Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កូឡុស 4:5 - Khmer Christian Bible

5 ចូរ​ប្រព្រឹត្ដ​ចំពោះ​អ្នក​ក្រៅ​ដោយ​ប្រាជ្ញា​ ទាំង​ចេះ​ប្រើប្រាស់​ពេល​វេលា​ផង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 ចូរ​ប្រព្រឹត្ត​ចំពោះ​អ្នកក្រៅ​ដោយ​ប្រាជ្ញា ទាំង​ឆក់​ឱកាស​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ចូរ​ប្រព្រឹត្ត​ចំពោះ​ពួក​អ្នក​ក្រៅ​ដោយ​ប្រាជ្ញា ទាំង​ចេះ​ប្រើ​ពេល​វេលា​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ចូរ​ប្រព្រឹត្ត​ចំពោះ​អស់​អ្នក​ដែល​មិន​មែន​ជា​គ្រិស្ត‌បរិស័ទ ដោយ​ប្រើ​ប្រាជ្ញា និង​ចេះ​ប្រើ‌ប្រាស់​ពេល​វេលា​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ចូរ​ប្រព្រឹត្ត​នឹង​ពួក​អ្នក​ក្រៅ​ដោយ​ប្រាជ្ញា ទាំង​លៃ​យក​ឱកាស​ឲ្យ​ទាន់​ពេល​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ចូរ​ប្រព្រឹត្ដ​ចំពោះ​អស់​អ្នក​ដែល​មិន​មែន​ជា​អូមាត់‌អ៊ីសា ដោយ​ប្រើ​ប្រាជ្ញា និង​ចេះ​ប្រើ‌ប្រាស់​ពេល​វេលា​ផង។

សូមមើលជំពូក ចម្លង




កូឡុស 4:5
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ចាត់​អ្នក​រាល់គ្នា​ឲ្យ​ទៅ​ ដូច​ជា​សត្វ​ចៀម​នៅ​កណ្ដាល​ហ្វូង​ឆ្កែ​ចចក​ ដូច្នេះ​ត្រូវ​ឆ្លាត​ដូច​សត្វ​ពស់​ ហើយ​ស្លូត​ត្រង់​ដូច​សត្វ​ព្រាប​


ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​គេ​ថា៖​ «អាថ៌​កំបាំង​នៃ​នគរ​ព្រះជាម្ចាស់​បាន​ប្រទាន​មក​អ្នក​រាល់គ្នា​ ប៉ុន្ដែ​សម្រាប់​អ្នក​ក្រៅ​ សេចក្ដី​ទាំង​នោះ​បាន​មក​ដល់​គេ​តាម​រយៈ​រឿង​ប្រៀប​ប្រដូច​វិញ​


ដោយសារ​មនុស្ស​ទាំង​អស់​បាន​ដឹង​អំពី​ការ​ស្ដាប់​បង្គាប់​របស់​អ្នក​រាល់គ្នា​ ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​ត្រេកអរ​ណាស់​ចំពោះ​អ្នក​រាល់គ្នា​ តែ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់គ្នា​មាន​ប្រាជ្ញា​ខាង​ការ​ល្អ​ ហើយ​មិន​ពាក់​ព័ន្ធ​ខាង​ការ​អាក្រក់។​


ចូរ​ឲ្យ​ព្រះបន្ទូល​របស់​ព្រះគ្រិស្ដ​ស្ថិត​នៅ​ក្នុង​អ្នក​រាល់គ្នា​ជា​បរិបូរ​ ហើយ​បង្រៀន​ និង​ទូន្មាន​គ្នា​ដោយ​ប្រាជ្ញា​គ្រប់​បែប​យ៉ាង​ ទាំង​ច្រៀង​ទំនុក​តម្កើង​ ទំនុក​បរិសុទ្ធ​ ព្រមទាំង​ចម្រៀង​ខាង​វិញ្ញាណ​ថ្វាយ​ព្រះជាម្ចាស់​ ដោយ​អរព្រះគុណ​ព្រះអង្គ​នៅ​ក្នុង​ចិត្ដ​ចុះ។​


ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ប្រព្រឹត្ត​ដោយ​ត្រឹមត្រូវ​ចំពោះ​អ្នក​ក្រៅ​ ហើយ​ឥត​ត្រូវ​ការ​អ្វី​ឡើយ។​


អ្នក​នោះ​ក៏​ត្រូវមាន​កេរ្ដិ៍ឈ្មោះ​ល្អ​ពី​អ្នក​ដទៃ​ដែរ​ ក្រែងលោ​គាត់​ត្រូវ​គេ​ដៀលត្មះ​ ហើយ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​អារក្ស​សាតាំង។​


ប៉ុន្ដែ​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា បើ​មាន​អ្នកណា​ម្នាក់​ខ្វះ​ប្រាជ្ញា​ ចូរ​ឲ្យ​អ្នក​នោះ​ទូល​សុំ​ព្រះជាម្ចាស់​ដែលប្រទាន​ឲ្យ​មនុស្ស​ទាំង​អស់​ដោយ​សប្បុរស​ និង​មិន​បន្ទោស​ចុះ​ នោះ​ព្រះអង្គ​នឹង​ប្រទាន​ឲ្យមិន​ខាន​


​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ បើ​មាន​អ្នកណា​ម្នាក់​មាន​ប្រាជ្ញា​ និង​ចំណេះ​ដឹង​ ចូរ​ឲ្យ​អ្នក​នោះ​បង្ហាញ​ការ​ប្រព្រឹត្ដិ​របស់​ខ្លួន​តាមរយៈ​កិរិយា​ល្អ​ដោយ​ចិត្ដ​ស្លូតបូត​ប្រកប​ដោយ​ប្រាជ្ញា​ចុះ​


​ប៉ុន្ដែ​ប្រាជ្ញា​ដែល​មក​ពី​ស្ថានលើ​ មុន​ដំបូង​បរិសុទ្ធ​ បន្ទាប់​មក​ ផ្ដល់​សេចក្ដី​សុខសាន្ត​ ស្លូតបូត​ អធ្យាស្រ័យ​ ពេញ​ដោយ​សេចក្ដី​មេត្តា​ករុណា​ និង​ផល​ល្អ​គ្រប់​បែប​យ៉ាង​ មិន​លំអៀង​ ហើយ​ឥត​ពុតត្បុត​ឡើយ។​


រីឯ​ប្រពន្ធ​រាល់គ្នា​ក៏​ដូច្នោះ​ដែរ​ ត្រូវ​ចុះចូល​នឹង​ប្ដី​របស់​ខ្លួន​ ទោះបី​ប្ដីនោះ​មិន​ស្ដាប់បង្គាប់​ព្រះបន្ទូល​ក៏​ដោយ​ ក៏​គង់​តែ​អាច​ទាក់ទាញ​ចិត្ដ​ប្ដីរបស់​ខ្លួន​បាន​តាមរយៈ​អាកប្ប​កិរិយា​ដែល​គ្មាន​សំដី​របស់​ប្រពន្ធ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម