Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 12:13 - Khmer Christian Bible

13 រួច​ពួកគេ​ចាត់​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និងពួក​អ្នក​ខាង​គណៈ​ហេរ៉ូឌ​ខ្លះឲ្យ​ទៅ​ឯ​ព្រះអង្គ​ ដើម្បី​ចាប់​កំហុស​ពេល​ព្រះអង្គ​មាន​បន្ទូល​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 បន្ទាប់មក ពួកគេ​ចាត់​ពួកផារិស៊ី និង​ពួកគណៈហេរ៉ូឌ​ខ្លះ​ឲ្យទៅ​រក​ព្រះយេស៊ូវ ដើម្បី​ចាប់កំហុស​ព្រះអង្គ​តាមរយៈ​ព្រះបន្ទូល​របស់ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 បន្ទាប់​មក គេ​ចាត់​ពួក​ផារិ‌ស៊ី​ខ្លះ និង​ពួក​ហេរ៉ូឌ​ខ្លះ​ឲ្យ​ទៅ​ជិត​ព្រះ‌អង្គ ដើម្បី​ចាប់​កំហុស​ពេល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 គេ​ចាត់​ពួក​ខាង​គណៈ​ផារី‌ស៊ី* និង​ពួក​ខាង​ស្ដេច​ហេរ៉ូដ​ខ្លះ​ឲ្យ​ទៅ​ជិត​ព្រះ‌យេស៊ូ ចាំ​ចាប់​កំហុស នៅ​ពេល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 គេ​បាន​ចាត់​ពួក​ផារិស៊ី​ខ្លះ នឹង​ពួក​ហេរ៉ូឌ​ខ្លះ ទៅ​ឯ​ព្រះ‌យេស៊ូវ ដើម្បី​នឹង​ចាប់​ព្រះ‌បន្ទូល

សូមមើលជំពូក ចម្លង

អាល់គីតាប

13 គេ​ចាត់​ពួក​ខាង​គណៈ​ផារី‌ស៊ី និង​ពួក​ខាង​ស្ដេច​ហេរ៉ូដ​ខ្លះ​ឲ្យ​ទៅ​ជិត​អ៊ីសា ចាំ​ចាប់​កំហុស នៅ​ពេល​អ៊ីសា​មាន​ប្រសាសន៍។

សូមមើលជំពូក ចម្លង




ម៉ាកុស 12:13
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​ប្រុង​ប្រយ័ត្ន​នឹង​មេនំប៉័ង​របស់​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ពួក​អ្នក​ខាង​គណៈ​សាឌូស៊ី»​


ពេល​មក​ដល់​ ពួកគេ​សួរ​ព្រះអង្គ​ថា៖​ «លោក​គ្រូ​ យើង​ដឹង​ថា​ លោក​ពិត​ត្រង់​ លោក​មិន​ខ្វល់​ពី​អ្នក​ណា​ទេ​ ព្រោះ​លោក​មិន​យោគ​យល់​មុខ​មនុស្ស​ឡើយ​ ផ្ទុយ​ទៅ​វិញ​ លោក​បង្រៀន​ពី​ផ្លូវ​របស់​ព្រះជាម្ចាស់​ទៅ​តាម​សេចក្ដី​ពិត។​ ដូច្នេះ​ តើ​ការ​បង់​ពន្ធ​ឲ្យ​ព្រះ​ចៅ​អធិរាជ​នោះ​ តឹ្រម​ត្រូវ​តាម​វិន័យ​ដែរ​ឬ​ទេ?​ តើ​យើង​គួរ​បង់​ ឬ​ក៏​មិន​គួរ​បង់?»​


អ្នក​ខាង​គណៈ​ផារិស៊ី​បាន​ចេញ​ទៅ​ភ្លាម​ ហើយ​ពិគ្រោះ​ជាមួយ​អ្នក​ខាង​គណៈ​ហេរ៉ូឌ​ ដើម្បី​រក​វិធី​សម្លាប់​ព្រះអង្គ។​


ហើយ​ព្រះអង្គ​ព្រមាន​ពួកគេ​ថា៖​ «ចូរ​ប្រយ័ត្ន​នឹង​មេ​នំប៉័ង​របស់​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​មេ​នំប៉័ង​របស់​ពួក​អ្នក​ខាង​គណៈ​ហេរ៉ូឌ»​


ហើយ​លប​ចាប់​កំហុស​នូវ​អ្វី​ដែល​ព្រះអង្គ​មាន​បន្ទូល។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម