ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 21:40 - Khmer Christian Bible

ពេល​មេបញ្ជាការ​អនុញ្ញាត​ឲ្យ​ លោក​ប៉ូល​ក៏​ឈរ​លើ​ជណ្ដើរ​ ទាំង​លើក​ដៃ​ជា​សញ្ញា​ទៅ​ប្រជាជន​ នៅ​ពេល​មាន​សភាព​ស្ងាត់​ឈឹង​ហើយ​ គាត់​ក៏​និយាយ​ជា​ភាសា​ហេព្រើរ​ទៅ​ពួកគេ​ថា៖​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

មេបញ្ជាការ​បាន​អនុញ្ញាតឲ្យ ដូច្នេះ​ប៉ូល​ក៏​ឈរ​លើ​កាំជណ្ដើរ ធ្វើសញ្ញា​ដោយ​ដៃ​ទៅកាន់​ប្រជាជន​។ លុះ​ពួកគេ​ស្ងៀមស្ងាត់​ហើយ ប៉ូល​និយាយ​នឹងពួកគេ​ជា​ភាសា​ហេព្រើរ​ថា៖

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​លោក​មេទ័ព​ធំ​បាន​អនុញ្ញាត​ឲ្យ លោក​ប៉ុល​ក៏​ឈរ​លើ​ជណ្តើរ ធ្វើ​ដៃ​ជា​សញ្ញា​ទៅ​កាន់ប្រជាជន។ លុះ​បាន​ស្ងប់​ស្ងាត់​ហើយ លោកមានប្រសាសន៍​ទៅ​គេ​ជា​ភាសា​ហេព្រើរ​ថា៖

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​មេ‌បញ្ជា‌ការ​ក៏​អនុញ្ញាត​ឲ្យ។ លោក​ប៉ូល​ឈរ​នៅ​លើ​កាំ​ជណ្ដើរ ហើយ​លើក​ដៃ​ធ្វើ​សញ្ញា​ទៅ​ប្រជា‌ជន ពេល​នោះ ប្រជា‌ជន​នៅ​ស្ងាត់‌ជ្រៀប ហើយ​លោក​មាន​ប្រសាសន៍​ទៅ​គេ​ជា​ភាសា​ហេប្រឺ​ថា៖

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លោក​ក៏​បើក​ឱកាស​ឲ្យ រួច​ប៉ុល​ឈរ​លើ​ជណ្តើរ ធ្វើ​គ្រឿង​សំគាល់​នឹង​ដៃ​ដល់​បណ្តាជន លុះ​បាន​ស្ងប់​ស្ងាត់​ហើយ នោះ​គាត់​និយាយ​ទៅ​គេ​ជា​ភាសា​ហេព្រើរ​ថា

សូមមើលជំពូក

អាល់គីតាប

លោក​មេ​បញ្ជា​ការ​ក៏​អនុញ្ញាត​ឲ្យ។ លោក​ប៉ូល​ឈរ​នៅ​លើ​កាំ​ជណ្ដើរ ហើយ​លើក​ដៃ​ធ្វើ​សញ្ញា​ទៅ​ប្រជា‌ជន ពេល​នោះ ប្រជា‌ជន​នៅ​ស្ងាត់​ជ្រៀប ហើយ​គាត់​មាន​ប្រសាសន៍​ទៅ​គេ​ជា​ភាសា​ហេប្រឺ​ថា៖

សូមមើលជំពូក



កិច្ចការ 21:40
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​នៅ​ចំ​ពី​លើ​ព្រះអង្គ​មាន​ចំណារ​មួយ​ថា​ នេះ​ជា​ស្ដេច​របស់​ជនជាតិ​យូដា។​


ពេល​លោក​ពីឡាត់​ឮ​ពាក្យ​ដូច្នេះ​ ក៏​នាំ​ព្រះយេស៊ូ​ចេញ​មក​ ហើយ​គាត់​បាន​អង្គុយ​លើ​ទី​កាត់ក្តី​ ត្រង់​កន្លែង​មួយ​ដែល​ហៅ​ថា​ ទីលាន​ក្រាល​ថ្ម​ ភាសា​ហេព្រើរ​ហៅ​ថា​ កាបាថា។​


ព្រះអង្គ​បាន​យាង​ចេញ​ទៅ​ ទាំង​លី​ឈើឆ្កាង​ដោយ​ខ្លួន​ឯង ​ឆ្ពោះ​ទៅ​កន្លែង​មួយ​ហៅ​ថា​តំបន់​លលាដ៌​ក្បាល​ដែល​ភាសា​ហេព្រើរ​ហៅ​ថា​ គាល់​កូថា។​


មាន​ជនជាតិ​យូដា​ជាច្រើន​បាន​អាន​ប្រកាស​នោះ​ ព្រោះ​កន្លែង​ដែល​គេ​ឆ្កាង​ព្រះយេស៊ូ​នោះ​នៅ​ជិត​ក្រុង​ ហើយ​ប្រកាស​នោះ​ គេ​បាន​សរសេរ​ជា​ភាសា​ហេព្រើរ​ ភាសា​ឡាតាំង​ និង​ភាសា​ក្រេក។​


នៅ​ក្រុង​យេរូសាឡិម​មាន​ស្រះ​ទឹក​មួយ​នៅ​ជិត​ទ្វារ​ចៀម​ ដែល​មាន​ឈ្មោះ​ជា​ភាសា​ហេព្រើរ​ថា​ បេថែសដា​ ហើយ​មាន​សាលា​សំណាក់​ប្រាំ​នៅ​ទី​នោះ​


ហើយ​ពួក​អ្នក​នៅ​ក្រុង​យេរូសាឡិម​បាន​ដឹង​រឿង​នេះ​គ្រប់​គ្នា​ ដូច្នេះ​ពួកគេ​ក៏​ហៅ​ដី​នោះ​ជា​ភាសា​របស់​ពួកគេ​ផ្ទាល់​ថា​ អាកិលដាម៉ា​ ដែល​មាន​ន័យ​ថា​ «ស្រែ​ឈាម»។​


ក្រោយពី​បាន​ធ្វើ​សញ្ញា​ដៃ​ឲ្យ​ពួកគេ​នៅ​ស្ងៀម​រួច​ហើយ​ គាត់​ក៏​រៀបរាប់​ប្រាប់​ពួកគេ​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​នាំ​គាត់​ចេញ​ពី​គុក​ ហើយ​គាត់​បាន​ប្រាប់​ទៀត​ថា៖​ «សូម​យក​ដំណឹង​នេះ​ទៅ​ប្រាប់​លោក​យ៉ាកុប​ និង​ពួក​បងប្អូន​ឲ្យ​ដឹង​ផង»។​ បន្ទាប់មក​គាត់​ក៏​ចាកចេញ​ទៅ​កន្លែង​មួយ​ផ្សេង​ទៀត។​


ដូច្នេះ​ លោក​ប៉ូល​ក៏​ក្រោក​ឡើង​ ទាំង​លើក​ដៃ​ជា​សញ្ញា​ ហើយ​និយាយ​ថា៖​ «ឱ​ជនជាតិ​អ៊ីស្រាអែល​ និង​ពួក​អ្នក​កោតខ្លាច​ព្រះជាម្ចាស់​អើយ!​ សូម​ស្ដាប់​ចុះ!​


ជនជាតិ​យូដា​បាន​រុញ​លោក​អ័លេក្សានត្រុស​ចេញ​ពី​បណ្ដាជន​ ហើយ​នាំ​ទៅ​ខាង​មុខ។​ លោក​អ័លេក្សានត្រុស​ក៏​លើក​ដៃ​ជា​សញ្ញា​ ព្រោះ​គាត់​ចង់​ឆ្លើយ​ដោះសា​នឹង​បណ្ដាជន​


ពេល​គាត់​មក​ដល់​ជណ្ដើរ​ ហើយ​ដោយ​ព្រោះតែ​អំពើ​ហិង្សា​របស់​បណ្ដាជន​ ពួក​ទាហាន​ក៏​ជ្រោង​គាត់​ឡើង​


ពេល​ពួកគេ‍​ឮ​គាត់​និយាយ​ភាសា​ហេព្រើរ​មក​កាន់​ពួកគេ​ដូច្នេះ​ ពួកគេ​កាន់តែ​ស្ញៀម​ស្ញាត់​ថែម​ទៀត​ ហើយ​លោក​ប៉ូល​ក៏​និយាយ​បន្ដ​ថា៖​


ហើយ​ពេល​យើង​ទាំង​អស់​គ្នា​ដួល​ទៅ​លើ​ដី​ ខ្ញុំ​បាន​ឮ​សំឡេង​មួយ​ និយាយ​មក​កាន់​ខ្ញុំ​ជា​ភាសា​ហេព្រើរ​ថា​ សុល​អើយ​ សុល!​ ហេតុអ្វី​អ្នក​បៀតបៀន​ខ្ញុំ​ដូច្នេះ?​ ដែល​អ្នក​ធាក់​ជន្លួញ​ដូច្នេះ​ នោះ​ពិបាក​ដល់​អ្នក​ណាស់​


នៅ​គ្រា​នោះ​ ពេល​ពួក​សិស្ស​កំពុង​កើន​ចំនួន​ឡើង​ នោះ​ពួក​ជនជាតិ​យូដា​ដែល​និយាយ​ភាសា​ក្រេក​បាន​និយាយ​រអ៊ូរទាំ​ចំពោះ​ជនជាតិ​យូដា​ដែល​និយាយ​ភាសា​ហេព្រើរ​ថា​ ការ​ចែក​អាហារ​ប្រចាំ​ថ្ងៃ​ដល់​ពួក​ស្ដ្រី​មេម៉ាយ​របស់​ពួកគេ​មិន​បាន​ដិត​ដល់​ទេ។​


វិញ្ញាណ​ទាំង​នោះ​ប្រមូល​ពួក​ស្ដេច​មក​ជួប​ជុំ​គ្នា​នៅ​កន្លែង​មួយ​ ដែល​ហៅ​ជា​ភាសា​ហេព្រើរ​ថា​ អើម៉ាគេដូន។​


ពួកវា​មាន​ទេវតា​នៃ​ទី​ជម្រៅ​ជា​ស្ដេច​លើ​ពួកវា​ដែល​មាន​ឈ្មោះ​ជា​ភាសា​ហេព្រើរ​ថា​ អាបាដូន​ និង​មាន​ឈ្មោះ​ជា​ភាសា​ក្រេក​ថា​ អាប៉ូលីយ៉ូន។​