Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 3:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ពួក​ខាង​គណៈ​ផារី‌ស៊ី*​ចេញ​ពី​សាលា​ប្រជុំ* ហើយ​ទៅ​ពិគ្រោះ​ជា​មួយ​បក្ស​ពួក​ស្ដេច​ហេរ៉ូដ​ភ្លាម ដើម្បី​រក​មធ្យោ‌បាយ​ធ្វើ​គុត​ព្រះ‌យេស៊ូ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 ពួកផារិស៊ី​បាន​ចេញទៅ ពិគ្រោះគ្នា​ភ្លាម​ជាមួយ​ពួកគណៈហេរ៉ូឌ​ទាស់នឹង​ព្រះអង្គ ដើម្បី​បំផ្លាញជីវិត​ព្រះអង្គ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

6 អ្នក​ខាង​គណៈ​ផារិស៊ី​បាន​ចេញ​ទៅ​ភ្លាម​ ហើយ​ពិគ្រោះ​ជាមួយ​អ្នក​ខាង​គណៈ​ហេរ៉ូឌ​ ដើម្បី​រក​វិធី​សម្លាប់​ព្រះអង្គ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ពួក​ផារិ‌ស៊ី​បាន​ចេញ​ទៅ​ភ្លាម ហើយ​ពិគ្រោះ​ជា​មួយ​ពួក​ហេរ៉ូឌ​ទាស់​នឹង​ព្រះ‌អង្គ ដើម្បី​រក​វិធី​បំផ្លាញ​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 រួច​កាល​ពួក​ផារិស៊ី​បាន​ចេញ​ផុត​ទៅ នោះ​ស្រាប់​តែ​គេ​ពិគ្រោះ​នឹង​ពួក​ហេរ៉ូឌ​ទាស់​នឹង​ទ្រង់ ដើម្បី​រក​រឿង​ធ្វើ​ឲ្យ​ទ្រង់​វិនាស។

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ពួក​ខាង​គណៈ​ផារី‌ស៊ី​ចេញ​ពី​សាលា​ប្រជុំ ហើយ​ទៅ​ពិគ្រោះ​ជា​មួយ​បក្ស​ពួក​ស្ដេច​ហេរ៉ូដ​ភ្លាម ដើម្បី​រក​មធ្យោ‌បាយ​សម្លាប់​អ៊ីសា។

សូមមើលជំពូក ចម្លង




ម៉ាកុស 3:6
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​ខាង​គណៈ​ផារីស៊ី*​ចេញ​ពី​សាលា​ប្រជុំ* ហើយ​ពិគ្រោះ​គ្នា​រក​មធ្យោ‌បាយ​ធ្វើ​គុត​ព្រះអង្គ។


គេ​ក៏​ចាត់​សិស្ស​របស់​គេ និង​ពួក​ខាង​ស្ដេច​ហេរ៉ូដ ឲ្យ​ទៅ​ជួប​ព្រះអង្គ ហើយ​ទូល​ថា៖ «លោក​គ្រូ! យើង​ខ្ញុំ​ដឹង​ថា​ពាក្យ​ដែល​លោក​មាន​ប្រសាសន៍​សុទ្ធ​តែ​ពិត​ទាំង​អស់។ លោក​គ្រូ​ប្រៀន‌ប្រដៅ​អំពី​របៀប​រស់​នៅ ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់​តាម​សេចក្ដី​ពិត គឺ​លោក​គ្រូ​ពុំ​យោគ‌យល់ ហើយ​ក៏​ពុំ​រើស​មុខ​នរណា​ឡើយ។


គេ​ចាត់​ពួក​ខាង​គណៈ​ផារី‌ស៊ី* និង​ពួក​ខាង​ស្ដេច​ហេរ៉ូដ​ខ្លះ​ឲ្យ​ទៅ​ជិត​ព្រះ‌យេស៊ូ ចាំ​ចាប់​កំហុស នៅ​ពេល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល។


ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ដាស់‌តឿន​គេ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ប្រុង​ប្រយ័ត្ន​នឹង​មេ​ម្សៅ​របស់​ពួក​ផារី‌ស៊ី* ព្រម​ទាំង​មេ​ម្សៅ​របស់​ស្ដេច​ហេរ៉ូដ ឲ្យ​មែន​ទែន»។


ពួក​នាយក​បូជា‌ចារ្យ និង​ពួក​អាចារ្យ រិះ​រក​មធ្យោ‌បាយ​ធ្វើ​គុត​ព្រះ‌យេស៊ូ ដ្បិត​គេ​ខ្លាច​ប្រជា‌ជន។


ពួក​គេ​ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង ហើយ​ពិគ្រោះ​គ្នា គិត​ធ្វើ​យ៉ាង​ណា ដើម្បី​ប្រឆាំង​នឹង​ព្រះ‌យេស៊ូ។


តាំង​ពី​ថ្ងៃ​នោះ​មក ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ខាង​គណៈ​ផារីស៊ី* បាន​សម្រេច​ធ្វើ​គុត​ព្រះ‌យេស៊ូ។


ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ដោយ‌សារ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ តាម​រយៈ​អ្នក​បម្រើ​របស់​ព្រះអង្គ គឺ​ព្រះ‌បាទ​ដាវីឌ ជា​បុព្វបុរស*​យើង​ខ្ញុំ​ថា៖ “ហេតុ​អ្វី​បាន​ជា​ជាតិ​សាសន៍​ទាំង‌ឡាយ នាំ​គ្នា​បង្កើត​កោលា‌ហល? ហេតុ​អ្វី​បាន​ជា​ប្រជា‌រាស្ដ្រ​នានា មាន​គំនិត​ឥត​ខ្លឹម‌សារ​ដូច្នេះ?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម