Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 21:24 - Khmer Christian Bible

24 គឺ​សូម​បង​នាំ​អ្នក​ទាំង​នេះ​ទៅ​ ហើយ​ធ្វើ​ពិធី​ជម្រះ​កាយ​ជាមួយ​ពួកគេ​ ព្រមទាំង​ចេញ​ប្រាក់​ឲ្យ​ពួកគេ​កោរ​សក់​ផង​ ដើម្បី​ឲ្យ​គ្រប់​គ្នា​ដឹង​ថា​ សេចក្ដី​ដែល​ពួកគេ​បាន​ឮ​អំពី​បង​នោះ​មិន​ពិត​ទេ​ គឺ​បង​បាន​រស់នៅ​ដោយ​កាន់​តាម​គម្ពីរ​វិន័យ​វិញ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

24 ចូរ​អ្នក​យក​អ្នកទាំងនេះ​ទៅ ហើយ​ធ្វើពិធីជម្រះកាយ​ជាមួយ​ពួកគេ ព្រមទាំង​ចេញប្រាក់​ឲ្យ​ពួកគេ​ដើម្បី​កោរសក់​ផង​។ ធ្វើដូច្នេះ មនុស្ស​ទាំងអស់​នឹង​ដឹង​ថា អ្វីដែល​ពួកគេ​បាន​ឮ​អំពី​អ្នក នោះ​មិន​ពិត​ទេ ផ្ទុយទៅវិញ ខ្លួនអ្នកផ្ទាល់​ក៏​ដើរ​ត្រឹមត្រូវ ដោយ​កាន់តាម​ក្រឹត្យវិន័យ​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 សូម​បង​នាំ​អ្នក​ទាំង​នេះ​ទៅ ហើយ​ធ្វើ​ពិធី​ជម្រះ​កាយ​ជា‌មួយ​គេ រួច​ចេញ​ប្រាក់​ឲ្យ​គេ​កោរ​សក់​ផង។ យ៉ាង​នោះ​មនុស្ស​ទាំង​អស់​នឹង​ដឹង​ថា ដំណឹង​ដែល​គេ​ឮ​អំពី​បង នោះ​មិន​ពិត​ទេ គឺ​ថា ខ្លួន​បង​ក៏​រស់​នៅ​ទាំង​កាន់​តាម​ក្រឹត្យ‌វិន័យ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 សូម​បង​នាំ​គេ​ទៅ ហើយ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ*​ជា​មួយ​គេ ព្រម​ទាំង​ចេញ​ប្រាក់​ឲ្យ​គេ​កោរ​សក់​ផង ដើម្បី​ឲ្យ​មនុស្ស‌ម្នា​ដឹង​គ្រប់​គ្នា​ថា ដំណឹង​ដែល​គេ​បាន​ឮ​អំពី​បង​នោះ​មិន​ពិត​ទេ ផ្ទុយ​ទៅ​វិញ បង​ក៏​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ*​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ចូរ​បង​នាំ​យក​គេ​ទៅ​លា​បំណន់​ជា​មួយ​គ្នា ហើយ​ចេញ​សោហ៊ុយ​ឲ្យ​គេ​ផង ដើម្បី​ឲ្យ​គេ​បាន​កោរ​សក់​ចេញ នោះ​មនុស្ស​ទាំង​អស់​នឹង​ដឹង​ថា សេចក្ដី​ដែល​គេ​ឮ​និយាយ​ពី​បង នោះ​មិន​ពិត​ទេ គឺ​ខ្លួន​បង​តែង​ប្រព្រឹត្ត​ទៀង​ត្រង់ ហើយ​កាន់​តាម​ក្រិត្យ‌វិន័យ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

24 សូម​បង​នាំ​គេ​ទៅ ហើយ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ​ជា​មួយ​គេ ព្រម​ទាំង​ចេញ​ប្រាក់​ឲ្យ​គេ​កោរ​សក់​ផង ដើម្បី​ឲ្យ​មនុស្ស‌ម្នា​ដឹង​គ្រប់​គ្នា​ថា ដំណឹង​ដែល​គេ​បាន​ឮ​អំពី​បង​នោះ​មិន​ពិត​ទេ ផ្ទុយ​ទៅ​វិញ​បង​ក៏​ប្រព្រឹត្ដ​តាម​ហ៊ូកុំ​ដែរ។

សូមមើលជំពូក ចម្លង




កិច្ចការ 21:24
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ​បុណ្យ​រំលង​របស់​ជនជាតិ​យូដា​ក៏​កំពុង​ខិត​ជិត​មក​ដល់​ ហើយ​មាន​មនុស្ស​ជាច្រើន​បាន​ចេញ​ពី​តំបន់​នានា​ឡើង​ទៅ​ក្រុង​យេរូសាឡិម​មុន​ថ្ងៃ​បុណ្យ​រំលង​ ដើម្បី​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ។​


ពេល​នោះ កើត​មាន​ការ​ជជែក​ដេញដោល​គ្នា​រវាង​ពួក​សិស្ស​របស់​លោក​យ៉ូហាន និង​ជន​ជាតិ​​យូដា​ម្នាក់អំពី​ពិធី​ជម្រះកាយ


លោក​ប៉ូល​បាន​ស្នាក់នៅ​ទី​នោះ​ជាច្រើន​ថ្ងៃ​ទៀត​ បន្ទាប់មក​គាត់​ក៏​ជម្រាបលា​ពួក​បងប្អូន​ចុះ​សំពៅ​ទៅ​ស្រុក​ស៊ីរី​ជាមួយ​លោក​អ័គីឡា​ និង​នាង​ព្រីស៊ីល។​ លោក​ប៉ូល​បាន​កោរ​សក់​នៅ​ក្រុង​កេងគ្រា​ ព្រោះ​គាត់​ត្រូវ​លា​បំណន់។​


ពេល​នោះ​លោក​ប៉ូល​ក៏​នាំ​អ្នក​ទាំង​នោះ​ទៅ​ ហើយ​នៅ​ថ្ងៃ​បន្ទាប់​ គាត់​ក៏​ធ្វើ​ពិធី​ជម្រះកាយ​ជាមួយ​ពួកគេ​ រួច​បាន​ចូល​ទៅ​ក្នុង​ព្រះវិហារ​ ដើម្បី​បញ្ជាក់​អំពី​ថ្ងៃ​នៃ​ការ​បញ្ចប់​ពិធី​ជម្រះកាយ​ និង​តង្វាយ​ដែល​ពួកគេ​ម្នាក់ៗ‍​ត្រូវ​ថ្វាយ​


នៅ​ពេល​នោះ​ពួកគេ​ក៏​ឃើញ​ខ្ញុំ​ធ្វើ​ពិធី​ជម្រះ​កាយ​នៅ​ក្នុង​ព្រះ​វិហារ​ ដោយ​គ្មាន​បណ្ដាជន​ ឬ​ចលាចល​ឡើយ​


នៅ​ចំពោះ​ជនជាតិ​យូដា​ ខ្ញុំ​ត្រលប់​ដូចជា​ជនជាតិ​យូដា​ ដើម្បី​ឲ្យ​ខ្ញុំ​អាច​នាំ​សេចក្ដី​សង្គ្រោះ​ដល់​ជនជាតិ​យូដា​ រួច​នៅ​ចំពោះ​ពួកអ្នក​នៅ​ក្រោម​គម្ពីរ​វិន័យ​ ខ្ញុំ​ត្រលប់​ដូចជា​អ្នក​នៅ​ក្រោម​គម្ពីរ​វិន័យ​ ទោះបី​ខ្ញុំ​មិន​នៅ​ក្រោម​គម្ពីរ​វិន័យ​ក៏ដោយ​ គឺ​ដើម្បី​ឲ្យ​ខ្ញុំ​អាច​នាំ​សេចក្ដី​សង្គ្រោះ​ដល់​ពួកអ្នក​នៅ​ក្រោម​គម្ពីរ​វិន័យ​


ដ្បិត​មុន​ពេល​ពួកអ្នក​ខ្លះដែល​មក​ពីលោក​យ៉ាកុប​បាន​មក​ដល់​ គាត់​បាន​បរិភោគ​ជាមួយ​ពួក​សាសន៍​ដទៃ​ ប៉ុន្ដែ​ពេល​អ្នក​ទាំង​នោះ​មក​ដល់​ គាត់​បែរ​ជា​ដក​ខ្លួន​ចេញ​ដាច់​ដោយ​ឡែក​ ព្រោះ​ខ្លាច​ពួកអ្នក​កាត់ស្បែក​ទាំង​នោះ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម