់​សមុទ្រ ក្នុង​តំបន់​សាប់‌យូឡូន និង​តំបន់​ណែប‌ថាលី

សូមមើលជំពូក ចម្លង




ម៉ាថាយ 4:13
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​មក​ ព្រះយេស៊ូ​បាន​យាង​មក​ដល់​ភូមិ​កាណា​ ក្នុង​ស្រុក​កាលីឡេ​ម្តង​ទៀត​ ជា​ភូមិ​ដែល​ព្រះអង្គ​បាន​ធ្វើ​ទឹក​ឲ្យ​ត្រលប់​ជា​ស្រាទំពាំងបាយជូរ​ ហើយ​នៅ​ទី​នោះ​មាន​មន្ត្រី​ម្នាក់​ មាន​កូន​ប្រុស​ឈឺ​នៅ​ឯ​ក្រុង​កាពើណិម​


ពួកគេ​ចូល​ក្នុង​ក្រុង​កាពើណិម​ ហើយ​នៅ​ថ្ងៃ​សប្ប័ទ​ ព្រះយេស៊ូ​ក៏​យាង​ចូល​ក្នុង​សាលា​ប្រជុំ​ភ្លាម​ ហើយ​បាន​បង្រៀន។​


ក្រុង​កាពើណិម​អើយ!​ តើ​អ្នក​ផ្កើង​ឡើង​ដល់​ស្ថានសួគ៌​ឬ?​ អ្នក​នឹង​ត្រូវ​ធ្លាក់​ចុះ​ដល់​ស្ថាន​នរក​ ព្រោះ​បើ​ការ​អស្ចារ្យ​ដែល​បាន​សំដែង​ក្នុង​ចំណោម​អ្នក​ កើត​ឡើង​នៅ​ក្រុង​សូដុម​វិញ​ ក្រុង​នោះ​នឹង​គង់វង្ស​រហូត​ដល់​ថ្ងៃ​នេះ​ជា​មិន​ខាន​


ព្រះអង្គ​មាន​បន្ទូល​អំពី​សេចក្ដី​ទាំង​នេះ​ នៅ​ពេល​កំពុង​បង្រៀន​ក្នុង​សាលា​ប្រជុំ​នៅ​ក្រុង​កាពើណិម។​


ពេល​បណ្ដាជន​បាន​ឃើញ​ថា​ ព្រះយេស៊ូ​ និង​ពួក​សិស្ស​របស់​ព្រះអង្គ​មិន​នៅ​ទី​នោះ​ដូច្នេះ​ ពួកគេ​ក៏​ចុះ​ទូក​ទៅ​ក្រុង​កាពើណិមតាម​រក​ព្រះអង្គ។​


ក្រោយពី​ចុះ​ទូក​ហើយ​ ពួកគេ​ក៏​ឆ្លង​បឹង​ឆ្ពោះ​ទៅ​ក្រុង​កាពើណិម​ រីឯ​ព្រះយេស៊ូ​មិន​ទាន់​យាង​មក​ឯ​ពួកគេ​ទេ​ ទោះបី​ជា​ងងឹត​ហើយ​ក្ដី។​


បន្ទាប់ពី​នេះ​មក​ ព្រះអង្គ​បាន​យាង​ទៅ​ក្រុង​កាពើណិម​ ហើយ​ម្ដាយ​ និង​ប្អូនៗ​ ព្រមទាំង​ពួក​សិស្ស​របស់​ព្រះអង្គ​ក៏​ទៅ​ជាមួយ​ព្រះអង្គ​ដែរ​ ប៉ុន្ដែ​ពួកគេ​មិន​បាន​ស្នាក់​នៅ​ទី​នោះ​យូរ​ថ្ងៃ​ទេ។​


កាល​ពួកគេ​មក​ដល់​ក្រុង​កាពើណិម​ នោះ​មាន​ម្នាក់​ជា​អ្នក​ទារ​ពន្ធ​ចំនួន​ពីរ​ដ្រាក់ម៉ា​សម្រាប់​ព្រះ​វិហារ​ បាន​ចូល​មក​ជិត​លោក​ពេត្រុស ​សួរ​ថា៖​ «តើ​គ្រូ​របស់​ពួក​អ្នក​មិន​បង់​ពន្ធ​ព្រះ​វិហារ​ទេ​ឬ?»​


ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «អ្នក​រាល់គ្នា​មុខ​ជា​និយាយ​សុភាសិត​នេះ​ប្រាប់​ខ្ញុំ​មិនខាន​ថា​ គ្រូ​ពេទ្យ​អើយ!​ ចូរ​ព្យាបាល​ខ្លួនឯង​ចុះ អ្វី​ៗ​ដែល​យើង​ឮ​ថា​បាន​កើត​ឡើង​នៅ​ក្រុង​កាពើណិម​នោះ​ ចូរ​ធ្វើ​នៅ​ទីនេះ​ជា​ស្រុក​របស់​ខ្លួន​អ្នក​ដែរ»។​


នោះ​ក៏​សម្រេច​សេចក្ដី​ដែល​បាន​ថ្លែង​ទុក​តាមរយៈ​លោក​អេសាយ​ ជា​អ្នក​នាំ​ព្រះបន្ទូល​ថា៖​


«ស្រុក​សាប់យូឡូន​ និង​ស្រុក​ណែបថាលី​ ស្ថិត​នៅ​តាម​ផ្លូវ​មាត់​បឹង​នៅ​ឯ​នាយ​អូរ​យ័រដាន់​ ជា​ស្រុក​កាលីឡេ​របស់​សាសន៍​ដទៃ​


កាល​យាង​ចុះ​ទូក​រួច​ហើយ​ ព្រះអង្គ​ក៏​ឆ្លង​ទៅ​ដល់​ក្រុង​របស់​ព្រះអង្គ។​


ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ ព្រះអង្គ​បាន​យាង​ចូល​ក្នុង​ក្រុង​កាពើណិម​ម្ដង​ទៀត​ ហើយ​គេ​ឮ​ថា​ព្រះអង្គ​គង់​នៅ​ផ្ទះ​មួយ​


ឯ​អ្នក​វិញ​ ក្រុង​កាពើណិម​អើយ!​ តើ​អ្នក​នឹង​ថ្កើង​ឡើង​ដល់​ស្ថានសួគ៌​ឬ?​ អ្នក​នឹង​ត្រូវ​ធ្លាក់​ចុះ​ដល់​ស្ថាននរក​មិន​ខាន។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម