ពួកអ្នកខាងគណៈផារិស៊ីបានចេញទៅ ហើយពិគ្រោះគ្នា ដើម្បីរកវិធីសម្លាប់ព្រះអង្គ។
ម៉ាកុស 3:6 - Khmer Christian Bible អ្នកខាងគណៈផារិស៊ីបានចេញទៅភ្លាម ហើយពិគ្រោះជាមួយអ្នកខាងគណៈហេរ៉ូឌ ដើម្បីរកវិធីសម្លាប់ព្រះអង្គ។ ព្រះគម្ពីរខ្មែរសាកល ពួកផារិស៊ីបានចេញទៅ ពិគ្រោះគ្នាភ្លាមជាមួយពួកគណៈហេរ៉ូឌទាស់នឹងព្រះអង្គ ដើម្បីបំផ្លាញជីវិតព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកផារិស៊ីបានចេញទៅភ្លាម ហើយពិគ្រោះជាមួយពួកហេរ៉ូឌទាស់នឹងព្រះអង្គ ដើម្បីរកវិធីបំផ្លាញព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកខាងគណៈផារីស៊ី*ចេញពីសាលាប្រជុំ* ហើយទៅពិគ្រោះជាមួយបក្សពួកស្ដេចហេរ៉ូដភ្លាម ដើម្បីរកមធ្យោបាយធ្វើគុតព្រះយេស៊ូ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចកាលពួកផារិស៊ីបានចេញផុតទៅ នោះស្រាប់តែគេពិគ្រោះនឹងពួកហេរ៉ូឌទាស់នឹងទ្រង់ ដើម្បីរករឿងធ្វើឲ្យទ្រង់វិនាស។ អាល់គីតាប ពួកខាងគណៈផារីស៊ីចេញពីសាលាប្រជុំ ហើយទៅពិគ្រោះជាមួយបក្សពួកស្ដេចហេរ៉ូដភ្លាម ដើម្បីរកមធ្យោបាយសម្លាប់អ៊ីសា។ |
ពួកអ្នកខាងគណៈផារិស៊ីបានចេញទៅ ហើយពិគ្រោះគ្នា ដើម្បីរកវិធីសម្លាប់ព្រះអង្គ។
ពួកគេក៏ចាត់សិស្សរបស់ខ្លួនឲ្យទៅជាមួយពួកអ្នកខាងគណៈហេរ៉ូឌ ទូលព្រះអង្គថា៖ «លោកគ្រូអើយ! យើងដឹងថាលោកពិតត្រង់ ហើយបង្រៀនអំពីផ្លូវរបស់ព្រះជាម្ចាស់ទៅតាមសេចក្ដីពិត និងមិនខ្វល់ពីអ្នកណាទេ ព្រោះលោកមិនយល់មុខមនុស្សណាឡើយ
រួចពួកគេចាត់ពួកអ្នកខាងគណៈផារិស៊ី និងពួកអ្នកខាងគណៈហេរ៉ូឌខ្លះឲ្យទៅឯព្រះអង្គ ដើម្បីចាប់កំហុសពេលព្រះអង្គមានបន្ទូល
ហើយព្រះអង្គព្រមានពួកគេថា៖ «ចូរប្រយ័ត្ននឹងមេនំប៉័ងរបស់ពួកអ្នកខាងគណៈផារិស៊ី និងមេនំប៉័ងរបស់ពួកអ្នកខាងគណៈហេរ៉ូឌ»
ពួកសម្ដេចសង្ឃ និងពួកគ្រូវិន័យបានរិះរកមធ្យោបាយសម្លាប់ព្រះអង្គ ប៉ុន្ដែពួកគេខ្លាចប្រជាជន។
ពួកគេមានកំហឹងពោរពេញ និងបាននិយាយគ្នាអំពីអ្វីដែលពួកគេអាចធ្វើចំពោះព្រះយេស៊ូបាន។
ហើយព្រះអង្គបានមានបន្ទូលដោយព្រះវិញ្ញាណបរិសុទ្ធ តាមរយៈមាត់របស់ស្ដេចដាវីឌជាអ្នកបម្រើរបស់ព្រះអង្គ ដែលជាដូនតារបស់យើងថា ហេតុអ្វីបានជាជនជាតិទាំងឡាយបង្កចលាចល ហើយប្រជាជនស្រមៃពីរឿងឥតប្រយោជន៍ដូច្នេះ?