Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 9:1 - Khmer Christian Bible

1 ខ្ញុំ​និយាយ​សេចក្ដី​ពិត​នៅ​ក្នុង​ព្រះគ្រិស្ដ​ ខ្ញុំ​មិន​កុហក​ទេ​ មនសិការ​របស់​ខ្ញុំ​ធ្វើ​បន្ទាល់​ជាមួយ​ខ្ញុំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 ខ្ញុំ​និយាយ​សេចក្ដីពិត​ក្នុង​ព្រះ​គ្រីស្ទ ខ្ញុំ​មិន​ភូតភរ​ទេ សតិសម្បជញ្ញៈ​របស់ខ្ញុំ​ក៏​ធ្វើបន្ទាល់ជាមួយ​ខ្ញុំ​ក្នុង​ព្រះវិញ្ញាណដ៏វិសុទ្ធ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ខ្ញុំ​និយាយ​សេចក្តី​ពិត​ក្នុង​ព្រះ‌គ្រីស្ទ ខ្ញុំ​មិន​កុហក​ទេ មន​សិកា​របស់​ខ្ញុំ​ធ្វើ​បន្ទាល់​ជា​មួយ​ខ្ញុំ ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ថា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ខ្ញុំ​សូម​និយាយ​សេចក្ដី​ពិត ដោយ​រួម​ជា​មួយ​ព្រះ‌គ្រិស្ត ខ្ញុំ​មិន​កុហក​ទេ គឺ​ខ្ញុំ​និយាយ​ដោយ​មាន​មន‌សិការ​របស់​ខ្ញុំ​ផ្ទាល់ ជា​សាក្សី និង​ដោយ​មាន​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​បំភ្លឺ​ថា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ខ្ញុំ​និយាយ​សេចក្ដី​ពិត ដោយ​នូវ​ព្រះ‌គ្រីស្ទ ខ្ញុំ​មិន​ភូត‌កុហក​ទេ បញ្ញា​ចិត្ត​ខ្ញុំ​ក៏​ធ្វើ​បន្ទាល់​ជា​មួយ​នឹង​ខ្ញុំ ដោយ​នូវ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ផង ថា

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ខ្ញុំ​សូម​និយាយ​សេចក្ដី​ពិត ដោយ​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស ខ្ញុំ​មិន​កុហក​ទេ គឺ​ខ្ញុំ​និយាយ​ដោយ​មាន​មន‌សិការ​របស់​ខ្ញុំ​ផ្ទាល់ ជា​សាក្សី និង​ដោយ​មាន​រស‌អុលឡោះ​ដ៏​វិសុទ្ធ​បំភ្លឺ​ថា

សូមមើលជំពូក ចម្លង




រ៉ូម 9:1
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ព្រះជាម្ចាស់​ ដែល​ខ្ញុំ​បម្រើ​ដោយ​វិញ្ញាណ​របស់​ខ្ញុំ​ក្នុង​ការ​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ ជា​សាក្សី​របស់​ខ្ញុំ​ថា​ ខ្ញុំ​តែងតែ​នឹក​ចាំ​ពី​អ្នក​រាល់គ្នា​


ព្រោះ​គេ​បាន​បង្ហាញ​ពី​កិច្ចការ​របស់​គម្ពីរ​វិន័យ​ ដែល​បាន​កត់​ទុក​នៅ​ក្នុង​ចិត្ដ​របស់​គេ​ ហើយ​មនសិការ​របស់​គេ​ក៏​ធ្វើ​បន្ទាល់​នៅ​ក្នុង​ចិត្ដ​ ទាំង​មាន​ការ​ចោទ​ប្រកាន់​ ឬ​ដោះសា​នៅ​ក្នុង​គំនិត​របស់​គេ​


ឯ​ព្រះវិញ្ញាណ​ផ្ទាល់ក៏​បាន​ធ្វើ​បន្ទាល់​ជាមួយ​វិញ្ញាណ​របស់​យើង​ដែរ​ថា​ យើង​ជា​កូន​របស់​ព្រះជាម្ចាស់។​


ថា​ ខ្ញុំ​មាន​ទុក្ខព្រួយ​ជា​ខ្លាំង​ ហើយ​សោក​សង្រេង​ក្នុង​ចិត្ត​មិន​ស្បើយ​សោះ​


មោទនភាព​របស់​យើង​គឺ​បែប​នេះ​ មនសិការ​របស់​យើង​ធ្វើ​បន្ទាល់​ថា​ យើង​មាន​អាកប្បកិរិយា​ក្នុង​ពិភពលោក​នេះ​ ដោយ​សេចក្ដី​សប្បុរស​ និង​សេចក្ដី​ស្មោះត្រង់​របស់​ព្រះជាម្ចាស់​ មិន​មែន​ដោយសារ​ប្រាជ្ញា​ខាង​សាច់ឈាម​ទេ​ ប៉ុន្ដែ​ដោយសារ​ព្រះគុណ​របស់​ព្រះជាម្ចាស់​វិញ​ ជា​ពិសេស​ចំពោះ​អ្នក​រាល់គ្នា។​


ខ្ញុំ​សុំ​ព្រះជាម្ចាស់​ធ្វើជា​សាក្សី​អំពី​ចិត្ដ​របស់​ខ្ញុំ​ថា​ ដែល​ខ្ញុំ​មិន​មក​ក្រុង​កូរិនថូស​ទៀត​ គឺ​ដើម្បី​អត់ឱន​ឲ្យ​អ្នក​រាល់គ្នា​


ដោយ​សេចក្ដី​ពិត​របស់​ព្រះគ្រិស្ដ​ដែល​នៅ​ក្នុង​ខ្ញុំ​ មោទនៈភាព​របស់​ខ្ញុំ​នេះ​នឹង​មិន​ត្រូវ​ស្ងប់​នៅ​ក្នុង​តំបន់​នៃ​ស្រុក​អាខៃឡើយ។​


ហើយ​ព្រះជាម្ចាស់​ និង​ព្រះ​វរ​បិតា​របស់​ព្រះអម្ចាស់​យេស៊ូ​ ជា​ព្រះ​ដែល​ប្រកប​ដោយ​ព្រះពរ​អស់កល្ប​ជានិច្ច​ ព្រះអង្គ​ជ្រាប​ថា​ ខ្ញុំ​មិន​កុហក​ទេ‍។​


អ្នក​រាល់គ្នា​ស្មាន​ជា​រហូត​មក​ថា​ ​យើង​ដោះសា​នឹង​អ្នក​រាល់គ្នា​ ប៉ុន្ដែ​យើង​និយាយ​នៅ​ក្នុង​ព្រះគ្រិស្ដ​នៅ​ចំពោះ​ព្រះជាម្ចាស់​វិញ​ បងប្អូន​ជា​ទី​ស្រឡាញ់​អើយ!​ សេចក្ដី​ទាំង​អស់​នោះ​គឺសម្រាប់​ស្អាង​ចិត្ដ​អ្នក​រាល់គ្នា​ទេ។​


សេចក្ដី​ដែល​ខ្ញុំ​សរសេរ​មក​អ្នក​រាល់គ្នា​នេះ​ មើល៍​ នៅ​ចំពោះ​ព្រះជាម្ចាស់​ ខ្ញុំ​មិន​កុហក​ទេ។​


ព្រះជាម្ចាស់​ជា​សាក្សី​របស់​ខ្ញុំថា​ ខ្ញុំ​ស្រឡាញ់​អ្នក​ទាំង​អស់​គ្នា​ខ្លាំង​យ៉ាង​ណា​ ដោយ​ព្រះហឫទ័យ​សន្ដោស​របស់​ព្រះគ្រិស្ដ​យេស៊ូ។​


អ្នក​រាល់គ្នា​ដឹង​ស្រាប់​ហើយ​ថា​ យើង​មិន​ដែល​ប្រើ​ពាក្យ​សំដី​បញ្ចើច​បញ្ចើ​ ឬ​មាន​ពុត​ដោយ​ព្រោះ​សេចក្ដី​លោភលន់​ឡើយ​ ព្រះជាម្ចាស់​ជា​សាក្សី​ស្រាប់​


គោល​បំណង​របស់​សេចក្ដី​បង្គាប់​នេះ​ គឺ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ដែល​កើត​ចេញ​ពី​ចិត្ដ​បរិសុទ្ធ​ ពី​មនសិការ​ល្អ​ និង​ពី​ជំនឿ​ដ៏​ឥត​ពុត​ត្បុត​


ព្រះអង្គ​បាន​តែង​តាំង​ខ្ញុំ​ជា​អ្នក​ប្រកាស​ និង​ជា​សាវក​សម្រាប់​សេចក្ដី​បន្ទាល់​នោះ​ គឺ​ជា​គ្រូ​បង្រៀន​សាសន៍​ដទៃ​អំពី​ជំនឿ​ និង​សេចក្ដី​ពិត។​ ខ្ញុំ​និយាយ​ពិត​ឥត​កុហក​ទេ។​


នៅ​ចំពោះ​ព្រះជាម្ចាស់​ និង​ព្រះគ្រិស្ដ​យេស៊ូ​ ព្រមទាំង​ពួក​ទេវតា​ដែល​ព្រះអង្គ​បាន​ជ្រើសរើស​ ខ្ញុំ​សូម​ដាស់តឿន​យ៉ាង​ម៉ឹងម៉ាត់​ថា​ អ្នក​ត្រូវ​កាន់​តាម​សេចក្ដី​ទាំង​នេះ​ដោយ​មិន​រើស​មុខ​អ្នកណា​ ឬ​ធ្វើ​អ្វី​ដោយ​លំអៀង​ឡើយ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម