Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 9:11 - Khmer Christian Bible

11 ពួកវា​មាន​ទេវតា​នៃ​ទី​ជម្រៅ​ជា​ស្ដេច​លើ​ពួកវា​ដែល​មាន​ឈ្មោះ​ជា​ភាសា​ហេព្រើរ​ថា​ អាបាដូន​ និង​មាន​ឈ្មោះ​ជា​ភាសា​ក្រេក​ថា​ អាប៉ូលីយ៉ូន។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 មាន​ទូត​នៃ​រណ្ដៅគ្មានបាត​ជា​ស្ដេច​លើ​ពួកវា​។ ទូតនោះ​មាន​ឈ្មោះ​ជា​ភាសាហេព្រើរ​ថា “អាបាដូន” ហើយ​មាន​ឈ្មោះ​ជា​ភាសាក្រិក​ថា “អាប៉ុលីយ៉ូន”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 កណ្ដូប​ទាំង​នោះ​មាន​ស្តេច​ត្រួត​លើ​វា គឺ​ជា​ទេវតា​នៃ​ជង្ហុក​ធំ ដែល​តាម​ភាសា​ហេព្រើរ​មាន​ឈ្មោះ​ថា «អា‌បា‌ដូន» ហើយ​ភាសា​ក្រិក​ហៅ​ថា «អាប៉ុ‌លីយ៉ូន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 កណ្ដូប​ទាំង​នោះ​មាន​យមរាជ​ ធ្វើ​ជា​ស្ដេច​ដឹក​នាំ​វា ដែល​មាន​ឈ្មោះ​ជា​ភាសា​ហេប្រឺ​ថា អាបា‌ដូន ជា​ភាសា​ក្រិក​ថា អាប៉ុ‌លីយ៉ូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 វា​មាន​ស្តេច​ត្រួត​លើ​វា​ដែរ គឺ​ជា​ទេវតា​នៃ​ជង្ហុក​ធំ ដែល​តាម​ភាសា​ហេព្រើរ​មាន​ឈ្មោះ​ហៅ​ថា «អាបាដូន» តែ​តាម​ភាសា​ក្រេក​ហៅ​ថា «អាប៉ុ‌លី‌យ៉ូន» វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 កណ្ដូប​ទាំង​នោះ​មាន​យមរាជធ្វើ​ជា​ស្ដេច​ដឹក​នាំ​វា ដែល​មាន​ឈ្មោះ​ជា​ភាសា​ហេប្រឺ​ថា អាបាដូន ជា​ភាសា​ក្រិក​ថា អាប៉ុ‌លីយ៉ូន។

សូមមើលជំពូក ចម្លង




វិវរណៈ 9:11
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ពួកវា​បាន​អង្វរ​ព្រះអង្គ​ កុំ​ឲ្យ​ព្រះអង្គ​បង្គាប់​ពួកវា​ចេញ​ទៅ​ក្នុង​រណ្ដៅ​នរក។​


ឥឡូវ​នេះជា​ពេល​ជំនុំជម្រះ​ពិភពលោក​នេះ​ ហើយ​ត្រូវ​បណ្ដេញ​ពួកអ្នក​គ្រប់គ្រង​ពិភពលោក​នេះ​ចេញ​


ហើយ​ខ្ញុំ​និយាយ​ជាមួយ​អ្នក​រាល់គ្នា​មិន​បាន​ច្រើន​ទៀត​ទេ​ ដ្បិត​មេ​ដឹកនាំ​លោកិយ​នេះ​កំពុង​មក​ហើយ​ គេ​ធ្វើ​អ្វី​ខ្ញុំ​មិន​បាន​ទេ​


អំពី​ការ​ជំនុំ​ជម្រះ​ គឺ​ដោយ​ព្រោះ​ចៅហ្វាយ​របស់​លោកិយ​នេះ​ ត្រូវ​ជាប់​ជំនុំ​ជម្រះ​ហើយ។​


នៅ​ក្រុង​យេរូសាឡិម​មាន​ស្រះ​ទឹក​មួយ​នៅ​ជិត​ទ្វារ​ចៀម​ ដែល​មាន​ឈ្មោះ​ជា​ភាសា​ហេព្រើរ​ថា​ បេថែសដា​ ហើយ​មាន​សាលា​សំណាក់​ប្រាំ​នៅ​ទី​នោះ​


ហើយ​អ្នក​រាល់គ្នា​មាន​ឪពុក​ជា​អារក្ស​សាតាំង​ អ្នក​រាល់គ្នា​ចូលចិត្ត​ធ្វើ​តាម​បំណង​ឪពុក​របស់​ខ្លួន​ ដ្បិត​វា​ជា​អ្នក​សម្លាប់​មនុស្ស​តាំងពី​ដើម​មក​ ហើយ​មិន​ឈរ​នៅ​ក្នុង​សេចក្ដី​ពិត​ទេ​ ព្រោះ​វា​គ្មាន​សេចក្ដី​ពិត​ក្នុង​ខ្លួន​ឡើយ‍។​ ពេល​វា​និយាយ​កុហក​ វា​និយាយ​ចេញ​ពី​ចិត្ដ​របស់​វា​ ដ្បិត​វា​ជា​មេ​កុហក​ ហើយ​ជា​ឪពុក​នៃ​សេចក្ដី​កុហក​


ជា​ពួកអ្នក​ដែល​ព្រះ​នៃ​លោកិយ​នេះ​បាន​ធ្វើ​ឲ្យ​គំនិត​របស់​ពួកអ្នក​គ្មាន​ជំនឿ​ទៅជា​ងងឹត​ ដើម្បី​កុំ​ឲ្យ​ពន្លឺ​ដំណឹង​ល្អ​នៃ​សិរី​រុងរឿង​របស់​ព្រះគ្រិស្ដ​ដែលជា​រូបអង្គ​របស់​ព្រះជាម្ចាស់​បាន​ចែងចាំង​ឡើយ​


កាល​ពី​មុន​អ្នក​រាល់គ្នា​រស់នៅ​តាម​របៀប​របស់​លោកិយ​នេះ​ គឺ​តាម​ចៅហ្វាយ​នៃ​សិទ្ធិ​អំណាច​នៅ​លើ​អាកាស​ ជា​វិញ្ញាណ​ដែល​កំពុង​ធ្វើ​ការ​សព្វ​ថ្ងៃ​នេះ​ក្នុង​ពួក​កូនៗ​ដែល​មិន​ស្តាប់​បង្គាប់។​


កូន​តូចៗ​អើយ!​ អ្នក​រាល់គ្នា​មក​ពី​ព្រះជាម្ចាស់​ ហើយ​អ្នក​រាល់គ្នាក៏​ឈ្នះ​ពួកគេ​ដែរ​ ព្រោះ​ព្រះអង្គ​ដែល​គង់​នៅ​ក្នុង​អ្នក​រាល់គ្នា​ធំ​ជាង​ម្នាក់​ដែល​នៅ​ក្នុង​លោកិយ​នេះ។​


យើង​ដឹង​ថា​យើង​មក​ពី​ព្រះជាម្ចាស់​ រីឯ​លោកិយ​ទាំង​មូល​វិញ​ស្ថិត​នៅ​ក្រោម​អំណាច​របស់​អារក្ស​សាតាំង​


នោះ​នាគ​ដ៏​ធំ​នោះ​ត្រូវ​បាន​ទម្លាក់​ចុះ​មក​ គឺ​ជា​ពស់​ពី​បុរាណ​ដែល​ហៅ​ថា​មេ​អារក្ស​ផង​ និង​សាតាំង​ផង​ ជា​អ្នក​ដែល​នាំ​ឲ្យ​មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​វង្វេង​ វា​ត្រូវ​បាន​ទម្លាក់​ចុះ​មក​ផែនដី​ ហើយ​ពួក​ទេវតា​របស់​វា​ក៏​ត្រូវ​បាន​ទម្លាក់​ចុះ​មក​ជាមួយ​វា​ដែរ​


វិញ្ញាណ​ទាំង​នោះ​ប្រមូល​ពួក​ស្ដេច​មក​ជួប​ជុំ​គ្នា​នៅ​កន្លែង​មួយ​ ដែល​ហៅ​ជា​ភាសា​ហេព្រើរ​ថា​ អើម៉ាគេដូន។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម