Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 4:25 - Khmer Christian Bible

25 ហើយ​ព្រះអង្គ​បាន​មាន​បន្ទូល​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ តាមរយៈ​មាត់​របស់​ស្ដេច​ដាវីឌ​ជា​អ្នកបម្រើ​របស់​ព្រះអង្គ​ ដែល​ជា​ដូនតា​របស់​យើង​ថា​ ហេតុអ្វី​បាន​ជា​ជនជាតិ​ទាំងឡាយ​បង្ក​ចលាចល​ ហើយ​ប្រជាជន​ស្រមៃ​ពី​រឿង​ឥត​ប្រយោជន៍​ដូច្នេះ?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

25 ព្រះអង្គ​បាន​មានបន្ទូល​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ តាមរយៈ​មាត់​របស់​ដាវីឌ​ដូនតា​របស់យើង ដែលជា​អ្នកបម្រើ​របស់ព្រះអង្គ ថា​: ‘ហេតុអ្វីបានជា​ប្រជាជាតិ​នានា​ច្រឡោតខឹង ហើយ​ប្រជាជន​ទាំងឡាយ​ប៉ុនប៉ង​ដោយឥតបានការ​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល ដោយ​សារ​មាត់​របស់​ព្រះ‌បាទ​ដាវីឌ បុព្វ​បុរស​របស់​យើង ដែល​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ថា "ហេតុ​អ្វី​បាន​ជា​អស់​ទាំង​សាសន៍​ជ្រួល​ជ្រើម​ឡើង ហើយ​ជន​ជាតិ​ទាំង​ប៉ុន្មាន​មាន​គំនិត​ជា​អសារ​ឥត​ការ​ដូច្នេះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ដោយ‌សារ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ តាម​រយៈ​អ្នក​បម្រើ​របស់​ព្រះអង្គ គឺ​ព្រះ‌បាទ​ដាវីឌ ជា​បុព្វបុរស*​យើង​ខ្ញុំ​ថា៖ “ហេតុ​អ្វី​បាន​ជា​ជាតិ​សាសន៍​ទាំង‌ឡាយ នាំ​គ្នា​បង្កើត​កោលា‌ហល? ហេតុ​អ្វី​បាន​ជា​ប្រជា‌រាស្ដ្រ​នានា មាន​គំនិត​ឥត​ខ្លឹម‌សារ​ដូច្នេះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 ទ្រង់​បាន​មាន​បន្ទូល ដោយ‌សារ​ព្រះ‌ឱស្ឋ​ហ្លួង​ដាវីឌ ជា​អ្នក​បំរើ​ទ្រង់​ថា «ហេតុ​អ្វី​បាន​ជា​អស់​ទាំង​សាសន៍​ជ្រួល‌ជ្រើម​ឡើង ហើយ​ជន‌ជាតិ​ទាំង​ប៉ុន្មាន​មាន​គំនិត​ជា​អសារ​ឥត​ការ​ដូច្នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

25 ទ្រង់​មាន​បន្ទូល ដោយ‌សារ​រស‌អុលឡោះ​ដ៏​វិសុទ្ធ តាម​រយៈ​អ្នក​បម្រើ​របស់​ទ្រង់ គឺ​ទត ជា​បុព្វ‌បុរស​យើង​ខ្ញុំ​ថា៖ “ហេតុ​អ្វី​បាន​ជា​ជាតិ​សាសន៍​ទាំង​ឡាយ នាំ​គ្នា​បង្កើត​កោលា‌ហល​ ហើយ​ប្រជា‌រាស្ត្រ​នានា​រអ៊ូ‌រទាំ ដោយ​ឥត​ខ្លឹម‌សារ​យ៉ាង​នេះ?

សូមមើលជំពូក ចម្លង




កិច្ចការ 4:25
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​កុំ​គិត​ក្នុង​ចិត្ដ​ឲ្យ​សោះ​ថា​ យើង​មាន​លោក​អ័ប្រាហាំ​ជា​ឪពុក​របស់​យើង​ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ព្រះជាម្ចាស់​ក៏​អាច​បង្កើត​កូន​លោក​អ័ប្រាហាំ​ពី​ថ្ម​ទាំងអស់​នេះ​បាន​ដែរ‍។​


«បងប្អូន​អើយ!​ បទគម្ពីរ​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​មាន​បន្ទូល​ទុក​តាមរយៈ​មាត់​របស់​ស្ដេច​ដាវីឌ​អំពី​យូដាស​ ដែល​ត្រលប់​ជា​អ្នក​នាំ​គេ​មក​ចាប់​ព្រះយេស៊ូ​នោះ​ត្រូវតែ​បាន​សម្រេច។​


ដោយ​ព្រោះ​ស្ដេច​ដាវីឌ​ជា​អ្នក​នាំ​ព្រះបន្ទូល​ ព្រមទាំង​ដឹង​ថា​ ព្រះជាម្ចាស់​បាន​សន្យា​ជាមួយ​ស្ដេច​ដោយ​ស្បថ​ថា​ នឹង​ឲ្យ​ពូជពង្ស​ខាង​សាច់ឈាម​ម្នាក់​របស់​ស្ដេច​អង្គុយ​លើ​បល្ល័ង្ក​របស់​ស្ដេច​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម