Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 3:7 - Khmer Christian Bible

7 ព្រះយេស៊ូ​បាន​ចាក​ចេញ​ជាមួយ​សិស្ស​របស់​ព្រះអង្គ​ទៅ​ឯ​បឹង​ ហើយ​មាន​មនុស្ស​ច្រើន​កុះករ​មក​ពី​ស្រុក​កាលីឡេ​បាន​ដើរ​តាម​ព្រះអង្គ​ ក៏​មាន​មនុស្ស​មក​ពី​ស្រុក​យូដា​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 ព្រះយេស៊ូវ​យាង​ចាកចេញ​ទៅ​បឹង​ជាមួយ​ពួក​សិស្ស​របស់​ព្រះអង្គ ហើយ​មាន​ហ្វូងមនុស្ស​មួយក្រុម​ធំ​មកពី​កាលីឡេ​ទៅតាម​ព្រះអង្គ ព្រមទាំង​មកពី​យូឌា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ព្រះ‌យេស៊ូវ​យាង​ចេញ​ជា​មួយ​ពួក​សិស្ស​ទៅ​កាន់​ឆ្នេរ​សមុទ្រ ហើយ​មាន​បណ្តា​ជន​ជា​ច្រើន​មក​ពី​ស្រុក​កាលី‌ឡេ និង​ស្រុក​យូដា នាំ​គ្នា​ដើរ​តាម​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ព្រះ‌យេស៊ូ​យាង​ចេញ​ទៅ​តាម​ឆ្នេរ​សមុទ្រ​កាលី‌ឡេ​ជា​មួយ​ពួក​សិស្ស*។ មាន​បណ្ដា‌ជន​ជា​ច្រើន​នាំ​គ្នា​ទៅ​តាម​ព្រះអង្គ អ្នក​ទាំង​នោះ​មក​ពី​ស្រុក​កាលី‌ឡេ ស្រុក​យូដា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 នោះ​ព្រះ‌យេស៊ូវ ទ្រង់​ថយ​ទៅ​ឯ​សមុទ្រ ជា​មួយ​នឹង​ពួក​សិស្ស ហើយ​មាន​ហ្វូង​មនុស្ស​កក‌កុញ​ដើរ​តាម​ទ្រង់ ជា​មនុស្ស​ពី​ស្រុក​កាលី‌ឡេ នឹង​ស្រុក​យូដា

សូមមើលជំពូក ចម្លង

អាល់គីតាប

7 អ៊ីសា​ចេញ​ទៅ​តាម​ឆ្នេរ​សមុទ្រ​កាលី‌ឡេ​ជា​មួយ​ពួក​សិស្ស។ មាន​បណ្ដា‌ជន​ជា​ច្រើន​នាំ​គ្នា​ទៅ​តាម​គាត់ អ្នក​ទាំង​នោះ​មក​ពី​ស្រុក​កាលី‌ឡេ និង​ស្រុក​យូដា

សូមមើលជំពូក ចម្លង




ម៉ាកុស 3:7
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​គេ​បៀតបៀន​អ្នក​រាល់គ្នា​នៅ​ក្នុង​ក្រុង​មួយ​ ចូរ​គេច​ទៅ​ក្រុង​មួយ​ទៀត​ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ រហូត​ដល់​កូន​មនុស្ស​មក​វិញ​ អ្នក​រាល់គ្នា​ដើរ​មិន​អស់​ក្រុង​ទាំងឡាយ​ក្នុង​ស្រុក​អ៊ីស្រាអែល​ផង‍។​


កាល​ព្រះយេស៊ូ​ជ្រាប​ពី​ការ​នេះ​ ក៏​យាង​ចេញ​ពី​ទី​នោះ​ ហើយ​មាន​បណ្ដាជន​ច្រើន​កុះករ​បាន​ដើរ​តាម​ព្រះអង្គ។​ ព្រះអង្គ​បាន​ប្រោស​ពួកគេ​ទាំង​អស់​គ្នា​ឲ្យ​បាន​ជា​


ហើយ​ព្រះអង្គ​បាន​ហាម​ពួកគេ​ មិន​ឲ្យ​និយាយ​ប្រាប់​គេ​ថា​ព្រះអង្គ​ជា​អ្នកណា​ទេ​


បណ្ដាជន​ច្រើន​កុះករ​មក​ពី​ស្រុក​កា​លីឡេ​ ស្រុក​ដេកាប៉ូល​ ក្រុង​យេរូសាឡិម​ ស្រុក​យូដា​ និង​ស្រុក​នៅ​ឯ​នាយ​អូរ​យ័រដាន់​បាន​ដើរ​តាម​ព្រះអង្គ។​


ព្រះអង្គ​បាន​យាង​ទៅ​គ្រប់​ទី​កន្លែង​ក្នុង​ស្រុក​កាលីឡេ​ ហើយ​ប្រកាស​នៅ​ក្នុង​សាលា​ប្រជុំ​របស់​គេ​ ព្រម​ទាំង​បណ្ដេញ​អារក្ស​ចេញ​ពី​មនុស្ស​ផង។​


ប៉ុន្ដែ​បុរស​នោះ​បាន​ចេញ​ទៅ​ រួច​ក៏​ចាប់​ផ្ដើម​ប្រកាស​អំពី​ការ​ជា​ច្រើន​ និង​បាន​ផ្សព្វ​ផ្សាយ​អំពី​រឿង​នេះ​ ដូច្នេះ​ព្រះអង្គ​មិន​អាច​យាង​ចូល​ក្នុង​ក្រុង​ដោយ​ចំហ​ទៀត​ឡើយ​ គឺ​ព្រះអង្គ​គង់​នៅ​ខាង​ក្រៅ​ក្រុង​ត្រង់​កន្លែង​ស្ងាត់​ ហើយ​មនុស្ស​ពី​គ្រប់​ទិស​ទី​បាន​មក​រក​ព្រះអង្គ។​


ព្រះអង្គ​យាង​ចូល​ទៅ​ក្នុង​ផ្ទះ​មួយ​ ហើយ​បណ្ដាជន​ក៏​មក​ជួប​ជុំគ្នា​ម្ដង​ទៀត​ ដូច្នេះ​ហើយ​បាន​ជា​ព្រះអង្គ​ និង​ពួក​សិស្ស​មិន​អាច​បរិភោគ​បាន​


ព្រះអង្គ​បាន​ចាប់ផ្ដើម​បង្រៀន​ម្ដង​ទៀត​នៅ​មាត់​បឹង​ ហើយ​បណ្ដាជន​បាន​មក​ជួប​ជុំ​គ្នា​យ៉ាង​ច្រើន​កុះករ​នៅ​ជុំវិញ​ព្រះអង្គ​ ដូច្នេះ​ ព្រះអង្គ​យាង​ចុះ​ទៅ​អង្គុយ​លើ​ទូក​ក្នុង​បឹង​ រីឯ​បណ្ដាជន​ទាំង​អស់​ក៏​នៅ​លើ​គោក​តាម​មាត់​បឹង​


ប៉ុន្ដែ​ពួកគេ​និយាយ​ទទូច​ថា៖​ «គាត់​ញុះញង់​ប្រជាជន​ ទាំង​បង្រៀន​ពាសពេញ​ស្រុក​យូដា​ទាំង​មូល​ គឺ​ចាប់​ពី​ស្រុក​កាលីឡេ​រហូត​មក​ដល់​ទីនេះ»។​


នៅ​គ្រា​នោះ​ ព្រះអង្គ​បាន​យាង​ទៅ​ភ្នំ​ដើម្បី​អធិស្ឋាន​ ហើយ​ព្រះអង្គ​បាន​ចំណាយ​ពេល​ពេញ​មួយ​យប់​អធិស្ឋាន​ទៅ​ព្រះជាម្ចាស់​


កាល​បាន​ចុះមក​វិញ​ជាមួយ​ពួកគេ​ហើយ​ ព្រះអង្គ​បាន​ឈរ​នៅ​លើ​ទី​រាប​ស្មើ​ នោះ​សិស្ស​របស់​ព្រះអង្គ​យ៉ាង​ច្រើន​ រួមទាំង​ប្រជាជន​ច្រើន​កុះករ​ដែល​មកពី​ស្រុក​យូដា​ទាំង​មូល ក្រុង​យេរូសាឡិម​ ព្រមទាំង​តំបន់​មាត់​សមុទ្រ​នៃ​ក្រុងទីរ៉ុស​ និង​ក្រុង​ស៊ីដូន​


អ្នក​ខ្លះ​ទៀត​ថា៖​ «អ្នក​នេះ​ជា​ព្រះគ្រិស្ដ»​ ប៉ុន្ដែ​អ្នក​ខ្លះ​ទៀត​ថា៖​ «តើ​ព្រះគ្រិស្ដ​អាច​យាង​មកពី​ស្រុក​កាលីឡេ​ដែរ​ឬ​ទេ?​


ពួកគេ​ក៏​ឆ្លើយ​ទៅ​គាត់​ថា៖​ «តើ​អ្នក​ក៏​មកពី​ស្រុក​កាលីឡេ​ដែរ​ឬ?​ ចូរ​ស្រាវជ្រាវ​មើល៍​ នោះ​អ្នក​នឹង​ដឹង​ថា​ មិន​ដែល​មាន​អ្នក​នាំ​ព្រះបន្ទូល​ណា​ម្នាក់​ចេញ​ពី​មក​ស្រុក​កាលីឡេ​ទេ»។​


រីឯ​ពួក​បងប្អូន​ក៏​បណ្ដោះ​លោក​ប៉ូល​ និង​លោក​ស៊ីឡាស​ទាំង​យប់​ទៅ​ក្រុង​បេរា​ភ្លាម​ ហើយ​ពេល​ទៅ​ដល់​ក្រុង​នោះ​ អ្នក​ទាំង​ពីរ​ក៏​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​ជនជាតិ​យូដា​


ដូច្នេះ​ ពួក​បងប្អូន​ក៏​នាំ​លោក​ប៉ូល​ចេញ​ទៅ​សមុទ្រ​ភ្លាម​ រីឯ​លោក​ស៊ីឡាស​ និង​លោក​ធីម៉ូថេ​ស្នាក់នៅ​ទី​នោះ​ដដែល‍។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម