Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 4:31 - Khmer Christian Bible

31 ព្រះអង្គ​បាន​យាង​ចុះ​ទៅ​ក្រុង​កាពើណិម​ ជា​ក្រុង​មួយ​នៃ​ស្រុក​កាលីឡេ​ ហើយ​ក៏​បង្រៀន​នៅ​ថ្ងៃសប្ប័ទ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

31 ព្រះយេស៊ូវ​យាង​ចុះទៅ​កាពើណិម ជា​ទីក្រុង​មួយ​នៅ​កាលីឡេ ហើយ​បង្រៀន​គេ​នៅ​ថ្ងៃសប្ប័ទ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 ព្រះ‌អង្គ​យាង​ចុះ​ទៅ​កាពើណិម ជា​ក្រុង​មួយ​ក្នុង​ស្រុក​កាលីឡេ ហើយ​បង្រៀន​គេ​នៅ​ថ្ងៃ​សប្ប័ទ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 ព្រះ‌យេស៊ូ​យាង​ទៅ​ក្រុង​កាពើ‌ណិម ក្នុង​ស្រុក​កាលី‌ឡេ។ នៅ​ទី​នោះ ព្រះអង្គ​បង្រៀន​បណ្ដា‌ជន​ជា​រៀង​រាល់​ថ្ងៃ​សប្ប័ទ*។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 ទ្រង់​យាង​ចុះ​ទៅ​ដល់​កាពើ‌ណិម ជា​ទី​ក្រុង​ស្រុក​កាលី‌ឡេ ក៏​តែង‌តែ​បង្រៀន​គេ​រាល់​ថ្ងៃ​ឈប់​សំរាក

សូមមើលជំពូក ចម្លង

អាល់គីតាប

31 អ៊ីសា​ទៅ​ក្រុង​កាពើ‌ណិម ក្នុង​ស្រុក​កាលី‌ឡេ។ នៅ​ទី​នោះ អ៊ីសា​បង្រៀន​បណ្ដា‌ជន​ជា​រៀង​រាល់​ថ្ងៃ​ជំអាត់។

សូមមើលជំពូក ចម្លង




លូកា 4:31
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​គេ​បៀតបៀន​អ្នក​រាល់គ្នា​នៅ​ក្នុង​ក្រុង​មួយ​ ចូរ​គេច​ទៅ​ក្រុង​មួយ​ទៀត​ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ រហូត​ដល់​កូន​មនុស្ស​មក​វិញ​ អ្នក​រាល់គ្នា​ដើរ​មិន​អស់​ក្រុង​ទាំងឡាយ​ក្នុង​ស្រុក​អ៊ីស្រាអែល​ផង‍។​


ពេល​ចាក​ចេញ​ពី​ក្រុង​ណាសារ៉ែត​មក​ ព្រះអង្គ​ទៅ​រស់នៅ​ក្នុង​ក្រុង​កាពើណិម​ ស្ថិត​នៅ​ជិត​បឹង​ក្នុង​ស្រុក​សាប់យូឡូន​ និង​ស្រុក​ណែបថាលី​


ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «អ្នក​រាល់គ្នា​មុខ​ជា​និយាយ​សុភាសិត​នេះ​ប្រាប់​ខ្ញុំ​មិនខាន​ថា​ គ្រូ​ពេទ្យ​អើយ!​ ចូរ​ព្យាបាល​ខ្លួនឯង​ចុះ អ្វី​ៗ​ដែល​យើង​ឮ​ថា​បាន​កើត​ឡើង​នៅ​ក្រុង​កាពើណិម​នោះ​ ចូរ​ធ្វើ​នៅ​ទីនេះ​ជា​ស្រុក​របស់​ខ្លួន​អ្នក​ដែរ»។​


ប៉ុន្ដែ​ពួក​ជនជាតិ​យូដា​បាន​ញុះញង់​ពួក​ស្ដ្រី​មាន​មុខ​មាត់​ ដែល​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់​ និង​ពួក​អ្នក​ដឹកនាំ​នៅ​ក្នុង​ក្រុង​នោះ​ ពួកគេ​ក៏​លើក​គ្នា​បៀតបៀន​លោក​ប៉ូល​ និង​លោក​បារណាបាស​ ហើយ​បណ្ដេញ​ពួកគាត់​ចេញ​ពី​ទឹកដី​របស់​ពួកគេ។​


រៀង​រាល់​ថ្ងៃ​សប្ប័ទ​ លោក​ប៉ូល​បាន​ជជែក​វែកញែក​នៅ​ក្នុង​សាលា​ប្រជុំ​ ទាំង​ពន្យល់​ជនជាតិ​យូដា​ និង​ជនជាតិ​ក្រេក​ឲ្យ​មាន​ជំនឿ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម