«ហេតុអ្វីបានជាពួកសិស្សរបស់លោកបំពានទំនៀមទម្លាប់ចាស់បុរាណដូច្នេះ? ដ្បិតនៅពេលបរិភោគអាហារ ពួកគេមិនលាងដៃទេ»
ម៉ាកុស 7:5 - Khmer Christian Bible ពួកអ្នកខាងគណៈផារិស៊ី និងពួកគ្រូវិន័យទូលសួរព្រះអង្គថា៖ «ហេតុអ្វីក៏ពួកសិស្សរបស់លោកមិនកាន់តាមទំនៀមទម្លាប់ពីបុរាណដូច្នេះ គឺបរិភោគអាហារទាំងដៃមិនស្អាត?» ព្រះគម្ពីរខ្មែរសាកល ដូច្នេះពួកផារិស៊ី និងពួកគ្រូវិន័យសួរព្រះអង្គថា៖ “ហេតុអ្វីបានជាពួកសិស្សរបស់លោកមិនដើរតាមទំនៀមទម្លាប់របស់ចាស់បុរាណ បែរជាហូបនំប៉័ងដោយដៃមិនបរិសុទ្ធទៅវិញ?”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ពួកផារិស៊ី និងពួកអាចារ្យទូលសួរព្រះអង្គថា៖ «ហេតុអ្វីបានជាពួកសិស្សរបស់លោកមិនកាន់តាមទំនៀមទម្លាប់របស់ចាស់បុរាណ គឺបរិភោគទាំងដៃមិនស្អាតដូច្នេះ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកខាងគណៈផារីស៊ី និងពួកអាចារ្យទូលសួរព្រះយេស៊ូថា៖ «ហេតុអ្វីបានជាសិស្សរបស់លោកមិនកាន់តាមទំនៀមទម្លាប់ចាស់បុរាណ គឺនាំគ្នាបរិភោគដោយដៃមិនបរិសុទ្ធដូច្នេះ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ពួកផារិស៊ី នឹងពួកអាចារ្យគេពិចារណាសួរទ្រង់ថា ហេតុអ្វីបានជាពួកសិស្សរបស់លោក មិនកាន់តាមសណ្តាប់បុរាណរបស់ពួកចាស់ទុំយ៉ាងនេះ គឺគេបរិភោគឥតលាងដៃទេ អាល់គីតាប ពួកខាងគណៈផារីស៊ី និងពួកតួនសួរអ៊ីសាថា៖ «ហេតុអ្វីបានជាសិស្សរបស់អ្នកមិនកាន់តាមទំនៀមទម្លាប់ចាស់បុរាណ គឺនាំគ្នាបរិភោគដោយដៃមិនស្អាតដូច្នេះ?»។ |
«ហេតុអ្វីបានជាពួកសិស្សរបស់លោកបំពានទំនៀមទម្លាប់ចាស់បុរាណដូច្នេះ? ដ្បិតនៅពេលបរិភោគអាហារ ពួកគេមិនលាងដៃទេ»
អ្នករាល់គ្នាបំបាត់តម្លៃព្រះបន្ទូលព្រះជាម្ចាស់ដោយសារតែទំនៀមទម្លាប់ដែលអ្នករាល់គ្នាបានទទួល និងការស្រដៀងគ្នាជាច្រើនដែលអ្នករាល់គ្នាធ្វើ»
អ្នករាល់គ្នាបោះបង់បញ្ញត្ដិរបស់ព្រះជាម្ចាស់ចោល រួចប្រកាន់យកទំនៀមទម្លាប់មនុស្សវិញ»។
ព្រះអង្គមានបន្ទូលទៀតថា៖ «អ្នករាល់គ្នាពិតជាបោះបង់បញ្ញត្ដិរបស់ព្រះជាម្ចាស់ចោលមែន ដើម្បីឲ្យទំនៀមទម្លាប់អ្នករាល់គ្នាអាចនៅគង់វង្ស
ប៉ុន្ដែ ពួកគេបានឮដំណឹងអំពីបងថា បងបានបង្រៀនជនជាតិយូដាទាំងអស់ដែលរស់នៅក្នុងចំណោមសាសន៍ដទៃឲ្យបោះបង់សេចក្ដីបង្រៀនរបស់លោកម៉ូសេ គឺបងប្រាប់ពួកគេមិនឲ្យកាត់ស្បែកកូនចៅ ឬកាន់តាមទំនៀមទម្លាប់ឡើយ
គឺសូមបងនាំអ្នកទាំងនេះទៅ ហើយធ្វើពិធីជម្រះកាយជាមួយពួកគេ ព្រមទាំងចេញប្រាក់ឲ្យពួកគេកោរសក់ផង ដើម្បីឲ្យគ្រប់គ្នាដឹងថា សេចក្ដីដែលពួកគេបានឮអំពីបងនោះមិនពិតទេ គឺបងបានរស់នៅដោយកាន់តាមគម្ពីរវិន័យវិញ
ព្រមទាំងឲ្យត្រលប់ជាឪពុករបស់ពួកអ្នកកាត់ស្បែកដែរ គឺមិនត្រឹមតែអ្នកកាត់ស្បែកប៉ុណ្ណោះទេ ថែមទាំងអស់អ្នកដែលដើរតាមលំអាននៃជំនឿរបស់លោកអ័ប្រាហាំដែលជាដូនតារបស់យើង គឺជាជំនឿដែលគាត់មាននៅពេលមិនទាន់កាត់ស្បែកនៅឡើយ។
ខ្ញុំបានចម្រើនឡើងខាងឯសាសនាយូដាលើសជាងពួកអ្នកដែលមានអាយុស្រករខ្ញុំជាច្រើននៅក្នុងចំណោមជនរួមជាតិរបស់ខ្ញុំ ហើយកាន់តែប្ដូរផ្ដាច់ខ្លាំងបំផុតចំពោះទំនៀមទម្លាប់ដូនតារបស់ខ្ញុំ។
ព្រោះយើងឮថា មានអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នារស់នៅគ្មានសណ្ដាប់ធ្នាប់ ហើយមិនធ្វើការអ្វីសោះ ប៉ុន្ដែចូលចិត្ដជ្រៀតជ្រែកកិច្ចការអ្នកដទៃ។
ឥឡូវនេះ បងប្អូនអើយ! យើងបង្គាប់អ្នករាល់គ្នាក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើងថា ចូរចៀសឲ្យផុតពីបងប្អូនណាដែលរស់នៅគ្មានសណ្ដាប់ធ្នាប់ ហើយមិនស្របតាមសេចក្ដីដែលអ្នករាល់គ្នាបានរៀនពីយើង