ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 24:16 - Khmer Christian Bible

ដោយ​ហេតុ​នេះ​ហើយ​បានជា​ខ្ញុំ​ផ្ទាល់​តែងតែ​ខំប្រឹង​ឲ្យ​មាន​មនសិការ​ឥត​បន្ទោស​បាន​ ទាំង​នៅ​ចំពោះ​ព្រះជាម្ចាស់​ និង​មនុស្ស​ទាំងឡាយ​ជានិច្ច​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដោយហេតុនេះ ខ្លួនខ្ញុំផ្ទាល់​តែងតែ​ខិតខំព្យាយាម​ជានិច្ច ឲ្យ​មាន​សតិសម្បជញ្ញៈ​ដែល​ឥតបន្ទោសបាន​នៅចំពោះ​ព្រះ និង​នៅចំពោះ​មនុស្ស​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហេតុ​នេះ​ហើយបាន​ជា​ខ្ញុំបាទ​ខំ​ប្រឹង​ឲ្យ​មាន​មនសិការ​ស្អាត​បរិសុទ្ធ​នៅ​ចំពោះ​ព្រះ និង​នៅ​ចំពោះ​មនុស្ស​លោក​ជា‌និច្ច។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​បាទ​ខំ​ប្រឹង​ធ្វើ​យ៉ាង​ណា ឲ្យ​មាន​ចិត្ត​ស្អាត​បរិសុទ្ធ*​គ្រប់​ចំពូក ចំពោះ​ព្រះ‌ជាម្ចាស់ និង​ចំពោះ​មនុស្ស​លោក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្របាទ​ខំ​ប្រឹង​ឲ្យ​មាន​បញ្ញា​ចិត្ត​ឥត​សៅ‌ហ្មង​នៅ​ចំពោះ​ព្រះ នឹង​នៅ​ចំពោះ​មនុស្ស​លោក​ជានិច្ច​ដែរ

សូមមើលជំពូក

អាល់គីតាប

ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ខំ​ប្រឹង​ធ្វើ​យ៉ាង​ណា ឲ្យ​មាន​ចិត្ដ​ស្អាត​បរិសុទ្ធ​គ្រប់​ជំពូក​ចំពោះ​អុលឡោះ និង​ចំពោះ​មនុស្ស​លោក។

សូមមើលជំពូក



កិច្ចការ 24:16
20 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ប៉ូល​ក៏​សម្លឹង​មើល​ទៅ​ក្រុម​ប្រឹក្សា​កំពូល​ រួច​និយាយ​ថា៖​ «បងប្អូន​អើយ!​ ខ្ញុំ​បាន​រស់នៅ​ចំពោះ​ព្រះជាម្ចាស់​រហូត​ដល់​ថ្ងៃ​នេះ​ ដោយ​មនសិការ​ល្អ​ទាំង​អស់»​


ព្រោះ​គេ​បាន​បង្ហាញ​ពី​កិច្ចការ​របស់​គម្ពីរ​វិន័យ​ ដែល​បាន​កត់​ទុក​នៅ​ក្នុង​ចិត្ដ​របស់​គេ​ ហើយ​មនសិការ​របស់​គេ​ក៏​ធ្វើ​បន្ទាល់​នៅ​ក្នុង​ចិត្ដ​ ទាំង​មាន​ការ​ចោទ​ប្រកាន់​ ឬ​ដោះសា​នៅ​ក្នុង​គំនិត​របស់​គេ​


ខ្ញុំ​និយាយ​សេចក្ដី​ពិត​នៅ​ក្នុង​ព្រះគ្រិស្ដ​ ខ្ញុំ​មិន​កុហក​ទេ​ មនសិការ​របស់​ខ្ញុំ​ធ្វើ​បន្ទាល់​ជាមួយ​ខ្ញុំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​


សូម​កុំ​ឲ្យ​ក្រុមជំនុំ​របស់​ព្រះជាម្ចាស់​ជំពប់​ដួល​ឡើយ​ ទាំង​ជនជាតិ​យូដា​ និង​ជនជាតិ​ក្រេក​


ព្រោះ​ខ្ញុំ​យល់​ឃើញ​ថា​ខ្ញុំ​គ្មាន​ខុស​អ្វី​ទេ​ ប៉ុន្ដែ​ខ្ញុំ​មិន​បាន​រាប់​ជា​សុចរិត​ដោយសារ​ការ​នេះ​ឡើយ​ គឺ​ព្រះអម្ចាស់​ទេ​ជា​អ្នក​វិនិច្ឆ័យ​ខ្ញុំ​


មោទនភាព​របស់​យើង​គឺ​បែប​នេះ​ មនសិការ​របស់​យើង​ធ្វើ​បន្ទាល់​ថា​ យើង​មាន​អាកប្បកិរិយា​ក្នុង​ពិភពលោក​នេះ​ ដោយ​សេចក្ដី​សប្បុរស​ និង​សេចក្ដី​ស្មោះត្រង់​របស់​ព្រះជាម្ចាស់​ មិន​មែន​ដោយសារ​ប្រាជ្ញា​ខាង​សាច់ឈាម​ទេ​ ប៉ុន្ដែ​ដោយសារ​ព្រះគុណ​របស់​ព្រះជាម្ចាស់​វិញ​ ជា​ពិសេស​ចំពោះ​អ្នក​រាល់គ្នា។​


ប៉ុន្ដែ​យើង​លះបង់​អំពើ​លាក់កំបាំង​ទាំងឡាយ​ដែល​គួរ​ខ្មាស​ ហើយ​មិន​រស់នៅ​ដោយ​មាន​ល្បិចកល​ ឬ​បំភ្លៃ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ឡើយ​ ផ្ទុយ​ទៅ​វិញ​ យើង​បង្ហាញ​ខ្លួន​យើង​ដល់​មនសិការ​របស់​មនុស្ស​គ្រប់​គ្នា​ ដោយ​បើកសំដែងអំពី​សេចក្ដី​ពិត​នៅ​ចំពោះ​ព្រះជាម្ចាស់​


អ្នក​រាល់គ្នា​ និង​ព្រះជាម្ចាស់​ជា​សាក្សី​ស្រាប់​ អំពី​របៀប​ដែល​យើង​ប្រព្រឹត្ដ​ចំពោះ​អ្នក​រាល់គ្នា​ដែល​ជា​អ្នក​ជឿ​ គឺ​ប្រព្រឹត្ដ​ដោយ​បរិសុទ្ធ​ សុចរិត​ ហើយ​ឥត​បន្ទោស​បាន។​


និង​ដើម្បី​ឲ្យ​អ្នក​រក្សា​ជំនឿ​ និង​មនសិការ​ល្អ​ ដ្បិត​អ្នក​ខ្លះ​បាន​បោះបង់​ចោល​សេចក្ដី​ទាំង​នេះ​ដែល​បណ្ដាល​ឲ្យ​ជំនឿ​របស់​ពួកគេ​លិច​លង់។​


គោល​បំណង​របស់​សេចក្ដី​បង្គាប់​នេះ​ គឺ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ដែល​កើត​ចេញ​ពី​ចិត្ដ​បរិសុទ្ធ​ ពី​មនសិការ​ល្អ​ និង​ពី​ជំនឿ​ដ៏​ឥត​ពុត​ត្បុត​


គាត់​ត្រូវ​កាន់​តាម​អាថ៌កំបាំង​របស់​ជំនឿ​ដោយ​មនសិការ​បរិសុទ្ធ។​


ខ្ញុំ​អរព្រះគុណ​ព្រះជាម្ចាស់​ដែល​ខ្ញុំ​បម្រើ​ដោយ​មនសិការ​បរិសុទ្ធ​ដូច​ជា​ពួក​បុព្វបុរស​របស់​ខ្ញុំ​ដែរ​ ខ្ញុំ​តែងតែ​នឹកចាំ​ពី​អ្នក​ជានិច្ច​នៅ​ក្នុង​សេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ​ទាំង​យប់​ ទាំង​ថ្ងៃ​


ចំពោះ​ពួកអ្នក​ដែល​បរិសុទ្ធ​ អ្វីៗ​ទាំង​អស់​ក៏​បរិសុទ្ធ​ រីឯ​ពួកអ្នក​ដែល​ស្មោកគ្រោក​ ហើយ​មិន​ជឿ​ គ្មាន​អ្វី​បរិសុទ្ធ​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ទាំង​គំនិត​ និង​មនសិការ​របស់​ពួកគេ​ស្មោកគ្រោក​អស់​ហើយ។​


នោះ​ចូរ​ឲ្យ​យើង​ចូល​ទៅ​ជិត​ព្រះជាម្ចាស់​ដោយ​ចិត្ដ​ស្មោះ​ត្រង់​ និង​ជំនឿ​ជឿជាក់​ ទាំង​មាន​ចិត្ដ​ដែល​បាន​ប្រោះ​សំអាត​ពី​មនសិការ​អាក្រក់​ និង​រូបកាយ​ដែល​បាន​លាង​សំអាត​ដោយ​ទឹក​ដ៏​ស្អាត​ផង។​


​សូម​អធិស្ឋាន​សម្រាប់​យើង​ផង​ ដ្បិត​យើង​ជឿ​ជាក់​ថា​ យើង​មាន​មនសិការ​ល្អ​ ហើយ​ចង់​ប្រព្រឹត្ត​ត្រឹមត្រូវ​ក្នុង​គ្រប់​ការ​ទាំង​អស់។


នោះ​ឈាម​របស់​ព្រះគ្រិស្ដ​ដែល​បាន​ថ្វាយ​អង្គ​ទ្រង់​ទុក​ជា​តង្វាយ​ដ៏​ឥត​សៅហ្មង​ដល់​ព្រះ​ជាម្ចាស់​តាមរយៈ​ព្រះវិញ្ញាណ​ដ៏​អស់កល្ប​ជានិច្ច​វិញ​ កាន់​តែ​ធ្វើ​ឲ្យ​មនសិការ​របស់​យើង​ស្អាត​ពី​កិច្ចការ​ខាង‍ឯ​សេចក្ដី​ស្លាប់​ទៅ​ទៀត​ ដើម្បី​ឲ្យ​បម្រើ​ព្រះ​ជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់​


ដ្បិត​បើ​អ្នកណា​ម្នាក់​រងទុក្ខ​ដោយ​អយុត្តិធម៌​ ហើយ​ស៊ូទ្រាំ​ដោយ​ព្រោះ​ស្គាល់​បំណង​របស់​ព្រះជាម្ចាស់​ អ្នក​នោះ​បាន​ជា​ទី​គាប់​ព្រះ​ហឫទ័យ​ដល់​ព្រះអង្គ​ហើយ។​


ប៉ុន្ដែ​ចូរ​ឆ្លើយ​ប្រាប់​គេ​ដោយ​ទន់ភ្លន់​ និង​ដោយ​គោរព​កោតខ្លាច​ ហើយ​ត្រូវ​មាន​មនសិការ​ល្អ ​ដើម្បី​ឲ្យ​ពួកអ្នក​ដែល​និយាយ​មួលបង្កាច់​អ្នក​រាល់គ្នា​ត្រង់​ចំណុច​ណា​មួយ​នោះ​ត្រូវ​អាម៉ាស់​មុខ​ គឺ​ពួកអ្នក​ដែល​និយាយ​បង្ខូច​អំពី​អាកប្ប​កិរិយា​ល្អ​របស់​អ្នក​រាល់គ្នា​នៅ​ក្នុង​ព្រះគ្រិស្ដ​


នេះ​ជា​គំរូ​អំពី​ពិធី​ជ្រមុជ​ដែល​បាន​សង្គ្រោះ​អ្នក​រាល់គ្នា​ឥឡូវ​នេះ​ដែរ​ ដោយសារ​ការ​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូ​គ្រិស្ដ​ មិន​មែនជា​ការ​លាង​សំអាត​ភាពស្មោក​គ្រោក​របស់​រូបកាយ​ទេ​ ផ្ទុយ​ទៅ​វិញ​ជា​ការ​ឆ្លើយតប​ចេញ​ពី​មនសិការ​ល្អ​ចំពោះ​ព្រះជាម្ចាស់​