ចំពោះអស់អ្នកដែលមិនទទួលអ្នករាល់គ្នា ពេលចេញពីក្រុងនោះ ចូររលាស់ធូលីដីពីជើងរបស់អ្នករាល់គ្នាចុះ ដើម្បីទុកជាទីបន្ទាល់ដល់ពួកគេ»
ភីលីព 2:29 - Khmer Christian Bible ចូរទទួលគាត់នៅក្នុងព្រះអម្ចាស់ដោយអំណរគ្រប់យ៉ាង ហើយចូរគោរពមនុស្សបែបនេះចុះ ព្រះគម្ពីរខ្មែរសាកល ដោយហេតុនេះ សូមទទួលគាត់ក្នុងព្រះអម្ចាស់ដោយគ្រប់ទាំងអំណរ ហើយឲ្យតម្លៃមនុស្សបែបនេះចុះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរទទួលគាត់ក្នុងព្រះអម្ចាស់ ដោយអំណរគ្រប់ជំពូក ហើយរាប់អានមនុស្សយ៉ាងនេះចុះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមទទួលគាត់ទុកដូចជាបងប្អូនរួមជំនឿ ដោយអរសប្បាយជាទីបំផុត សូមគោរពមនុស្សបែបគាត់នេះផង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរទទួលគាត់ក្នុងព្រះអម្ចាស់ ដោយអំណរគ្រប់ជំពូក ហើយរាប់អានមនុស្សយ៉ាងនោះចុះ អាល់គីតាប សូមទទួលគាត់ទុកដូចជាបងប្អូនរួមជំនឿដោយអរសប្បាយជាទីបំផុត សូមគោរពមនុស្សបែបគាត់នេះផង |
ចំពោះអស់អ្នកដែលមិនទទួលអ្នករាល់គ្នា ពេលចេញពីក្រុងនោះ ចូររលាស់ធូលីដីពីជើងរបស់អ្នករាល់គ្នាចុះ ដើម្បីទុកជាទីបន្ទាល់ដល់ពួកគេ»
ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា អ្នកណាទទួលអ្នកដែលខ្ញុំចាត់ឲ្យទៅ អ្នកនោះទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំ អ្នកនោះក៏ទទួលព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកដែរ»។
ជារៀងរាល់ថ្ងៃ ពួកគេបានជួបជុំគ្នាជាបន្តនៅក្នុងព្រះវិហារដោយមានចិត្ដព្រមព្រៀងគ្នា ហើយនៅតាមផ្ទះ ពួកគេក៏កាច់នំប៉័ងបរិភោគអាហារជាមួយគ្នាដោយចិត្ដរីករាយ និងស្មោះត្រង់
ដូច្នេះ ពួកគេបានគោរពយើងជាខ្លាំង ហើយពេលយើងចេញដំណើរ ពួកគេក៏បានឧបត្ថម្ភអ្វីៗតាមសេចក្ដីត្រូវការដែរ។
តើឲ្យមានអ្នកប្រកាសយ៉ាងដូចម្ដេចបាន បើគ្មានអ្នកណាចាត់ឲ្យគេទៅផង? ដូចមានសេចក្ដីចែងទុកថា៖ «ជើងរបស់អ្នកប្រកាសដំណឹងល្អអំពីសេចក្ដីសុខសាន្ដ ល្អប្រពៃណាស់ហ្ន៎!»
ដើម្បីឲ្យអ្នករាល់គ្នាបានទទួលនាងក្នុងព្រះអម្ចាស់ឲ្យស័ក្ដិសមជាពួកបរិសុទ្ធ ព្រមទាំងចាំជួយនាងក្នុងគ្រប់បញ្ហាដែលនាងត្រូវការអ្នករាល់គ្នា ដ្បិតនាងបានជួយមនុស្សជាច្រើន ព្រមទាំងខ្ញុំដែរ។
បើធីម៉ូថេមកដល់ ចូរធានាថា គាត់នៅជាមួយអ្នករាល់គ្នា ដោយឥតបារម្ភ ព្រោះគាត់ក៏បម្រើកិច្ចការរបស់ព្រះអម្ចាស់ដូចខ្ញុំដែរ
ហើយពួកគេបានធ្វើឲ្យវិញ្ញាណរបស់ខ្ញុំ និងវិញ្ញាណរបស់អ្នករាល់គ្នាធូរស្បើយ ដូច្នេះ ចូរទទួលស្គាល់មនុស្សបែបនេះចុះ។
ដ្បិតមិនមែនអ្នកដែលលើកតម្កើងខ្លួននោះទេ ដែលត្រូវបានទទួលស្គាល់ ប៉ុន្ដែជាអ្នកដែលព្រះជាម្ចាស់លើកតម្កើងវិញ។
សូមទទួលយើងផង យើងមិនបានធ្វើខុសនឹងអ្នកណាទេ យើងមិនបានបំផ្លាញអ្នកណាទេ ហើយយើងក៏មិនបានបោកប្រាស់អ្នកណាដែរ។
ហេតុនេះហើយបានជាខ្ញុំរូតរះចាត់គាត់ឲ្យមកជួបអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាត្រេកអរនៅពេលជួបគាត់ម្ដងទៀត ហើយខ្ញុំក៏បានធូរស្បើយពីទុក្ខព្រួយដែរ។
លោកអើរីស្ដាកជាអ្នកជាប់ឃុំឃាំងជាមួយខ្ញុំ និងម៉ាកុសជាបងប្អូនជីដូនមួយរបស់លោកបារណាបាសក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ។ ចំពោះម៉ាកុសវិញ អ្នករាល់គ្នាបានទទួលបង្គាប់រួចហើយ គឺពេលណាគាត់មកដល់ ចូរអ្នករាល់គ្នាទទួលគាត់ចុះ។
ប៉ុន្ដែបងប្អូនអើយ! យើងសូមអង្វរអ្នករាល់គ្នា ចូរគោរពអស់អ្នកដែលធ្វើការនឿយហត់ក្នុងចំណោមអ្នករាល់គ្នា ទាំងដឹកនាំអ្នករាល់គ្នាក្នុងព្រះអម្ចាស់ និងដាស់តឿនអ្នករាល់គ្នា
ចាស់ទុំទាំងឡាយណាដែលដឹកនាំបានល្អ នោះត្រូវរាប់ជាស័ក្ដិសមនឹងទទួលកិត្ដិយសទ្វេដង ជាពិសេសពួកចាស់ទុំដែលធ្វើការនឿយហត់ក្នុងការប្រកាសព្រះបន្ទូល និងការបង្រៀន។
ចូរស្ដាប់បង្គាប់ពួកអ្នកដឹកនាំរបស់អ្នករាល់គ្នា ហើយចុះចូលនឹងអ្នកទាំងនោះចុះ ដ្បិតពួកគេមើលថែព្រលឹងរបស់អ្នករាល់គ្នា ក្នុងនាមជាអ្នកដែលត្រូវរាយរាប់ប្រាប់ព្រះជាម្ចាស់។ ចូរអ្នករាល់គ្នាស្ដាប់បង្គាប់ពួកគេ ដើម្បីឲ្យពួកគេបំពេញមុខងារនេះដោយអំណរ មិនមែនដោយថ្ងូរឡើយ បើមិនដូច្នោះទេ គ្មានប្រយោជន៍សម្រាប់អ្នករាល់គ្នាឡើយ។
ដូច្នេះ ពេលខ្ញុំមកដល់ ខ្ញុំនឹងរំលឹកពីការដែលគាត់ធ្វើ គាត់ចេះតែនិយាយអំពីយើងដោយពាក្យអាក្រក់ ហើយប៉ុណ្ណឹងមិនស្កប់ចិត្ដទេ គាត់ថែមទាំងមិនទទួលបងប្អូន ហើយហាមឃាត់អស់អ្នកដែលចង់ទទួល ទាំងបណ្ដេញពួកគេចេញពីក្រុមជំនុំទៀតផង។