២ កូរិនថូស 7:2 - Khmer Christian Bible2 សូមទទួលយើងផង យើងមិនបានធ្វើខុសនឹងអ្នកណាទេ យើងមិនបានបំផ្លាញអ្នកណាទេ ហើយយើងក៏មិនបានបោកប្រាស់អ្នកណាដែរ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល2 សូមអ្នករាល់គ្នាបើកចិត្តទទួលយើងផង។ យើងមិនដែលធ្វើខុសចំពោះអ្នកណា មិនដែលបំផ្លាញអ្នកណា ហើយក៏មិនដែលឆ្លៀតឱកាសលើអ្នកណាដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ចូរអ្នករាល់គ្នាទទួលយើងចុះ យើងមិនបានធ្វើខុសនឹងអ្នកណា មិនបានបង្ខូចអ្នកណា ឬបំបាត់អ្នកណាម្នាក់ឡើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 សូមបងប្អូនយល់ចិត្តយើងផង! យើងពុំបានបោកប្រាស់នរណា ពុំបានធ្វើឲ្យនរណាហិនហោច ឬក៏កេងប្រវ័ញ្ចនរណាម្នាក់ឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ចូរទទួលយើងខ្ញុំ យើងខ្ញុំមិនបានធ្វើខុសនឹងអ្នកណា ក៏មិនបានបង្ខូចអ្នកណា ឬបំបាត់អ្នកណាសោះឡើយ សូមមើលជំពូកអាល់គីតាប2 សូមបងប្អូនយល់ចិត្ដយើងផង! យើងពុំបានបោកប្រាស់នរណា ពុំបានធ្វើឲ្យនរណាហិនហោច ឬក៏កេងប្រវ័ញ្ចនរណាម្នាក់ឡើយ។ សូមមើលជំពូក |
ពេលខ្ញុំនៅជាមួយអ្នករាល់គ្នា ហើយមានភាពខ្វះខាត នោះខ្ញុំមិនបានធ្វើជាបន្ទុកដល់អ្នកណាម្នាក់ទេ ព្រោះពួកបងប្អូនដែលមកពីស្រុកម៉ាសេដូនបានបំពេញភាពខ្វះខាតរបស់ខ្ញុំ នៅក្នុងគ្រប់ការទាំងអស់ ខ្ញុំបានរក្សាខ្លួនខ្ញុំមិនឲ្យត្រលប់ជាបន្ទុកដល់អ្នករាល់គ្នាទេ ហើយខ្ញុំនឹងធ្វើដូច្នេះទៀត។