Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 28:10 - Khmer Christian Bible

10 ដូច្នេះ​ ពួកគេ​បាន​គោរព​យើង​ជា​ខ្លាំង​ ហើយ​ពេល​យើង​ចេញ​ដំណើរ​ ពួកគេ​ក៏​បាន​ឧបត្ថម្ភ​អ្វីៗ​តាម​សេចក្ដី​ត្រូវការ​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 ពួកគេ​គោរព​យើង​យ៉ាងខ្លាំង ហើយ​នៅពេល​យើង​ចេញសំពៅ ពួកគេ​បាន​ជួយឧបត្ថម្ភ​អ្វីៗ​ដែល​យើង​ត្រូវការ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 គេ​គោរព​រាប់​អាន​យើង​យ៉ាង​ខ្លាំង ហើយ​ពេល​យើងបម្រុង​នឹង​ចេញ​ដំណើរ គេ​បាន​ជួយ​ឧបត្ថម្ភ​គ្រប់​ទាំង​របស់​ដែល​យើង​ត្រូវ​ការ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ពួក​គេ​បាន​សម្តែង​ការ​គោរព​គ្រប់​យ៉ាង​ចំពោះ​យើង។ នៅ​ពេល​យើង​ចេញ​ដំណើរ ពួក​គេ​បាន​ជួយ​ឧបត្ថម្ភ​នូវ​អ្វីៗ​ដែល​យើង​ត្រូវ​ការ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 គេ​ក៏​រាប់​អាន​យើង​ជា​ខ្លាំង ហើយ​ដល់​វេលា​ដែល​យើង​ចេញ​ទៅ នោះ​គេ​បាន​ឲ្យ​គ្រប់​ទាំង​របស់​ដែល​យើង​ត្រូវ​ការ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ពួក​គេ​បាន​សំដែង​ការ​គោរព​គ្រប់​យ៉ាង ចំពោះ​យើង។ នៅ​ពេល​យើង​ចេញ​ដំណើរ ពួក​គេ​បាន​ជួយ​ឧបត្ថម្ភ​នូវ​អ្វីៗ​ដែល​យើង​ត្រូវ​ការ។

សូមមើលជំពូក ចម្លង




កិច្ចការ 28:10
15 ការដាក់ឲ្យឆ្លើយតបគ្នា  

បី​ខែ​ក្រោយ​មក​ យើង​ក៏​ចេញ​ដំណើរ​តាម​សំពៅ​មួយ​មក​ពី​ក្រុង​អ័លេក្សានទ្រា​ ដែល​មាន​រូប​ចម្លាក់​កូនភ្លោះ​ព្រះ​ឌីអូស្គូរ​ ដែល​បាន​ចត​នៅ​កោះ​នោះ​ក្នុង​រដូវ​រងា​


បន្ទាប់ពី​ហេតុការណ៍​នេះ​បាន​កើតឡើង​ អ្នក​ផ្សេង​ទៀត​នៅ​លើ​កោះ​នោះ​ដែល​មាន​ជំងឺ​បាន​នាំ​គ្នា​មក​រក​លោក​ប៉ូល​ ហើយ​ក៏​បានជា​ទាំង​អស់​គ្នា​ដែរ។​


ព្រះជាម្ចាស់​របស់​ខ្ញុំ​នឹង​បំពេញ​គ្រប់​ទាំង​សេចក្ដី​ត្រូវការ​របស់​អ្នក​រាល់គ្នា​ស្រប​តាម​ភាព​បរិបូរ​របស់​ព្រះអង្គ​ប្រកប​ដោយ​សិរី​រុងរឿង​ ដែល​មាន​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​


ហើយ​យើង​ក៏​មិន​បាន​រក​ការ​សរសើរ​ពី​មនុស្ស​ដែរ​ ទោះបី​ពី​អ្នក​រាល់គ្នា​ ឬ​ពី​អ្នក​ដទៃ​ក្ដី។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម