ម៉ាថាយ 10:16 - Khmer Christian Bible ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចជាសត្វចៀមនៅកណ្ដាលហ្វូងឆ្កែចចក ដូច្នេះត្រូវឆ្លាតដូចសត្វពស់ ហើយស្លូតត្រង់ដូចសត្វព្រាប ព្រះគម្ពីរខ្មែរសាកល “មើល៍! ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចជាចៀមទៅក្នុងកណ្ដាលចំណោមចចក ដូច្នេះចូរឈ្លាសវៃដូចពស់ ហើយស្លូតត្រង់ដូចព្រាប។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «មើល៍! ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចចៀមនៅកណ្តាលហ្វូងចចក ដូច្នេះ ត្រូវឆ្លាតដូចសត្វពស់ ហើយស្លូតដូចសត្វព្រាប។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចឲ្យចៀមទៅកណ្ដាលហ្វូងចចក។ ហេតុនេះ ត្រូវចេះប្រយ័ត្នខ្លួនដូចសត្វពស់ ហើយកាន់ចិត្តស្លូតត្រង់ដូចសត្វព្រាប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នែ ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចជាចៀមនៅកណ្តាលហ្វូងស្វាន ដូច្នេះ ចូរធ្វើជាអ្នកឆ្លាតដូចជាពស់ ហើយសុភាពដូចព្រាប អាល់គីតាប «ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចឲ្យចៀមទៅកណ្ដាលហ្វូងចចក។ ហេតុនេះ ត្រូវចេះប្រយ័ត្នខ្លួនដូចសត្វពស់ ហើយកាន់ចិត្ដស្លូតត្រង់ដូចសត្វព្រាប។ |
ដូច្នេះ តើអ្នកណាជាបាវបម្រើដ៏ស្មោះត្រង់ ហើយឆ្លាត ដែលចៅហ្វាយបានតែងតាំងឲ្យមើលខុសត្រូវលើបាវបម្រើនៅក្នុងផ្ទះ ដើម្បីចែកអាហារឲ្យពួកគេតាមពេលវេលា?
ផ្ទុយទៅវិញ ពួកស្ដ្រីឆ្លាតបានយកប្រេងនៅក្នុងដបទៅជាមួយចង្កៀងរបស់ពួកគេដែរ។
ប៉ុន្ដែពួកស្ដ្រីឆ្លាតបានតបវិញថា ប្រេងប្រាកដជាមិនគ្រប់គ្រាន់សម្រាប់ពួកយើង និងអ្នករាល់គ្នាទេ ដូច្នេះ ចូរពួកនាងទៅឯអ្នកលក់ ហើយទិញប្រេងសម្រាប់ខ្លួនឯងចុះ។
ដ្បិតខ្ញុំនឹងឲ្យអ្នករាល់គ្នាមានថ្វីមាត់ ព្រមទាំងប្រាជ្ញាដែលគូវិវាទទាំងអស់មិនអាចតតាំង ឬជំទាស់នឹងអ្នករាល់គ្នាបានឡើយ។
ខ្ញុំដឹងថា ក្រោយពេលខ្ញុំចេញទៅ ឆ្កែព្រៃដ៏សាហាវនឹងចូលមកក្នុងចំណោមអ្នករាល់គ្នា ដោយមិនប្រណីដល់ហ្វូងចៀមឡើយ
បងប្អូនអើយ! កុំឲ្យនៅក្មេងខ្ចីខាងឯគំនិតឡើយ បើខាងឯសេចក្ដីអាក្រក់ ចូរឲ្យនៅជាទារកចុះ ប៉ុន្ដែខាងឯការយល់ដឹង ចូរឲ្យពេញវ័យឡើង។
មោទនភាពរបស់យើងគឺបែបនេះ មនសិការរបស់យើងធ្វើបន្ទាល់ថា យើងមានអាកប្បកិរិយាក្នុងពិភពលោកនេះ ដោយសេចក្ដីសប្បុរស និងសេចក្ដីស្មោះត្រង់របស់ព្រះជាម្ចាស់ មិនមែនដោយសារប្រាជ្ញាខាងសាច់ឈាមទេ ប៉ុន្ដែដោយសារព្រះគុណរបស់ព្រះជាម្ចាស់វិញ ជាពិសេសចំពោះអ្នករាល់គ្នា។
ប៉ុន្ដែខ្ញុំខ្លាចក្រែងលោគំនិតរបស់អ្នករាល់គ្នាត្រូវបំផ្លាញពីក្ដីស្មោះស្ម័គ្រ និងក្ដីបរិសុទ្ធនៅក្នុងព្រះគ្រិស្ដដូចជាសត្វពស់បញ្ឆោតនាងអេវ៉ាដោយល្បិចកលរបស់វា។
ព្រមទាំងចៀសវាងកុំឲ្យអ្នកណាម្នាក់រិះគន់យើងបានឡើយចំពោះជំនួយដ៏ច្រើនដែលយើងកំពុងចាត់ចែង
ដើម្បីឲ្យអ្នករាល់គ្នាត្រលប់ជាមនុស្សដែលស្លូតត្រង់ ឥតបន្ទោសបាន និងជាកូនរបស់ព្រះជាម្ចាស់ដែលគ្មានកំហុសនៅកណ្ដាលចំណោមជំនាន់មនុស្សដែលវៀចវេរ ហើយខិលខូចនេះ គឺអ្នករាល់គ្នាកំពុងចាំងពន្លឺក្នុងចំណោមពួកគេ ដូចជាពន្លឺចាំងមកក្នុងពិភពលោកនេះ
ហេតុនេះហើយ បានជាចាប់តាំងពីថ្ងៃដែលយើងបានឮអំពីអ្នករាល់គ្នា យើងបានអធិស្ឋានសម្រាប់អ្នករាល់គ្នាឥតឈប់ឈរឡើយ ទាំងទូលសូមឲ្យអ្នករាល់គ្នាបានពេញដោយការយល់ដឹងអំពីបំណងរបស់ព្រះអង្គតាមរយៈប្រាជ្ញា និងចំណេះដឹងទាំងឡាយខាងវិញ្ញាណ
អ្នករាល់គ្នា និងព្រះជាម្ចាស់ជាសាក្សីស្រាប់ អំពីរបៀបដែលយើងប្រព្រឹត្ដចំពោះអ្នករាល់គ្នាដែលជាអ្នកជឿ គឺប្រព្រឹត្ដដោយបរិសុទ្ធ សុចរិត ហើយឥតបន្ទោសបាន។